កំណើននៃអ្នកជម្ងឺថ្លើម
សព្វថ្ងៃនេះមិនត្រឹមតែវិទ្យាសាស្ដ្ររីកចម្រើនទេសូម្បី
តែជម្ងឺផ្សេងៗក៏រីកលូតលាស់ទៅតាមនោះដែរតួយ៉ាងដូចជាជម្ងឺរលាកថ្លើម
ប្រភេទបេជាដើម។
បច្ចុប្បន្នកម្មវិធីជាតិរបស់ក្រសួងសុខាភិបាលបានរៀបចំការចាក់ថ្នាំ
ការពារដល់កុមារចាប់ពីពេលកើត ភ្លាម។ រីឯប្រជាពលរដ្ឋភាគច្រើន
ជាពិសេសអ្នករស់នៅតាមទីក្រុង
និងទីប្រជុំជននានាមានការយល់ដឹងហើយនាំគ្នាមកចាក់ថ្នាំ
ការពារជម្ងឺថ្លើម ដែលមានតួលេខកើនឡើងគួរឱ្យកត់សម្គាល់។
អ្នកចាក់ថ្នាំការពារកើនរីឯអ្នកមានជម្ងឺថ្លើមក៏កើនឡើងដូចគ្នា។
បញ្ហាទាំងនេះអាចបណ្ដាលមកពីការចាក់ថ្នាំការពារគ្មានប្រសិទ្ធភាព
ឬយ៉ាងណា?
លោកវេជ្ជបណ្ឌិត ប៊ុត សុខល់
នាយកវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈចូលរួមជម្រាបជូនមិត្ដ
អ្នកអានអំពី
ប្រការគួរយល់ដឹងមួយចំនួនដែលទាក់ទងទៅនឹងថ្នាំការពារជម្ងឺរលាក
ថ្លើមនេះ តាមរយៈទស្សនាវដ្ដី សុខភាពយើង។
តាមរយៈការអង្កេតថ្មីមួយរបស់វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធា រណៈបានបង្ហាញថា បច្ចុប្បន្ននេះនៅកម្ពុជាមាន អត្រាអ្នករងគ្រោះដោយសារជម្ងឺរលាកថ្លើមប្រភេទបេច្រើនគួរឱ្យកត់ សម្គាល់។ ជម្ងឺរលាកថ្លើមប្រភេទបេបានកើតលើកុមារដែលមាន អាយុក្រោម៥ឆ្នាំចំនួន៣,៤ភាគរយ។ កុមារអាយុពី១៣ទៅ១៥ឆ្នាំមាន៩,២ភាគរយ។ រីឯមនុស្សពេញវ័យពី២០ទៅ៣៥ឆ្នាំមាន ១១,៨ភាគរយ។ អត្រាកើនឡើងទាំងនេះហើយដែលជំរុញឱ្យលោកអ្នកត្រូវចាក់ថ្នាំការពារ ជម្ងឺថ្លើមព្រោះលោកអ្នកមិនអាចសម្គាល់ លើសម្បកក្រៅ ដោយវិនិច្ឆ័យថានរណាម្នាក់មានផ្ទុកមេរោគថ្លើមនោះទេ។
ផលប្រយោជន៍របស់ថ្នាំការពារ
ដោយហេតុថាជម្ងឺរលាកថ្លើមប្រភេទបេងាយឆ្លងពីមនុស្សម្នាក់ទៅម្នាក់ នោះ ទើបលោកអ្នកទាំងអស់គ្នាត្រូវមានការប្រុង ប្រយ័ត្នក្នុងការរស់នៅប្រចាំថ្ងៃ។ ការចាក់ថ្នាំការពារជម្ងឺរលាកថ្លើមប្រភេទបេអាចនាំឱ្យលោកអ្នកទាំងអស់ ចៀសផុតពីការឆ្លងរាល ដាលនៃជម្ងឺនេះ។ ម្យ៉ាងទៀតការចាក់ថ្នាំការពារនេះប្រៀបដូចជាលោកអ្នកកំពុងបង្កើតកងអង្គ រក្សការពារសុខភាពលោកអ្នកដូច្នេះ ដែរ។ លោកអ្នកលែងមានការព្រួយបារម្ភពីប្រការឆ្លង ដូចជាការបញ្ចូលឈាម ការរួមភេទការប៉ះពាល់ជាមួយអ្នកមានជម្ងឺថ្លើម ជាដើមទៀតហើយ។
កាលវិភាគនៃការចាក់ថ្នាំការពារ
មិនទាមទារលក្ខខណ្ឌអ្វីច្រើនទេ សម្រាប់ការចាក់ថ្នាំការពារជម្ងឺរលាកថ្លើមប្រភេទបេនេះ។ ចំពោះទារកទើបនឹងកើតអាច ចាក់បានភ្លាមក្នុងរយៈពេលមួយសប្ដាហ៍ បើលើសពីនេះចាំបាច់ត្រូវពិនិត្យឈាមជាមុនសិន។ ដោយឡែកសម្រាប់កុមារឬមនុស្សពេញ វ័យដែលមិនទាន់បានចាក់ថ្នាំការពារជម្ងឺរលាកថ្លើមប្រភេទបេនេះក៏ ត្រូវពិនិត្យឈាមដែរដើម្បីរកឱ្យឃើញនូវមេរោគរលាកថ្លើមនេះ ឬប្រព័ន្ធការពារជម្ងឺ(អង់ទីក័រ)។ បើលទ្ធផលបង្ហាញថាមានមេរោគថ្លើមប្រភេទបេនោះពុំចាំបាច់ចាក់ថ្នាំការ ពារទេ ព្រោះថ្នាំនឹងគ្មាន ប្រសិទ្ធភាពឡើយ។ ជាមួយគ្នានេះផងដែរចំពោះអ្នកដែលមានប្រព័ន្ធការពារជម្ងឺ(អង់ទីក័រ )នៅក្នុងខ្លួនស្រាប់ហើយ ក៏ពុំចាំបាច់ចាក់ ថ្នាំការពារដែរ ព្រោះមានកូនទាហានជួយការពាររួចជាស្រេចហើយ។ ចំពោះលោកអ្នកដែលមិនមានមេរោគ ឬប្រព័ន្ធការពារជម្ងឺទេ នោះ អាចចាក់ថ្នាំការពារបានដោយត្រូវគោរពទៅតាមកាលវិភាគនៃការចាក់ឱ្យបាន ត្រឹមត្រូវទើបទទួលលទ្ធផលល្អ។
ដំណាក់កាលនៃការចាក់ថ្នាំការពារត្រូវធ្វើឡើង៣ដង នៅខែទីមួយ ខែទី២ និងខែទី៦។ ប៉ុន្ដែប្រសិនបើលោកអ្នកចង់បាន ប្រព័ន្ធការពារ(អង់ទីក័រ)ឆាប់ ត្រូវចាក់ថ្នាំការពារចំនួន៤ដងគឺ នៅខែទី១ ខែទី២ ខែទី៣ និងមួយឆ្នាំ។ ក្រោយពេលចាក់ថ្នាំការពារ បាន២ ឬ៣លើករួចហើយ លោកអ្នកត្រូវពិនិត្យឈាមរកមើលប្រព័ន្ធកាពារ(អង់ទីក័រ)ដើម្បីឱ្យដឹង ថាការចាក់ថ្នាំនោះបានជោគជ័យ ឬក៏អត់។ បើក្នុងករណីដែលមិនទាន់មានអង់ទីក័រ លោកអ្នកត្រូវរងចាំរហូតដល់ការចាក់ថ្នាំបញ្ចប់ហើយពិនិត្យម្ដងទៀត។ បើការពិនិត្យលើកចុងក្រោយនៅតែពុំមានអង់ទីក័រនោះ លោកអ្នកត្រូវរកមូលហេតុឱ្យឃើញហើយចាប់ផ្ដើមចាក់សារជាថ្មីឡើងវិញ។
មូលហេតុដែលនាំឱ្យថ្នាំការពារមិនមានប្រសិទ្ធភាព
ក្រោយពេលដែលបានចាក់ថ្នាំការពារតាមពេលវេលាកំណត់ហើយនោះ នៅពេលដែលពិនិត្យឈាមដើម្បីរកប្រព័ន្ធការពារ លោកអ្នកមួយចំនួនបែរជាមិនមានទៅវិញ។ បែបនេះមានមូលហេតុមួយចំនួនដែលធ្វើឱ្យការចាក់ថ្នាំការពារជម្ងឺថ្លើម ប្រភេទបេនេះ មិនបានជោគជ័យ។
- ដោយសារការពិនិត្យឈាមមិនបានត្រឹមត្រូវ មុនការចាក់ថ្នាំការពារ
- ការទុកដាក់ថ្នាំការពារមិនបានត្រឹមត្រូវតាមក្បួនវេជ្ជសាស្ដ្រ
- អាយុក្មេង ឬចាស់ពេក ប្រព័ន្ធការពារនៅខ្សោយឬមិនមាំទាំ ធ្វើឱ្យថ្នាំការពារមិនមានប្រសិទ្ធភាព
- ក្មេងដែលមានអាយុតិចជាង២ឆ្នាំ ហើយចាក់ថ្នាំចំពេលដែលមានជម្ងឺផ្សេងៗដូចជាជម្ងឺផ្ដាសាយ ក្ដៅខ្លួន ជម្ងឺរាក(មនុស្ស ចាស់)គ្រុនចាញ់ជាដើម។ ជម្ងឺទាំងនេះបានធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ បើចាក់ថ្នាំការពារនៅពេលនេះនោះមិនអាច ជោគជ័យទេ។
- កុមារ ឬមនុស្សពេញវ័យដែលមិនមានអាហារូបត្ថម្ភគ្រប់គ្រាន់ និងស្ដ្រីមានផ្ទៃពោះ ដែលប្រព័ន្ធការពារចុះខ្សោយក៏ធ្វើ ឱ្យការចាក់ថ្នាំការពារជម្ងឺរលាកថ្លើមប្រភេទបេ មិនមានប្រយោជន៍ដែរ។
- មួយវិញទៀតអាចបណ្ដាលមកពីកត្ដាតំណពូជ ដែលមិនអនុញ្ញាតឱ្យមានប្រព័ន្ធការពាររាងកាយ
- ការប្រើប្រាស់ថ្នាំពេទ្យមួយចំនួនក៏ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយដែរ
- លោកអ្នកមួយចំនួនពេលដែលចាក់ថ្នាំការពារជម្ងឺរលាកថ្លើមនេះមាន ប្រតិកម្មដោយលេចចេញជាកន្ទួលរមាស់នោះក៏ពុំ មានប្រព័ន្ធការពារដែរទេ។
ដើម្បីចៀសវាងនូវការចាក់ថ្នាំការពារ ហើយពុំមានប្រសិទ្ធភាពនោះលោកអ្នកគួរតែទៅរកសេវាចាក់ថ្នាំការពារណា ដែល ត្រឹមត្រូវស្របច្បាប់។ ជាពិសេសលោកអ្នកមិនគួរធ្វេសប្រហែស ឬក៏កំណាញ់ចំពោះការចំណាយប្រាក់តិចតួចដើម្បីបានកូនទាហាន ការពាររាងកាយនោះទេ ព្រោះលោកអ្នកដឹងហើយថាជម្ងឺរលាកថ្លើមប្រភេទបេងាយឆ្លងហើយបង្កគ្រោះ ថ្នាក់យ៉ាងធ្ងន់ធ្ងរចំពោះ អាយុជីវិតលោកអ្នក។
(ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង )
Labels:
កំណើននៃអ្នកជម្ងឺថ្លើម
ថ្នាំបង្ការរោគអេដស៍ Truvada DR
ថ្នាំបង្ការរោគអេដស៍ Truvada
ប្រើប្រាស់ថ្នាំពន្យារជីវិត
antirétroviraux ជាថ្នាំបង្ការ អាចកាត់បន្ថយបានពាក់កណ្តាល
គ្រោះឆ្លងមេរោគហ៊ីវ HIV លើអ្នកប្រើប្រាស់គ្រឿងញៀន
ចាក់តាមម្ជុល។ នេះបើតាមការសិក្សាមួយចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី
១៣ មិថុនា ២០១៣។
ការសិក្សាមុនៗបានបង្ហាញរួចមកហើយអំពីប្រសិទ្ធិភាពនៃវិធី
បង្ការកុំឱ្យឆ្លងមេរោគអេសដ៍ ដោយប្រើថ្នាំពន្យារជីវិត ពពួក
អង់ទីរ៉េត្រូវីរ៉ូ ចំពោះក្រុមអ្នកប្តូរភេទ
ក្រុមមនុស្សស្រលាញ់ភេទដូចគ្នា ឬក៏ការចម្លងពីម្តាយទៅកូន
ប៉ុន្តែពេលនេះ ជាលើកទីមួយ
ដែលមានការសិក្សាលើក្រុមអ្នកប្រើប្រាស់គ្រឿងញៀន។បន្ទាប់ពីបានសិក្សាពិសោធន៍លើក្រុមអ្នកចាក់គ្រឿងញៀន ២៤០០នាក់ នៅប្រទេសថៃរយៈពេល៤ឆ្នាំ លទ្ធផលបង្ហាញថា ការលេបឆ្នាំពន្យារជីវិត Ténofovir (ថ្នាំពន្យារជីវិតដែលអ្នកមានផ្ទុកមេរោគអេដស៍លេបជាប្រចាំ) មួយគ្រាប់ក្នុងមួយថ្ងៃ ដើម្បីការពារអាចកាត់បន្ថយគ្រោះឆ្លងមេរោគហ៊ីវ បានជិតពាក់កណ្តាល (៤៨,៩%)។ ប៉ុន្តែការលេបថ្នាំព្យាបាល ដើម្បីការពារនេះ អាចមានប្រសិទ្ធិភាពល្គិកណាតែមានវិធានការការពារផ្សេងទៀតអមជាប់ ជានិច្ច ពោលគឺប្រើសឺរាំងនិងម្ជុលស្អាត ប្រើផលិតផលផ្សេងជំនួសគ្រឿងញៀន និងពាក់ស្រោមអនាម័យពេលរួមរ័ក្ស។ កាលពីឆ្នាំ២០១១ ក្នុងការសិក្សាលើក្រុមមនុស្សធម្មតា (ស្រលាញ់ភេទផ្ទុយគ្នា) បានកាត់បន្ថយគ្រោះឆ្លងមេរោគហ៊ីវ បាន ពីរភាគបី ដោយសារការប្រើថ្នាំពន្យារជីវិតជាកិច្ចការពារ។
ថ្នាំការពារជំងឺស៊ីដា ឬអេដស៍ ដំបូង មានឈ្មោះថា Truvada។ ភ្នាក់ងារសុខាភិបាលអាមេរិក ទើបអនុញ្ញាតឱ្យធ្វើចរាចរណ៍ កាលពីឆ្នាំ២០១២ តែថ្នាំពន្យារជីវិតនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយនៅប្រទេសបារាំង៕
(ប្រភព៖វិទ្យុបារាំង)
Labels:
ថ្នាំបង្ការរោគអេដស៍ Truvada DR
ជម្ងឺផ្លូវចិត្ត
ជម្ងឺផ្លូវចិត្ត
និយាយដល់ផ្លូវចិត្ត
គឺនិយាយដល់ប្រភេទម្យ៉ាងដែលមិនអាចមើលឃើញ
និងគ្មានឧបករណ៍វេជ្ជសាស្រ្តពិនិត្យរកឃើញទ្បើយ
ប៉ុន្តែវាជាប្រភេទមួយធ្ងន់ធ្ងរ មិនចាញ់ដែលបង្កដោយមេរោគទ្បើយ។
លោកសាស្រ្តាចារ្យជំនួយវេជ្ជបណ្ឌិត យឹម សុបុត្រា អនុប្រធានផ្នែកសុខភាពផ្លូវចិត្តនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងជានាយកមន្ទីរសម្រាកព្យាបាលផ្លូវចិត្តសាន់រ៉ាយ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃសុក្រ ទី២៦តុលាកន្លងមកថា ផ្លូវចិត្តបណ្តាលមកពីបញ្ហាសំខាន់ៗចំនួន៤ ដូចជាកត្តាសង្គម កត្តាចិត្តសាស្រ្ត កត្តាជីវសាស្រ្ត និងកត្តាផ្លូវកាយ។ កត្តាសង្គម ដែលបណ្តាលឲ្យមានផ្លូវចិត្ត ដូចជាការបែកបាក់គ្រួសារ ការបាត់បង់មនុស្សជាទីស្រលាញ់ ការធ្លាក់ទឹកចិត្ត ការខកចិត្ត ការមិនចុះសម្រុងក្នុងជីវិតគ្រួសារ ដែលគេហៅថាចំណងប្រាំប្រការជាដើម។
កត្តាចិត្តសាស្រ្ត ដែលបណ្តាលឲ្យមានផ្លូវចិត្ត គឺទាក់ទងនឹងការលូតលាស់របស់មនុស្សទាំងរាងកាយ និងផ្លូវចិត្ត ឧទាហរណ៍គ្រួសារមួយបែកគ្នាកូនត្រូវទៅរស់នៅជាមួយឪពុកម្តាយ ឬមាមីងបងប្អូនបីបាច់ថែររក្សា ដែលរាងកាយពួកគេមានការលូតលាស់ល្អ ប៉ុន្តែផ្លូវចិត្តពួកគេមានបញ្ហាជាដើម។ មានមនុស្សខ្លះគ្រាន់តែឪពុកម្តាយពួកគេស្តីបន្ទោសបន្តិចបន្តួច ក៏លេបថ្នាំសម្លាប់ខ្លួន ប៉ុន្តែអ្នកខ្លះមិនអីនេះ គឺដោយសារការលូតលាស់រាងកាយ និងផ្លូវចិត្តរបស់ពួកគេតាំងពីតូចមកថាមានភាពរ៉ឹងមាំដែរឬទេ?។ ចំណែកកត្តាជីវសាស្រ្ត គឺពាក់ព័ន្ឋការចរាចរគ្រឿងញៀន ការប្រើប្រាស់គ្រឿងញៀន ការផឹកសុរា ការប្រើឳសថមិនបានត្រឹមត្រូវជាដើម ដែលសុទ្ឋតែបណ្តាលឲ្យប៉ះពាល់សមត្ថភាពខួរក្បាលក្នុងការគិតវិនិច្ឆ័យ អ្វីខុសអ្វីត្រូវ។
កត្តាផ្លូវកាយ គឺពេលបច្ចុប្បន្ននេះ សង្គមមានសុខសន្តិភាពសុវត្ថិភាព និងមានច្បាប់ចរាចរផ្លូវគោក ដែលតម្រូវឲ្យអ្នកបើកបរម៉ូតូពាក់មួកសុវត្ថិភាព។ ការគ្រោះថ្នាក់ចរាចរ បណ្តាលឲ្យមានការប៉ះក្បាល របួសក្បាល ដល់ពេលជាទ្បើងវិញទៅជាវិកលចរិកឬល្ងីល្ងឺជាដើម នេះសុទ្ឋតែជាផ្លូវចិត្ត។ លោកសាស្រ្តាចារ្យ យឹម សុបុត្រា បញ្ជាក់។
លោកបន្តថា “ផ្លូវចិត្ត ជាអាថ៌កំបាំង មើលមិនដឹងនោះទេ ប៉ុន្តែគេអាចសម្គាល់នេះតាមរយៈរោគសញ្ញាមួយចំនួន ដូចជាការឆាប់ផ្លាស់ប្តូរអារម្មណ៍ ទឹកមុខ ដំណេក ការទទួលទាន អាកប្បកិរិយ៉ាឆាប់ប្រែប្រួលជាដើម ”។ លោកបន្តថា “នេះពេលស្ថិតក្នុងដំណាក់កាលស្រាល គេអាចគ្រាន់តែធ្វើការពិគ្រោះជាមួយគ្រូពេទ្យជំនាញ បើកំរិតមធ្យមគេប្រើឳសថ និងដំណាក់កាលធ្ងន់ធ្ងរគេប្រើឳសថ និងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ”។
