Random post

Latest Movies :

ការសង្រ្គាះអ្នកដែលត្រូវចរន្តអគ្គសនីឆក់

  កម្រិត​គ្រោះថ្នាក់ ដែល​កើតមាន​ដោយសារ​ការ​ឆក់​ចរន្តអគ្គិសនី គឺ​វា​អាស្រ័យទៅលើ ប្រភេទ​នៃ​ចរន្ត​, តើ​កំលាំង​ជា​វ៉ុល​របស់​វា មាន​កម្រិត​ខ្ពស់​ប៉ុនណា និង ថា​តើ​ចរន្ត​ទាំងនោះ​ត្រូវ​បាន​ឆ្លងកាត់​ចូលទៅក្នុង ខ្លួន​ជនរងគ្រោះ ដោយ​របៀប​ណា​, សុខភាព​ជា​ទូទៅ​របស់​ជនរងគ្រោះ និង ថា​តើ​ជនរងគ្រោះ ឆាប់​បាន ទទួល​ការសង្គ្រោះ និង ព្យាបាល​បាន​លឿន​កម្រិតណា ។​


      ធ្វើការ​ទាក់ទង​ទៅ​កាន់​ភ្នាក់ងារ​សង្គ្រោះបន្ទាន់ អោយ​បាន​ភ្លាមៗ ប្រសិនបើ​មាន​សញ្ញាណ ឬ រោគសញ្ញា​ណាមួយ ទាំង​នេះ​កើតឡើង ៖
•​    ​គាំងបេះដូង​។​
•​    ​មាន​បញ្ហា​ជាមួយនឹង ចង្វាក់​បេះដូង​។​
•​    ​មានការ​ថមថយ នូវ​ការដកដង្ហើម​។​
•​    ​សាច់ដុំ​មាន​ការឈឺចាប់​និង មានការ​កន្ត្រាក់​។​
•​    ​មានការ​រលាក​នៅលើ​ស្បែក ។​
•​    ​មានការ​ប្រកាច់​។​
•​    ​មាន​ភាពស្ពឹក ឬ ឈឺ​ចាក់​ឆៀបៗ ។​
•​    ​បាត់បង់​ស្មារតី ។​


​អនុវត្ត​នូវ​ចំណុច​ខាង​ក្រោម​នេះ ខណៈពេល​ដែល​អ្នក កំពុង​រង់ចាំ​ជំនួយ​សង្គ្រោះ​ផ្នែក​វេជ្ជសាស្ត្រ ៖
• ​    ​អ្នក​ត្រូវ​មើល​ជនរងគ្រោះ​ជា​មុន​សិន ដោយ​មិន​ត្រូវ​ប៉ះ​គេ​ភ្លាមៗ​នោះទេ​។ ជនរងគ្រោះ អាច​នឹង​នៅ មាន ផ្ទុក​នូវ​ចរន្តអគ្គិសនី​ក្នុង​ខ្លួន​របស់​ពួក​គេ​នៅឡើយ​។ ការ​ប៉ះ​ជនរងគ្រោះ អាចធ្វើអោយ ចរន្ត​ភ្លើង​ឆ្លង មក កាន់​អ្នក​។​
•​    ​ធ្វើការ​កាត់ផា្តច់​ប្រភព​នៃ​ចរន្តអគ្គិសនី ប្រសិនបើ​អាច​ធ្វើបាន​។ តែ​ប្រសិនបើ​មិនអាច ធ្វើ​ការយក នូវ​ប្រភព​នោះ​ចេញ អោយ​ឆ្ងាយ​ពី​អ្នក និង ជនរងគ្រោះ ដោយ​ប្រើ វត្ថុ​ស្ងួត និង មិន​ចម្លង​ចរន្ត ភ្លើង មកកាន់​អ្នក ដូចជា​ដំបង​ឈើ​ជា​ដើម​។​
•​    ​ពិនិត្យ​រក​សញ្ញា នៃ​ការធ្វើ​ចលនា​របស់​ជនរងគ្រោះ ( ដូចជា ការដកដង្ហើម​, ការ​ក្អក ឬ ការ​បំលាស់​ទី​) ។ ប្រសិនបើ​មិន​មាន​នូវ​សញ្ញា​ទាំងនេះ​ទេ នោះ​អ្នក​ត្រូវ ធ្វើការ​សង្គ្រោះ​ចលនា បេះដូង​អោយ​បាន​ជា​បន្ទាន់ ។​
•​    ​ការពារ​សភាព​ស្ហុក​។ ប្រសិនបើ​អាច ដាក់​ជនរងគ្រោះ​អោយ​ដេក ដោយ​ដាក់​ស្ថានភាព អោយ ក្បាល​ជនរងគ្រោះ​អោយទាប​ជាង ខ្លួន​គេ​បន្តិច និង ដាក់​កល់​ជើង​អោយ​ខ្ពស់​។​
      បន្ទាប់​ពី​មាន​ការប៉ះពាល់​ជាមួយនឹង​ចរន្តអគ្គិសនី នោះ​ជនរងគ្រោះ​គប្បី ទៅ​អោយ​គ្រូពេទ្យ​ធ្វើការ ពិនិត្យ រក​មើល​ពី​ការរង​របួស​ផ្នែក​ខាងក្នុង បើ​ទោះបីជា​ពួកគេ មិន​មាន​សញ្ញាណ ឬ រោគសញ្ញា​អ្វី​ស្តែង ចេញ​មក​ក៏​ដោយ ។​