លោកសាស្រ្តាចារ្យ យឹម សុបុត្រា បានបន្តថា ផ្លូវចិត្តត្រូវបានគេបែងចែកជាង៨០ក្រុម ហើយក្រុមនិមួយៗមានរាប់រយទៀតនៅក្នុងនោះ ប៉ុន្តែជម្ងឺផ្លូវចិត្ត ដែលធ្ងន់ធ្ងរជាងគេគឺជម្ងឺធ្លាក់ទឹកចិត្ត ការចង់សម្លាប់ខ្លួន ការទទួលទានដំណេកមិនបាន លែងចង់តែងខ្លួន លែងចង់ធ្វើការងារជាដើម៕
លោកសាស្រ្តាចារ្យជំនួយវេជ្ជបណ្ឌិត យឹម សុបុត្រា អនុប្រធានផ្នែកសុខភាពផ្លូវចិត្តនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងជានាយកមន្ទីរសម្រាកព្យាបាលផ្លូវចិត្តសាន់រ៉ាយ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃសុក្រ ទី២៦តុលាកន្លងមកថា ផ្លូវចិត្តបណ្តាលមកពីបញ្ហាសំខាន់ៗចំនួន៤ ដូចជាកត្តាសង្គម កត្តាចិត្តសាស្រ្ត កត្តាជីវសាស្រ្ត និងកត្តាផ្លូវកាយ។ កត្តាសង្គម ដែលបណ្តាលឲ្យមានផ្លូវចិត្ត ដូចជាការបែកបាក់គ្រួសារ ការបាត់បង់មនុស្សជាទីស្រលាញ់ ការធ្លាក់ទឹកចិត្ត ការខកចិត្ត ការមិនចុះសម្រុងក្នុងជីវិតគ្រួសារ ដែលគេហៅថាចំណងប្រាំប្រការជាដើម។
កត្តាចិត្តសាស្រ្ត ដែលបណ្តាលឲ្យមានផ្លូវចិត្ត គឺទាក់ទងនឹងការលូតលាស់របស់មនុស្សទាំងរាងកាយ និងផ្លូវចិត្ត ឧទាហរណ៍គ្រួសារមួយបែកគ្នាកូនត្រូវទៅរស់នៅជាមួយឪពុកម្តាយ ឬមាមីងបងប្អូនបីបាច់ថែររក្សា ដែលរាងកាយពួកគេមានការលូតលាស់ល្អ ប៉ុន្តែផ្លូវចិត្តពួកគេមានបញ្ហាជាដើម។ មានមនុស្សខ្លះគ្រាន់តែឪពុកម្តាយពួកគេស្តីបន្ទោសបន្តិចបន្តួច ក៏លេបថ្នាំសម្លាប់ខ្លួន ប៉ុន្តែអ្នកខ្លះមិនអីនេះ គឺដោយសារការលូតលាស់រាងកាយ និងផ្លូវចិត្តរបស់ពួកគេតាំងពីតូចមកថាមានភាពរ៉ឹងមាំដែរឬទេ?។ ចំណែកកត្តាជីវសាស្រ្ត គឺពាក់ព័ន្ឋការចរាចរគ្រឿងញៀន ការប្រើប្រាស់គ្រឿងញៀន ការផឹកសុរា ការប្រើឳសថមិនបានត្រឹមត្រូវជាដើម ដែលសុទ្ឋតែបណ្តាលឲ្យប៉ះពាល់សមត្ថភាពខួរក្បាលក្នុងការគិតវិនិច្ឆ័យ អ្វីខុសអ្វីត្រូវ។
កត្តាផ្លូវកាយ គឺពេលបច្ចុប្បន្ននេះ សង្គមមានសុខសន្តិភាពសុវត្ថិភាព និងមានច្បាប់ចរាចរផ្លូវគោក ដែលតម្រូវឲ្យអ្នកបើកបរម៉ូតូពាក់មួកសុវត្ថិភាព។ ការគ្រោះថ្នាក់ចរាចរ បណ្តាលឲ្យមានការប៉ះក្បាល របួសក្បាល ដល់ពេលជាទ្បើងវិញទៅជាវិកលចរិកឬល្ងីល្ងឺជាដើម នេះសុទ្ឋតែជាផ្លូវចិត្ត។ លោកសាស្រ្តាចារ្យ យឹម សុបុត្រា បញ្ជាក់។
លោកបន្តថា “ផ្លូវចិត្ត ជាអាថ៌កំបាំង មើលមិនដឹងនោះទេ ប៉ុន្តែគេអាចសម្គាល់នេះតាមរយៈរោគសញ្ញាមួយចំនួន ដូចជាការឆាប់ផ្លាស់ប្តូរអារម្មណ៍ ទឹកមុខ ដំណេក ការទទួលទាន អាកប្បកិរិយ៉ាឆាប់ប្រែប្រួលជាដើម ”។ លោកបន្តថា “នេះពេលស្ថិតក្នុងដំណាក់កាលស្រាល គេអាចគ្រាន់តែធ្វើការពិគ្រោះជាមួយគ្រូពេទ្យជំនាញ បើកំរិតមធ្យមគេប្រើឳសថ និងដំណាក់កាលធ្ងន់ធ្ងរគេប្រើឳសថ និងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ”។
លោកសាស្រ្តាចារ្យ យឹម សុបុត្រា បានបន្តថា ផ្លូវចិត្តត្រូវបានគេបែងចែកជាង៨០ក្រុម ហើយក្រុមនិមួយៗមានរាប់រយទៀតនៅក្នុងនោះ ប៉ុន្តែជម្ងឺផ្លូវចិត្ត ដែលធ្ងន់ធ្ងរជាងគេគឺជម្ងឺធ្លាក់ទឹកចិត្ត ការចង់សម្លាប់ខ្លួន ការទទួលទានដំណេកមិនបាន លែងចង់តែងខ្លួន លែងចង់ធ្វើការងារជាដើម៕
Labels:
ជម្ងឺផ្លូវចិត្ត
ជម្ងឺផ្លូវចិត្ត
មនុស្សយើងគ្រប់រូបត្រូវការគេងដើម្បីមានកម្លាំងសម្រាប់ធ្វើ
ការងារនៅថ្ងៃសែ្អក។ កុមារា កុមារីត្រូវការគេងរយៈពេល ១០ ទៅ ១២
ម៉ោងក្នុងមួយថៃ្ង មនុស្ស ពេញវ័យអាយុពី ២០ ទៅ ៥០សិបឆ្នាំត្រូវការ គេង ៨ម៉ោង
ហើយអាយុលើសពី ៥០ ឆ្នាំឡើងទៅត្រូវការគេងពី ៦ ទៅ ៧ ម៉ោងគ្រប់គ្រាន់ហើយ ។
ចំពោះការគេងមិនលក់នោះចែកចេញជា ៣ យ៉ាង៖
១-អ្នកគេងមិនលក់ពីម៉ោង៩
ទៅម៉ោង១០ ចាប់ផ្តើមទន់ត្របក ភ្នែកងងុយគេងលុះ
ពេលឡើងលើគែ្រគេងលែងលក់លុះដល់ម៉ោង ៣ ទៅម៉ោង ៤ ភ្លឺទើបធ្មេចភ្នែកគេងលក់
បានតែ២ទៅ៣ម៉ោងគឺត្រូវដល់ ពេល ទៅធ្វើការ។
២-ឧស្សាហ៍ភ្ញាក់កណ្តាលយប់ ១យប់ភ្ញាក់បីទៅបួនដង ហើយ ទម្រាំ តែគេងលក់ត្រូវប្រើរយៈពេលយូរ ទាំងនេះធ្វីឲ្យហត់ដូចគ្នា។
៣-ពីព្រលប់គេងលក់ធម្មតា តែដល់ម៉ោង ៣ទៅ៤ភ្លឺក៍ចាប់ភ្ញាក់ រហូតដល់ភ្លឺតែម្តង។
មូលហេតុដែលគេងមិនលក់នោះគឺ៖
-ទាក់ទងនឹងជំងីផ្លូវចិត្ត
ដូចជាក្នុងគ្រួសារបន្ទាប់ពីបានដឹងថាកូន ឈឺធ្ងន់ ប្តីមាន គ្រោះថ្នាក់
ឪពុកម្តាយស្លាប់ឬមានបញ្ហានៅកនែ្លងធ្វើការ ឬមានបញ្ហាខ្វះខាតលុយកាក់
ឬមនុស្សខ្លះចេះតែព្រួយចិត្ត ទោះជាពុំ មានរឿងអ្វីធំដុំឡើយ។
-ទាក់ទងខាងផ្លូវកាយ
អ្នកមានជំងឺបេះដូង លើសឈាម អ្នក មានជំងឺសួត របេងកើតហឺត ឈឺក្រពះ រលាកក្រពះ
ដំបៅក្រពះ អ្នកមានជំងឺទឹកនោមផែ្អម ឈឺសសៃប្រសាទ ឈឺសន្លាក់ ឈឺកញ្ចឹងក ឈឺស្មា
ឈឺចងេ្កះ អ្នកត្រូវវះកាត់ទាំងអស់នេះជាមូលហេតុធ្វើ ឲ្យយើង គេងមិនលក់។
មនុស្សដែលមានអាយុចាប់ពី៣៥ឆ្នាំឡើងទៅ
នៅក្នុងខ្លួន មនុស្សយើងចាប់ផ្តើមអន់ថយ អ្នកខ្លះមានសុខភាពល្អសោះ តែគេង
មិនលក់ពុំដឹងមកពីមូលហេតុអ្វី មកទល់ សព្វថៃ្ងអ្នកវិទ្យាសាស្រ្តក៍ រក
មូលហេតុមិនទាន់ឃើញនៅឡើយ ។
ទោះបីជាយ៉ាងណាក៍ដោយ យើងអាចព្យាបាលតាមរបៀបសាមញ្ញ និង វិធីសាំញាំ ផងដែរ។
១-ត្រូវធ្វើកាយវិការ
និងអនាម័យក្នុងការរស់នៅ ។ត្រូវចាំនិងកត់ត្រាឲ្យដឹងច្បាស់ ថា
យើងចូលគេងនៅម៉ោងប៉ុន្មាន ប៉ុន្មាននាទីក្រោយទើបយើងគេងលក់
ម៉ោងប៉ុន្មានទើបយើងភ្ញាក់ ។
២-រៀបចំបន្ទប់ឲ្យបានល្អ
បន្ទប់គេងកុំលាបពណ៌ភ្លឺពេក កុំឲ្យឮសម្លេងពីក្រៅចូល
កុំឲ្យមានពន្លឺចូលក្នុងបន្ទប់ គ្រែ ពូក ខ្នើយត្រូវមានគុណភាពល្អ។
៣-ក្រោកពេលព្រឹកឲ្យទៀងពេលធ្វើកាយវិការខ្លះៗ ងួតទឹកក្តៅរួចហើយ ស្រស់ ស្រូបបន្តិចមុនពេលទៅធ្វើការ។
៤-បើឈឺក្បាល ចុកខ្លួនប្រាណ ឈឺដៃជើង ត្រូវលេបថ្នាំជាស្រេចមុនពេលចូលគេង។
៥-ត្រូវចូលគេងនៅពេលយើងងងុយគេងខ្លាំង ហើយចៀសវាងស្តាប់ភ្លេង មើលទូរទស្សន៍អានសៀវភៅនៅលើគ្រែ ពេលភ្ញាក់ត្រូវក្រោកភ្លាម ។
៦-កុំញាំកាហ្វេ
តែ កាកាវ កូកាកូឡា និងកុំហូបរបស់ជូរដូចជាស្វាយខ្ចី
ក្រូចពោធិ៍សាត់ផ្ទុទៅវិញយើងញាំភីសាមានរសជាតិនៅក្នុង
នោះធ្វើឲ្យយើងស្ងប់អារម្មណ៍ ធ្វើ ឲ្យគេងលក់ស្រួល ។
សម្រាប់អ្នកដែលមានជំងឺថ្មីថ្មោងជំងឺស្រាល
ប្រើម្ជុលវិទ្យាសាស្រ្តមានភាពសក្តិសិទ្ធសម្រាប់ព្យាបាលជំងឺរនេះ ។
អ្នកដែលគេងមិនលក់ដោយជំងឺចិត្តសាស្រ្ត ឬជំងឺដែលគ្មានមូលហេតុពិតប្រាកដនោះ
អាចព្យាបាលតាមម្ចុលវិទ្យាសាស្រ្តបានជាទាន់
ចិត្តលើកលែងតែអ្នកមានជំងឹរំារ៉ៃយូរហើយ
ដូចជាជំងឺបេះដូងជាដើមយើងត្រូវព្យាបាល ជំងឺរនេះជាមួយគ្នា ។
ជាការពិតអ្នកខ្លះភ្ញាក់កណ្តាលយប់
ហើយគេងមិនលក់ដោយសារទទួលទាន ច្រើនពេក
ឬដោយសារពោះយើងទទេដូច្នេះយើងត្រូវហូបទឹកដោះគោត្រជាក់ ១ កែវ
វាជួយបន្សាបជាតិអាស៊ីតនៅក្នុង ក្រពះ។
ស្រាវាជាសត្រូវធ្វើឲ្យយើងគេងមិនលក់ បើយើង
ផឹកវាច្រើនវាធ្វើឲ្យយើងគេងរវើរវាយនិងភ្ញាក់ច្រើនដងវាមិនមែនជាដំណេក
ពីធម្មជាតិ។
នៅពេលដែលព្យាបាលតាមវិធីខាងលើមិនបានសម្រេច
គ្រូពេទ្យសម្រេចចិត្តឲ្យ ថ្នាំងងុយដេកទៅអ្នកជំងឺទៅតាមវេជ្ជបញ្ជា
ពេលនោះអ្នកជំងឺសូមកុំប្រើយូរពេកព្រោះថ្នាំ គេងលក់ប្រៀបដូចជាគ្រឿងញៀនផងដែរ
រហូតដល់អ្នកខ្លះប្រើជាប្រចាំហើយកាន់តែច្រើន។
ថ្នាំនេះវាផ្តល់ផលវិបាកដូចតទៅ ៖
១-ឲ្យយើងគេងលក់ ពេលភ្ញាក់ឡើងអត់មានកម្លាំងទេ
២-ធ្វើឲ្យយើងខ្វះការប្រុងប្រយ័ត្ន ពុំសូវមានស្មារតី ភ្លេចមុខភ្លេចក្រោយ ហើយប្រាជ្ញាពុំសូវឈ្លាសវៃ ។
៣-នៅពេលថៃ្ងធ្វើឲ្យយើងចេះតែព្រួយបារម្មណ៍
៤-ធ្វើឲ្យយើងញៀនពេលចៀសមិនរួចត្រូវតែប្រើវាហើយតំឡើងដូសរហូតពី១គ្រាប់២គ្រាប់៣គ្រាប់ម្តង។
ដូចេ្នះបើចៀសមិនបានទេ សូមប្រីឲ្យតិចបំផុត និងរយៈពេលខ្លី។
Labels:
ជម្ងឺផ្លូវចិត្ត
ជំងឺមហារីកស្បូន
ការស្រាវជ្រាវមួយដែលធ្វើឡើងដោយអ្នកស្រាវជ្រាវឥណ្ឌាបានរកឃើញថា
ការធ្វើតេស្តដ៏សាមញ្ញមួយដោយប្រើប្រាស់ទឹកខ្មេះ
អាចការពារការបាត់បង់ជីវិតមនុស្សរាប់ពាន់នាក់ក្នុងមួយឆ្នាំពី
ជំងឺមហារីកស្បូន។
ការស្រាវជ្រាវដោយជ្រើសរើសអ្នកចូលរួមជាស្រ្តីជន ជាតិឥណ្ឌា
១សែន ៥ម៉ឺននាក់ ដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅបានរកឃើញថា
ការធ្វើតេស្តដោយប្រើទឹកខ្មេះជូតលើស្បូនអាចធ្វើឲ្យសាច់ដុះ
បង្កជាមហារីកស្បូនប្រែក្លាយជាមានពណ៌ស។
នេះគឺជា វិធីធ្វើតេស្តដ៏សាមញ្ញមួយក្រៅពី វិធីធ្វើតេស្តដែលមានតម្លៃថ្លៃ ដែលគេកំពុងប្រើប្រាស់ក្នុងប្រទេសអ្នកមានហើយអាចកាត់បន្ថយការ ស្លាប់បណ្តាលមកពីមហារីកស្បូនរហូតដល់ ៨០ភាគរយ ក្នុងបណ្តាប្រទេសអ្នកមាន។
ការសិក្សារបស់អ្នក ស្រាវជ្រាវឥណ្ឌាបង្ហាញថាការធ្វើតេស្តសាមញ្ញដោយប្រើប្រាស់ទឹក ខ្មេះអាចកាត់បន្ថយអត្រាស្លាប់ដោយជំងឺមហារីកស្បូនបានរហូតដល់ ៣១%។
មន្ត្រីសុខាភិបាលក្នុងរដ្ឋ Maharashtra ដែលការស្រាវជ្រាវនេះបានធ្វើឡើង កំពុងរៀបចំផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកពេទ្យដើម្បីផ្តល់ការ ពិនិត្យដោយប្រើប្រាស់ទឹកខ្មេះឲ្យបានដល់ស្ត្រីគ្រប់រូបដែលមាន អាយុពី ៣៥ ដល់ ៦៤ឆ្នាំក្នុងរដ្ឋនេះ។
ក្រុមអ្នក ស្រាវជ្រាវនេះក៏កំពុងធ្វើការជាមួយមន្ត្រីសុខាភិបាលថ្នាក់ជាតិ ដើម្បីរៀបចំធ្វើឲ្យមានការផ្តល់សេវាធ្វើតេស្តនេះដល់ស្រ្តីគ្រប់ រូបនៅទូទាំងប្រទេស៕
(ប្រភព៖ វិទ្យុអូស្ត្រាលី)
ការប្រើប្រាស់វិធីសាមញ្ញអាចការពារជំងឺមហារីកស្បូន។ (Credit: ABC) |
នេះគឺជា វិធីធ្វើតេស្តដ៏សាមញ្ញមួយក្រៅពី វិធីធ្វើតេស្តដែលមានតម្លៃថ្លៃ ដែលគេកំពុងប្រើប្រាស់ក្នុងប្រទេសអ្នកមានហើយអាចកាត់បន្ថយការ ស្លាប់បណ្តាលមកពីមហារីកស្បូនរហូតដល់ ៨០ភាគរយ ក្នុងបណ្តាប្រទេសអ្នកមាន។
ការសិក្សារបស់អ្នក ស្រាវជ្រាវឥណ្ឌាបង្ហាញថាការធ្វើតេស្តសាមញ្ញដោយប្រើប្រាស់ទឹក ខ្មេះអាចកាត់បន្ថយអត្រាស្លាប់ដោយជំងឺមហារីកស្បូនបានរហូតដល់ ៣១%។
មន្ត្រីសុខាភិបាលក្នុងរដ្ឋ Maharashtra ដែលការស្រាវជ្រាវនេះបានធ្វើឡើង កំពុងរៀបចំផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកពេទ្យដើម្បីផ្តល់ការ ពិនិត្យដោយប្រើប្រាស់ទឹកខ្មេះឲ្យបានដល់ស្ត្រីគ្រប់រូបដែលមាន អាយុពី ៣៥ ដល់ ៦៤ឆ្នាំក្នុងរដ្ឋនេះ។
ក្រុមអ្នក ស្រាវជ្រាវនេះក៏កំពុងធ្វើការជាមួយមន្ត្រីសុខាភិបាលថ្នាក់ជាតិ ដើម្បីរៀបចំធ្វើឲ្យមានការផ្តល់សេវាធ្វើតេស្តនេះដល់ស្រ្តីគ្រប់ រូបនៅទូទាំងប្រទេស៕
(ប្រភព៖ វិទ្យុអូស្ត្រាលី)
Labels:
សុខាភាពស្រី្ត
ពេលគេងយប់
ពេលគេងយប់
គឺជាពេលវេលាដ៏ល្អបំផុតមួយ
សម្រាប់អោយស្ត្រីធ្វើការសម្រាកផ្នែកដើមទ្រូងបាន
ដោយមិនចាំបាច់ត្រូវការពាក់អាវទ្រនាប់។ ដូច្នេះ
តើវានឹងកើតមានបញ្ហាអ្វីខ្លះកើតឡើង ប្រសិនបើអ្នកចូលគេងរាល់យប់
ជាមួយនឹងអាវទ្រនាប់ជាប់នឹង ដើមទ្រូងរបស់អ្នករហូតនោះ ?