​ការប្រុងប្រយ័ត្ន​
•​    ​អ្នក​មិន​ត្រូវ​ប៉ះ​ជនរងគ្រោះ ដោយ​ដៃទទេ​នោះទេ ប្រសិន​បើ​ពួកគេ​នៅមាន ផ្ទុក​ចរន្តអគ្គិសនី នៅក្នុង​ខ្លួន​នៅឡើយ​។​
• ​    ​មិន​ត្រូវ​នៅ​ជិត ខ្សែភ្លើង​ដែល​មាន​កម្រិត​វ៉ុល​ខ្ពស់ រហូត​ដល់​ថាមពល​ចរន្ត​ត្រូវបាន​កាត់ផ្តាច់​។ ស្ថិត នៅ​យ៉ាងហោចណាស់ អោយបាន ២០​ហ្វីត អោយ​ឆ្ងាយ​ពី​ខ្សែភ្លើង ប្រសិនបើ​វា​នៅ​លោត និង បញ្ចេញ​ផ្កាភ្លើង​។​
•​    ​មិន​ត្រូវ​ធ្វើ​ការផ្លាស់ប្តូ​រ​ទីតាំង​របស់​ជនរងគ្រោះ ដោយសារ​ការ​ឆក់​ចរន្តអគ្គិសនី​ទេ លុះត្រាតែ ពួកគេ ស្ថិតនៅក្នុង​សភាព​គ្រោះថ្នាក់​ភ្លាមៗ ។​

ការសង្រោ្គះបន្ទន់

ដើម្បី​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ប្រឈម​នឹង ពស់​ចឹក នោះ​អ្នក​ត្រូវ​ជៀសវាង​នូវ​ការប៉ះពាល់ រាល់​ប្រភេទ ពស់​ទាំងអស់​។ ប្រសិនបើ​អ្នក​បាន​ជួប​វា នៅ​កន្លែង​ណាមួយ នោះ​អ្នក​ត្រូវ​ព្យាយាម ដើរ​ថយ​ក្រោយ​វិញ យឺតៗ ។ ប្រសិនបើ​អាច​ទៅរួច សត្វ​ពស់​ភាគច្រើន តែង​ជៀស​ចេញ​ពី​មនុស្ស ហើយ​វា​នឹង​ចឹក​យើង តែ នៅពេលណា ដែល​ពួក​វា​ត្រូវ​បាន​រង​ការគំរាមកំហែង ឬ ភ័យខ្លាច​ប៉ុណ្ណោះ ។​

​ប្រសិនបើ​ពស់​បាន​ចឹក​អ្នក នោះ​អ្នក​ត្រូវ​៖

·         រក្សា​ភាពស្ងប់ស្ងាត់​។​

·         ដាក់​ដៃ ឬ ជើង ដែល​ត្រូវ​បាន​ពស់​ចឹក​អោយមាន​លំនឹង ដោយ​ជៀសវាង​នូវ​ការធ្វើ​ចលនា ដើម្បី ទប់ស្កាត់​ជាតិពុល ឬ ពិស កុំ​អោយ​រាលដាល​ទៅកាន់​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​។​

·         ធ្វើការ​ដោះ​ចេញ​នូវ គ្រឿងអលង្ការ​ដែល​អ្នក​កំពុង​ពាក់ មុនពេល​ដែល​អ​វយ​វះ​អ្នក​ចាប់ ផ្តើម​ហើម ប៉ោង ។​

·         ប្រសិនបើ​អាច​ទៅរួច ដាក់​ស្ថានភាព​ខ្លួន​អ្នក ដោយ​ត្រូវ​ដាក់​តំបន់​ដែល​រងគ្រោះ​នេះ អោយបាន ត្រឹម ឬ ទាប​ជាង​កម្រិត​បេះដូង​របស់​អ្នក​។​

·         ធ្វើ​ការសម្អាត​មុខរបួស ប៉ុន្តែ​អ្នក​មិន​ត្រូវ​ជះ​ទឹក​ទៅ​លើ​វា​នោះ​ទេ ហើយ​ត្រូវ​ធ្វើការ​គ្របដណ្តប់​មុខ របួស​ជាមួយនឹង ក្រណាត់​ស្ងួត​ស្អាត​។​

·         ដាក់​ប្រដាប់​អម​នៅ​មុខរបួស ដើម្បី​ជៀសវាង​នូវ ការ​ធ្វើ​ចលនា ប៉ុន្តែ​ត្រូវ​រក្សា​វា​អោយ​រាងរ​លុង​បន្តិច ដោយ​មិន​ត្រូវអោយ​គាបសង្កត់​ចរន្តឈាម​រត់​នោះទេ​។​

·         អ្នក​មិន​ត្រូវ​ប្រើ​ប្រដាប់​កៀប​ស​សៃឈាម ឬ ដាក់​ទឹកកក ស្អំ​នៅលើ​មុខរបួស​នោះទេ​។​

·         អ្នក​មិន​ត្រូវ​ធ្វើការ កាត់​មុខរបួស ឬ ព្យាយាម​យក​ពិស​ចេញពី មុខរបួស​ទេ​។​

·         អ្នក​មិន​ត្រូវ ធ្វើការ​ផឹក​ភេ​ស​ជ្ជះ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន ឬ សុរា​ទេ​។​

·         អ្នក​មិន​ត្រូវ ព្យាយាម​ចាប់​ពស់​យក​មក​ជាមួយ​ទេ ប៉ុន្តែ​អ្នក​ត្រូវ​ព្យាយាម ចងចាំ​នូវ ពណ៌ និង រូបរាង របស់​ពស់ ដើម្បី​អាច​ធ្វើការ​ពិពណ៌នា​ពី​វា​បាន តាម​ដែល​វា​អាច​ជួយ​ក្នុង​ការព្យាបាល បន្សាប​ជាតិ ពិ​សបាន ។​



​ធ្វើការ​ស្វែងរក​ជំនួយ​សង្គ្រោះ​ អោយបាន​ជា​បន្ទាន់ ជា​ពិសេស​ប្រសិនបើ​តំបន់ ដែល​ត្រូវ​បាន​ពស់ ចឹក​នោះ បាន​ផ្លាស់ប្តូរ​ពណ៌ ចាប់ផ្តើម​ហើមប៉ោង ឬ មាន​សភាព​ឈឺចាប់​ខ្លាំង ៕