ពេលវេលានៃការគេង មិនត្រឹមតែអាចអោយ
សាច់ដុំរបស់អ្នកធ្វើការសម្រាកនោះទេ វាថែមទាំងអាច
ផ្តល់ពេលវេលាអោយរាងកាយអ្នក ធ្វើការបញ្ចេញជាតិពុល និង
ជួសជុលនូវកោសិកា មួយចំនួនដែលត្រូវបានបំផ្លាញឡើងវិញ។
រយៈពេលនៃការគេងនេះ ក៏នឹងផ្តល់ឱកាសដល់ប្រព័ន្ធភាពសាំអ្នក
អោយធ្វើការ ផលិតនូវអរម៉ូនរបស់ប្រព័ន្ធភាពសាំបន្ថែមទៀត ។
ដូច្នេះជាការល្អ
អ្នកគួរតែប្រើសំលៀកបំពាក់ដែលរលុងៗ ឬ ដោះវាចេញនៅក្នុងពេលយប់
ប្រសិនបើអាចធ្វើបាន។ ការធ្វើដូចនេះ គឺអាចជម្រុញអោយសសៃឈាមរត់
និង មុខងាររបស់រាងកាយអ្នក ស្ថិតនៅក្នុង ដំណាក់កាលជួសជុលបានយ៉ាងល្អ ។
ចំពោះស្ត្រី វាជាការល្អបំផុត ដែលពួកគេគួរដោះអាវទ្រនាប់ចេញ
នាពេលគេងយប់ ។
ខាងក្រោមនេះ គឺជាបញ្ហាដែលស្ត្រីអាចនឹងប្រឈមនៅពេលដែល ពួកគេពាក់អាវទ្រនាប់នាពេលគេងយប់ ៖
១. បែកញើស
វាមាននូវប្រភេទនៃអាវទ្រនាប់ជាពិសេស ដែលគេបានធ្វើឡើងសម្រាប់ពាក់នាពេលយប់ ហើយជាធម្មតាវាត្រូវបានគេធ្វើឡើងពី ប្រភេទសាច់ក្រណាត់នីឡុង ឬ កម្បាស ដែលអាចធ្វើអោយស្បែករបស់អ្នក ដកដង្ហើមបាន។ ប៉ុន្តែប្រសិនបើអ្នក ពាក់នូវប្រភេទអាវទ្រនាប់ធម្មតា ដូចនៅក្នុងពេលថ្ងៃ នោះបញ្ហានៃការបែកញើស និង ជាតិសំណើម នឹងដក់ជាប់នៅក្នុងនោះ។ បញ្ហានេះនឹងបង្កអោយមានជាបាក់តេរី ដែលនឹងធ្វើអោយស្បែកអ្នករមាស់ និង បង្កជារបួសដាច់រលាត់ស្បែកបាន។
វាមាននូវប្រភេទនៃអាវទ្រនាប់ជាពិសេស ដែលគេបានធ្វើឡើងសម្រាប់ពាក់នាពេលយប់ ហើយជាធម្មតាវាត្រូវបានគេធ្វើឡើងពី ប្រភេទសាច់ក្រណាត់នីឡុង ឬ កម្បាស ដែលអាចធ្វើអោយស្បែករបស់អ្នក ដកដង្ហើមបាន។ ប៉ុន្តែប្រសិនបើអ្នក ពាក់នូវប្រភេទអាវទ្រនាប់ធម្មតា ដូចនៅក្នុងពេលថ្ងៃ នោះបញ្ហានៃការបែកញើស និង ជាតិសំណើម នឹងដក់ជាប់នៅក្នុងនោះ។ បញ្ហានេះនឹងបង្កអោយមានជាបាក់តេរី ដែលនឹងធ្វើអោយស្បែកអ្នករមាស់ និង បង្កជារបួសដាច់រលាត់ស្បែកបាន។
២. គេងមិនបានស្កប់ស្កល់
ប្រភេទអាវទ្រនាប់ ដែលត្រូវបានប្រើសម្រាប់ពេលថ្ងៃ គឺត្រូវបានធ្វើឡើងជាពិសេស ដើម្បីជួយទ្រទម្ងន់នៃសុដន់ទាំងសងខាង និង ផ្តល់នូវសោភ័ណភាព និង ភាពទាក់ទាញសម្រាប់ស្ត្រីរាល់រូប។ ប៉ុន្តែជាធម្មតា ប្រភេទនៃអាវទ្រនាប់ទាំងនេះ គឺមានសភាពតឹងណែន និង មិនផ្តល់ផាសុកនោះទេ នៅពេលដែលអ្នក ពាក់វាក្នុងពេលសម្រាកនាពេលយប់។
ប្រភេទអាវទ្រនាប់ ដែលត្រូវបានប្រើសម្រាប់ពេលថ្ងៃ គឺត្រូវបានធ្វើឡើងជាពិសេស ដើម្បីជួយទ្រទម្ងន់នៃសុដន់ទាំងសងខាង និង ផ្តល់នូវសោភ័ណភាព និង ភាពទាក់ទាញសម្រាប់ស្ត្រីរាល់រូប។ ប៉ុន្តែជាធម្មតា ប្រភេទនៃអាវទ្រនាប់ទាំងនេះ គឺមានសភាពតឹងណែន និង មិនផ្តល់ផាសុកនោះទេ នៅពេលដែលអ្នក ពាក់វាក្នុងពេលសម្រាកនាពេលយប់។
៣. ធ្វើអោយអ្នកគេងមិនលក់
ក្នុងករណីភាគច្រើន ការពាក់អាវទ្រនាប់គេងយប់ ក៏អាចជាកត្តាមួយ ដែលធ្វើអោយអ្នកគេងមិនលក់បានផងដែរ នេះក៏ដោយសារតែ រាងកាយរបស់អ្នក គឺមិនមានសេរីភាពគ្រប់គ្រាន់ ក្នុងការដកដង្ហើមអោយបានស្រួល ។
ក្នុងករណីភាគច្រើន ការពាក់អាវទ្រនាប់គេងយប់ ក៏អាចជាកត្តាមួយ ដែលធ្វើអោយអ្នកគេងមិនលក់បានផងដែរ នេះក៏ដោយសារតែ រាងកាយរបស់អ្នក គឺមិនមានសេរីភាពគ្រប់គ្រាន់ ក្នុងការដកដង្ហើមអោយបានស្រួល ។
៤. អាចប្រឈមនឹងជំងឺមហារីកសុដន់
ក្រុមអ្នកវិទ្យាសាស្ត្រ បានធ្វើការសិក្សាទៅលើ ទំនាក់ទំនងនៃការពាក់អាវទ្រនាប់ ទៅនឹងជំងឺមហារីកសុដន់ ។ ក្នុងនោះពួកគេ បានបង្ហាញថា ដើម្បីបង្ការនូវជំងឺនេះស្ត្រីគួរធ្វើការពាក់អាវទ្រនាប់ ក្នុងរយៈពេលខ្លីបំផុត តាមដែលអាចធ្វើបាន ឬ ជាការល្អ អោយបានតិចជាងរយៈពេល ១២ម៉ោង ក្នុងមួយថ្ងៃ។ ហើយពេលវេលាដ៏សាកសម ក្នុងការផ្តល់ឱកាសអោយដើមទ្រូងរបស់អ្នក បានសម្រាកនោះ គឺនៅក្នុងពេលយប់។
ដោយយោងតាមការសិក្សានេះ
បានបញ្ជាក់ទៀតផងដែរថា ការប្រើអាវទ្រនាប់ក្នុង រយៈពេលយូរពេក
អាចនឹងបង្កើននូវសីតុណ្ហភាព នៃជាលិការបស់សុដន់ ហើយចំពោះស្ត្រីដែល
ពាក់អាវទ្រនាប់ច្រើន នឹងមានកម្រិតនៃអរម៉ូតប្រូឡាក់ទីន
(ជាអរម៉ូនដែលមានមុខងារជម្រុញអោយមានការផលិតទឹកដោះ )
កើនឡើងខ្ពស់។ កត្តាទាំងពីរនេះ គឺអាចជម្រុញអោយ
មានការកើតមាននូវជំងឺមហារីកសុដន់បាន។ ក្រុមអ្នកវិទ្យាសាស្ត្រ បានធ្វើការសិក្សាទៅលើ ទំនាក់ទំនងនៃការពាក់អាវទ្រនាប់ ទៅនឹងជំងឺមហារីកសុដន់ ។ ក្នុងនោះពួកគេ បានបង្ហាញថា ដើម្បីបង្ការនូវជំងឺនេះស្ត្រីគួរធ្វើការពាក់អាវទ្រនាប់ ក្នុងរយៈពេលខ្លីបំផុត តាមដែលអាចធ្វើបាន ឬ ជាការល្អ អោយបានតិចជាងរយៈពេល ១២ម៉ោង ក្នុងមួយថ្ងៃ។ ហើយពេលវេលាដ៏សាកសម ក្នុងការផ្តល់ឱកាសអោយដើមទ្រូងរបស់អ្នក បានសម្រាកនោះ គឺនៅក្នុងពេលយប់។
លើសពីនេះទៅទៀត ការពាក់អាវទ្រនាប់ដែលមានសភាពតឹងណែន ច្រើនពេក គឺអាចនឹងផ្តល់គ្រោះថា្នក់ដល់សុខភាពបានផងដែរ នេះដោយសារតែ វាអាចនឹងទប់ស្កាត់នូវ ចរន្តនៃទឹករងៃនៅក្នុងសុដន់ អោយនមានដំណើរការបានល្អ ។ជាធម្មតាពពួកទឹករងៃទាំងនេះ មានមុខងារ ក្នុងការលាងសម្អាតកាកសំណល់ និង កំចាត់ចោលនូវជាតិពុល ចេញពីក្នុង
Labels:
អត្តបទសុខាភាពស្រី្ត
អ្នកអាចនឹងរីករាយហើយ បើសិនជាអ្នកមាន កូនដូចបំណងនោះ
អ្នកអាចនឹងរីករាយហើយ បើសិនជាអ្នកមាន កូនដូចបំណងនោះ។ដូច្នេះអ្នកក៏ចង់ដឹងថា
តើធ្វើដូចម្តេចទៅទើបដឹងថាអ្នកមានកូនក្នុងផ្ទៃនោះ។ចូរក្រឡេកមើលសញ្ញាដូចខាង
ក្រោមនេះដែលអាចចង្អុលបង្ហាញថាអ្នកអាចនឹងមានកូន។ពេលមានសញ្ញាទាំងនេះ
ហើយ អ្នកអាចធ្វើតេស្តបន្ថែមទៀតដើម្បីបញ្ជាក់ការពិតគួរជាទីរីករាយនេះ៖
-ការបាត់រដូវ
ប្រសិនបើរដូវរបស់អ្នកមិនមកតាមធម្មតានោះទេ(amenorrhoea), អ្នកប្រហែលជាអាច
មានផ្ទៃពោះ។ មានហេតុផលមួយចំនួនដែរដែលអាចបណ្តាលអោយអ្នកមានការខកខាន
ក្នុងការមករដូវដូចជា ការមានជំងឺ, ស្ត្រេស, ស្ហុក ឬការធ្វើលំហាត់ប្រាណខ្លាំងពេក។ប៉ុន្តែ
អ្វីដែលជាហេតុផលញឹកញាប់ជាងគេគឺការមានផ្ទៃពោះប្រសិនបើអ្នកមានការរួមភេទ។
ស្ត្រីមួយចំនួនអាចមានផ្ទៃពោះ ហើយនៅតែមានការហូរឈាមតិចតួចស្របពេលជាមួយ
ការមករដូវរបស់ពួកគេគឺជាធម្មតាអាចកើតមានឡើងក្នុងខែដំបូងៗនៃការមានផ្ទៃពោះ
របស់ពួកគេ។
-ការប្រែប្រួលសុដន់អាចជាការចង្អុលបង្ហាញថាមានផ្ទៃពោះ
ភ្លាមៗបន្ទាប់អ្នកមានផ្ទៃពោះ, អ្នកអាចចាប់ផ្តើមឃើញ និងមានអារម្មណ៍ទៅនឹងការប្រែ
ប្រួលមួយចំនួននៅនឹងសុដន់ និងក្បាលសុដន់របស់អ្នកៈ
-សុដន់របស់អ្នកអាចឈឺ និងទន់នៅពេលដែលប៉ះ
-សុដន់របស់អ្នកនឹងចាប់ផ្តើមរីកធំ
-ក្បាលសុដន់របស់អ្នកអាចក្លាយជាពណ៌ខ្មៅ
-សរសៃឈាមវ៉ែននៅក្នុងសុដន់របស់អ្នកចាប់ផ្តើមឃើញច្បាស់
មិនមែនគ្រប់ស្ត្រីទាំងអស់នឹងធ្លាប់មាន ឬកំនត់សម្គាល់ការប្រែប្រួលទាំងអស់នេះនោះទេ។
-អារម្មណ៍ក្អួតចង្អោរ
ការចង់ក្អួតចង្អោរនាពេលព្រឹក គឺជារោគសញ្ញាដំបូងមួយនៃការមានផ្ទៃពោះ។ ការចាញ់
កូននេះអាចកើតឡើងនៅគ្រប់ពេលទាំងអស់មិនថាថ្ងៃ ឬល្ងាច និងពេលខ្លះអាចឈឺ
ពេញមួយថ្ងៃក៏មាន។
-អ្នកអាចចាញ់ក្លិនមួយចំនួន
អ័រម៉ូននៅក្នុងគ្រាដំបូងនៃការមានគភ៌អាចនឹងធ្វើអោយអ្នកបាត់បង់ក្លិន។អ្នកអាចលែង
ចង់ផឹកកាហ្វេឬក៏ភេសជ្ជះផ្សេងទៀតដែលមានក្លិនខ្លាំង។ដោយហេតុថាអាហារមានក្លិន
ខុសគ្នា អ្នកអាចនឹងមានអារម្មណ៍មិនស្រួលខ្លួនពេលឃើញគេធ្វើម្ហូប។ចំណែកស្ត្រីខ្លះ
ទៀតអាចនឹងចង់បរិភោគរបស់ចម្លែកៗដូចជាដីសឬក៏ដីឥដ្ឋជាដើម។បើអ្នកមានសញ្ញា
នេះ អ្នកគួរតែឆាប់ទាក់ទងគ្រូពេទ្យ។
-មានអារម្មណ៍អស់កំលាំង
អំឡុងពេលមានផ្ទៃពោះ, ខ្លួនរបស់អ្នកត្រូវការធ្វើការខ្លាំងជាងមុន។ ការដកដង្ហើមរបស់
អ្នកអាចញាប់ ហើយចង្វាក់បេះដូងនឹងកើនឡើង។ ការធ្វើការបន្ថែមនៃខ្លួនរបស់អ្នកអាច
ធ្វើអ្នកមានអារម្មណ៍ថាអស់កំលាំងខ្លាំង។ ស្ត្រីជាច្រើនបាននិយាយថា ការមានអារម្មណ៍
ថាអស់កំលាំងខ្លាំងនេះនៅក្នុងការពពោះដំបូងនេះគឺជារឿងមួយដែលពួកគេមិនដែល
ភ្លេច។សូមសំរាកនៅពេលណាដែលអ្នកអាច និងគេងបន្ថែម។ ការធ្វើលំហាត់ប្រាណ
ទៀងទាត់ដូចជាការដើរ, ហែលទឹកអាចជួយអ្នកពីការអស់កំលាំងបន្តិចដែរ។
-ការប្រែប្រួលប្លោកនោម
រោគសញ្ញាភ្លាមៗមួយផ្សេងទៀតនៃការមានផ្ទៃពោះនោះគឺ ត្រូវការទៅនោមញឹកញាប់
ជាងធម្មតា។ ការមានផ្ទៃពោះ អរម៉ូនបណ្តាលអោយមានវានេះ។ អ្នកអាចរកឃើញថា
អ្នកត្រូវការក្រោកអំឡុងពេលយប់ដើម្បីទៅនោម។ នេះជាធម្មតាអាចមានត្រឹមតែ2ឬ3ខែ
ដំបូង និងវាអាចមានមកវិញផងដែរនៅចុងបញ្ចប់នៃការមានផ្ទៃពោះនៅពេលដែល
ទារកក្នុងពោះរបស់អ្នករីកធំធាត់ទៅ និងទៅសង្កត់លើប្លោកនោមរបស់អ្នក។
-មូលហេតុនៃការមានរោគសញ្ញាដំបូង
ការប្រែប្រួលទាំងអស់ដែលយើងបានរៀបរាប់ខាងលើនេះហើយគឺដោយសារតែការប្រែ
ប្រួលអរម៉ូនអំឡុងពេលមានផ្ទៃពោះ។ ប្រហែលជា៧ថ្ងៃបន្ទាប់ពីអំប្រ៊ីយ៉ុងបានកាច់សំបុក
នៅក្នុងស្បូនរបស់អ្នក, បរិមាណនៃអរម៉ូនប្រូសេស្តេរ៉ូន និងអរម៉ូន human chorionic
gonadotrophin (HCG) បានកើនឡើងនៅក្នុងខ្លួនរបស់អ្នក។ កំរិតខ្ពស់នេះហើយគឺជា
ហេតុផលមួយដែលហេតុធ្វើអោយស្ត្រីមួយចំនួននិយាយថាពួកគេគ្រាន់តែដឹងថា ពួកគេ
មានផ្ទៃពោះ, សូម្បីតែមុនពួកគេមិនមករដូវ។
-ការបង្កើតនៃការចងចាំ
ប្រសិនបើអ្នកមានការសំអាងពីការមានផ្ទៃពោះរបស់អ្នកហើយ, តើអ្នកគយរធ្វើអ្វីទទៀត?
អ្នកអាចសរសេរវាទុកទៅក្នុងសៀវភៅរាល់សញ្ញាទាំងអស់ដែលអ្នកមាននៅក្នុងពេល
មានផ្តៃពោះ។ មានប្រភេទជាច្រើននៃការចងចាំនេះដែលធ្វើអោយអ្នកភ្លេចលឿននៅ
ពេលដែលការមានផ្ទៃពោះរបស់អ្នកលូតលាស់បន្តិចម្តងៗ និងនៅពេលដែលកូនរបស់
អ្នកត្រូវបានសំរាល។ វាអាចជារឿងមួយដែលគួរអោយអស់សំណើចនៅពេលណាមួយ
ដែលអ្នកអានឡើងវិញសៀវភៅដែលបានកត់ត្រារាល់អ្វីដែលកើតមានចំពោះអ្នកចាប់
តាំងបីពេលដំបូងដែលអ្នកមានផ្ទៃពោះនោះ៕
៥ - ប្រវត្ដិព្រះត្រៃបិតក និង ព្រះកែវមរកត
៥ - ប្រវត្ដិព្រះត្រៃបិតក និង ព្រះកែវមរកត
ដែលបានចូលមកស្រុកខ្មែរ
ថ្ងៃសៅរ៍ ទី25.សីហា 2012.ម៉ោង 0:34
នៅឆ្នាំរោង ព.ស១២០០ត្រូវគ.ស៦៥៦, ក្នុងរជ្ជកាលព្រះបាទបទុមសូរ្យវង្ស ព្រះមហាក្សត្រខ្មែរទី១១ ដែលមានព្រះនេត្រទិព្វ មានសំពៅ មួយគ្រឿងត្រូវខ្យល់ព្យុះសង្ឃរា វាយបោកបក់យ៉ាងខ្លាំង បានរសាត់អណ្ដែតមកគឿងគល់ចតនៅកំពង់ផែព្រះមហានគរ។ សំពៅនោះត្រូវ បែកបាក់ធ្លុះធ្លាយ ដោយសារកម្លាំងទឹករលករុញបោកច្រាន ទៅបះនឹងផ្ទាំងថ្ម តែពង្សាវតារវត្ដកោកកាកបានសរសេរថា សំពៅបានមកគឿង នៅត្រង់ដងទន្លេ ក្នុងខេត្ដបន្ទាយមាស។
សំពៅនោះមានដឹកជញ្ជូននូវគម្ពីរព្រះត្រៃបិតក(១) និងព្រះពុទ្ធរូបព្រះកែវមរកត(២)ឯការមកដល់សំពៅនេះ គឺសុទ្ធតែជារឿងចៃដន្យដែល គ្មាននរណាម្នាក់ បានគ្រោងទុកដឹងជាមុនឡើយ។ ព្រឹត្ដិការណ៍ចំលែកមិនធ្លាប់មាននេះ បានធ្វើឲ្យនាម៉ឺនរាជការតូចធំផ្អើលច្រួលច្របល់ នាំគ្នាកុះករ ចុះទៅកំពង់ផែសាកសួរចង់ដឹងពត៌មាន។
បុព្វហេតុដើមតំបូង
កាលនោះ នៅប្រទេសមាលាន ឬ ប្រទេសលាវ មានស្ដេចមួយអង្គ ព្រះនាមធម្មាអនុរថ(៣)។
ព្រះអង្គជាស្ដេចលាវមួយអង្គ មានរិទ្ធិអនុភាពខ្លាំងពូកែអស្ចារ្យ។ ព្រះអង្គបានបញ្ជា និងបញ្ជូនសំពៅ
ពីរគ្រឿង ដោយមានព្រះសង្ឃ និង ក្រុមដើរសំពៅរូមដំណើរផង ឲ្យចេញឆ្ពោះទៅកោះសេរីលង្កា
ដើម្បីនឹងសុំចម្លងព្រះត្រៃបិតក។ សំពៅទាំងពីរត្រូវចេញដំណើរទៅមុនព្រះអង្គ បន្ទាប់ទើបព្រះអង្គ
ឡើងជិះសេះហោះសំដៅតំរង់ទៅកោះសេរីលង្កាជាក្រោយ។
ទៅដល់កាលណា ព្រះបាទធម្មាអនុរថ សុំសេចក្ដីអនុញាតិពីព្រះមហាក្សត្រកោះសេរីលង្កា ដើម្បី ចម្លងព្រះត្រៃបិតកដែលសរសេរចងក្រងជាភាសាមគ្គធៈ(ភាសាបាលី)។ ចម្លងចប់សព្វគ្រប់ហើយ ព្រះអង្គសុំព្រះពុទ្ធរូបព្រះកែវមរតកទៀត។ ព្រះរាជាកោះសង្ការក៏ប្រទានទៅតាមការគួរ។ គេបាន តំកល់ព្រះកែវមរកត និង ព្រះត្រៃបិដក ដែលចម្លងដោយអ្នកស្រុកប្រទេសលាវក្នុងសំពៅមួយ ចំណែកឯព្រះត្រៃបិតក ដែលចម្លងដោយអ្នកស្រុកកោះសេរីលង្កា ត្រូវតំកល់ទុកក្នុងសំពៅពីរ។ រៀបចំរួចស្រេចបាច់ហើយ ស្ដេចលាវបញ្ជា ឲ្យសំពៅទាំងពីរចេញដំណើរត្រលប់ទៅមុន។ឯ ព្រះអង្គវិញទ្រង់ឡើងជិះសេះ ហោះទៅតាមជាក្រោយ។
មកតាមផ្លូវ ដល់កណ្ដាលមហានគរ ខ្យល់ព្យុះសង្ឃរាមួយយ៉ាងធំ បានបោកបក់ធ្វើឲ្យសំពៅទាំងពីរវង្វេងបែកផ្លូវគ្នា សំពៅដែលមានដឹក
ជញ្ជូនព្រះត្រៃបិតក និងព្រះពុទ្ធរូបព្រះកែវមរកត ត្រូវបែកបាក់ខូចខាតធ្លុះធ្លាយហើយរសាត់អណ្ដែតមកគឿងចតតាមឆ្នេរសមុទ្រខ្មែរ ចំពោះ
ពង្សាវតារវត្ដទឹកវិល សំពៅនេះបានមកគឿង ចតនៅកោះឫស្សីកែវ ក្នុងសំពៅនោះមានព្រះពុទ្ធព្រះកែវមរកត កែវព្រះភ្លើងព្រះឧណ្ណាលោម
(៤) វិន័យបិតក និងអភិធម្មបិតក
គណៈសង្ឃលាវដែលដង្ហែតាមមកជាមួយមានប្រាំមួយអង្គ
ព្រះសង្ឃដែលមានឋានៈធំជាងគេ មានព្រះនាម
ព្រះពុទ្ធឃោសា។ ប្រជាពលរដ្ឋខ្មែរត្រេកអរសាទរជាអតិបរមា
កាលបើបានដឹងមានភព្វវាសនា អាចធ្វើបុណ្យកសាងកុសលក្នុងព្រះពុទ្ធ
សាសនា គេនាំគ្នាស្រុះស្រួលរួមកម្លាំងមូលមីកុះករ កសាងសង់វត្ដប្រាំ គឺ
វត្ដលង្កា សំរាប់តំកល់ព្រះត្រៃបិតក វត្ដឧណ្ណាលោម ដែលនៅទី
នោះគេបានសង់ចេតិយមួយយ៉ាងធំ នៅខាងក្រោយព្រះវិហារ
សំរាប់តំកល់បូជារោមប្រជុំចិញ្ចើមព្រះពុទ្ធ វត្ដកែវព្រះភ្លើង
សំរាប់តំកល់
កែវព្រះភ្លើងវត្ដព្រះពុទ្ធឃោសា សំរាប់ទទួលព្រះសង្ឃលាវ និង
វត្ដព្រះពុទ្ធមានបុណ្យសំរាប់តំកល់បូជាព្រះកែវមរកត។ទៅដល់កាលណា ព្រះបាទធម្មាអនុរថ សុំសេចក្ដីអនុញាតិពីព្រះមហាក្សត្រកោះសេរីលង្កា ដើម្បី ចម្លងព្រះត្រៃបិតកដែលសរសេរចងក្រងជាភាសាមគ្គធៈ(ភាសាបាលី)។ ចម្លងចប់សព្វគ្រប់ហើយ ព្រះអង្គសុំព្រះពុទ្ធរូបព្រះកែវមរតកទៀត។ ព្រះរាជាកោះសង្ការក៏ប្រទានទៅតាមការគួរ។ គេបាន តំកល់ព្រះកែវមរកត និង ព្រះត្រៃបិដក ដែលចម្លងដោយអ្នកស្រុកប្រទេសលាវក្នុងសំពៅមួយ ចំណែកឯព្រះត្រៃបិតក ដែលចម្លងដោយអ្នកស្រុកកោះសេរីលង្កា ត្រូវតំកល់ទុកក្នុងសំពៅពីរ។ រៀបចំរួចស្រេចបាច់ហើយ ស្ដេចលាវបញ្ជា ឲ្យសំពៅទាំងពីរចេញដំណើរត្រលប់ទៅមុន។ឯ ព្រះអង្គវិញទ្រង់ឡើងជិះសេះ ហោះទៅតាមជាក្រោយ។
គ្រានោះ ចៅពញារាជាមេត្រី ស្ដេចក្រាញ់នៅស្រុកឫស្សីកែវបានធ្វើចុតហ្មាយថ្វាយទៅទូលព្រះមហាក្សត្រព្រះ បាទបទុមសូរ្យវង្ស ក្រុម មន្ដ្រីក៏បានយកដំណឹងនេះ ទៅទូលថ្វាយស្ដេចជាបន្ទាន់។ ព្រះអង្គទ្រង់សប្បាយរីករាយក្នុងហរិទ័យឥតឧបមា ហើយចេញបញ្ជាបង្គាប់ឲ្យ រៀបចំជាពិធីមានក្បួនចុះទៅក្រាបថ្វាយបង្គំ សុំនិមន្ដដង្ហែព្រះកែវមរកត ព្រះត្រៃបិតក និង ព្រះសង្ឃឡើងចូលមកក្នុងព្រះនគរ។ ឯកសារ ដដែលសរសេរថា ព្រះបាទបទុមសូរ្យវង្ស បានធ្វើដំណើរយាងតាមទន្លេ ចុះមកស្រុកឫស្សីកែវ ដើម្បីចូលរួមក្នុងការកសាងវត្ដអារាមទាំង អស់នោះ។
ព្រះសង្ឃ និង អ្នកដើរសំពៅលាវ រិះគិតនឹកពិចារណា ឃើញថាសំពៅរបស់ខ្លួន ត្រូវខូចខាតខ្ទេចខ្ទីអស់គ្មានលទ្ធភាព នឹងអាចវិលត្រលប់ ទៅស្រុកកំនើតវិញបានឡើយ ហើយម្យ៉ាងទៀត ព្រះមហាក្សត្រខ្មែរក៏មានទសពិធរាជធម៌ មានបុណ្យបារមី និង គោរពបូជាព្រះពុទ្ធសាសនា ដែរ ដូច្នេះហើយទើបបានជាលាវទាំងអស់គ្នាសុខចិត្ដយល់ព្រមប្រគល់ថ្វាយ ព្រះត្រៃបិតក និង ព្រះកែវមរកត ព្រមទាំងចុះចូលស្ម័គ្រចិត្ដបំរើ ព្រះមហាក្សត្រខ្មែរ ចាប់តាំងពីថ្ងៃនោះតមក។ ក្បួនធំឱឡារិកមួយត្រូវបានរៀបចំយ៉ាងគគ្រឹកគគ្រេង ទៅដង្ហែព្រះកែវមរកត និងព្រះត្រៃបិតក យកមកតំកល់ទុកក្នុងប្រាសាទនគរវត្ដ។ មិនតែប៉ុណ្ណោះ ព្រះរាជាបានបញ្ជាឲ្យធ្វើបុណ្យទានយ៉ាងអឹកធឹក ពាសពេញទូរទៅទាំងប្រទេស ដើម្បី អបអរសាទស្វាគមន៍ចំពោះព្រឹត្ដិការណ៍ដ៏ធំនេះ។ មិនតែប៉ុណ្ណោះ ព្រះអង្គបានឲ្យចម្លងព្រះត្រៃបិតកជាបីច្បាប់ មួយចម្លងលើស្លឹករិត មួយលើ ប្រាក់សន្លឹក និង មួយទៀតលើមាសសន្លឹក។ ដោយខ្លាចក្រែងបាត់ច្បាប់ចាស់ព្រះត្រៃបិតក និង ខ្លាចក្រែងព្រះពុទ្ធសាសនាសាបរលាប ពីព្រោះ មានជនជាតិសាសន៍ផ្សេងៗទៀត ដែលប្រាថ្នាចង់បានដែរព្រះ អង្គបានបង្គាប់ឲ្យសរសេរកត់ត្រាចម្លងព្រះត្រៃបិតកជាច្រើនក្បាល លើសាស្ត្រា ស្លឹករិត ទុកសំរាប់ចែកចាយតំ កល់តាមវត្ដអារាមនានា។ គឺក្នុងគោលបំណងការពារទំនុកបំរុង ផ្សព្វផ្សាយព្រះពុទ្ធសាសនាឲ្យបានចំរុងចំរើនត ទៅអានាគត និង ដើម្បីអប់រំបង្ហាត់បង្រៀនប្រជានុរាស្រ្ដខ្មែរ ទូទាំងប្រទេសឲ្យមានចំណេះវិជ្ជា ចេះចងចាំ គោរពប្រណិប័តន៍ អនុវត្ដទៅតាម គន្លងធម៌។
ពង្សាវតារវត្ដកោកកាកបានសរសេរថា ថ្ងៃដែលសំពៅនាំព្រះកែវមរកត និង ព្រះត្រៃបិតកចូលមកដល់ទឹកដីខ្មែរ ត្រូវបានព្រះមហាក្សត្រ ខ្មែរព្រះបាទបទុមសូរ្យវង្ស កំណត់ចាត់ទុកជាសករាជថ្មីមួយក្នុងប្រវត្ដិសាស្រ្ដខ្មែរ សករាជថ្មី មានឈ្មោះថា «ចុល្លសករាជ» ដែលត្រូវសន្មត ចាប់ផ្ដើមដំបូងនៅក្នុងថ្ងៃ១២កើត ខែចែត្រ ឆ្នាំកុរ ព.ស.១១៨៣ ក្នុងមហា សករាជ ៥៦១ និង ត្រូវជាថ្ងៃទី ២២ មិនា គ.ស.៦៣៩ (តាមការ ស្រាវជ្រាវរបស់លោក F.G.Faraut )។ព្រះបទុមសូរ្យវង្ស ព្រះអង្គទ្រង់គោរពបូជា ការពារ និង បានទំនុកបំរុងព្រះពុទ្ធសាសនាឥតបីមានធ្វេសប្រហែស ព្រះអង្គបានកសាង ប្រាង្គ ប្រាសាទ វត្ដ និងព្រះពុទ្ធបដិមាករជាច្រើនទុកជាកន្លែងសក្ការៈបូជា ផ្ដល់នូវក្ដីសុខសប្បាយក្សេមក្សាន្ដដល់ប្រជារាស្រ្ដក្នុងនគរ។ ដើម្បីទុកជា សញ្ញាជាប្រផ្នូលឲ្យខ្មែរប្រុសស្រីទាំងអស់ដឹង និង យល់អំពីដំណើរជីវិតរបស់ ស្រុកទេស ព្រះបាទបទុមសូរ្យវង្សបានកសាងព្រះពុទ្ធរូបព្រះ ចូលបរិនិពាន្ដមួយអង្គយ៉ាងធំ នៅប្រាសាទខ្វាវព្រះធាតុ ក្នុងស្រុកព្រហ្មទេព។ គេត្រូវពិនិត្យមើលទឹកភ្លៀង ដែលធ្លាក់មកលើព្រះបាទបដិមាករ
- ប្រការ១ : បើទឹកភ្លៀងនោះមានពណ៌ក្រហម ដូចឈាម នោះស្រុកខ្មែរនឹងស្គាល់នូវភ្លើងសង្រ្គាម។
- ប្រការ២ : បើទឹកភ្លៀងនោះល្អក់ ហើយធុំក្លិនស្អុយ នោះនឹងមានជំងឺពាសពេញនគរ។
- ប្រការ៣ : បើទឹកភ្លៀងនោះធ្លាក់មកថ្លាល្អ នោះនគរ នឹងបានសុខក្សេមក្សាន្ដហើយប្រជាពលរដ្ឋ នឹង បានទទួលភោគផលល្អ ប្រសើរ។
- ប្រការ៤ : បើព្រះពុទ្ធរូបព្រះចូលនិពាន្ដមានស្នាមប្រេះ ហើយមានឈាមចេញនៅត្រង់ដើមទ្រូង នោះត្រូវបរទេស នឹងចូលមក ឈ្លានពាន។
- ប្រការ៥ : បើទឹកភ្លៀងនោះធ្លាក់មកលើដើមទ្រូង និង ព្រះបាទព្រះអង្គក្លាយទៅជាឈាមហើយមានស្រមោច ក្នុងនោះ នោះនឹងកើតមានទុរ្ភិក្សក្នុងនគរជាពុំខាន។
ព្រះបាទធនញ្ជ័យគោរពរាជ្យ
ព្រះបាទបទុមសូរ្យវង្ស ក្សត្រខ្មែរទី១១ មានព្រះរាជបុត្រមួយព្រះអង្គព្រះនាមធនញ្ជ័យកុមារ ដែលប្រសូត្រក្នុងឆ្នាំឆ្លូវ ព.ស.១២៤៤ ម.ស ៦២៣. ច.ល៦៣ ត្រូវជា គ.ស ៧០១។ បន្ទាប់ពីព្រះអង្គចូលទីវង្គត ព្រធនញ្ជ័យកុមារត្រូវឡើងគ្រង រាជ្យសម្បត្ដិបន្ដក្នុងព្រះជន្ម២៩វស្សា។ ពិធី អភិសេកត្រូវបានប្រព្រឹត្ដទៅនៅថ្ងៃ ១០កើត ខែបុស្ស ឆ្នាំម្សាញ់ ព.ស ១២៧៣ ត្រូវជា គ.ស.៧២៩ ព្រះអង្គមានព្រះនាម ព្រះបាទសម្ដេច ធនញ្ជ័យគោរពរាជ្យ ព្រះអង្គជាមហាក្សត្រទី១២។នឹងនិយាយដំណាល អំពីព្រះធម្មាអនុរថ ស្ដេចប្រទេសលាវ កាលបើឃើញតែសំពៅមួយត្រលប់ទៅដល់នគរ ហើយសំពៅមួយទៀតបាត់ ដំណឹងសូន្យឈឹង ព្រះអង្គមានក្ដីកង្វល់មួហ្មងចាត់ឲ្យមន្ដ្រីតូចធំស្រាវជ្រាវស៊ើបអង្កេតរក យូរឆ្នាំក្រោយមកទើបលេចលឺដំណឹងដល់ព្រះអង្គ ថា សំពៅដែលបាត់នោះបានទៅទើរនៅឯស្រុកខ្មែរ។ ព្រះអង្គគង់លើសេះហោះ ហើយនាំពលសេនាអាមាត្យប្រមាណបីនាក់ ធ្វើដំណើរ សំដៅតំរង់ទៅប្រទេសកម្ពុជា។ ទៅដល់មហានគរ ព្រះធម្មាអនុរថស៊ើបសួររកសម្ដេចសង្ឃរាជ ព្រះកែវមរកត និង ព្រះត្រៃបិតក។ ដឹងអស់ សេចក្ដីហើយ ព្រះអង្គដើរសំដៅទៅវត្ដបញ្ចេញ មហិទ្ធិរិទ្ធរបស់ខ្លួនឲ្យគេខ្លាចកោតស្ញប់ស្ញែង ព្រះអង្គឡើងឈរលើដុំថ្មមួយផ្ទាំងធំ ហើយបង់ ជំទាញបាញ់នោមដាក់ថ្មនោះទាល់តែបាក់ជាពីរ។ ព្រះសង្ឃក្នុងវត្ដឃើញព្រឹត្ដិការណ៍មិនស្រួលដូច្នេះ ភ័យកត្ដមា ស្លន់ស្លោរត់ទៅទូលប្រាប់ សម្ដេចសង្ឃរាជតាមដំណើរ។
នៅពេលដែលសម្ដេចសង្ឃរាជនិមន្ដមកដល់ ព្រះធម្មាអនុរថប្រកាសទូលលោកថា ខ្លួនជានាក់បំរើស្ដេចលាវ ហើយមកនេះ គឺក្នុងគោល បំណងចង់ទាមទារយកព្រះត្រៃបិតក និង ព្រះកែវមរកត ព្រះអង្គបានរៀបរាប់គ្រប់ចំនុចទាំងអស់ តាំងពីដើមរហូតចប់ ទូលថ្វាយសម្ដេច សង្ឃដោយបញ្ជាក់ថា របស់ពិសិដ្ឋទាំងនេះ ជាសម្បត្ដិរបស់ព្រះអង្គ។ ព្រះធម្មាអនុរថស្នើសុំឲ្យសម្ដេចសង្ឃនិមន្ដទៅទូលថ្វាយព្រះមហា ក្សត្រខ្មែរ ព្រះបាទធនញ្ជ័យគោរពរាជតាមដំណើរ និង សុំឲ្យព្រះអង្គប្រគល់សំពៅព្រះកែវមរកត និង ព្រះត្រៃបិតកមកវិញ ដើម្បីជៀសវាង កុំឲ្យមានជំលោះក្លាយទៅជាសត្រូវ។
តែព្រះមហាក្សត្រខ្មែមិនបាទយល់ព្រមទៅតាមសំណើរនេះទេ ដែលជាហេតុបណ្ដាលឲ្យស្ដេចលាវ ខឹងខ្ញាល់យ៉ាងខ្លាំង ហើយនឹកគិតក្នុង ចិត្ដថា ខ្លួនមានរិទ្ធិអនុភាពអំណាច លទ្ធភាពគ្រប់បែប នឹង ប្រហារជីវិតខ្មែរទាំងអស់ក្នុងនគរ។ តែដោយភ័យខ្លាចទទួលជាប់កម្មពៀរវេរា ព្រះអង្គមិនចង់បង្កបង្កើត ប្រព្រឹត្ដឲ្យមានឧក្រិដ្ឋកម្មរបៀបនេះឡើយ។ ព្រះអង្គសំរេចចិត្ដត្រឹមតែសម្ដែងបដិហារបញ្ចេញរិទ្ធឲ្យខ្មែរឃើញ ញាប់ញ័រ តក់ស្លុតបាក់បបប៉ុណ្ណោះបានហើយ ស្ដេចលាវក៏ស្រែកបន្លឺលាន់លឺថា «បើមិនព្រមប្រគល់ព្រះត្រៃបិតកទេ នោះព្រះអង្គនឹងកាត់ ប្រហារជីវិតប្រជាពលរ ដ្ឋខ្មែរទាំងអស់! ហើយបើមិនជឿទេ ចាំសំលឹងមើលគ្រប់គ្នាទៅចុះ!»។ ក្នុងពេលជាមួយគ្នានោះដែរ ស្ដេចលាវចាប់ យកកំបោរ មកលាបលើចុងដាវ (ពង្សាវតារវត្ដកោកកាកបញ្ជាក់ថា ស្ដេចលាវយកឈើមកធ្វើដាវ) បន្ទាប់មកព្រះ អង្គឡើងជិះសេះ គ្រវីដាវ ហោះជុំវិញមហានគរ នាម៉ឺនមុខមន្រ្ដី និង ពលរដ្ឋទាំងស្រីទាំងប្រុសស្ទាបករៀងខ្លួន ស្រាប់តែឃើញស្នាមកំបោរជាប់ជុំវិញ ម្នាក់ៗភ័យស្លន់ បុកពោះរត់ទៅទូលថ្វាយដំណឹងព្រះរាជា ចំពោះពង្សាវតារវត្ដកោកកាក ស្ដេចលាវព្រះធម្មាអនុរថបានបំបាំងខ្លួន គ្មាននរណាមើលឃើញ ឡើយចូលទៅក្នុងបរមរាជវាំងប្រាសាទទេវរាជមន្ទារ ហើយយកដាវប្រលាក់ជាប់កំបោរឆូតលើព្រះមហាក្សត្រ និង អគ្គមហេសី។
ទាំងស្ដេច ទាំងនាម៉ឺន ទាំងរាស្រ្ដ ឃើញដូច្នេះទើបបន្ទន់អាកប្បកិរិយា ចាត់នាម៉ឺនពីរនាក់ទៅចរចាពិភាក្សាជាមួយនឹង ស្ដេចលាវ។ ភាគី ទាំងសង្ខាងក៏បានយល់ស្របចុះសំរុងគ្នា គឺប្រទេសខ្មែរទទួលស្គាល់ថា សំពៅព្រះត្រៃបិតក និង ព្រះ ពុទ្ធរូបព្រះកែវមរកត ជាសម្បត្ដិរបស់ មាលានប្រទេសមែន។ ព្រះមហាក្សត្រខ្មែរបានសុំឲ្យស្ដេចលាវត្រលប់ទៅនគរមុនសិន ចាំព្រះអង្គរៀបចំបញ្ជូនសំពៅ និងដង្ហែព្រះត្រៃបិតក ទៅថ្វាយជាក្រោយ តាមការទាមទាររបស់ព្រះអង្គ ស្ដេចលាវយល់ព្រម ហើយក៏ជិះសេះហោះនាំពលសេនាវិលត្រលប់ទៅនគរវិញ។ រីឯ ព្រះបាទធនញ្ជ័យគោរពរាជ្យ ព្រះអង្គក៏បង្គាប់នាម៉ឺនតូចធំឲ្យយកសំពៅ និង ដង្ហែព្រះត្រៃបិតកទៅប្រគល់ដល់ស្រុកលាវតែម្ដង។ ព្រះអង្គមិន បានប្រគល់ព្រះកែវមរកតទេ ព្រះអង្គបានរក្សាទុកធ្វើជាទីសក្ការបូជានៅក្នុងព្រះមហានគរវត្ដ ពីព្រោះក្រោយពេល ដែលស្ដេចលាវធម្មា អនុរថ ថយត្រលប់ទៅនគរវិញ មុននឹងសំរេចព្រះទ័យដូច្នេះ ព្រះបាទធនញ្ជ័យគោរពរាជ្យ បានធ្វើពិធីបួងសួងបន់ស្រន់ ៧យប់ ៧ថ្ងៃ សុំធ្វើដូច ម្ដេចឲ្យស្ដេចលាវភ្លេចគិតនឹកឃើញ ទាមទារព្រះពុទ្ធព្រះកែវមរកត ដល់យប់ទីប្រាំពីរ ព្រះកែវមរកតបញ្ចេញមហិទ្ធិរិទ្ធិ ជះចេញចាំងពន្លឺប្រាំ ពីរពណ៌ ភ្លឺចញ្ចាចពេញបរមរាជវាំង។ ដោយយល់ និងជឿជាក់ថា ការបួងសួងបន់ស្រន់របស់ព្រះអង្គ បានសំរេចដូចសេចក្ដីប្រាថ្នា ទើបព្រះ អង្គបង្គាប់ឲ្យក្រុមនាម៉ឺនសេនាបតីយកតែព្រះត្រៃបិតកទៅថ្វាយស្ដេចលាវ។
ស្ដេចលាវព្រះធម្មាអនុរថ នឹកឃើញខ្លះព្រះកែវមរកតដែរ ប៉ុន្ដែគ្រានោះ ព្រះអង្គនៅចាំបានថា ព្រះអង្គបានទាមទារយកតែព្រះត្រៃបិតក ប៉ុណ្ណោះ ដោយគិតថាត្រូវគោរពពាក្យសច្ចៈ ហើយម្យ៉ាងទៀតបើតាមទំនាយនគរ ព្រះកែវមរកត ត្រូវតែគង់នៅមហានគរក្នុងស្រុកខ្មែរ ព្រះ អង្គក៏សំរេចចិត្ដបំភ្លេចរឿងចាស់ទាំងប៉ុន្មានចាប់តាំងពីថ្ងៃនោះមក។
ព្រះពុទ្ធរូបព្រះកែវមរកត និង ព្រះត្រៃបិតកត្រូវបានជនជាតិខ្មែរគ្រប់ជាន់ថ្នាក់គ្រប់វណ្ណៈ គោរពបូជារៀនសូត្រអនុវត្ដប្រតិបត្ដតាម ឥតបី ហ៊ានធ្វេសប្រហែសឃ្លៀងឃ្លាតឡើយ វត្ថុស័ក្ដិសិទ្ធិទាំងនោះ បាននាំមកនូវជោគជ័យសេរីមង្គល សំបូរណ៌សប្បាយ ចំរុងចំរើនគ្រប់ប្រការ ដល់ប្រជានុរាស្រ្ដ និងស្រុកខ្មែរ។
ព្រឹត្ដិការណ៍ចំបងមួយទៀត ក្នុងរជ្ជកាលព្រះបាទធនញ្ជ័យគោរពរាជ្យ គឺព្រះអង្គនិយមទាក់ដំរី ព្រះអង្គធ្លាប់យាងទៅដល់ ព្រៃនិងជើងភ្នំដង រែក ព្រះអង្គមានហ្មដំរីជាតិលាវដ៏ល្បីល្បាញពីរនាក់ មួយឈ្មោះហ្មហវៀន និង មួយទៀតឈ្មោះហ្មថាវ។ ពង្សាវតារវត្ដទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាលបានលើកយកព្រឹត្ដិការណ៍សំខាន់មួយ ស្ដីពីការចាប់ដំរីក្នុងរជ្ជកាលព្រះអង្គ មកអធិប្បាយដោយមានទាំងរៀបរាប់យ៉ាងល្អិត ល្អន់ដែរ អំពីពិធីសែនព្រេនដល់ម្រិញគង្វាល មុននឹងទៅទាក់ ដំរី។ កាលនោះ ព្រះអង្គ និង ពលសេនាទាក់បានដំរីសមួយ និងខ្មៅមួយ ដែល មានភ្លុកកោងវែង ព្រះអង្គបានបញ្ជាឲ្យយកដំរី សខ្មៅទាំងពីរ ជានិមិត្ដរូបនៃការសំបូណ៌សប្បាយប្រចាំនគរ។ ពីថ្ងៃនោះមក គេមានជំនឿនិយម ថា បើគ្មានភ្លៀងបង្អោរធ្លាក់មកគ្រប់គ្រាន់ទេ ហើយ បើកើតមានជំងឺរោគាក្នុងនគរ ព្រះមហាក្សត្រតែងតែបង្គាប់ក្រុមបុរោហិត និង ហ្មថាវ ឲ្យនាំយកដំរីសខ្មៅទាំងពីរ ទៅចូលរួមក្នុងពិធីបុណ្យបួងសួងបន់ស្រន់ផ្សេងៗ។ បន្ទាប់មកទើបដំរីទាំងពីរ យកប្រមោយបឺតទឹក ផ្លុំព្រួសជះ តំរង់ទៅគ្រប់ទាំងប្រាំបីទិស។ ឯកសារដដែលកត់សំគាល់ថា ភ្លៀងបានបង្អុរធ្លាក់ចុះម កដោយបរិបូណ៌ ក្រោយដែលគេបានរៀបចំពិធីបួង សួង ឯភោគផលវិញក៏បានល្អជាទីពេញចិត្ដ ហើយ ជំងឺរោគាព្យា ធិក៏សាបរលាបវិនាសបាត់ទៅអស់ដែរ នាម៉ឺនមុខមន្ត្រី និងប្រជាពលរដ្ឋខ្មែរ ទូទៅស្រលាញ់ និងមានជំនឿទៅលើ ដំរីទាំងពីរនោះណាស់ គេចាត់ទុកដំរីទាំងគូ ជាដំរីពិសិដ្ឋ និង ស័ក្ដិសិទ្ធិជាទីបំផុត។