ការប្រើប្រាស់ឪសថ

នៅប្រទេស​កម្ពុជា គឺជាការ​ពេញនិយម​ខ្លាំងណាស់​ចំពោះការ​ប្រើប្រាស់​ឱសថ​ដោយខ្លួនឯង។ តាមការ​ប៉ាន់​ប្រមាណ ប្រជាពលរដ្ឋញ​ខ្មែរ​មិនតិច​ជាង៧០%​ទេ ដែល​ប្រើប្រាស់ឱសថ​ដោយ​ខ្លួនឯង។ ករណី​នេះ កំពុង​បង្ក​គ្រោះថ្នាក់​យ៉ាងធំ​ដល់​សុខភាព និង​សុខុមាលភាព​ប្រជាពលរដ្ឋ​យ៉ាង​ចម្រូង​ចម្រាស់​បំផុត។ ដើម្បីជួយ​បង្ហាញ​ផ្លូវដល់​ប្រជាពលរដ្ឋ​ខ្មែរ ​យើងខ្ញុំសូម​ណែនាំ​ជូនអំពី​របៀប​ប្រើប្រាស់​ឱសថ​ត្រឹមត្រូវ​ដោយ​ខ្លួនឯង និងដោយ​វេជ្ជបញ្ជា នៅលើ​ទំព័រ​របស់ខ្លួន​ចាប់ពី​ពេលនេះ​តទៅ។


ជារៀង​រាល់ថ្ងៃ មនុស្ស​ម្នាក់ៗ​តែងតែ​មានជម្ងឺ និង​ឈឺថ្កាត់​បន្ដិចបន្ដួច​មិនអាច​ចៀសផុត​ឡើយ។ ជម្ងឺខ្លះ​ធ្ងន់ ជម្ងឺ​ខ្លះទៀត​ស្រាល។ លោកអ្នក​អាច​សម្រេច​ប្រើប្រាស់​ឱសថ ឬថ្នាំ​សង្កូវ​ដោយ​ខ្លួនឯង ឬ​តាមរយៈ​វេជ្ជបញ្ជា ប៉ុន្ដែ​គ្រូពេទ្យ​ខ្លះក៏​ទូន្មាន​ដល់អ្នក​ជម្ងឺ​ឱ្យប្រើប្រាស់​បន្ថែម ឬ​បន្ដក្នុង​ករណី​មិនទាន់​ជាដាច់ ឬ​លាប់ឡើង​វិញ​ជាដើម ពោល​ទៅតាម​ករណី​នីមួយៗ។ ដើម្បី​ធានាបាន​ការ​អនុវត្ដ​ត្រឹមត្រូវ និង​ប្រកប​ទៅដោយ​សុវត្ថិភាព ការ​ប្រើប្រាស់​ឱសថ​ដោយ​ខ្លួនឯង អាចធ្វើ​ទៅបាន​តែត្រូវ​គោរព​គោលការណ៍​មួយចំនួន។

1 . សូមសួរ​យោបល់​ឱសថ​ការី ដែល​ប្រចាំការ​នៅឱសថ​ស្ថាន
ទោះបីជា​ឱសថ​ភាគច្រើន​ត្រូវបាន​គិតគូរ​ពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​បែបណា​ក្ដី ប៉ុន្ដែ​មុននឹង​សម្រេច​ទិញឬ​ប្រើឱសថ​ណាមួយ​ដែលគ្មាន​វេជ្ជបញ្ជា គួរតែ​ត្រូវ​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​ជាមុនសិន។ ឱសថការី​គឺជា​អ្នកវិជ្ជាជីវៈ​មួយដែល​ទទួលការ​បណ្ដុះ​បណ្ដាល យ៉ាងតិច​បំផុត​៥ឆ្នាំ ដើម្បី​ឈរឈ្មោះ​ជាអ្នក​បើកឱសថ​ស្ថាន និងផ្ដល់​ដំបូន្មាន​ដល់​អតិថិជន​អំពី​ឱសថ និងការ​ប្រើប្រាស់​របស់វា។ ឱសថការី​ជាអ្នក​ទទួល​បន្ទុក​ផ្ដល់ដំបូន្មាន​អំពី​ឱសថ ដែលអាច​ប្រើឱសថ​បាន និង​កាលៈទេសៈ​ប្រើប្រាស់។ សូម​កុំច្រឡំ​អ្នកលក់​ឱសថ និង​ឱសថការី។ ជាក្រឹត្យ​ក្រម នៅឱសថស្ថាន​មួយ​ត្រូវមាន​ឱសថការី​ប្រចាំការ។

2 . សូម​ពិគ្រោះ​គ្រូពេទ្យ​របស់​លោកអ្នក​ក្នុង​ករណី​សង្ស័យ ករណី​មាន​ផ្ទៃពោះ បំបៅ​ដោះកូន ឬ​សម្រាប់​ទារក​ប្រើប្រាស់
មុនពេល​ព្យាបាល តោង​ដឹងអំពី​បញ្ហា​សុខភាព ដែល​ចោទជា​បញ្ហា និងត្រូវ​ព្យាបាល។ មានតែជម្ងឺ​ឬអាការរោគ​ដែល​ស្គាល់ច្បាស់​ទេ ទើប​នាំឱ្យ​មានការ​សម្រេចចិត្ដ​ថាប្រើប្រាស់​ឱសថ​ដោយ​ខ្លួនឯង​ប្រកប​ទៅដោយ​ ហេតុផល។ ករណី​រោគសញ្ញា​ជម្ងឺ​នៅសង្ស័យ​មិនទាន់​ច្បាស់ ឈឺ​គំហុក និង​កើតមាន​មិនឈប់ លោកអ្នក​ត្រូវទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួលបាន​ការ​ពិនិត្យសុខភាព ​ស៊ីជម្រៅ។ អាច​ជាករណី​ផងដែរ បើសិន​ជាការ​ប្រើប្រាស់​ឱសថ​នោះនៅតែ​មិនមាន​ការ​ប្រសើរ​ឡើង។ ចំពោះ​ករណី​ស្ដ្រីមាន​ផ្ទៃពោះ ស្ដ្រីដែលបំ​បៅ​ដោះកូន និង​ទារក ពួកគេ​មិនត្រូវ​ទទួលទាន​ឱសថ​ណាមួយ​ដោយគ្មាន​ដំបូន្មាន​គ្រូពេទ្យ​នោះទេ។