ព្រះបាទធនញ្ជ័យគោរពរាជ្យ មានព្រះរាជបុត្រមួយព្រះអង្គព្រះនាម វិជ័យកុមារ ដែលបានប្រសូត្រក្នុងឆ្នាំចរ ច.ស១៣២ នេះបើតាម ពង្សាវតារសម្ដេចវាំងជួន ពង្សាវតារវត្ដទឹកវិលសរសេរថា ជាមួយនឹងនាងគន្ធមាលី ព្រះអង្គមានរាជបុត្រមួយឈ្មោះស្រីជេដ្ឋាដែលប្រសូត្រ ក្នុងឆ្នាំរការ និងបុត្រីមួយទៀតព្រះនាមធីតាមាលី។ ព្រះបាទធនញ្ជ័យគោរពរាជ្យ ក្សត្រខ្មែរទី១២ សោយរាជ្យបាន ៦៦ឆ្នាំ ហើយចូលទិវង្គតក្នុង ព្រះជន៩៤វស្សា ដោយជំងឺចាស់ជរា។
ថ្ងៃដែលខ្មែរត្រូវបាត់បង់ ព្រះត្រៃបិតក និង ព្រះកែវមកត
យូរអង្វែងមក ពីរាជ្យស្ដេចមួយដល់រាជស្ដេចមួយ រហូតមកដល់រាជព្រះបាទសេន្ន័ករាជ្យ ព្រះមហាក្សត្រខ្មែរទី២៣ សោយរាជ្យសម្បត្ដិ ពីព.ស.១៧៣៩ ដល់ព.ស ១៧៨២ឬ គ.ស.១១៩៥ ទៅ ១២៣៨ ដែលប្រជាជនខ្មែរទាំងនគរស្អប់ខ្ពើម ដាក់ឈ្មោះថាស្ដេចពាល ព្រះកែវមរកត និង ព្រះត្រៃបិតក(ច្បាប់ចម្លងដើម) ត្រូវវិនាសបាត់បង់លែងស្ថិតនៅក្នុង ស្រុកខ្មែរ។បុព្វហេតុ គឺបណ្ដាលមកពីព្រះមហាក្សត្រអង្គនេះ មិនបំពេញភារកិច្ច និង ការតព្វកិច្ចខ្លួនជាស្ដេចផែនដី ដោយប្រកបទៅតាមទសពិធរាជ ធម៌។ ព្រះអង្គបានប្រើអំណាចផ្ដាច់ការ បង្កបង្កើតឲ្យមានចលាចលពាសពេញនគរ ធ្វើឲ្យប្រជានុរាស្ដ្រក្ដៅក្រហាយរងទុក្ខវេទនា ការគ្រប់ គ្រងនគរតាមរបៀបផ្ដាច់ការ គ្មានយុត្ដិធម៌ គ្មានមនុស្សធម៌ ហើយ ដែលគិតតែពីប្រយោជន៍ក្រុមគ្រួសារ និង បនបក្សពួក បានធ្វើឲ្យវត្ថុស័ក្ដិ សិទ្ធ ឥន្រ្ទព្រហ្មទេវតា និង ធម្មជាតិក្ដៅ ក្រហល់ក្រហាយដាក់បណ្ដាសា ផ្តន្ទាជេរប្រទេចរកងើបមុខមិនរួច។ គ្រានោះ ស្ដេចភុជង្គនាគ និង នាគទាំងឡាយនាំ គ្នាមកព្រួសទឹកធ្វើឲ្យលិចលង់អស់នគរខ្មែរ។
ស្ដេចខ្មែរព្រះសេន្ន័ករាជ្យ នាំព្រះញាតិវង្ស មេនុំមេនាង ភីលៀងស្នំក្រមការ និង នាម៉ឺនពលសេនាចុះទូកសំពៅ បើកបរសំដៅទៅចត ស្នាក់នៅជើងភ្នំដងរែក។ ស្ដេចលាវឈ្មោះអាទិច្ចវង្សបានទទួលដំណឹងនេះកាលណា ក៏រៀបចំលើកទ័ព ភ្លាមមកដណ្ដើមយកព្រះកែវមរកត លួចប្លន់យកសម្បត្ដិទ្រព្យបស់របរ ស្បៀងអាហារ ព្រះរាជវង្សានុវង្ស នាម៉ឺនមន្រ្ដី ប្រជាពលរដ្ឋខ្មែរ ជាមួយគ្នានោះដែរ ស្ដេចសៀមដែល ដឹងថាឱកាសល្អកំររកបាន ហុចមកដល់ហើយ មិនបង្អង់ដៃ ក៏លើកក្បួនទ័ពចុះមកវាយប្រហារស្ដេចលាវ ដណ្ដើមយកព្រះកែវមរកតទៅថែ រក្សាតំកល់ទុកក្នុងនគររៀងរហូតដល់សព្វថ្ងៃ។ ព្រះសេន្ន័ករាជ្យ ឬស្ដេចពាល មានព្រះរាជបុត្រមួយព្រះអង្គព្រះនាមសីហនុកុមារ។ ប្រវត្ដិ ស្ដេចពាល និង ព្រះសីហនុកុមារ យើងនិងលើកយកមកអធិប្បាក្នុងជំពូកក្រោយ។
កំណត់សំគាល់
១ -ក្នុងបុព្វកាល អ្នកដឹកនាំខ្មែរ ប្រជាជនខ្មែរ ក៏ដូចជាប្រជាជនឯទៀត នៅជ្រោយសុវណ្ណភូមិដែរ គេឲ្យតំលៃទៅលើព្រះពុទ្ធសានា ពោល ឲ្យចំ គឺលើទ្រឹស្ដីច្បាប់ក្បួនខ្នាតឬ គម្ពីរ ពីព្រោះគេចាត់ទុកគម្ពីរ ច្បាប់ក្បួនខ្នាត ជាមូលដ្ឋានសំរាប់ការកសាងប្រទេសជាតិ បុព្វបុរសខ្មែរយល់ ច្បាស់ណាស់ ដើម្បីឲ្យស្រុកខ្មែរសុខសប្បាយបរិបូណ៌ហូរហៀ រចំរុងចំរើនលូតលាស់ ក្លាយជាមហានគរ គេត្រូវតែយកគម្ពីរក្បួនខ្នាត ឬ ច្បាប់ សម័យនោះ គេអនុលោមយកព្រះពុទ្ធសាសនា គឺព្រះត្រៃបិតក មកធ្វើជាមូលដ្ឋានជាតិ សំរាប់បង្រួបបង្រួមជាតិ សំរាប់ផ្សះផ្សារខ្មែរ គ្រប់ស្រទាប់ សំរាប់គោរពអនុវត្ដ និង សំរាប់ផ្តាន់ទាទោសជនដែលប្រព្រឹត្ដបទល្មើស។ ដូនតាខ្មែរលោកយល់ថា គម្ពីរ ឬច្បាប់អាចមានជីវិត យឺនយូរជាអមតៈ អាចស្ថិតនៅជាបង្គោលកណ្ដាលមិនលំអៀង ហើយ អាចបង្កើតឲ្យមានស្ថិរភាពក្នុងសង្គម។ បើមានច្បាប់ដូចជាគ្មានច្បាប់ ហើយច្បាប់ចេះតែផ្លាស់ប្ដូរ មិនទៀងទាត់តាមបបូមាត់ និងអណ្ដាតមនុស្សម្នាក់ ឬមួយក្រុម ប្រទេសជាតិនោះ ច្បាស់ជាមិនអាចមានជីវិត ស្ថិតស្ថេរចិរកាលបានយូរលង់អង្វែងឡើយ។២ -បុព្វបុរសខ្មែរកាលបើបានទទួលគម្ពីរក្បួនខ្នាត តែងយកមកថែរក្សា ចម្លងចែកចាយជូនផ្ញើទៅទុកឲ្យរៀនសូត្រ ចងចាំគ្រប់វត្ដអារាម គឺលោកមិនដែលយកគម្ពីរក្បួនច្បាប់សៀវភៅ វត្ថុបូរាណដែលជារិសគល់វប្បធម៌ជាតិខ្មែរ ទៅដុតបំផ្លាញ ដូចក្នុងសម័យយង់ឃ្នងបំបាត់ពូជ សាសន៍ខ្មែរក្រហមកុម្មុយនិស្ត(៥)នោះឡើយ បុព្វបុរសខ្មែរយល់ច្បាស់ណាស់ថា ព្រះពុទ្ធសាសនា ព្រះត្រៃបិតក គម្ពីរច្បាប់ក្បួនខ្នាតទាំងនេះ ហើយដែលនាំមកនូវចំណេះវិជ្ជា ការចេះដឹង ការចេះវែកញែករិះគិតពិចារណា យុត្ដិធម៌ មេត្តាធម៌ មនុស្សធម៌ និងនាំឲ្យចេះស្ដាប់អ្វីជាប្រ យោជន៍ប្រជាជន ប្រយោជន៍ប្រជាជាតិ ព្រះពុទ្ធសាសនា គម្ពីរច្បាប់ ក្បួនខ្នាត អាចនឹងបណ្ដេញលែងឲ្យមានអវិជ្ជាក្នុងសង្គមជាតិ កាលណា មនុស្សលែងមានអវិជ្ជា មនុស្សនោះអាចផ្លាស់ប្ដូរចិត្ដគំនិត លែងប្រើអំណាចផ្ដាច់ការ លែងអាងទៅប្រើកម្លាំងបាយ ឬកម្លាំងអាវុធ លែង កាប់សំលាប់ជនជាតិឈាមជ័រឯង ដូចដែលយើងធ្លាប់ជួបប្រទះ។ ប្រសិនបើភាពហឹង្សា កំណាចឃោរឃៅយង់ឃ្នាងព្រៃផ្សៃនៅតែមានពេញ ច្រកល្ហកក្នុងនគរទេ នោះអវិជ្ជាបានមកគ្របដណ្ដប់ជាប់ជិតជុំសង្គមជាតិយ៉ាងក្រាស់ឃ្មឹក ហើយខណៈនោះ ពាក្យបណ្ដាំជីដូនជីតាខ្មែរដែល បានមានប្រសាសន៍ថា «ខ្មែរមិនចោលក្បួន យួនមិនចោលពុត សៀមស៊ុតទ្រុតមិនចោលចែចូវ» លែងមានអត្ថន័យដែរ។ គាត់ផ្ដែផ្ដាំកុំឲ្យខ្មែរ ចោលក្បួន កុំឲ្យចោលគម្ពីរ និងច្បាប់ដែលជាមូលដ្ឋានជាតិ សក្ខីភាពជាក់ស្ដែង មាននៅក្នុងឯអតីតកាល បើដូនតាខ្មែរគ្មានប្រាជ្ញាឈ្លាសវៃ គ្មានក្បួនខ្នាត គ្មានគម្ពីរច្បាប់ទំលាប់ គ្មានរចនាសម្ព័ន្ធជាមូលដ្ឋានទេ នោះប្រទេសខ្មែរក៏មិនអាចក្លាយ ទៅជាមហានគរនៅក្នុងជ្រោយសុវណ្ណ ភូមិនេះដែរ។ ហើយថ្ងៃដែលខ្មែរបោះបង់ចោលក្បួនច្បាប់ លែងឲ្យតំលៃលែងគោរព និងអនុវត្ដតាមច្បាប់ទំលាប់ ក្បួនគម្ពីរដែលធ្លាប់តែទុក ចងក្រងមក ថ្ងៃនោះក៏ជាថ្ងៃដែលខ្មែរទទួលទុក្ខទោស រងកម្មវេទនាព្រាត់ប្រាស់ឳពុកម្ដាយ ប្ដីប្រពន្ធកូនចៅបងប្អូនញាតិសន្ដាន ហើយទឹកដី ខ្មែរក៏ត្រូវរួញបន្ដិចម្ដងៗជាលំដាប់ ដូចមានរហូតមកដល់បច្ចុប្បន្ន។ សង្គមជាតិដែលគ្មានគម្ពីរក្បួនខ្នាត គ្មានច្បាប់ទំលាប់ ជាមូលដ្ឋាន ជារិស គល់សង្គមនោះ ជាសង្គមអវិជ្ជាមិនអាចរីកចំរើនមានអាយុវែងឡើយ សង្គមជាតិនោះរង់ចាំតែថ្ងៃអវសាន្ដ រិចរិលវិនាសហិចហោចបុណ្ណោះ ។ ឯអ្នកទទួលខុសត្រូវដឹកនាំប្រទេសវិញ ដែលអាងប្រើកម្លាំងបាយឬ កម្លាំងទឹកប្រាក់ បក្សពួក ក៏មិនអាចគេចវេៈខ្លួន អំពីការកាត់ទោសរបស់ ប្រជាជន និង ប្រវត្ដិសាស្រ្ដដែរ សូម្បីអន្ដជាតិដែលធម្មតា គេគិតតែផលប្រយោជន៍ជនជាតិគេ ហើយដែលតែងតែប្រើពាក្យផ្អែមល្ហែម បញ្ជោរបោកបញ្ឆោត ក៏គេស្អប់ខ្ពើមរអើម មាក់ងាយមិនឲ្យតំលៃ ឬកិត្ដិយសដែរ។
៣ -ព្រះបាទធនញ្ជ័យគោរពរាជ្យ ដើម្បីសុខសន្ដិភាព ដើម្បីប្រយោជន៍ជាតិ និង ប្រជារាស្ដ្រខ្មែរបានដោះស្រាយទំនាស់ ជាមួយនឹងស្ដេច លាវដោយសន្ដិវិធី ព្រះអង្គខំប្រឹងប្រែងគ្រប់យ៉ាង ដើម្បីធ្វើឲ្យប្រជាជនសំបូណ៌សុខសប្បាយ គឺមានតាំងតែពីខំចាប់ដំរីជាដើម។ ព្រះអង្គខំ ផ្សព្វផ្សាយគម្ពីរព្រះត្រៃបីតក ទៅគ្រប់ទិសទីក្នុងនគរ ដើម្បីបំបាត់អវិជ្ជា ព្រះអង្គខំគោរពប្រណិបត្ដិទៅតាមគន្លងច្បាប់ ធម៌វិន័យព្រះពុទ្ធ សាសនា ដែលព្រះអង្គមានជំនឿថាល្អបរិសុទ្ធ សំរាប់ប្រយោជន៍ប្រដល់ទេសជាតិ បច្ចុប្បន្ននេះ ខ្មែរសឹងតែទាំងអស់ទៅហើយ ពីថ្នាក់តូច រហូតដក់ថ្នាក់ធំ ដែលបានប្រកាសខ្លួន ជាពុទ្ធសាសនិកជន តើមានខ្មែរប៉ុន្មាននាក់ដែលបានគោរពប្រណិបត្ដិ អនុវត្ដទៅតាមព្រះពុទ្ធឱវាទ? តើមានខ្មែរប៉ុន្មាននាក់ដែលធ្លាប់បានយកព្រះពុទ្ធឱវាទមកត្រិះរិះ គិតពិចារណាដោះស្រាយសំរាប់ជាផលប្រយោជន៍ដល់ប្រជាជន និងប្រទេស ជាតិ។
ដូច្នេះគ្រប់សោកនាដកម្មដែលកើតមាន ជាហូរហែមិនចេះចប់ចេះហើយក្នុងសង្គមជាតិខ្មែរ ពីអតីតកាលរហូតមកដល់បច្ចុប្បន្ន មិនមែន ជារឿងចៃដន្យ ឬជាទំនាយរបស់ព្រះពុទ្ធព្រះឥន្រ្ទ ព្រះព្រហ្មនោះឡើយ។ បើតាមពុទ្ធឱវាទ វាជាការកសាងរបស់ប្រជាជនខ្មែរ របស់យើង គ្រប់រូប បើយើងមិនខំរៀនសូត្រឲ្យមានវិជ្ជាទេ អវិជ្ជា និងផលអាក្រក់ទាំងឡាយ នឹងមកគ្របដណ្ដប់បង្កើតសោកនាដ្យកម្មភ្លាម ដោយមិនចាំ បាច់ជាតិមុខ ឬជាតិក្រោយឡើយ។ ឧទាហរណ៍ ជាក់ស្ដែង ដោយសារអវិជ្ជា ដោយសារខ្វះការពិចារណា ដោយសារចាញ់បោកការឃោសនា បញ្ឆោតភូតភរ បំភ័ន្ដការពិត សំលុតស្មារតីខ្មែរមួយនគរទាំងតូចទាំងធំ ទាំងប្រាជ្ញទាំងល្ងង់យល់ច្រលំជឿជាក់យ៉ាងសែនច្បាស់ថា ពួកខ្មែរ ក្រហមស្អាតស្អំ ល្អបរិសុទ្ធមិនពុករលួយស្រលាញ់ជាតិមិនចេះស៊ីសំណូក មិនចេះលួចប្លន់ជាតិ និង ប្រជាពលរដ្ឋ ហើយអាច នឹងផ្ដល់សុខសន្ដិ ភាពចំរុងចំរើនលូតលាស់។ ខ្មែរក្រហមស្រលាញ់ជាតិមែន ស្រលាញ់រហូតដល់ទៅលេបស៊ីខ្មែរដល់ឆ្អឹងអស់រាប់លាននាក់ ប្រមែប្រមូល យកអស់ទ្រព្យសម្បត្ដិខ្មែរមួយនគរ មកទុកថែរក្សាធ្វើជាសម្បត្ដិអង្គការ នែនាំ ឲ្យខ្មែរធ្វើការទាំងយប់ទាំងថ្ងៃ ទាំងចាស់ទាំងក្មេង ទាំងប្រុស ទាំងស្រី បង្អត់បាយទឹក ថ្នាំសង្កូវ រហូតទាល់តែទ្រុឌទ្រោមមានរោគាព្យាធិ ជំងឺឈឺគ្មានសល់៘ និង ៘ ហើយនៅទីបំផុត មេខ្មែរក្រហម ទាំងនេះនាំគ្នាលក់ត្បូង លក់ឈើមានលុយរាប់រយលានដុល្លាអាមេរិកកាំង ក្លាយខ្លួនទៅជាមហាសេដ្ឋីគ្រប់ៗគ្នា(៦)។ ឧក្រិដ្ឋកម្មប៉ុណ្ណោះហើយ ពួកខ្មែរក្រហមនៅតែរួចខ្លួនទៀត ហើយនៅតែមានអ្នកនយោបាយខ្មែរខ្លះឲ្យតំលៃ យកចិត្ដយកថ្លើមដដែល៘ គិតទៅពួកខ្មែរក្រហមបោក ខ្មែរអស់មួយនគរ មានទាំងអ្នកល្ងង់មានទាំងអ្នកចេះដឹងបញ្ញាវន្ដ មានទាំងស្ដេច មានទាំង រាស្រ្ដ។ ទោះបីដូចនេះក៏ដោយ ក៏អ្នកនយោបាយខ្មែរ បញ្ញាវន្ដខ្មែរ មិនព្រមទទួលស្គាល់កំហុសរបស់ខ្លួនដែរ ម្នាក់ៗអួតខ្លួនពូកែជានិច្ច មិនចេះខុស ស្រលាញ់ជាតិជាងគេជាងឯង គ្មាននរណាអាចនឹង ស្មើផ្ទឹមបាន ប្រឹងប្រែងប្រើសំនួនវោហារយកល្អ យករួចខ្លួន ហើយដោះស្រាយទំលាក់សោកនាដកម្ម ទំលាក់កំហុសទាំងប៉ុន្មានទៅលើអ្នក ដទៃនិងទៅ លើព្រះពុទ្ធសាសនា។ អ្នកនយោបាយខ្មែរ អ្នកបញ្ញវន្ដខ្មែរ អ្នកចេះដឹងខ្មែរមិនដែលមានសេចក្ដីក្លាហានចេញមុខទទួលខុសត្រូវ ចំពោះមុខប្រវត្ដិសាស្រ្ដទេ។
នេះគឺមកតែអំពីខ្មែរនាំគ្នាសាបព្រួសអវិជ្ជា មិនព្រមយកក្បួនខ្នាត ច្បាប់ទំលាប់មកធ្វើជាត្រីមុខ ក្នុងការកសាងរៀបចំ ទឹកដី បើនិយាយឲ្យ ចំ គឺមកអំពីខ្មែរល្ងង់ឬ មកអំពីខ្មែរត្រូវអ្នកដឹកនាំពង្វក់ធ្វើឲ្យល្ងង់ ឬមកអំពីអ្នកដឹកនាំខ្មែរគ្មានសមត្ថភាព គិតតែអំណាច និងប្រយោជន៍ផ្ទាល់ ខ្លួន ឬមកអំពីខ្មែរមិនចង់ចេះមិនចង់ដឹង មិនចង់មានវិជ្ជ ឬមួយក៏ខ្មែរ មិនហ៊ានតស៊ូដោយយល់ថានេះជាកម្មពីបុព្វេ។
៨ -ព្រះរាជ្យវង្សបន្ដពីព្រះបាទបក្សីចាំក្រុង
៨ -ព្រះរាជ្យវង្សបន្ដពីព្រះបាទបក្សីចាំក្រុង
ដូចដែលយើងលើកយកមកអធិប្បាយខ្លះៗក្នុងជំពួកមុន
ពង្សាវតារខ្មែរផ្សេងៗបានកត់ត្រាខុសអំពីគ្នា
ចំនួន និង ឈ្មោះ
ព្រះរាជបុត្ររបស់ព្រះបាទបក្សីចាំក្រុង។
ពង្សាវតារសម្ដេចវាំងជួនបានសរសេរថា
ព្រះម្នាងស្វាយ
មហេសីព្រះមហាក្សត្រ
ក្នុងឆ្នាំវក
ប្រសូត្របានបុត្រមួយព្រះអង្គព្រះនាម
អលស្សរាជ្យ។ព្រះបាទអលស្សរាជ
ក្រោយដែលព្រះបាទបក្សីចាំក្រុង ព្រះមហាក្សត្រខ្មែរទី១៩ ចូលទិវង្គត
ព្រះរាជបុត្រព្រះអលស្សរាជ្យ
បានឡើងសោយរាជ្យសម្បត្ដិប្រទេសកម្ពុជាបន្ដពីព្រះអង្គ។
ព្រះរាជអភិសេកបានរៀបចំឡើងយ៉ាងអ៊ឹកធឹក នៅមហានគរនៅថ្ងៃ ១៣កើត
ខែបុស្ស ឆ្នាំកុរ ព.ស.១៦១៥ ត្រូវជាម.ស.៩៩៣ ច.ស៤៣៣ និងត្រូវជា គ.ស ១០៧១។
កាលនោះព្រះ អង្គព្រះជ ន្ម ១៦វស្សា ព្រះអង្គជាព្រះមហាក្សត្រទី២០។
ព្រះអង្គទ្រង់មានព្រះបរមនាមថា ព្រះបាទសម្ដេច
ព្រះអលស្សវរោរង្សីជាតិក្សត្រាមហារាជាធិរាជ។ ស្ដេចអង្គនេះខ្ជិល ណាស់
ដូច្នេះហើយបានជាប្រជានុរាស្ដ្រដាក់ឈ្មោះអោយថា «ស្ដេចកំជិលផេះ»។
ក្នុងឆ្នាំជូត ជាមួយនឹងព្រះនាងមៃ ព្រះអង្គបានព្រះរាជបុត្រមួយព្រះអង្គព្រះនាមវុឌ្ឍិយា ក្នុងឆ្នាំខាលព្រះនាងមៃ ប្រសូតបានបុត្រមួយព្រះអង្គទៀត ព្រះនាមសិង្ហកុមារ(១)។ ព្រះបាទអលស្សរាជ្យសោយរាជ្យសម្បត្ដិប្រទេសកម្ពុជាបាន ៤១ឆ្នាំ ហើយបានចូលទិវង្គតនៅឆ្នាំថោះក្នុងព្រះជន្ម៥៦វស្សាដោយមានជំងឺយ៉ាងទំងន់។ ព្រះវុឌ្ឍិយា បុត្រច្បងរបស់ព្រះអលស្សរាជ្យ ត្រូវឡើងសោយរាជបន្ដពីបិតា។
ព្រះអង្គនិយមចូលចិត្ដកំនាព្យកាព្យឃ្លោង របៀបពំនោលណាស់ ដែលជាហេតុធ្វើអោយអ្នកស្រុកអ្នកភូមិដាក់ព្រះនាមថ្វាយថា ស្ដេចពំនោល។ ចំណែកប្អូនរបស់ព្រះអង្គ ព្រះសិង្ហកុមារ ដែលតាំងតែពីនៅតូចជាកុមារ ចូលចិត្ដតែឆ្ងល់ ចោទជាសំនួរសួរដេញដោលត្រិះរិះពិចារណា មិនចេះចប់មិនចេះហើយ ត្រូវបានប្រជានុរាស្រ្ដដាក់ព្រះនាមថ្វាយថា ស្ដេចក័ង្ខា ឬស្ដេចតាក្រែង។
ព្រះវុឌ្ឍិយា ព្រះអង្គពុំមានរាជបុត្រទេ សោយរាជសម្បត្ដិប្រទេសកម្ពុជាបាន ៣៧ឆ្នាំ ដោយសារមានជម្ងឺជាទំងន់ ព្រះមហាក្សត្រខ្មែរទី២០ បានចូលទិវង្គតនៅឆ្នាំថោះ ក្នុងព្រះជន្ម៥២វស្សា។ នាម៉ឺនមុខមន្រ្តីទាំងអស់គ្នា បានមូលមតិចុះសំរុង ទៅសុំយាងព្រះសិង្ហកុមារ អោយឡើងសោយរាជ្យបន្ដអំពីបង។
ក្នុងឆ្នាំជូត ជាមួយនឹងព្រះនាងមៃ ព្រះអង្គបានព្រះរាជបុត្រមួយព្រះអង្គព្រះនាមវុឌ្ឍិយា ក្នុងឆ្នាំខាលព្រះនាងមៃ ប្រសូតបានបុត្រមួយព្រះអង្គទៀត ព្រះនាមសិង្ហកុមារ(១)។ ព្រះបាទអលស្សរាជ្យសោយរាជ្យសម្បត្ដិប្រទេសកម្ពុជាបាន ៤១ឆ្នាំ ហើយបានចូលទិវង្គតនៅឆ្នាំថោះក្នុងព្រះជន្ម៥៦វស្សាដោយមានជំងឺយ៉ាងទំងន់។ ព្រះវុឌ្ឍិយា បុត្រច្បងរបស់ព្រះអលស្សរាជ្យ ត្រូវឡើងសោយរាជបន្ដពីបិតា។
ព្រះបាទវុឌ្ឍិយា
ពិធីអភិសេកព្រះវុឌ្ឍិយា ជាព្រះមហាក្សត្រប្រទេសកម្ពុជា បានប្រារព្ធធ្វើនៅថ្ងៃជាពាលាល្អ ថ្ងៃ១១កើត ខែកត្ដិក ឆ្នាំជូ ត ព.ស.១៦៥៥ ត្រូវជា ម.ស.១០៣៣ ច.ស ៤៧៣ និងត្រូវជា គ.ស.១១១១។ កាលនោះ ព្រះអង្គមានព្រះជន្ម ១៦វស្សា ព្រះអង្គជាព្រះមហាក្សត្រខ្មែរទី២១ ព្រះអង្គបានទទួលព្រះគោរមនាមព្រះបាទសម្ដេចវុឌ្ឍិយាមហានគររិន្រ្ទ រាជានិរាជ បរមបពិត្រ ព្រះរាជវាំងស្ថិតនៅមហានគរដដែល។ព្រះអង្គនិយមចូលចិត្ដកំនាព្យកាព្យឃ្លោង របៀបពំនោលណាស់ ដែលជាហេតុធ្វើអោយអ្នកស្រុកអ្នកភូមិដាក់ព្រះនាមថ្វាយថា ស្ដេចពំនោល។ ចំណែកប្អូនរបស់ព្រះអង្គ ព្រះសិង្ហកុមារ ដែលតាំងតែពីនៅតូចជាកុមារ ចូលចិត្ដតែឆ្ងល់ ចោទជាសំនួរសួរដេញដោលត្រិះរិះពិចារណា មិនចេះចប់មិនចេះហើយ ត្រូវបានប្រជានុរាស្រ្ដដាក់ព្រះនាមថ្វាយថា ស្ដេចក័ង្ខា ឬស្ដេចតាក្រែង។
ព្រះវុឌ្ឍិយា ព្រះអង្គពុំមានរាជបុត្រទេ សោយរាជសម្បត្ដិប្រទេសកម្ពុជាបាន ៣៧ឆ្នាំ ដោយសារមានជម្ងឺជាទំងន់ ព្រះមហាក្សត្រខ្មែរទី២០ បានចូលទិវង្គតនៅឆ្នាំថោះ ក្នុងព្រះជន្ម៥២វស្សា។ នាម៉ឺនមុខមន្រ្តីទាំងអស់គ្នា បានមូលមតិចុះសំរុង ទៅសុំយាងព្រះសិង្ហកុមារ អោយឡើងសោយរាជ្យបន្ដអំពីបង។
ព្រះបាទសិង្ហក័ង្ហ
ថ្ងៃ១៣កើត ខែផល្គុនឆ្នាំថោះ ព.ស.១៦៩១ ត្រូវជា ម.ស.១០៦៨ ច.ស.៥០៩ និងត្រូវជា គ.ស.១១៤៧ ព្រះសិង្ហកុមារបានទទួលព្រះរាជអភិសេក ជាព្រះមហាក្សត្រខ្មែរទី២២ ព្រះអង្គទ្រង់មានព្រះជន្ម ៣៨វស្សា។ ព្រះគោរមនាមរបស់ព្រះអង្គគឺ ព្រះបាទសិង្ហក័ង្ហា មហារាជាធិ រាជ។ ពង្សាវតារសម្ដេចវាំងជួនបានកត់សំគាល់ថា ស្ដេចអង្គនេះ នៅចំមុខបញ្ហានិមួយៗ ព្រះអង្គត្រិះរិះគិតពិចារណា វែកញែកល្អិតល្អន់គ្រប់ជ្រុងគ្រប់ជ្រោយ មិនដែលធ្វេសប្រហែស ដូច្នេះហើយ អ្វីដែលព្រះអង្គសំរេចធ្វើមិនដែលខុសឡើយ។ ដោយសារគុណសម្បត្ដិនេះ ទើបបានគេនាំគ្នាថ្វាយព្រះនាមព្រះអង្គថា ស្ដេចក្រែង ឬស្ដេចតាក្រែង។ ក្នុងឆ្នាំថោះ ព្រះមហេសីព្រះនាងពៅ ប្រសូត្របានព្រះរាជបុត្រមួយអង្គព្រះនាមសេនក្ករាជ។ក្រោយដែលបានសោយរាជ្យសម្បត្ដិប្រទេសកម្ពុជា បាន៤៩ឆ្នាំមក ព្រះបាទសិង្ហក័ង្ហា ទ្រង់ចូលទិវង្គត នៅឆ្នាំថោះ ក្នុងព្រះជន្ម ៨៦វស្សាដោយជរាព្យាធិ ព្រះរាជបុត្រព្រះសេនក្ករាជ ត្រូវបាននាម៉ឺនមុខមន្រ្ដីតូចធំ គ្រប់ជាន់ថ្នាក់នាំគ្នាទៅ សុំយាងអោយឡើងសោយរាជ្យសម្បត្ដិប្រទេសកម្ពុជាបន្ដព្រះរាជវង្សពីព្រះបិតា។
កំនត់សំគាល់
១ - ក្នុងបញ្ហាកូនចៅរបស់ព្រះបាទបក្សីចាំក្រុង គណៈកម្មការៀបចំពង្សាវតារខ្មែរ ដឹកនាំដោយសម្ដេចសង្ឃនាយកទៀង ដែលក្នុងនោះ មានសម្ដេចសង្ឃនាយកប៉ាន់ដែរ បានតាក់តែងសរសេរថា ព្រះអង្គមានព្រះរាជបុត្រមួយព្រះអង្គព្រះនាមបទុមវង្ស ស្ដេចអង្គនេះដែលបានយាងទៅកំសាន្ដនៅទួលបាសាន បានជួបស្រលាញ់ និងរៀបការជាមួយនាងនាគ។ ព្រះអង្គប្រសូត្របានពង ដែលជាពញារោង និងបុត្រមួយព្រះអង្គទៀត ដែលមានភ្នែកទិព្វ គឺព្រះបាទបទុមសូរ្យវង្ស។ ព្រះបាទបទុមសូរ្យវង្ស បានមានព្រះរាជបុត្រមួយព្រះអង្គព្រះនាមស្ដេចកំជិលផេះស្ដេចអង្គនេះសោយរាជនគរខ្មែរបាន ១៩០ឆ្នាំ។២ - ចំណែកឯពង្សាវតារវត្ដទឹកវិលវិញ ក៏បានកត់សំគាល់ដែរថា ស្ដេចកំជិលផេះជាកូនរបស់ព្រះបាទបទុមសូរ្យវង្ស តែព្រះបទុមសូរ្យវង្សជាកូនរបស់ព្រះបាទអាទិតវង្ស។ ព្រះបទុមសូរ្យវង្សជាមួយស្នំអែក អ្នកព្រះម៉ែនាងបទុមកេសរ បានព្រះរាជបុត្រស្ដេចកំជិលក្នុងឆ្នាំវក ហើយក្នុងឆ្នាំចរ ព្រះនាងប្រសូត្របានព្រះរាជបុត្រមួយទៀត ព្រះនាមពញារាជ។ ពង្សាវតារវត្ដទឹកវិលបានសរសេរថា ស្ដេចកំជិលផេះនេះ ខ្ជិលណាស់ គឺខ្ជិលតាំងតែពីដើរ ពីដេក ពីរៀនសូត្រ៘ និង ៘ ធំឡើងកាលណា ថ្ងៃមួយ ពួកនាមីនុំមីនាងបរិវាបាននាំទៅលេងក្រសាលក្នុងព្រៃ។ អស់កំលាំង ព្រះអង្គបានឈប់សំរាក ផ្ទំលង់លក់ក្រោមដើមជ្រៃមួយក្បែរមាត់ស្ទឹង ហេតុតែព្រះអង្គមានបុណ្យ ត្រូវឡើងគ្រងរាជ្យប្រទេសកម្ពុជា ទេពតាក៏ជប់ដំណែងអោយចេញជាសត្វមួយ ហោះទៅយំដាក់ត្រចៀកស្ដេចកំជិលផេះ ព្រះអង្គខឹងខ្ញាល់ខ្លាំងណាស់ ចាប់សត្វនោះជាប់ ហើយហុចអោយក្រុមស្រីបរិវារ យកទៅអាំងចំអិនទុកថ្វាយព្រះអង្គសោយ។ សោយរួចកាលណា ក្នុងពេលជាមួយគ្នានោះដែរទេវតាធ្វើអោយស្រក់ទឹកអំរិតមកលើព្រះអង្គ ភ្លាម មួយរំពេចនោះដែរ ពញាកំជិលផេះ ក៏ចេះចាំស្ទាត់គ្មានភ្លេចភ្លាត់អ្វីទាំងអស់នូវគ្រប់ចំណេះវិជ្ជា ដោយមិនបាច់ខំប្រឹងប្រែងរៀនសូត្រ។
រីឯពញារាជ ថ្ងៃក្រោយមក ត្រូវស្ដេចកំជិលផេះជាបង តែងតាំងអោយទៅគ្រប់គ្រងទឹកដីនៅកោះរិស្សីកែវ។ ព្រះអង្គមានព្រះគោរមនាមចៅពញារាជមេត្រី ដោយទទួលភារកិច្ចបន្ថែមពីព្រះមហាក្សត្រ ស្ដេចកំជិលផេះត្រូវថែរក្សា ទំនុកបំរុងផ្គត់ផ្គង់ វត្ដអារាមទាំងប្រាំ និងព្រះចេតីយ៍ ដែលតំកល់ទុកព្រះឧណ្ណាលោម។ ដោយសារព្រះអង្គបានទទួលទឹក អំរិតប្រក់ព្រំពីទេវតា ស្ដេចកំជិលផេះមានអាយុវែងយឺនយូរណាស់។ ព្រះអង្គសោយរាជ្យបាន ១៩០ឆ្នាំ ហើយសុគតក្នុង ព្រះជន្ម២០៥វស្សា។
៣ - ម៉្យាងវិញទៀត តាមរយៈពង្សាវតារសម្ដេចវាំងជួន យើងកត់សំគាល់ឃើញថា ក្រោយពេលដែលព្រះមហាក្សត្រចូលទិវង្គត នាម៉ឺនមុខមន្រ្ដីតូចធំនាំគ្នាទៅសុំយាងស្ដេចអោយឡើងសោយរាជ្យ ជាហេតុមួយ ដែលយើងមិនបានកត់សំគាល់ឃើញមានទេ ក្នុងរាជ្យក្សត្រអង្គមុនៗ ដូច្នេះយើងអាចចោតសួរថា តើនេះជារបៀបរបបជ្រើសរើសព្រះមហាក្សត្រ ក្នុងជំនាន់នោះមែន រឺ មួយគ្រាន់តែជាការបន្ថែមបញ្ចូលថ្មីរបស់អ្នកនិពន្ធ អោយស្របទៅតាមការវិវត្ដិរបស់សង្គមជាតិ។
ប្រវត្ដិតាព្រហ្ម
ប្រវត្ដិតាព្រហ្ម
ពាក្យ និង ឈ្មោះតាព្រហ្ម យើងតែងតែលឺសូរជាញឹកញាប់ នៅក្នុងវប្បធម៌ និង អរិយធម៌ខ្មែរ ហើយប្រាសាទខ្មែរមួយ ចំនួនក៏មានឈ្មោះ ជាប្រាសាទតាព្រហ្មដែរ។តាព្រហ្មនេះ មិនមែនជាព្រះអាទិទេពនៅក្នុងព្រហ្មញ្ញសាសនានោះទេ នៅក្នុងពង្សាវតារខ្មែរយើងអាចកត់សំគាល់ឃើញមានតួអង្គតា ព្រហ្មដល់ទៅពីរ មួយគឺតាព្រហ្មណ៍ ឬអង្គព្រហ្មណ៍ ព្រះរាជបុត្រព្រះកេតុមាលា និង មួយទៀតគឺ តាព្រហ្មឈ្មួញគោ(1) ដែលជាព្រះមហា ក្សត្រក្នុងសម័យក្រោយ។
អង្គព្រហ្ម
កាលនោះក្នុងឆ្នាំរកា ព្រះកេតុមាលាបានធ្វើដំណើរតាមទន្លេ ចេញក្បួនទូកពីព្រះមហានគរ យាងទៅក្រសាលក្នុងភូមិភាគខាងត្បូងនៃប្រទេសកម្ពុជា ក្នុងខេត្ដទន្លេបាទី។ ចៅហ្វាយខេត្ដ និង នាម៉ឺនមុខមន្រ្ដីទាំងពួង បាននាំគ្នារៀបចំសង់ដំណាក់ថ្វាយព្រះអង្គ នៅជាប់មាត់ទន្លេបាទី អ្នកតូចអ្នកធំជិតឆ្ងាយ មានទាំងសេដ្ឋី មានទាំងប្រជាពលរដ្ឋប្រុសស្រី ក្មេងចាស់បាននាំគ្នាយកដង្វាយសួយសារអាករមកថ្វាយ និងគាល់ព្រះអង្គ ក្នុងចំណោមនោះ នាងពៅ បុត្រីមហាសេដ្ឋី ក៏បានធ្វើដំណើរមកគាល់ព្រះរាជាដែរ។ នាងមានសំរស់រូបឆោមលោមពណ៌សម្ជស្ស សមស្អាតស្រស់ល្អល្អះ លើសផុតនារីទាំងពួង។ គ្រាន់តែក្រលេកឃើញនាងពៅភ្លាមកាលណា ព្រះកេតុមាលាក៏រំភើបចាប់ចិត្ដស្នេហា និយាយផ្ដោះផ្ដងសាកសងឥតរុញរា។ ចំណែកសេដ្ឋីជាឳពុកម្ដាយ កាលបើយល់ឃើញជាក់ច្បាស់ថាស្ដេចបានចាប់ចិត្ដស្រលាញ់បេតីកូន ក្រមុំរបស់ខ្លួនហើយមានសេចក្ដីរីករាយសោមនស្សឥតឧបមា បាននាំគ្នាសុខចិត្ដសុខកាយ លើកកូនស្រីថ្វាយទៅព្រះមហាក្សត្រ ទុក អោយធ្វើជាភិលៀងបំរើព្រះអង្គតាមតែព្រះហរិទ័យ។ ព្រះកេតុមាលាបានរស់នៅជាមួយនាងពៅ អស់ជា ច្រើនខែរហូតទាល់តែព្រះនាង ទ្រង់គភ៌ថ្ងៃមួយព្រះអង្គត្រូវយាងត្រលប់ចូលទៅព្រះមហានគរវិញ ដោយនឹកអាណិតអាសូរដល់មាតាបិតាក្មេកដែលកាន់តែចាស់ជរា ព្រះកេតុមាលាមិនដាច់ចិត្ដនាំនាងពៅទៅមហានគរជាមួយទេ ម្យ៉ាងវិញទៀត នាងពៅទ្រង់គភ៌ផង ដែលជាហេតុនាំមកនូវផលវិបាកផ្សេងៗ ក្នុងការធ្វើដំណើរ។ មុននឹងចេញដំណើរ ព្រះអង្គបានប្រទានទ្រព្យធនជាច្រើនដល់ឳពុក ក្មេកម្ដាយក្មេក ចំពោះនាងពៅ ព្រះអង្គបានដោះព្រះទំរង់មួយវង់ពីម្រាមដៃ ប្រទានហុយទៅអោយ ទុកជាចំណងដៃ និង ភស្ដុតាងបញ្ជាក់ក្រសែស្ដេច ចំពោះបុត្រដែលនឹងត្រូវប្រសូត្រ។
ឆ្នាំជូត នាងពៅប្រសូត្រ បានបុត្រមួយព្រះអង្គ ដែលព្រះនាងបាដាក់ឈ្មោះថាអង្គព្រហ្ម។ ឈ្មោះអង្គព្រហ្មមាននៅតែក្នុង ពង្សាវតារសម្ដេចវាំងជួនមួយតែប៉ុណ្ណោះ រីឯពង្សាវតារឯទៀតមិនបានកត់ត្រាឈ្មោះ និងរៀបរាប់សំគាល់ត្រង់ចំនុចនេះទេ។
ក្នុងបញ្ហាបុត្រាបុត្រីព្រះកេតុមាលា ពង្សាវតារខ្មែរទាំងអស់ មិនបានយល់ស្របចុះសំរុងគ្នាទេ។ ឯកសារនិមួយៗ សុទ្ធតែកត់ត្រាប្រវត្ដិផ្សេងៗខុសអំពីគ្នា ពង្សាវតារសម្ដេចវាំងជួនបានបញ្ជាក់ថា ព្រះកេតុមាលា និងព្រះនាងពិនសុវណ្ណបាន បុត្រច្បងមួយឈ្មោះ ទេវង្សកុមារ អង្គព្រហ្មជាបុត្រទីពីរ បន្ទាប់មកគឺ ព្រះអង្គទេវេស ជាបុត្រទីបីរបស់ព្រះតេតុមា លាជាមួយនិងព្រះអង្គម្ចាស់ក្សត្រី កោសុមកេស្សរា ដែលបានប្រសូត្រក្នុងឆ្នាំម្សាញ់។
កាលនោះ អាយុបាន២១ឆ្នាំ គឺនៅក្នុងឆ្នាំវក អង្គព្រហ្មបានទៅសុំអនុញ្ញាតិអំពីម្ដាយនាងពៅ ដើម្បីសុំធ្វើដំណើរទៅព្រះមហានគរ រកចូលជួបព្រះបិតា។ នាងពៅជាម្ដាយបានយល់ព្រមទៅតាមបំណងកូន ហើយក៏បានយកចិញ្ចៀនដែលព្រះកេតុមាលា ទុកប្រគល់អោយកូន សំរាប់ធ្វើជាសាក្ខីភាពបញ្ជាក់ថា អង្គព្រហ្មជាកូនព្រះមហាក្សត្រពិតមែន។ ក្រាបថ្វាយបង្គំលាម្ដាយស្រេចហើយកាលណា អង្គព្រហ្មដោយមានអ្នកបំរើ ៩នាក់ហែហមអមដំណើរផង នាំគ្នាជិះសេះធ្វើដំណើរសំដៅតំរង់ទៅព្រះមហានគរ។ ទៅដល់ព្រះមហានគរ អង្គព្រហ្មបានចូលទៅគាល់បិតា ហើយរៀបរាប់គ្រប់អស់ហេតុផល និងគ្រប់អស់កិច្ចការ ទូលថ្វាយព្រះកេតុមាលាសណ្ដាប់តាមដំណើរ។ ទ្រង់ជ្រាបអស់សេចក្ដី ព្រះមហាក្សត្រ គ្មានក្ដីមន្ទិលសង្ស័យអ្វីឡើយ។ ព្រះអង្គសប្បាយត្រេកអរសាទរណាស់ ហើយចាត់ចែងអោយពួកសេនា អាមាត្យរៀបចំសាងប្រាសាទមួយយ៉ាងល្អ ប្រណិតនៅជិតនគរវត្ដទុកថ្វាយដល់បុត្រ ប្រាសាទនេះតាមពង្សាវតារ សម្ដេចវាំងជួន គឺប្រាសាទអង្គព្រហ្ម ដែលបន្ទាប់មកក្លាយទៅជាប្រាសាទតាព្រហ្មរហូតដល់សព្វថ្ងៃ។ ចំណែកឯអង្គព្រហ្មវិញ ជាមួយ នឹងបង ព្រះទេវង្ស និងប្អូនព្រះទេវេស ព្រះអង្គនៅបំរើបិតា ជារៀងរាល់ថ្ងៃ ឥតបីហ៊ានធ្វេសប្រហែសឡើយ។
ថ្ងៃមួយ ព្រះកេតុមាលាទ្រង់បានព្រះតំរិះ គិតយល់ឃើញថាកូនព្រះអង្គទាំងពីរ ព្រទេវង្ស និងព្រះទេវេស សុទ្ធតែមាន ម្ដាយក្រុមគ្រួសារនៅក្បែរជុំជិតគួរអោយកក់ក្ដៅសប្បាយរីករាយណាស់ លើកលែងតែអង្គព្រហ្ម ដែលនៅកំព្រាដាច់ស្រយាលឆ្ងាយអំពីម្ដាយ និងក្រុមគ្រួសារញាតិសន្ដាន គិតឃើញដូច្នេះ ព្រះកេតុមាលាក៏សំរេចចិត្ដ តែងតាំងអង្គព្រ ហ្មជាព្រះវង្សអន្តិកចៅហ្វាខេត្ដបាទី។ ដូច្នេះអង្គព្រហ្ម និងមានឱកាសវេលា ថែរទាំទំនុកបំរុងម្ដាយផង គឺនៅឆ្នាំមមី ក្នុងព.ស ៩២៦ ត្រូវជាគ.ស៣៨២ កាលនោះអង្គព្រហ្មបានអាយុ៣១ឆ្នាំ។
អង្គព្រហ្ម បានគ្រប់គ្រងខេត្ដបាទីដោយសុខសន្ដិភាពចំរុងចំរើន និង សំបូណ៌សប្បាយត្រជាក់ត្រជុំ។ ព្រះអង្គបានកសាងសង់ប្រាសាទមួយអំពីថ្ម នៅនាមាត់ទន្លេបាទី ផ្នែកខាងត្បូងសំរាប់ព្រះអង្គគង់ប្រថាប់នៅ។ នៅខាងជើងនេះបន្ដិចព្រះអ ង្គបានសាងប្រាសាទមួយទៀតសំរាប់ថ្វាយដល់ម្ដាយព្រះអង្គ គឺនាងពៅ ដើម្បីទុកធ្វើជាកន្លែងសក្ការៈ គោរពបូជា។ រហូមកដល់សព្វថ្ងៃ នៅស្រុកទន្លេបាទីក្នុងខេត្ដតាកែវ ប្រាសាទអង្គព្រហ្មបានក្លាយឈ្មោះទៅជាប្រាសាទតាព្រហ្ម ហើយប្រាសាទនាងពៅ ទៅជាប្រាសាទយាយពៅ។