3 . សូម​ប្រើប្រាស់​ឱសថ​ដោយ​ខ្លួនឯង តែក្នុង​រយៈពេល​មួយសមស្រប​តែប៉ុណ្ណោះ
ករណី​ស្ថានភាព​សុខភាព​ទូទៅ​រឹតតែ​ធ្ងន់ធ្ងរ​នៅពេល​កំពុង​ព្យាបាល​ លេបថ្នាំ​ដោយ​ខ្លួនឯង ឬ​មិនមាន​ការ​ប្រសើរឡើង​ទាល់តែ​សោះ ការ​ពិគ្រោះ​ជម្ងឺ ឬការ​ពិគ្រោះ​វេជ្ជសាស្ដ្រ​មួយត្រូវ​ធ្វើឡើង​ជាដាច់ខាត មិនត្រូវ​បណ្ដែត​បណ្ដោយ​នោះឡើយ។ គ្រប់​ករណី​ទាំង អស់ លោកអ្នក​ត្រូវមើល​កាលបរិច្ឆេទ​ប្រើប្រាស់ មិនត្រូវ​ប្រើប្រាស់​ឱសថ​ដែល​ហួសកាល​កំណត់​ដែលបាន​សរសេរ​នៅលើ​ប្រអប់​នោះ ទេ។

4 . សូមកុំ​អនុវត្ដ​ការ​ប្រើប្រាស់​ឱសថ​ដោយខ្លួនឯង​បែបលាក់​លៀម
ប្រសិនបើ​លោកអ្នក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បន្ទាប់​ពីនិន្នាការ​នៃការ​ ប្រើប្រាស់​ឱសថ​ដោយ​ខ្លួនឯង​មិនមាន​ប្រសិទ្ធ​ភាព សូមកុំ​លាក់លៀម​ការ​ព្យាបាល ឬ​លេបថ្នាំ​ដែល​លោកអ្នក​បានធ្វើ​ដោយ​ខ្លួនឯង ឬ​លោកអ្នក​កំពុង​បន្ដធ្វើ​នៅឡើយ។ គ្រូពេទ្យ​ធ្លាប់ដឹង​រួចមក​ហើយ​ថា អ្នកជម្ងឺ​របស់ខ្លួន​ធ្លាប់​សាកល្បង​ព្យាបាល​ដោយ​ខ្លួនឯង​រួចមក​ហើយ មុននឹង​គេឱ្យខ្លួន​ព្យាបាល ជាពិសេស​ករណី​ឈឺបន្ដិច​បន្ដួច។ គ្រូពេទ្យ​ល្អពិតជា​មិន​រិះគន់ និង​ថ្កោលទោស​អ្នកជម្ងឺ​របស់​ខ្លួននោះ​ឡើយ។

5 . សូមអាន​ព័ត៌មាន​ឱសថ និង​មើល​សម្បក​ប្រអប់
សម្បក​ប្រអប់​ឱសថ​មិនមែន​ប្រើស​ម្រាប់តែ​វេចខ្ចប់​ឱសថ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏មាន​ប្រាប់អំពី​របៀប​ប្រើប្រាស់ និង​ព័ត៌មាន អំពី​ឱសថ​នានា ដូចជា​ឈ្មោះថ្នាំ អ្នក​ផលិត ធាតុផ្សំ​សកម្ម ថ្ងៃខែឆ្នាំ​កំណត់​ប្រើប្រាស់​ជាដើម។ ហេតុនេះ​គួរថែរក្សា​សម្បក​ប្រអប់ និង​ព័ត៌មាន​ឱសថ​ទាំងនោះ​ទុកនៅ​កន្លែង​សុវត្ថិភាព​មួយ។
សូមអាន​ប័ណ្ណ​ព័ត៌មាន​ឱសថ​ដោយ​ប្រុងប្រយ័ត្ន។ ប័ណ្ណនេះ​ប្រាប់​លោកអ្នក​អំពី​របៀប​ប្រើប្រាស់ ជម្ងឺដែល​ត្រូវប្រើ​ធាតុផ្សំ ទម្រង់​សណ្ឋាន កម្រិត​ប្រើប្រាស់​ទៅតាម​អាយុ ឬ​ទម្ងន់ រយៈពេល​ប្រើប្រាស់​ព្យាបាល​មុននឹង​ទៅជួប​គ្រូពេទ្យ ប្រការ​ប្រុង​ប្រយ័ត្ន ឥទ្ធិពល​អាក្រក់​ដែលអាច​កើតមាន និង​របៀប​ថែរក្សា​ទុកដាក់​ឱសថ។

6 . សូម​ចៀសវាង​ការ​ប្រើប្រាស់​ឱសថ​ច្រើនមុខ
ការ​លេបថ្នាំ​ច្រើនមុខ​ដំណាល​គ្នា អាច​នាំឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ឬ​ផ្ទុយទៅវិញ​អាចកាត់​បន្ថយ​ប្រសិទ្ធភាព ឬជួន​ពេលទៀត​អាចបង្កើន​នូវ​ឥទ្ធិពល​គ្រោះថ្នាក់​ដែល​មិនចង់​បាន​ (ឥទ្ធិពលទី២)។ ពេញមួយ​រយៈពេល​ព្យាបាល​ដោយ​វេជ្ជបញ្ជា លោកអ្នក​ត្រូវប្រាប់​គ្រូពេទ្យ​ឱ្យអស់​នូវការ​ប្រើប្រាស់​ឱសថ​ផ្សេងទៀត​ដោយ​ ខ្លួនឯង ដែល​លោកអ្នក​កំពុងធ្វើ​ផងដែរ។

7 . សូម​ចៀសវាង​ទទួលទាន​ស្រាពេល​លេបថ្នាំ
ជាតិ​អាល់កុល ឬ​ស្រា អាចធ្វើ​ឱសថ​ជាច្រើន​ប្រែប្រួល​ប្រសិទ្ធភាព និងបង្កើន​គ្រោះថ្នាក់នៃ​ឥទ្ធិពល​អាក្រក់ ឬឥទ្ធិពល​ទី២។ ដូចគ្នា​ទៅនឹង​ឱសថ​មួយចំនួន​ដែរ ស្រាអាច​កាត់បន្ថយ​លឿន​ប្រតិកម្ម​ជាខ្លាំង ដែលជាការ​ប្រុងប្រយ័ត្ន​យ៉ាងខ្លាំង​ក្លា​សម្រាប់​ការ​បើកបរ​រថយន្ដ ឬ​ការបញ្ជា​ម៉ាស៊ីន​អ្វីមួយ។