ប្រវត្ដិប្រាសាទតាព្រហ្មយាយពៅ មានលំនាំរឿងប្រហាក់ប្រហែលគ្នា ទៅនឹងរឿងព្រេងនិទានដែលគេធ្លាប់បានកត់ត្រាទុកមកដែរ។ រឿងព្រេងនិទាននេះបានដំណាលថា កាលនោះ ថ្ងៃមួយព្រះកេតុមាលាបានយាងមកក្រសាលលេងនៅខេត្ដទន្លេបាទី។ នៅទីនោះមាននារីក្រមុំម្នាក់ឈ្មោះនាងខ្មៅ ខ្លាំងពូកែខាងបោកចំបាប់។ នាងបានប្រកាសថាសុខចិត្ដយកមកធ្វើជាប្ដី បុរសណាដែលមានសមត្ថភាពអាចយកជ័យជំនះលើនាងបាន។ ដឹងលឺសូរដូច្នោះ ព្រះមហាក្សត្រខ្មែរព្រះកេតុមាលា ក៏ចេញទៅសាកល្បងបោកចំបាប់ នឹងនាងខ្មៅ នាងខ្មៅមិនអាចយកឈ្នះលើព្រះអង្គបានឡើយ។ នៅទីបំផុត នាងសុខចិត្ដចុះចាញ់ព្រះរាជា ហើយក៏បានយល់ព្រមធ្វើជាភីលៀង បំរើព្រះអង្គរៀងដរាបមក។ ជាមួយ នឹងព្រះកេតុមាលា ព្រះនាងខ្មៅបានព្រះរាជបុត្រមួយអង្គព្រះនាមព្រហ្មកុមារ។
ធំដឹងក្ដីកាលណា ព្រះព្រហ្មកុមារបានយាងទៅមហានគរ ដើម្បីជួបគាល់ព្រះបិតា។ ដល់ត្រលប់មកខេត្ដបាទីវិញនៅតាមដងមាត់ទន្លេបាទី ព្រះអង្គបានជួបនឹងនាងពៅ កូនក្រមុំសេដ្ឋី ដែលមានសម្ជស្សសំរស់បំព្រង សែនសមស្អាតល្អឥត ខ្ចោះ នឹងរកនារីឯណាមកប្រៀបផ្ទឹមប្រដូចមិនបានឡើយ ព្រះអង្គក្រលេកឃើញភ្លាម ក៏ចាប់ចិត្ដប្រតិព័ទ្ធស្នេហាមួយរំពេច ឥតមានបង្អង់អោយខាតពេលយូរ ព្រះអង្គបានចាត់អោយចាស់ទុំចូលស្ដីដណ្ដឹង ស្នើសុំរៀបចំអភិសេកជាមួយ នាងពៅ តាមក្បួនច្បាប់ក្រិត្យក្រមប្រពៃណី។
ប៉ុន្ដែបើតាមការនិទាន ដែលមានតៗគ្នាមក គេបានដឹងថាកាលនោះ ស្នេហារវាងព្រះព្រហ្មកុមារ និង នាងពៅមិនមែនបានសំរេចដោយងាយៗនោះទេ គឺមានលក្ខណ្ឌមួយដែលកំណត់ អោយមានការប្រកួតប្រជែងគ្នាជាមុនសិន រវាងអង្គព្រហ្ម និង នាងពៅ ក្រុមបុរសរបស់អង្គព្រហ្ម និងក្រុមនារីរបស់នាងពៅ ត្រូវនាំងគ្នាប្រណាំងសង់ប្រាសាទមួយអោយហើយ ក្នុងរយៈពេលតែមួយយប់មុនថ្ងៃរះ។ គឺត្រូវអោយហើយចប់នៅពេលណាដែលផ្កាយព្រឹករះ។
ពេលទៀបជិតភ្លឺ តែផ្កាយព្រឹកមិនទាន់រះទេ ក្រុមស្រ្ដីបានប្រើល្បិច បង្ហូតភ្លើងគោមបញ្ឆោតធ្វើអោយមើពីចំងាយ ឃើញជាក់ជាផ្កាយព្រឹក។ ឃើញដូច្នេះ ក្រុមបុរសដែលស្ថិតនៅក្រោមបញ្ជារបស់អង្គព្រហ្ម ក៏នាំគ្នាឈប់សំរាក លែងសង់ប្រាសាទតទៅទៀត។ ចំណែកខាងនាងពៅវិញ គេនៅតែនាំគ្នាខំប្រឹងប្រែងបន្ដការសង់ប្រាសាទរហូតទាស់តែហើយ។ ត្រង់នេះហើយដែលចាស់ៗ តែងតែនិយាយពោលតៗគ្នាមកដល់សព្វថ្ងៃថា ដោយសារបុព្វហេតុនេះ ទើបបានជាយើងឃើញប្រាសាទតាព្រហ្មសង់មិនទាន់ហើយ មានដុំថ្មនៅគរពាសវាលពាសកាល គឺមានតែប្រាសាទយាយពៅទេ ដែលបានសង់ហើយ ចប់ស្រេចបាច់ដោយត្រឹមត្រូវ។
តាព្រហ្មឈ្មួញគោ
តាព្រហ្មមួយទៀត នៅក្នុងប្រវត្ដិសាស្រ្ដខ្មែរ គឺតាព្រហ្មឈ្មួញគោ។ តាព្រហ្មឈ្មួញគោជាព្រះមហាក្សត្រមួយព្រះនៃ ប្រទេសកម្ពុជាពង្សាវតាររបស់សម្ដេចវាំងជួន មិនបានរៀបរាប់និយាយអំពីស្ដេចអង្គនេះទេ តែពង្សាវតារខ្លះទៀត ដូចពង្សាវតារវត្ដទឹកវិលជាដើម បានលើកយកប្រវត្ដិព្រះអង្គមកអធិប្បាយយ៉ាងពិស្ដារ។កាលនោះ ក្រោយដែលសោយរាជ្យសម្បត្ដិ នៅប្រទេសកម្ពុជាបាន៤៩ឆ្នាំ ស្ដេចតាក្រែង ឬព្រះបាទសិង្ហក័ង្ហា ក្សត្រខ្មែរទី២២ បានចូលទិវង្គតក្នុងព្រះជន៨៦វស្សា បុត្ររបស់ព្រះអង្គព្រះនាមសេន្នករាជ ឬ ស្ដេចពាល ដែលទើបតែអាយុ ១៦ឆ្នាំ បានឡើងសោយរាជ្យបន្ដ សោយរាជ្យបាន១០ឆ្នាំ ស្ដេចពាលក៏ចូលទីវង្គតទៀត ដោយគ្មានទុកនូវបុត្រាបុត្រីសំរាប់បន្ដរាជ្យឡើយ។ នៅចំពោះព្រឹត្ដិការណ៍ដូច្នេះ នាម៉ឺនមុខមន្រ្ដីទាំងឡាយនាំគ្នារៀបចំកោះប្រជុំ អស់ព្រះរាជ្យវង្សានុវង្ស ដើម្បីជ្រើសរើសរកស្ដេចអង្គណាមួយ ដែលមានសមត្ថភាពបុណ្យបារមីអាចនឹងឡើងសោយរាជ្យសម្បត្ដិគ្រប់គ្រង ដឹកនាំប្រទេសខ្មែរតទៅអានាគត។
និទានកាលនោះវិញ នៅស្រុកឈើទាលប្រអោប ក្នុងខេត្ដសំរោងទង មានប្ដីប្រពន្ធពីរនាក់រស់នៅដោយក្ដីសុខសាន្ដ ប្ដីឈ្មោះប្រាជ្ញ ប្រពន្ធឈ្មោះនាងតន់។ ក្នុងឆ្នាំម្សាញ់ ព.ស១៣៩២ត្រូវជាគ.ស៨៤៩ បើតាមពង្សាវតារវត្ដទឹកវិល នាងតន់សំរាលបានកូនប្រុសមួយ អាយុទើបតែបានប្រមាណបីខែ ស្រាប់តែទារកនោះបាត់ខ្លួន ដោយអាថិកំបាំងជាទីបំផុត ទោះបីជាគេខំរកដូម្ដេចក៏រកមិនឃើញដែរ។
៣៥ឆ្នាំកន្លងមក បុរសម្នាក់ចេញមុខលេចមករកជួបអ្នកប្រាជ្ញ និង នាងតន់ ដោយបញ្ជាក់ថា ខ្លួននេះហើយជាកូន ខ្លួនមកនេះគឺដើម្បីបំរើឳពុកម្ដាយដែលកាន់តែចាស់ជរា បុរសជាកូនបានរៀបរាប់ជំរាបជូនមាតាបិតា អំពីបុព្វហេតុនៃ ការបាត់ខ្លួន និងព្រឹត្ដិការណ៍អស្ចារ្យ ដែលអ្នកសច្ចំបានរើសយកទៅចិញ្ចឹម បង្ហាត់បង្រៀនអប់រំប្រៀនប្រដៅអស់គ្រប់មុខវិជ្ជា វេទមន្ដសីលសាស្រ្ដដែលធ្វើអោយខ្លួនគេមានកំលាំងពលំមាំមួនខ្លាំងក្លា ស្មើនឹងដំរីសារប្រាំពីរ។ បានយល់ឃើ ញដឹងលឺដូច្នេះបុរសប្ដីប្រពន្ធ នាំគ្នាខំសង្កេតពិនិត្យមើលរូបរាងអាកប្បកិរិយារិកពារនាយកំលោះនោះ ហើយក៏មានជំនឿជឿជាក់ថាពិតជាកូនរបស់ខ្លួនប្រាកដមែន។ អ្នកប្រាជ្ញ និង នាងតន់ បានដាក់ឈ្មោះអោយថា ព្រហ្ម។ ចៅព្រហ្មមានកំពស់៦ហត្ថ(2)។
ថ្ងៃមួយ ឳពុកម្ដាយទាំងពីរនាក់ នឹកគិតចង់រៀបចំទុកដាក់កូនចៅអោយមានគ្រួសារ គាត់បាននាំគ្នាចូលទៅសុំចងស្ពានមេត្រី ស្ដីដណ្ដឹងនាងកែសនី បុត្រីពញាស្រី និងនាងកែវទុកដាក់ជាភរិយាគូគាប់ចៅព្រហ្ម។ ចៅព្រហ្មអាយុបាន៥៨ឆ្នាំ ឳពុកម្ដាយចែកស្ថានចាកចោលទៅដោយទុកគោញីមួយនឹម សំបុរត្នោត និងពណ៌សជាកេរ្ដិ៍។ ពីថ្ងៃនោះមក ចៅ ព្រហ្ម និង នាងកែសនី ពីរនាក់ប្ដីប្រពន្ធ រកស៊ីទិញគោលក់គោ រហូតទាល់តែមានបានទ្រព្យសម្បត្ដិធនធានសំបូណ៌ហូរ ហៀរយ៉ាងច្រើន មានមនុស្សខ្ញុំកំដរ បំរើដល់ទៅ៥០០នាក់ អ្នកស្រុកអ្នកភូមិបានដាក់ឈ្មោះអោយថា តាព្រហ្មឈ្មួញគោ។
សម័យកាលមួយ តាព្រហ្ម និង ភរិយានាំមនុស្សម្នា ខ្ញុំបំរើចេញទៅលក់គោនៅតំបន់ក្រៅ។ ទៅដល់តំបន់ថ្ពង គេនាំគ្នាឈប់សំរាកយកកំលាំងក្រោមដើមឈើទាល នាងកែសនីចាប់ផ្ដើមដាំស្លចំឥនអាហារបាយទឹក គ្រានោះ តាព្រហ្មដែលផ្អែកខ្នងទៅលើដើមឈើទាលងើបក្បាលក្រលេកមើលលើស្រាប់ តែប្រទះឃើញពស់វែកធំពីរ មួយឈ្មោលមួយញី ធំដូចដើមត្នោតប្រវែងប្រហែល១២ព្យាម(3) កំពុង តែរួតរិតរមូលខ្លួនខ្មាញ់រួមរក្សសង្វះគ្នាលើមែកឈើ។ តាព្រហ្មក៏ស្ទុះទៅរើសចាប់យកដុំថ្មមួយផ្ទាំងធំយ៉ាងធ្ងន់ គប់ចោលសំដៅសំលាប់ពស់វែកទាំងពីរ រំពេចនោះទេវតានៅដើមជ្រៃដែល ថែរក្សាទឹកដីព្រៃភ្នំក៏តំណែងខ្លួនជាសមណសង្ឃនិមត្ដដើរតំរង់មករកតាព្រហ្ម។ តាព្រហ្មនិងនាងកែសនីរីករាយណាស់ បាននិមន្ដព្រះសង្ឃអោយចូលទៅគង់ ហើយពិតទូលលោកអំពី ហេតុការណ៍ដែលទើបតែកើតមាន។ ព្រះសមណបានមានពុទ្ធដិការបញ្ជាក់ថា ពស់ទាំងពីរនេះជាពស់វែកភ្នំ ហើយក៏ជាពស់របស់ព្រះអង្គ។ ព្រះអង្គបានបន្ដទៅទៀតថា ពស់វែកភ្នំទាំងពីរចង់សាកល្បងមហិទ្ធិរិទ្ធជាមួយនិងតាព្រហ្ម។ ឥឡូវពស់វែកភ្នំនោះចាញ់ហើយ ដូច្នេះក្នុងរយៈពេលមួយឆ្នាំទៀត តាព្រហ្ម និងមានសំណាងដល់ពេលបានឡើងសោយរាជ្យសម្បត្ដិប្រទេសកម្ពុជា ហើយនឹង បានការពារលើកស្ទួយតំលើងព្រះពុទ្ធសាសនាជាមិនខាន។ មានពុទ្ធដិការទស្សន៍ទាយចប់ដល់ត្រឹមនេះ ព្រះសាមណេរ និងពស់វែកភ្នំទាំងពីរក៏បំបាំងខ្លួនបាត់មួយរំពេចទៅដែរ។
តាព្រហ្មនឹកឆ្ងល់ណាស់ ក៏សំរេចចិត្ដមិនធ្វើដំណើរនាំគោទៅលក់ឯកំពង់សោមទេ។ គាត់នាំប្រពន្ធ អ្នកបំរើ និងគោ ត្រលប់មកកោះឫស្សីកែវវិញ។ ធ្វើដំណើរមកដល់ស្ទឹងទទឹងថ្ងៃ គាប់ជួនពេលព្រលប់យប់មកដល់ តាព្រហ្មនាំគ្នាឈប់សំរាកនៅទីនោះ យប់នោះតាព្រហ្មសុបិនឃើញ ព្រះមួយអង្គយកព្រះអាទិត្យមកប្រគល់អោយគាត់។ ងើបភ្ញាក់ពីនិន្រ្ទា តាព្រហ្មនឹកពិផលក្នុងចិត្ដណាស់ នាំភរិយាចុះទូកអុំទៅវត្ដកោះស្លាកែត ដើម្បីសុំលោកគ្រូចៅអធិការទស្សន៍ទាយមើលជោគជតាវាសនារបស់ខ្លួន។ មកដល់ទន្លេបួនមុខ ភ្លៀងព្យុះសង្ឃរាមួយយ៉ាងធំបានបោកបក់មកលើ ធ្វើអោយទូកតាព្រហ្មលិចលង់កណ្ដាលទន្លេ។ រហ័យដូចភ្លេកបន្ទោរ តាព្រហ្មចាប់កញ្ឆក់ដៃនាងកែសនីហក់លោតផ្លោតទៅដល់ត្រើយ។ កន្លែងនោះមានឈ្មោះថា ជ្រោយតាព្រហ្ម ជាប់រហូតមកដល់សព្វថ្ងៃ។
ឆ្លងផុតគ្រោះថ្នាក់លង់ទូកហើយ តាព្រហ្ម និង ភរិយានាំគ្នាធ្វើដំណើរបន្ដទៅទៀត។ មកដល់ស្រុកកៀនស្វាយក្នុង ស្រាប់តែមានខ្លាបង់បត់ពីរ ចេញមកដេញខាំរកស៊ីប្ដីប្រពន្ធទាំងពីរ។ ប៉ុន្ដែតាព្រហ្មរហ័សជាង ចាប់ដំបងវាយសំលាប់ខ្លាទាំងពីរ នោះបានដូចសេចក្ដីប្រាថ្នា។ បន្ទាប់មកគាត់លីខ្លាទាំងពីរយកទៅប្រគេនលោកគ្រូមេវត្ដ។
សង្កេតមើលឃើញ និង ស្គាល់គ្រប់អស់ភិនភាគនិស្ស័យតាព្រហ្ម លោកគ្រូចៅអធិការយល់ស្គាល់ច្បាស់ថា តាព្រហ្មជាអ្នកមានបុណ្យដែលត្រូវសោយរាជ្យក្នុងប្រទេសកម្ពុជា និងត្រូវលើកស្ទួយតំកើងព្រះពុទ្ធសាសនាទៅអនាគត។ តែតាព្រហ្មមិនបានអាយុវែងទេ ពីព្រោះគាត់មានកម្មពៀរវេរា ដោយបានសំលាប់ពស់ទាំងពីរ និងខ្លាទាំងពីរ។ ព្រះគ្រូចៅអធិការ បានមានពុទ្ធដិការបញ្ជាក់ប្រាប់តាព្រហ្មថា គាត់នឹងបានឡើងសោយរាជ្យ ហើយនិងត្រូវការពារព្រះពុទ្ធសាសនា។ ព្រះសង្ឃបានចង្អុលបង្ហាញ អោយធ្វើដំណើរតំរង់ទៅតាមទិសខាងជើងឆៀងខាងកើតនោះនឹងបានសំរេចដូច សេចក្ដីប្រាថ្នាជាមិនខាន។
ឆ្នាំរកាព.ស១៤៩៤ត្រូវជាគ.ស៩៥១ តាព្រហ្មអាយុបាន១០២ឆ្នាំ។ គ្រានោះ តាព្រហ្មនិងភរិយា ព្រមទាំងខ្ញុំកដរប្រុសស្រី នាំហ្វូងគោឆ្លងកាត់ទន្លេទៅដល់ភូមិអារិយក្សត្រ បន្ដទៅដល់ពាមផ្កាយម្រេច ឆ្លងទៀតទៅដល់ស្រុកជីរោ សព្វថ្ងៃ គឺស្រុកត្បូងឃ្មុំ រហូតទៅដល់ខេត្ដកំពុងចាម និងកំពង់សៀម(4) តាព្រហ្មនិងភរិយានាំគ្នារៀបចំសង់ទីលំនៅនៅទីនេះ ហើយប្រកបមុខរបរកសិកម្មធ្វើស្រែចំការ និង ចិញ្ចឹមគោ។
ថ្ងៃមួយ តាព្រហ្មនាំខ្ញុំកំដរ និង គោទៅលក់ឯមហានគរ។ គ្រានោះ ព្រះឥន្រ្ទព្រះព្រហ្មទេព្តាតូចធំ គុណបុណ្យបារមី និង វត្ថុស័ក្ដិសិទ្ធទាំងឡាយបានបង្កើតធ្វើអោយស្នូរជើងគោ ត្រដោកលាន់លឺសូរគគ្រឹកគគ្រេងទ្រហឹងអ៉ឹងកង ខ្ទខ្ទារសុះសាយពាសពេញព្រៀបមកលើមហានគរ។ សព្វអស់នាម៉ឺនមុខមន្រ្ដី និងប្រជាពលរដ្ឋ ដែលកំពុងតែដោះស្រាយបញ្ហា ស្នងរាជ្យបន្ដពីស្ដេចពាល ឬព្រះសេណ្ណ័ករាជ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខំងាកក្រលេកសំលឹងមើលទៅតាមទិស ដែលលឺសូរស្នូរសំលេង ក៏ស្រាប់តែឃើញមានអន្ទចន្ទប្រាំពីរជាន់ ប្រក់ព្រំការពារពីលើតាព្រហ្ម ដូចជាគេបាំងក្លស់អោយ។ ក្លស់អន្ទចន្ទនោះ មានពណ៌ចំរុះ ខៀវ ស បៃតង ក្រហម លឿង មើលទៅគួរអោយអស្ចារ្យសំបើមពេកក្រៃ។
ដោយយល់ឃើញថា តាព្រហ្មជាមនុស្សមានបុណ្យបារមី មានអាយុវែងជាងមនុស្សធម្មតា ប្រជានុរាស្រ្ដខ្មែរទូទៅ ព្រមទាំងនាម៉ឺនមុខមន្រ្ដីបានចុះសំរុងមូលមតិគ្នា សុំអោយគាត់ឡើងគ្រប់គ្រងរាជសម្បត្ដិប្រទេសកម្ពុជា។ តាព្រហ្មឈ្មួញ គោបាននាំមកនូវសេចក្ដីសុខក្សេមក្សាន្ដសន្ដិភាពចំរុងចំរើន គ្រប់ប្រការដល់ប្រទេសជាតិ។ ព្រះអង្គបានទទួលគោ រម្យនាម ព្រះបាទព្រហ្មចក្រព័ត្រាធិរាជ។ សោយរាជ្យបាន៦ឆ្នាំព្រះអង្គបានចូលទិវង្គតក្នុងព្រះជន្ម១០៨ វស្សា។ ពង្សាវតារ វត្ដទឹកវិលបានបញ្ជាក់ថា ព្រះអង្គបានកសាងប្រាសាទជាច្រើន ដូចជាប្រាសាទតាព្រហ្មជាដើម។
ព្រឹត្ដិការណ៍ក្នុងរាជ្យ ព្រះកេតុមាលា
ដូចដែលយើងបានអធិប្បាយ ពីខាងដើមរួចមកហើយ អង្គព្រហ្មមានបងប្រុសម្នាក់ និង ប្អូនប្រុសម្នាក់ដែលមានម្ដាយខុសគ្នា តែមានឳពុកតែមួយ គឺព្រះកេតុមាលា។ ក្នុងចំណោមបុត្រទាំងបីអង្គនេះ គ្មានអង្គណាមួយបានសោយរាជ្យបន្ដ ពីព្រះបិតា ព្រះបាទកេតុមាលាឡើយ។ព្រះអង្គទេវង្សកូនច្បង បានប្រសូត្រក្នុងឆ្នាំជូត ហើយសុគតនៅឆ្នាំរកា ក្នុងព្រះជន្ម៨២ឆ្នាំ។ ដោយព្រះអង្គអារឹសកូន ព្រះអង្គគ្មានកូនចៅសំរាប់បន្ដព្រះរាជវង្សទេ។ ព្រះអង្គទេវេសបុត្រពៅបានប្រសូតក្នុងឆ្នាំម្សាញ់ ហើយបានសុគតនៅឆ្នាំជូត ក្នុងព្រះជន្ម៩៥វស្សា។
ចំពោះប្រវត្ដិព្រះកេតុមាលា ពង្សាវតារវត្ដទឹកវិល បានសរសេររៀបរាប់បន្ថែមយ៉ាងក្បោះក្បាយជាច្រើនទៀត។ ព្រះកេតុមាលា ដោយសារព្រះឥន្រ្ទាធិរាជ បានធ្វើអន្ដរាគមយាងចុះមកស្រោចទឹកអភិសេកថ្វាយ(5) ព្រះអង្គមានព្រះជន្មយឺនយូរណាស់។ ម្យ៉ាងវិញទៀតដោយសារព្រះជន្មវែងយឺនយូរដ៏អស្ចារ្យនេះ ព្រះកេតុមាលាត្រូវមានមហេសី ស្រីស្នំមីនុំមីនាង ភីលៀងទាំងអស់ប្រាំជំនាន់ ជំនាន់ទីមួយ ក្នុងឆ្នាំឆ្លូវ និងខាល ត្រូវជាឆ្នាំ១០២-១០៣ មហាសករាជ ជំនាន់ទី២ ក្នុងឆ្នាំរកា ត្រូវជាឆ្នាំ១៥៧ ម.ស និងបន្ទាប់មកក្នុងឆ្នាំ១៥៨-១៥៩ម.ស ជំនាន់ទី៣ ក្នុងឆ្នាំមមែត្រូវជាឆ្នាំ២០៤ម.ស និងក្នុងឆ្នាំ២០៥ -២០៦ម.ស ជំនាន់ទី៤ ក្នុងឆ្នាំថោះត្រូវជាឆ្នាំ២៦០ម.ស និងក្នុងឆ្នាំ២៦១-២៦២ម.ស និងជំនាន់ទី៥ ជាជំនាន់បង្ហើយ ក្នុងឆ្នាំមមែ ត្រូចជាឆ្នាំ៣០០ម.ស និង ៣០១-៣០២ម.ស។ ព្រះអង្គមានព្រះរាជបុត្រាបុត្រីជាច្រើន ដែលព្រះអង្គចែកចាយអោយមានងារតំណែង និងប្រគល់បេសកម្មអោយទៅត្រួតត្រាទឹកដីខេត្ដខ័ណ្ឌ ក្នុងព្រះរាជណាចក្រផ្សេងៗពីគ្នា។