8 . សូម​រក្សាទុក​ដាក់​ឱសថ​ឱ្យបាន​ត្រឹមត្រូវ
ក្រោម​ឥទ្ធិពល​នៃពន្លឺ កម្ដៅ ឬ​សំណើម ឱសថ​អាច​ខូចគុណភាព។ ដើម្បី​ថែរក្សា​ទុកឱ្យបាន​ត្រឹមត្រូវ សូមទុក​វានៅ​ម្លប់ ត្រជាក់​ល្មម និងកន្លែង​ស្ងួត។ រឹតតែ​ប្រសើរ លោកអ្នក​អាច​ទិញ​ទូសម្រាប់​ថែរក្សា​ទុកដាក់​ឱសថ។

9 . សូម​ទុកដាក់​ថ្នាំឱ្យ​ឆ្ងាយពីដៃ​ក្មេង
ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ជាចាំបាច់​លោកអ្នក​ត្រូវទុកដាក់​រក្សាទុក​ឱសថ ​ឱ្យនៅ​ឆ្ងាយពីដៃ​ក្មេង នៅ​ទីកន្លែង​ខ្ពស់ ឬក្នុង​ទូមួយ​បិទជិត​ដោយ​សោរ។ មិនគួរ​ទុកដាក់​ឱសថ​នៅក្នុង​ថតតុក្នុង​បន្ទប់​គេង ធ្នើរ​នៅក្នុង​ចង្ក្រាន​បាយ ឬក្នុង​បន្ទប់ទឹក​នោះទេ បើមិនមាន​សោរ​ចាក់បិទ​ជិត​នោះទេ។ មាន​ករណី​លើកលែង​ខុសពី​គោលការណ៍​នេះ ថ្នាំបង្ការ​(វ៉ាក់សាំង) និងថ្នាំ​សុលបូក​រួមទាំង​ថ្នាំ ម្សៅ ឬ​ទឹកម្សៅ​(ថ្នាំផ្សះ ឬ​អង់ទីប៊ីយូទិច)​អាចទុក​ដាក់នៅក្នុង​ទូទឹកកក​បាន។ ប៉ុន្ដែ​សូមទុក​ដាក់រុញ​វាទៅ​ឱ្យជ្រៅជាន់​លើគេ ប៉ុន្ដែ​មិន ត្រូវទុក​ដាក់​រហូត​ភ្លេចយក​មកប្រើ​នោះទេ។

10 . ត្រូវហ៊ាន​បោះបង់​ចោលការ​ប្រើប្រាស់​ឱសថ​ដោយ​ខ្លួនឯង
ព្យាបាល​ដោយគ្មាន​ការ​ពិគ្រោះ​វេជ្ជសាស្ដ្រ អាចធ្វើ​ទៅបាន​សម្រាប់​តែករណី​ជម្ងឺ​ដែលស្គាល់​ច្បាស់ ឬ​វិនិច្ឆ័យរោគ​ពិតប្រាកដ​តែប៉ុណ្ណោះ។ ករណី​មានជម្ងឺ​រ៉ាំរ៉ៃ​មួយចំនួន ជាអាទិជម្ងឺ​ទឹកនោម​ផ្អែម ជម្ងឺ​បេះដូង ជម្ងឺ​ខ្សោយ​ប្រព័ន្ធ​ការពារ ជម្ងឺ​ថ្លើម ឬជម្ងឺ​តម្រង់​នោម លោកអ្នកត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន មុនលេប​ថ្នាំអ្វី​មួយ ទោះបីជា​ករណី​ជម្ងឺ ឬ​អាការរោគ​តិចតួចក្ដី។ ដូចគ្នា​ផងដែរ ករណី​ដែលមាន​អាការ​រោគ ឬជម្ងឺ​ដែល​មិនអាច​ពន្យល់​បាន ក៏​លោកអ្នក​មិនគួរ​សម្រេចចិត្ដ​ប្រើប្រាស់​ឱសថ​ដោយ​ខ្លួនឯង​នោះទេ។