នៅឆ្នាំច ៣៦៣ម.ស ជាមួយ និង អ្នកម៉ែនាងមាលាបទុម ព្រះកេតុមាលា បានមានបុត្រីមួយអង្គព្រះនាមបទុមមាលា អាយុ១៦ឆ្នាំ ព្រះនាងត្រូវបានរៀបចំអភិសេកជាមួយនឹងព្រះអង្គធនញ្ជ័យ ដែលជាកូនរបស់ព្រះអង្គកែវ(6)។
ក្នុងរាជព្រះអង្គ គេកត់សំគាល់ដឹងថា ស្ដេចចាមដែលចំណុះព្រះមហាក្សត្រខ្មែរ ហើយដែលគ្រប់គ្រងខេត្ដបាទី បាយ៉ង់កោ លើកដែក បាសាត ស្លាកែត និង ត្បូងឃ្មុំ បានបះបោរប្រឆាំងមិនព្រមគោរពតាមបទបញ្ជាកូនព្រះកេតុមាលា។ ចំបាំងរាំងជលរវាងខ្មែរ និងចាមក៏កើតផ្ទះឡើងយ៉ាងខ្លាំងក្លា។ ស្ដេចចាមទាំងប៉ុន្មាន ត្រូវបរាជ័យ ហើយត្រូវក្សត្រខ្មែរសំលាប់ ដេញកំចាត់ចោលអស់ លើកលែងតែស្ដេចចាមស្រុកបាសាត និងស្រុកស្លាកែត ដែលបានគេចរត់រួចខ្លួន។
ព្រឹត្ដិការណ៍មួយទៀត ដែលគេអាចចងចាំបាននោះ គឺនៅឆ្នាំ១៥ម.ស ព្រះកេតុមាលាបាននាំពលរេហ៍ និងទ័ពដំរីទៅក្រសាលលេងនៅភ្នំដងរែក។ ព្រះអង្គបានទទួលដំណឹងមកថា មានដំរីពីរធំៗ មានភ្លុកវែងល្អ ហើយមានសំបុរពណ៌ស ទៀត។ ដំរីនីមួយៗ មានដំរីស្ដប្រាំបីឥតភ្លុក ចាំបំរើរកចំណីអាហារយកមកអោយ។ ក្រៅពីនេះ មានហ្វូងដំរីពីរផ្សេងទៀត ចាំថែរក្សាការពារដំរីសទាំងពីរ។ ព្រះកេតុមាលាទ្រង់សព្វព្រះទ័យអោយហ្មដំរីខ្មែរ លាវ ភ្នង រៀបចំចេញទៅទាក់ដំរី សទាំងពីរ។ ក្នុងគ្រាដែលចាប់បានដំរីសទាំងពីរ ស្រាប់តែមានដំរីព្រៃមួយយ៉ាងធំកំពស់ ១២ហត្ថ មានភ្លុកវែង បោលសំរុកយ៉ាងលឿនស្លេវសំដៅទៅបុកដំរីជំនិះព្រះកេតុមាលា ក្នុងខណៈនោះព្រះអង្គក៏ដកព្រះខ័នរាជរតនមង្គលកាប់សំលាប់ដំរីនោះ ដាច់ជាបីកំណាត់។ អភូតហេតុដ៏ចំលែកក្នុងឱកាសនោះ គឺព្រះខ័នរាជ ដែលធ្វើដោយព្រះឥន្រ្ទាធិរាជ សំរាប់ទុកមើលប្រផ្នូលប្រទេសជាតិ ត្រូវកោងរិចរិល។ ទតឃើញដូច្នោះ ព្រះកេតុមាលាព្រះអង្គកើតមានសេចក្ដីសោកសង្រេង មានទុក្ខព្រួយក្នុងចិត្ដជាខ្លាំង។ ពីព្រោះព្រះអង្គយល់ថា តទៅអនាគត ស្ដេចខ្មែរដែលសោយរាជ្យបន្ដពីព្រះអង្គ មិនសូវមានបុណ្យបារមី និងសមត្ថភាពគ្រប់គ្រាន់ឡើយ។ ភាពចលាចលច្របូកច្របល់ អន្ដរកប្ប និងកើតមានពាសពេញស្រុកខ្មែរ។ ប្រទេសជិតឆ្ងាយ នឹងឆ្លៀតឱកាសនេះ លួចប្លន់យកទឹកដីខ្មែរជាមិនខាន។ ដោយការឈឺចុកចាប់ ព្រួយបារម្ភខ្លាំងពេកចំពោះអាយុជីវិត អនាគតប្រទេសជាតិ ដែលទឹកដីនឹងត្រូវរួមតូចទៅៗ និងបណ្ដារាស្រ្ដដែល និងត្រូវជួបប្រទះទុក្ខព្រួយ មហន្ដរាយ ព្រាត់ប្រាស់ក្រុមញាតិគ្រួសារ ក្ដៅក្រហាយ ស្លាប់មិនចេះចប់មិនចេះហើយ ព្រះកេតុមាលាក៏ធ្លាក់ខ្លួនមានជំងឺជាទំងន់។
ព្រះកេតុមាលាឬ ព្រះអារដ្ឋពលពាសា ព្រះអង្គមានព្រះជន្មវែងណាស់។ ព្រះអង្គសោយរាជសម្បត្ដិប្រទេសកម្ពុជាបាន ៣៩០ឆ្នាំ។ ព្រះអង្គបានចូលទិវង្គតនៅឆ្នាំមមី ក្នុងព្រះជន្ម ៤០៥វស្សា។
កំណត់សំគាល់
១ - ទស្សននយោបាយខ្មែរ សម័យមហានគរ ក្នុងការជ្រើសរើសព្រះមហាក្សត្រ មិនមែនប្រកាន់យកតែពូជពង្សស្ដេចនោះទេ។ បុព្វបុរសខ្មែរ ក៏មិនបានកំណត់ដែរថា ទាល់តែជាប់ឈាមជ័រខ្សែស្រលាយស្ដេចទើបមានសិទ្ធិឡើងសោយរាជសម្បត្ដិ។ បើយោលទៅតាមឯកសារប្រវត្ដិសាស្រ្ដខ្មែរយើងអាចកត់សំគាល់ឃើញថា ប្រជាពលរដ្ឋធម្មតាទោះបីជាកូនអ្នកក្រីក្រតោកយាក ឬ កូនអ្នកមាន ទោះបីជាកូនកសិករឬមានឋានៈដូចម្ដេចក៏ដោយ ដែលមានសមត្ថភាព មានបុណ្យបារមី មានចំណេះវិជ្ជាបំភ្លឺប្រជានុរាស្រ្ដតូចធំ អាចមានលទ្ធភាព មានសិទ្ធិសេរីភាពគ្រប់គ្រាន់ នឹងឡើងសោយរាជ្យ ដឹកនាំប្រទេសជាតិតាមសេចក្ដីត្រូវការ និង តាមឆន្ទៈរបស់រាស្រ្ដ។ អ្នកវង្ស និងនាងទាវ ដោយសារដៃទិព្វមានសមត្ថភាព មានឧត្តមគតិ ចិត្ដគំនិតល្អ មានកេរ្ដិ៍ឈ្មោះល្បីល្បាញ ត្រូវបានបន្ដារាស្រ្ដ និង អស់សព្វនាម៉ឺនមុខមន្រ្ដីទូទាំងនគរអញ្ជើញអោយឡើយសោយរាជសម្បត្ដិប្រ ទេសកម្ពុជា។ ឯដៃទិព្វរបស់អ្នកវង្ស និង នាងទាវ គឺបុព្វបុរសខ្មែរ ចង់សំដៅទៅលើសមត្ថភាព ទៅលើការព្យាយាមទៅលើសេចក្ដីអំណត់ចេះអត់ធន់ ដោយពឹងផ្អែតែលើកំលាំងខ្លួន យើងផ្ទាល់ មិនដេកចាំអ្នកជិតខាងឬបរទេសឬឥន្រ្ទព្រហ្មទេពតា ដើម្បីកសាងវាសនាអនាគតរបស់ខ្លួន ក្រុមគ្រួសារ និង ប្រទេសជាតិ។ ដៃនេះជាឧបករណ៍ដ៏ចំនាន ដែលអាចធ្វើអោយយើងមានទ្រព្យសម្បត្ដិច្រើនហូរហៀរ ដូចជាមាសប្រាក់ និងពេជសូរកាន មានកិត្ដិតយសមានកិត្យានុភាពជាដើម៘ ហើយចង់មានបានចង់ធ្វើអ្វីអោយបានសំរេចដូចក្ដីប្រាថ្នា គេត្រូវតែចេះប្រើដៃទាំងពីររបស់ខ្លួនឯងផ្ទាល់ ដោយរំពឹងលើខ្លួនឯងតែមួយគត់ប៉ុណ្ណោះ។តាព្រហ្មឈ្មួញគោ ក៏មានប្រវត្ដិដូចគ្នានេះដែរ គាត់ជាកូនកសិករ នៅចុងកាត់មាត់ញកដាច់ស្រយាលឆ្ងាយអំពីមហានគរគាត់គ្មានជាប់ឈាមជ័រខ្សែ ស្រលាយព្រះញាតិវង្សស្ដេចទេ ហើយគាត់ក៏មិនដែលទាមទារតវាអះអាង ឬ ប្រឌិតថា គាត់ជាស្ដេចដែរ ដោយសារការតស៊ូខំប្រឹងប្រែងឧស្សាហ៍ព្យាយាមអំណត់ ចាប់ពីបាទដៃទទេ មានតែគោញីមួយនឹម ដែលឳពុកម្ដាយទុកអោយជាកេរ្ដិ៍ តាព្រហ្ម និងភរិយាកែសនី បានរកស៊ីមានបាន មានខ្ញុំកំដរ៥០០នាក់ មានទ្រព្យសម្បត្ដិច្រើនលើសលប់។ ដូច្នេះហើយបានជាកិត្ដិយស កត្ដិនាមសមត្ថភាព គាត់ល្បីល្បាញលាន់លឺសូរសុះសាយ គ្របដន្ដប់ពាសពេញនគរ។ ចំណែកឯស្នូរជើង និង ត្រដោកគោដែលព្រះឥន្រ្ទព្រះព្រហ្មទេពតាធ្វើអោយលាន់លឺរំពងខ្លាំង គគ្រឹកគគ្រេង សង្កត់មកលើមហានគរនោះ គ្មានអ្វីក្រៅពីកេរ្ដិ៍ឈ្មោះ សមត្ថភាពចំនេះវិជ្ជាតាព្រហ្ម និងភរិយានាងកែសនីនោះឡើយ។ គឺកេរ្ដិ៍ឈ្មោះ និងសមត្ថភាពនេះហើយដែលជំរុញអោយប្រជានុរាស្រ្ដខ្មែរជ្រើសរើសតាព្រហ្ម ជាព្រះមហាក្សត្រ។
២ - ដូចនេះ អ្នកគ្រប់គ្រងដឹកនាំប្រទេសជាតិ ត្រូវតែជាមនុស្សមានសមត្ថភាព មានការចេះដឹង ស្គាល់ខុសស្គាល់ត្រូវ ចេះការពារទឹកដីជាតិមាតុភូមិ មានចិត្ដសន្ដោសប្រោសប្រណី មានមនុស្សធម៌ ចេះស្រលាញ់ និង គោរពយុត្ដិធម៌ ចេះស្រលាញ់គោរពអាណិតអាសូរ និងជួយឧបត្ថម្ភផ្គត់ផ្គង់ទំនុកបំរុងថែរក្សាការពារប្រជា ជនគ្រប់ជាន់ថ្នាក់ ដោយគ្មានរើសអើង ឬប្រកាន់ក្រុមបក្សពួក។ អ្នកគ្រប់គ្រងប្រទេសជាតិ សំខាន់ទៅទៀតនោះ មិនត្រូវភ្លេចខ្លួនឆ្គួតវង្វេងភ្លេចភ្លាំង ហោះហើរ ឈ្លក់ក្នុងជំនោរអំណាចនេះឡើយ។ ការដឹកនាំគ្រប់គ្រងនគរ មិនមែនស្ថិតនៅលើការដណ្ដើមក្ដាប់យកអំណាចនោះទេ គឺស្ថិតនៅលើការកសាង។
អ្នកដឹកនាំជាតិត្រូវតែមានសមត្ថភាព និង គុណសម្បត្ដិក្នុងការនាំមកនូវសេចក្ដីសុខក្សេមក្សាន្ដ ចំរើនលូតលាស់ដល់ ប្រទេសជាតិ ដូចអ្នកវង្សនាងទាវ តាព្រហ្មនាងកែសនី៘ ព្រះមហាក្សត្រ និងអ្នកដឹកនាំ ល្អឬអាក្រក់ គេអោយតំលៃ ទៅលើការកសាង ទៅលើអំពើធ្វើ។
៣ - អ្នកដឹកនាំនយោបាយខ្លះ មានជំនឿយល់ថា បើមានអំណាច នោះគឺខ្លួនខ្លាំងពូកែអស្ចារ្យធ្វើអ្វីតាមតែអំពើចិត្ដនឹកក៏បានដែរ។ ហើយក៏គ្មាននរណាម្នាក់ហ៊ានជំទាស់ប្រឆាំងទៀត។ ចំពោះគេ ច្បាប់ទំលាប់គេបត់បែនទៅតាមបបូរមាត់ និង អណ្ដាតរបស់គេ។ ត្រង់នេះគេហៅថា ឆ្គួតវង្វេងនិងបុណ្យសក្ដិ ដែលព្រះឥន្រ្ទាធិរាជ និង បុព្វបុរសខ្មែរយើងលោកភ័យខ្លាចជាងគេបំផុត ពីព្រោះស្ដេចឬ មនុស្សយើងម្នាក់ៗ កាលបើបានឡើងធ្វើជាស្ដេច ឬបានកាន់អំណាច បានធ្វើធំមានមុខដំនែងខ្ពង់ខ្ពស់ច្រើនតែឆ្គួតលីលា វង្វេងវង្វាន់ភ្លេចភ្លាំងបាត់អស់ស្មារតី លែងចេះថ្លឹងថ្លែងវិនិច្ឆ័យរកល្អអាក្រក់ ភ្លេចអស់សីលធម៌ ភ្លេចអស់បុណ្យបាប ភ្លេចអស់ទសពិធរាជធម៌ ភ្លេចអស់ជាតិភ្លេចអស់រាស្រ្ដ ភ្លេចអស់សាសនា។ ដូចព្រះកេតុមាលា ដែលយើងបានឃើញស្រាប់។
៤ - ដូច្នេះដើម្បីទប់ទល់ស្ដេច និង អ្នកកាន់អំណាច កុំអោយធ្លាក់ទៅក្នុងជ្រោះមហន្តរាយអបាយមុខពាលា អលីលធម៌ ផ្ដាច់ការដែលនាំអោយប្រទេសជាតិរងគ្រោះថ្នាក់ហិនហោចលិចលង់ គេត្រូវតែចេះរៀបចំច្បាប់ទំលាប់ក្រិត្យក្រម ធម្មវិន័យ និងស្ថាប័នរចនាសម្ព័ន្ធ ធ្វើជាមូលដ្ឋានគ្រិះរបស់ជាតិដូចដែលព្រះឥន្រ្ទាធិរាជ ព្រមទាំងបុព្វបុរសខ្មែរយើង លោកបានបង្ហាញបង្កើតទុកថ្វាយព្រះកេតុមាលា។ ស្ដេចឬអ្នកកាន់អំណាចត្រូវតែគោរព និងអនុវត្ដទៅតាមគន្លងច្បាប់ បទបញ្ញាតិ ទំនៀមទំលាប់ដែលមានកំណត់មកក្នុងសង្គមជាតិជាដាច់ខាត។ បើពុំនោះសោតទេ ស្ដេចឬអ្នកកាន់អំណាចនោះ និងត្រូវទទួលផលអាក្រក់គ្រោះថ្នាក់ផ្សេងៗ គ្រប់បែបយ៉ាង ដែលគេមិនអាចប៉ាន់ស្មានមុនជាមិនខាន។ ឯក្នុងប្រទេសជាតិវិញ ភាពក្ដៅក្រហាយ ចលាចល គ្មានសន្ដិសុខ សុខសប្បាយក្សេមក្សាន្ដ ក៏នឹងផ្ទុះកើតមានឡើងជាស្វ័យប្រវត្ដិជៀសមិនរួចដែរ។
៥ -ដើម្បីអោយស្គាល់បរិយាកាសពិតប្រាកដ ដែលកើតមានក្នុងសង្គមជាតិ គេត្រូវតែមើលសំអាងទៅលើប្រផ្នូលនៅ ភ្នំបាណន់ និងនៅតាមខេត្ដផ្សេងៗ ដែលរៀងរាល់ឆ្នាំ អ្នកថែរក្សា ឬ ចៅហ្វាយខេត្ដនិមួយៗ ត្រូវតែនាំយកមកធ្វើរបាយការណ៍ថ្វាយព្រះរាជា។ ចំណុចត្រង់នេះគេចង់បញ្ជាក់ថា ក្នុងកិច្ចការគ្រប់គ្រងប្រទេសជាតិ ស្ដេច ឬ អ្នកដឹកនាំទទួលខុសត្រូវនគរ ត្រូវតែចេះស្ទាបស្ទង់មើលមតិមហាជន អោយដឹងស្គាល់ យល់ស្ថានភាពពិតប្រាកដក្នុងនគរ។ បើពុំនោះសោ តទេគេមិនអាចគ្រប់គ្រង ដឹកនាំនគរបានឡើយ។
៦ - នៅក្នុងរឿងព្រេងនិទាន គឺជាការចំអករបស់បុព្វបុរសខ្មែរ ចំពោះជោគវាសនាបុរសប្ដីប្រពន្ធ អ្នកវង្ស និង នាងទាវ ពីរនាក់ប្ដីប្រពន្ធនេះ គ្មានបុណ្យបារមី ឬសមត្ថភាពអ្វីទាំងអស់។ គ្រាន់តែបានបរិភោគសាច់ទ្រូង និង សាច់ភ្លៅមាន់ខ្មៅ ភ្លាមកាលណា ដោយមិនបាច់ខំ ហើយមិនបានដឹងខ្លួនជាមុនផង គាត់ទាំងពីរនាក់ ក៏បានឡើងសោយរាជសម្បត្ដិប្រទេសកម្ពុជាមួយរំពេចដែរ។ អ្នកនិពន្ធចង់ចង្អុល និយាយសំដៅទៅលើជំពូកមនុស្សមួយចំនួន ដែលគ្មានបានរៀនសូត្រគ្មាន សមត្ថភាព គ្មានឧត្តមគតិជាតិអ្វីទាំងអស់ ប្រព្រឹត្តិតែអំពើពាលាអបាយមុខព្រៃផ្សៃថោកទាប ហើយស្រាប់តែបានទទួលអំណាច បុណ្យសក្ដិ កិត្ដិយស មានទ្រព្យសម្បត្ដិលុយកាក់ ក្លាយទៅជាអ្នកស្នេហាជាតិ។
៧ - បញ្ហាមួយទៀត ដែលយើងត្រូវចាប់អារម្មណ៍ គឺនៅក្នុងប្រជុំរឿងព្រេងខ្មែរភាគទី៥ ព្រះពិស្ណុការ អ្នកសាងនគរវត្ដថ្វាយព្រះកេតុមាលាជាកូនចិនទៅវិញ គឺគេបានអួតសរសើរអំពីសមត្ថភាពចិន គេចាត់ទុកជាគុណបំណាច់របស់ចិន ឥរិយាបថ និង លក្ខណៈនេះយើងអាចចាត់ទុកជាចលនាប្រតិកិរិយា ដែលប្រើវិធីវាយបន្លំបំភាន់ស្មារតី បន្ទាបបន្ថោក បំបាត់អត្ដសញ្ញាណខ្មែរតាមរយៈអក្សរសាស្រ្ដ ចលនាអក្សរសាស្រ្ដរបៀបនេះ ក៏អាចអោយយើងដឹងយ៉ាងច្បាស់ ដែរអំពីបំណងគោលដៅរបស់បរទេសចំពោះប្រទេសខ្មែរ។
Labels:
ប្រវត្ដិតាព្រហ្ម
រសួងសុខាភិបាល ថៃព្រមានប្រជាពលរដ្ឋ អំពីការបរិភោគផ្សិតព្រៃ
រសួងសុខាភិបាល ថៃព្រមានប្រជាពលរដ្ឋ អំពីការបរិភោគផ្សិតព្រៃ ក្រោយពីមានមនុស្សជាង ៦០០នាក់បានពុល
ពុធ ២៤ កក្តដា, ២០១៣ ម៉ោង ០៩:១៣ លោក វិជ្ជបណ្ឌិត ណារ៉ុង សាហាមេថាផាត់ (Narong Sahamethapat) អគ្គលេខាធិការ នៃក្រសួងសុខាភិបាលថៃ បានថ្លែងថា នៅរៀងរាល់រដូវវស្សា មានផ្សិត ដុះជាច្រើនប្រភេទ ធ្វើឲ្យក្រសួងសុខាភិបាល មានការព្រួយបារម្ភ ជាពិសេស ប្រជាពលរដ្ឋដែលបាន បរិភោគផ្សិតព្រៃទាំងនោះជាអាហារ។ផ្សិតទាំងអស់នោះមានទាំងផ្សិតអាច បរិភោគបាន និង មានទាំងផ្សិតពុល ដែលមានលក្ខណៈស្រដៀងគ្នា ជាកត្តាដែលធ្វើឲ្យប្រជាពលរដ្ឋ ងាយស្រួលក្នុងការភ័ន្តច្រឡំ និង គ្រោះថ្នាក់ដល់អាយុជីវិត នាពេលកន្លងមក។ យោងតាមគេហទំព័រ Thai News នៅថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៣នេះ មន្រ្តីសុខាភិបាលថៃ បានធ្វើការព្រមានដល់ប្រជាពលរដ្ឋថៃទូទាំងប្រទេស អំពីការបរិភោគផ្សិតព្រៃ បន្ទាប់ពីមានមនុស្សជាង ៦០០នាក់បានបរិភោគផ្សិតពុល។
អគ្គលេខាធិការ នៃក្រសួងសុខាភិបាលថៃ បានបញ្ជាក់បន្ថែមថា យោងតាមរបាយការណ៍ នាយកដ្ឋានរោគរាលត្បាត បានឲ្យដឹងថា នៅដើមរដូវស្សាឆ្នាំនេះ តួរលេខទូទាំងប្រទេស មានអ្នកជម្ងឺបរិភោគផ្សិតពុល ដែលបានសម្រាកក្នុងមន្ទីរពេទ្យ មានចំនួន ៦៤៩នាក់ ភាគច្រើននៅតំបន់ភូមិខាងជើង ឆៀងខាងកើតនៃប្រទេស។ បន្ទាប់ពីក្រសួងសុខាភិបាលធ្វើការត្រួតពិនិត្យរកឃើញថា អ្នករងគ្រោះដោយសារផ្សិតពុលភាគច្រើន គឺអ្នកបរិភោគផ្សិតព្រៃដែលភាគច្រើនជាប្រជាពលរដ្ឋ មានការភ័ន្តច្រឡំចំពោះ អំបូរផ្សិតពងក្ងានដែលអាចបរិភោគបាន និង ផ្សិតពុលដែលលក្ខណៈស្រដៀងគ្នា និងពិបាកក្នុងការសម្គាល់ថា ផ្សិតអាចបរិភោគបាន និងផ្សិតពុល ដូច្នេះក្រសួងសុខាភិបាល អំពាវនាវឲ្យប្រជាពលរដ្ឋ ទូទាំងប្រទេសមានការប្រុងប្រយ័ត្នខ្ពស់។ ហាមបរិភោគប្រភេទផ្សិតព្រៃ ដែលមានការសង្ស័យ និងមិនស្គាល់ច្បាស់លាស់ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត ៕
នេះជាការប្រមានពីក្រសួងសុខាភបាលប្រទេសថៃ តែចំពោះប្រទេសកម្ពុជាយើង ក៏គួរតែមានការប្រុងប្រយ័ត្នដូចគ្នា ចំពោះប្រជាពលរដ្ឋដែលបរិភោគផ្សិតព្រៃជាអាហារ។ សូមទស្សនារូបភាពខាងក្រោម៖
Subscribe to:
Posts (Atom)