វីធីសាស្រ្តបង្រៀនកូន

ឪពុក​ម្តាយ​គួរ​បង្រៀន​កូន​ឲ្យ​ចេះ​ចាត់ចែង​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​ ខ្លួន​តាម​ពេលវេលា​ទៀត​ទាត់​ឲ្យ​កើត​ជា​ទម្លាប់​ដូចជា ការ​ទទួលទាន ការ​គេង ឬ​ការ​សិក្សា​រៀនសូត្រ ដើម្បី​​ស្វែង​យល់​​ពី​វិន័យ​​ការ​ទទួល​ខុស​ត្រូវ​​បែប​​ងាយ​។​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​និង​កើតចេញ​ជា​លទ្ធផល​ល្អគួរ​ចាប់​ផ្តើម​ បង្ហាត់បង្ហាញ​ជា​សន្សឹមៗ​តាំង​ពី​កូន​នៅ​តូច​។​
១-​ដុស​ធ្មេញៈ​ ​នាំ​កូន​ទៅ​ជ្រើសរើស​ទិញ​ច្រាស ថ្នាំដុសធ្មេញ​ដែល​កូន​ចូល​ចិត្ត គ្រាន់តែ​អ្នកជា​ជំនួយការ ដែល​ចាំ​ប្រាប់​ពី​រឿង​សុខ ភាព​អនាម័យមាត់​-​ធ្មេញ ដូចជា មុន​ចូល​គេង អាច​បបួល​កូន​ទៅ​ដុសធ្មេញ ដែល​ត្រឹមត្រូវ​ដល់​កូន​ផង​។​
២-​កក់សក់ៈ​ ​ចំពោះ​ក្មេង​តូចៗ ការ​កក់សក់​​អាច​ជា​របស់​លេង​ពិតជា​ទាក់ទាញ​ចិត្ត​របស់​គេ​។ ប៉ុន្តែ​ក្មេង​ធំ​បន្តិច អ្នក​អាច​បន្ថែម​តិច​និក​ពេល​ងូតទឹក​ដល់​កូន​ដោយ​បង្រៀន​​កូន​កក់សក់ ដូចជា​ចាក់​សាប៊ូ​ដាក់​បាតដៃ ម្តង​បន្តិចៗ កក់​ពីរដង រួច​លាង​ជម្រះ​ដោយ​ទឹកស្អាត​រហូត​អស់​ពពុះ​ពី​ក្បាល​។​
៣-​ងូតទឹកៈ​ ​បើ​រឿងនិទាន​ដែល​ពាក់ព័ន្ធ​នឹង​ការសម្អាត​រាងកាយ ថែ​ខ្លួន មក​បង្រៀន​កូន​ទើប​កូន​បាន​ទាំង​ចំណេះដឹង និង​ការសប្បាយ​ពី​ការ​ស្តាប់​រឿង​និទាន​។​
៤-​ស្លៀកពាក់ៈ​ ច្រៀង​ចម្រៀង​បបួល​កូន​រៀន​ពី​ការ​ស្លៀកពាក់ ដូចជា លើកដៃ​ឡើង រួច​បង្វិល​ពាក់អាវ ស៊ក​ដៃ​ចូល​ម្តង​មួយ ហើយ​ត្រូវ​បិទ​ឡេវអាវ ត្រួតពិនិត្យ​ភាព​រាបរយ​ថា បិទ​ឡេវ​ឬ​នៅ​? រូត​ខ្សែរូត​ហើយ​ឬ​នៅ​? ...​ជាដើម​។​
៥-​ពាក់​ស្រោមជើង​-​ស្បែកជើងៈ​ ​លេងល្បែង​ប្រណាំង​ពាក់​ស្បែកជើង ដោយ​កំណត់​ពេល​រវាង​ឪពុក និង​កូន នរណា​ពាក់​ស្បែកជើង​បាន​រួចរាល់​មុន​ព្រមទាំង​ទះដៃ​ផ្តល់​ជា​កម្លាំងចិត្ត និង​បង្រៀន​កូន​ចងខ្សែ​ស្បែកជើង​ត្រឹមត្រូវ បើ​កូន​ចង​ខុស​។​
៦-​បោក​ខោ​អាវៈ​ បបួល​កូន​ធ្វើ​កិច្ចការ​រួមគ្នា​ដូចជា ឲ្យ​កូន​ប្អូន​ជួយ​ដួស​​ទឹក​ដាក់​ផើង​បោក​ខោ​អាវ​។ រីឯ​កូន​បង​មាន​កម្លាំង​ខ្លាំង​ជាង​អាច​ជួយ​អ្នក​ម្តាយ​បោក​ខោអាវ​។ អាច​ចាប់ផ្តើម​ពី​បោក​ក្រណាត់​ជូត​មុខ​បោក​ស្រោមជើង​ខ្លួនឯង ជាមុនសិន​រួច​សឹម​បោក​ខោអាវ​តាម​ក្រោយ​។​
៧-​ថែទាំ​កន្លែង​គេងៈ​ ​ឲ្យ​កូន​ជួយ​ការងារ​តូចតាច​របស់ខ្លួន និង​របស់​ឪពុក​ម្តាយ ដូចជា​ប្រមូល​រៀបចំ និង​សម្អាត​កន្លែង​គេង​របស់​ខ្លួនឯង​ពេល​ក្រោក​ពី​គេង ឬ​លាងចាន ពេល​ទទួលទាន​អាហារ​រួច​។​
​អ្វី​ដែល​សំខាន់​បំផុតមិន​អាច​ខ្វះ​បាន គឺ​កម្លាំងចិត្ត​ពាក្យ​សរសើរ ដែល​វា​មាន​តម្លៃ​បំផុត​សម្រាប់​អារម្មណ៍​កូន​។ ដូច្នេះ​ឪពុក​ម្តាយ គួរ​សរសើរ​កូន​រាល់ពេល​ដែល​ពួកគេ​អាច​ធ្វើ​​អ្វី​បាន​៕

ការកាត់បន្ថយអាការះមញ្ញូប់ភ្នែក

ជាធម្មតាភាពមើលមិនសូវឃើញវិវឌ្ឍន៍ក្នុងអំឡុងពេលនៅក្មេងប៉ុន្តែការមើលឃើញ                    របស់មនុស្សពេញវ័យជាច្រើនបានចុះខ្សោយក្រោយពីពួកគេចាប់ផ្តើមបំពេញការងារ         ​​  នៅការិយាល័យហើយមនុស្សភាគច្រើនមានជំនឿរថាជំងឺភែ្នកមីញ៉ូបកើតទឿងដោយ                   ​   សារការប្រើប្រាស់កុំព្យូទ័រការមើលទូរទស្សន៍ឫអានអក្សរក្រោមពន្លឺភ្លើងមិនសូវភ្លី ។   ​  តាមការស្រាវជ្រាវបានបង្ហាញផ្ទុយពីជំនឿរដែលថាការសម្លឹងមើលច្រីនជាមួលហេតុ បណ្តាលឱ្យភ្នែកមីញ៉ូបក្នុងការស្រាវជ្រាវនោះបង្ហាញថាការចេញលេងនៅខាងក្រៅផ្ទះ     ​​       រយៈពេលពីបីម៉ោងរៀងរាល់ថ្ងៃនៅក្រៅផ្ទះជួយកាត់បន្ថយឱកាសនៃការវិវត្តន៍នៃស្ថាន          ភាពភ្នែកមីញ៉ូបបានជាងពាក់កណ្តាល។ អ្នកស្រាវជ្រាវរបស់អូស្ត្រាលីជឿថាពន្លី ព្រះអាទិត្យជួយបញ្ចេញនូវជាតិគីមីដែលរារាំងមិនឱ្យកែវភ្នកមានការប្រែប្រួលដែលបង្ក ឱ្យមានលក្ខខណ្ឌបែបនេះ។ពួកគេបានប្រៀបធៀបចក្ខុវិញ្ញាណនិងទម្លាប់របស់កេ្មងៗ ​ដែលមានអាយុចាប់ពី៦ឆ្នាំនិង៧ឆ្នាំនៅក្នុងប្រទេសសឹង្ហបូរី និងប្រទេសអូស្ត្រាលី ។​     ​​​     ​​​​​  ៣០%នៃកុមារជនជាតិសឹង្ហបូរីមានជំងឺមីញ៉ូបច្រើនជាង១០ដងនៃអត្រាកើតនៅ​​​​​​ ប្រទេសអូស្ត្រាលី។ គំរូស្រដៀងគ្នានេះដែរបានលេចឡើងនៅពេលដែលក្រុមវិភាគ​​​​​​ បានដាក់កំរិតលើកុមារដើមកំណើត ចិន ដែលមានន័យថាភាពខុសប្លែកគ្នាមិនអាច​​ ត្រូវបានពន្យល់តាមរយៈហ្សែន។ក្រុមទាំងពីរបានចំណាយពេលអានសៀវភៅមើល​ ទូរទស្សន៍និងលេងកុំព្យូទ៍រហេ្គមក្នុងរយៈពេលដូចគ្នា។ប៉ុនែ្តកុមារនៅអូស្រ្តាលីបាន ​​​​ចំណាយពេលមធ្យម២ម៉ោង ក្នុងមួយថៃ្ងនៅក្រៅផ្ទះគឺនាទីច្រើនជាងបណ្តាកេ្មងៗ​ នៅអាស៊ីក្បែរខាង។សាស្រ្តាចារ្យមកពីមជ្ឈមណ្ឌលចក្ខុវិញ្ញាណរបស់ក្រុមប្រឹក្សាស្រាវ ​ជ្រាវអូស្រ្តាលីបាននិយាយថាយើងបានរកឃើញកំណើនដ៍ច្រើននូវក្នុងភាពមើលមិន​ សូវឃើញនៅក្នុងចំណោមកុមារនៅក្នុងសង្គមនៅទីក្រុងនៅទូទាំងពិភពលោកនិង​ កត្តាទូទៅដ៍លេចធ្លោប្រហែលជាការចំណាយពេលតិចទៅៗនៅខាងក្រៅ។យោបល់​ ដែលថាការអានសៀវភៅធ្វើឱ្យមីញ៉ូបភែ្នកនោះត្រូវគេជឿររាប់រយឆ្នាំមកហើយ។ ប៉ុនែ្តទិន្ន័យថ្មីៗនេះបង្ហាញថាការចំណាយពេល នៅខាងក្រៅវាជាកត្តាសំខាន់។ លោកសាស្រ្តាចារជឿរថាពន្លឺធម្មជាតិដែលអាចភ្លឺជាងពន្លឺនៅក្នុងផ្ទះរាប់រយដង​ ជួយកាត់បន្ថយភែ្នកមីញ៉ូបដោយចំណាយពេលតែពីឫបីម៉ោងក្នុងមួយថ្ងៃនៅទី​ កំសាន្តណាដែលមានខ្យល់អាកាសបរិសុទ្ធអាបជួយកាត់បន្ថយការប្រែប្រួល​ នៃលក្ខខណ្ឌខុសធម្មតា។ការវិភាគនៅប្រទេសឥណ្ឌានិងអាមេរិកក៍បានធ្វើ​ សេចក្តីសន្និដ្ឋានស្រដៀងគ្នានេះដែរ​។

អាការះជម្ងឺរលាកខួរក្បាល

ជម្ងឺ​រលាកខួរ​ក្បាល​គឺ​ជា​ជម្ងឺ​មួយ​ប្រភេទដែល​មិន​
អាច​ធ្វើ​កា​រ​ព្យាករណ៍​ទុកជា​មុន​បា​ន​នោះ​ទេហើយ​
ជម្ងឺ​នោះ​គឺ​អាច​បណ្តាលមក​ពី​ការ​ឆ្លង​តាម​វីរ៉ុស​ដែល​
បង្ក​ឱ្យ​អ្នក​មាន​អាការៈ​ដូច​ជម្ងឺ​ផ្តាសាយ​អញ្ជឹង​។តាម​
ការ​វិភាគ​របស់​លោកវេជ្ជបណ្ឌិត​បាន​បង្ហាញ​ពី​អាការៈ​
នៃ​ជម្ងឺ​រលាក​ខួរ​ក្បាល​នេះ​ ជូន​ដល់​ប្រិយ​មិត្ត​ឱ្យ​បាន​
ជ្រាបខ្លះៗ ដើម្បីឱ្យ​យើង​ធ្វើ​ការ​កត់​សម្គាល់​បាន​ងាយ​
ស្រួ​ល​ដូច​ខាង​ក្រោម៖
១- ជម្ងឺ​នេះ​អាច​បណ្តាល​ឱ្យ​អ្នក​ជម្ងឺ​មាន​សភាព​ឈឺ​ក្បាល​​និង​ក្តៅ​ក្បាល​ខ្លាំង​មិន​បាត់។
២- ខ្លួន​របស់​អ្នកជម្ងឺ​ក្តៅ​ខ្លាំង​ ថែម​ទាំង​ធ្វើ​ឱ្យ​អ្នក​ជម្ងឺ​មាន​សភាព​វង្វេង​វង្វាន់​បាត់​ស្មារតី។

៣- ជម្ងឺ​នេះ​បាន​បណ្តាល​ឱ្យ​អ្នក​ជម្ងឺ​ប្រកាច់​ និង​អាច​ស្លាប់​មួយ​ចំ​ហៀង​ខ្លួន។
៤- មាន​សភាព​អស់​កម្លាំង​ កម្លាំង​នៃ​សាច់​ដុំ​ខ្សោយចុះ​ និង​មាន​ការ​ឈឺ​ចាប់​គ្រប់​សន្លាក់​ផ្សេងៗ។
៥- អាច​ឈាន​ដល់​ការ​បាត់​បង់ជីវិត​ផង​ដែរ។
ចំ​ពោះ​ទារក​តូចៗវិញ​នោះ​ រោគ​សញ្ញា​នៃ​ការ​រលាកខួរក្បាល​នេះ​បាន​ស្តែង​ឱ្យ​ដឹង​ដូច​ជា៖
១- ទារក​យំ​មិនព្រម​បាត់
២- មាន​ការ​ក្អួត​ចង្អោរ​ឥតឈប់ឈរ
៣- ប្រហើយ​របស់​ទារក​ឡើង​ប៉ោង​ និង​ទន់ខ្លាំង
៤- ខ្លួន​របស់​ទារក​ឡើង​រឹង​ និង​មិនព្រមបៅ​ជា​ដើម។
ដូច្នេះ​ប្រសិន​បើ​អ្នក​ជួប​នូវ​រោគ​សញ្ញា​ដូចខាង​លើ​នេះ​ សូម​រួសរាន់​ឆាប់​នាំ​កូន​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​
សម្រាក​ព្យាបាល​ឱ្យ​បាន​លឿន​ជា​ទី​បំ​ផុត។

ការលុបបំបាត់រោគកព្រឹាលនូវកម្ពុជា

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ អង្គការ​សុខភាព​ពិភព​លោក​ និង​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ដើម​ឆ្នាំ ២០១៣​នេះ​ថា កម្ពុជា បាន​លុប​បំបាត់​ជំងឺ កញ្រ្ជឹល​ទាំង​ស្រុង​នៅ​ឆ្នាំ​២០១២ ហើយ​រំពឹង​ថា​នឹង​គ្មាន កើត​ឡើង​ទៀត​ទេ​នៅ​បណ្តា​ឆ្នាំ​ក្រោយៗ​ទៀត។


ដោយ ​យោង​តាម​ការ​តាម​ដាន​ស្រាវជ្រាវ​ជំងឺ​របស់​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​ បង្ការ ដែល​មិន​បាន​រកឃើញ​មាន​ជំងឺ​កញ្ជ្រឹល​អស់​រយៈពេល​មួយឆ្នាំ​មក​ហើយ នេះ​គឺជា​ការ​ថយចុះ​យ៉ាង​ខ្លាំង រាប់​ពី​ឆ្នាំ​២០០៨​ មាន​ចំនួន​៨០០​ករណី ហើយ​ឆ្នាំ​២០១១ មាន​៧០០​ករណី​ តាម​រយៈ​យុទ្ធនាការ​ផ្តល់​ថ្នាំ​បង្ការ ដោយ​មាន​ការ​ជួយ​គាំទ្រ ពី​អង្គការ​អន្តរជាតិ ជា​ច្រើន​នោះ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បាន​និយាយ​ថា "​យើង​កំពុង​ខិតខំ​បន្ថែម​ទៀត​ដើម្បី​ផ្តល់​ថ្នាំ​បង្ការ​ដល់​កុមារ​និង​ ស្ត្រី​ទាំង​អស់ មិន​ថា​គេ​នៅ​ទីជិត ឬ ឆ្ងាយ​ដល់​ណា​ទេ  យើង​បាន​លុបបំបាត់​ជំងឺ​គ្រុន​ស្វិតដៃជើង​ជា​រៀងរហូត​ ហើយយើង​មាន​បទ​ពិសោធន៍​នេះ យើង​នឹង​បំបាត់​ជំងឺ​កញ្ជ្រឹល​ទៀត​"​។
លោក ​រដ្ឋមន្ត្រី​មានប្រសាសន៍​ម​ ន្ថែ​ម​ថា "​ខ្ញុំ​សូម​យក​ឱកាស​នេះ រំលឹក​ដល់​បុគ្គលិក​មន្ត្រី​សុខាភិបាល​ទាំងអស់​ថា កុមារ​ទាំងអស់​ក្នុងព្រះរាជាណាចក្រ​កម្ពុជា ត្រូវតែ​បានទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រឹល​ចំនួន ២​ដូ​ស រួមជាមួយ វ៉ាក់សាំង​ឯទៀត ដែលមានក្នុង​កម្មវិធី​ជាតិផ្តល់​ថ្នាំបង្ការ​ជាប្រចាំ​"។

​សូមបញ្ជាក់ថា កញ្ជ្រឹល​ជា​ជំងឺងាយ​ឆ្លង​លើ​កុមារ ហើយ​បណ្តាល​ឲ្យ​មាន​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ ដូចជា រលាក​សួត រាក និង​ពិការភ្នែក​។​ កម្ពុជា​បាន​ផ្តើម​ការផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រឹល​លើកដំបូង​ក្នុង ​ឆ្នាំ​១៩៨៦ បង្កើន​អត្រា​គ្របដណ្តប់​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រឹលបាន​យ៉ាង​ឆាប់រហ័ស រហូត​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​ថ្ងៃនេះ  ដោយមាន​ការរួម​មួយ​ចំណែកដ៏​ធំ​ពី​យុទ្ធនាការផ្តល់​បន្ថែម​ថ្នាំ​បង្ការជំងឺ​ កញ្ជ្រឹល​ជាច្រើនលើក​តាំងពី​ឆ្នាំ ២០០១-២០០៣ ឆ្នាំ​២០០៧ និង ឆ្នាំ​២០១១ ដែលមាន​ការគាំទ្រ​យ៉ាងរឹងមាំ​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍ​ន៏​ដូចជា​អង្គការ WHO  UNICEF  AusAID JICA LATTER DAYS SAINT Charities និង ​HSSP2​។

ឆ្នាំ​២០១២ កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​បាន​បញ្ចូល​វ៉ាក់សាំង​ការពារ​ជំងឺ​ កញ្ជ្រឹល​ជា​ដូ​ស​ទី​២ នៅពេល​កុមារ​អាយុ​១៨​ខែ ដើម្បី​បង្កើន និង​ធានា​សក្តា​នុពល ការពារ​ទល់​នឹង​ជំងឺ​កញ្ជ្រឹល កាន់តែ​ប្រសើរ​ថែមទៀត​។ ដូចនេះ​កុមារ​ទាំងអស់ ដែលមាន​អាយុ ក្រោម​២​ឆ្នាំ ទទួលបាន វ៉ាក់សាំង ការពារ​ជំងឺ​កញ្ជ្រឹលចំនួន​ពីរ​ដូ​ស លើក​ទី​១​នៅពេល​មាន​អាយុ​៩​ខែ និង​លើក​ទី​២​នៅពេល​អាយុ​១៨​ខែ​។​
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. កូនខ្មែរសំរាប់អ្នក - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger