Adchoices កូនខ្មែរសំរាប់អ្នក: July 2013
Latest Movies :

Unicity Cambodia

Unicity UPR 2012 Mid-Year Convention: Fly Higher

Happy life project Cindy

Unicity: 15 Lamborghini's 2013


ความสำเร็จที่ Unicity.FLV


Unicity Global Convention 2010, Bankgkok, Highlights


កំណើន​នៃអ្នក​ជម្ងឺថ្លើម

សព្វថ្ងៃ​នេះមិន​ត្រឹមតែ​វិទ្យាសា​ស្ដ្ររីក​ចម្រើន​ទេសូម្បី ​តែជម្ងឺ​ផ្សេងៗ​ក៏រីក​លូតលាស់​ទៅតាម​នោះដែរ​តួយ៉ាង​ដូចជា​ជម្ងឺ​រលាកថ្លើម​ ប្រភេទ​បេជា​ដើម។ បច្ចុប្បន្ន​កម្មវិធី​ជាតិ​របស់​ក្រសួង​សុខា​ភិបាល​បានរៀប​ចំការ​ចាក់ថ្នាំ​ ការពារ​ដល់កុមារ​ចាប់ពី​ពេលកើត ភ្លាម។ រីឯ​ប្រជា​ពលរដ្ឋ​ភាគច្រើន ជា​ពិសេស​អ្នករស់​នៅតាម​ទីក្រុង និងទី​ប្រជុំ​ជន​នានា​មានការ​យល់ដឹង​ហើយនាំ​គ្នាមក​ចាក់ថ្នាំ ការពារ​ជម្ងឺថ្លើម ដែលមាន​តួលេខ​កើនឡើង​គួរឱ្យ​កត់​សម្គាល់។ អ្នកចាក់​ថ្នាំការ​ពារកើន​រីឯអ្នក​មាន​ជម្ងឺថ្លើម​ក៏កើន​ឡើង​ដូចគ្នា។ បញ្ហា​ទាំងនេះ​អាច​បណ្ដាល​មកពី​ការចាក់​ថ្នាំការ​ពារគ្មាន​ប្រសិទ្ធ​ភាព ឬយ៉ាង​ណា?
លោកវេជ្ជ​បណ្ឌិត ប៊ុត សុខល់ នាយក​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សាធា​រណៈ​ចូលរួម​ជម្រាប​ជូនមិត្ដ​ អ្នកអាន​អំពី ប្រការ​គួរយល់​ដឹងមួយ​ចំនួន​ដែលទាក់​ទងទៅ​នឹងថ្នាំ​ការពារ​ជម្ងឺ​រលាក​ ថ្លើមនេះ តាមរយៈ​ទស្ស​នាវដ្ដី សុខភាពយើង។
កំណើន​នៃអ្នក​ជម្ងឺថ្លើម
តាមរយៈ​ការអង្កេត​ថ្មីមួយ​របស់​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សាធា ​រណៈបាន​បង្ហាញ​ថា បច្ចុប្បន្ន​នេះនៅ​កម្ពុជា​មាន អត្រា​អ្នករង​គ្រោះ​ដោយសារ​ជម្ងឺ​រលាក​ថ្លើម​ប្រភេទ​បេច្រើន​គួរឱ្យ​កត់​ សម្គាល់។ ជម្ងឺ​រលាក​ថ្លើម​ប្រភេទ​បេបាន​កើតលើ​កុមារ​ដែលមាន អាយុ​ក្រោម៥​ឆ្នាំចំនួន​៣,៤​ភាគរយ។ កុមារ​អាយុពី​១៣ទៅ​១៥ឆ្នាំ​មាន៩​,២ភាគ​រយ។ រីឯ​មនុស្ស​ពេញវ័យ​ពី២០​ទៅ៣៥​ឆ្នាំមាន ១១,​៨ភាគ​រយ។ អត្រា​កើនឡើង​ទាំងនេះ​ហើយដែល​ជំរុញ​ឱ្យលោក​អ្នកត្រូវ​ចាក់ថ្នាំ​ការពារ​ ជម្ងឺ​ថ្លើម​ព្រោះលោក​អ្នកមិន​អាច​សម្គាល់ លើស​ម្បកក្រៅ ដោយ​វិនិច្ឆ័យ​ថានរណា​ម្នាក់មាន​ផ្ទុក​មេរោគ​ថ្លើម​នោះទេ។

ផល​ប្រយោជន៍​របស់ថ្នាំ​ការពារ
ដោយ​ហេតុថា​ជម្ងឺ​រលាក​ថ្លើម​ប្រភេទ​បេងាយ​ឆ្លងពី​មនុស្សម្នាក់​ទៅម្នាក់ ​នោះ ទើប​លោកអ្នក​ទាំងអស់​គ្នាត្រូវ​មានការ​ប្រុង ប្រយ័ត្ន​ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ។ ការចាក់​ថ្នាំការ​ពារជម្ងឺ​រលាក​ថ្លើម​ប្រភេទ​បេអាច​នាំឱ្យ​លោកអ្នក​ទាំងអស់ ​ចៀសផុត​ពីការ​ឆ្លងរាល ដាលនៃ​ជម្ងឺនេះ។ ម្យ៉ាងទៀត​ការចាក់​ថ្នាំការ​ពារនេះ​ប្រៀបដូច​ជាលោក​អ្នកកំពុង​បង្កើត​កងអង្គ ​រក្សការ​ពារសុខ​ភាពលោក​អ្នកដូច្នេះ ដែរ។ លោកអ្នក​លែងមាន​ការព្រួយ​បារម្ភពី​ប្រការ​ឆ្លង ដូចជា​ការ​បញ្ចូល​ឈាម ការរួម​ភេទ​ការប៉ះ​ពាល់ជា​មួយអ្នក​មានជម្ងឺ​ថ្លើម ជាដើម​ទៀតហើយ។

កាល​វិភាគនៃ​ការចាក់​ថ្នាំ​ការពារ
មិនទាម​ទារលក្ខ​ខណ្ឌអ្វី​ច្រើនទេ សម្រាប់​ការចាក់​ថ្នាំការ​ពារជម្ងឺ​រលាកថ្លើម​ប្រភេទ​បេនេះ។ ចំពោះ​ទារកទើប​នឹងកើត​អាច ចាក់បាន​ភ្លាមក្នុង​រយៈពេល​មួយ​សប្ដាហ៍ បើលើស​ពីនេះចាំ​បាច់ត្រូវ​ពិនិត្យ​ឈាមជា​មុនសិន។ ដោយឡែក​សម្រាប់​កុមារ​ឬមនុស្ស​ពេញ វ័យដែល​មិនទាន់​បានចាក់​ថ្នាំការ​ពារជម្ងឺ​រលាក​ថ្លើម​ប្រភេទ​បេនេះក៏​ ត្រូវពិនិត្យ​ឈាមដែរ​ដើម្បីរក​ឱ្យ​ឃើញនូវ​មេរោគ​រលាក​ថ្លើមនេះ ឬប្រព័ន្ធ​ការពារ​ជម្ងឺ​(អង់​ទីក័រ)។ បើលទ្ធ​ផល​បង្ហាញ​ថាមាន​មេរោគ​ថ្លើម​ប្រភេទ​បេនោះ​ពុំចាំ​បាច់ចាក់​ថ្នាំការ ​ពារទេ ព្រោះថ្នាំ​នឹងគ្មាន ប្រសិទ្ធ​ភាពឡើយ។ ជាមួយ​គ្នានេះ​ផងដែរ​ចំពោះ​អ្នកដែល​មាន​ប្រព័ន្ធ​ការពារ​ជម្ងឺ​(អង់ទីក័រ​ )នៅក្នុង​ខ្លួនស្រាប់​ហើយ ក៏ពុំចាំ​បាច់ចាក់ ថ្នាំការ​ពារដែរ ព្រោះមាន​កូន​ទាហាន​ជួយការ​ពាររួច​ជាស្រេច​ហើយ។ ចំពោះ​លោកអ្នក​ដែលមិន​មាន​មេរោគ ឬ​ប្រព័ន្ធ​ការពារ​ជម្ងឺទេ នោះ អាចចាក់​ថ្នាំការ​ពារបាន​ដោយត្រូវ​គោរព​ទៅតាម​កាល​វិភាគនៃ​ការចាក់​ឱ្យបាន​ ត្រឹមត្រូវ​ទើប​ទទួល​លទ្ធផល​ល្អ។
ដំណាក់​កាលនៃ​ការចាក់​ថ្នាំការ​ពារត្រូវ​ធ្វើឡើង​៣ដង នៅខែ​ទីមួយ ខែទី២ និងខែ​ទី៦។ ប៉ុន្ដែ​ប្រសិន​បើលោក​អ្នកចង់​បាន ប្រព័ន្ធ​ការពារ​(អង់ទីក័​រ)ឆាប់ ត្រូវចាក់​ថ្នាំការ​ពារចំនួន​៤ដង​គឺ នៅខែ​ទី១ ខែទី២ ខែ​ទី៣ និងមួយ​ឆ្នាំ។ ក្រោយ​ពេល​ចាក់ថ្នាំ​ការពារ បាន២ ឬ៣​លើករួច​ហើយ លោកអ្នក​ត្រូវ​ពិនិត្យ​ឈាមរក​មើល​ប្រព័ន្ធ​កាពារ​(អង់ទី​ក័រ)​ដើម្បី​ឱ្យដឹង ​ថាការ​ចាក់ថ្នាំ​នោះបាន​ជោគជ័យ ឬក៏​អត់។ បើក្នុង​ករណី​ដែលមិន​ទាន់មាន​អង់ទី​ក័រ លោកអ្នក​ត្រូវរង​ចាំរហូត​ដល់ការ​ចាក់ថ្នាំ​បញ្ចប់​ហើយ​ពិនិត្យ​ម្ដងទៀត។ បើការ​ពិនិត្យ​លើកចុង​ក្រោយនៅ​តែពុំ​មានអង់​ទីក័រ​នោះ លោកអ្នក​ត្រូវរក​មូលហេតុ​ឱ្យឃើញ​ហើយចាប់​ផ្ដើមចាក់​សារជា​ថ្មីឡើង​វិញ។

មូល​ហេតុ​ដែលនាំ​ឱ្យថ្នាំ​ការពារ​មិនមាន​ប្រសិទ្ធ​ភាព
ក្រោយ​ពេល​ដែលបាន​ចាក់ថ្នាំ​ការពារ​តាមពេល​វេលា​កំណត់​ហើយនោះ នៅពេល​ដែល​ពិនិត្យ​ឈាម​ដើម្បីរក​ប្រព័ន្ធ​ការពារ លោកអ្នក​មួយ​ចំនួន​បែរជា​មិនមាន​ទៅវិញ។ បែបនេះ​មានមូល​ហេតុមួយ​ចំនួន​ដែលធ្វើ​ឱ្យការ​ចាក់ថ្នាំ​ការពារ​ជម្ងឺថ្លើម​ ប្រភេទ​បេនេះ មិនបាន​ជោគជ័យ។
  • ដោយសារ​ការពិនិត្យ​ឈាមមិន​បានត្រឹម​ត្រូវ មុនការ​ចាក់ថ្នាំ​ការពារ
  • ការទុក​ដាក់ថ្នាំ​ការពារ​មិនបាន​ត្រឹមត្រូវ​តាមក្បួន​វេជ្ជ​សាស្ដ្រ
  • អាយុ​ក្មេង ឬចាស់​ពេក ប្រព័ន្ធ​ការពារ​នៅខ្សោយ​ឬមិនមាំ​ទាំ ធ្វើឱ្យ​ថ្នាំការ​ពារមិន​មានប្រ​សិទ្ធភាព
  • ក្មេងដែល​មានអាយុ​តិចជាង​២ឆ្នាំ ហើយចាក់​ថ្នាំចំ​ពេលដែល​មានជម្ងឺ​ផ្សេងៗ​ដូចជា​ជម្ងឺផ្ដា​សាយ ក្ដៅខ្លួន ជម្ងឺរាក​(មនុស្ស ចាស់)​គ្រុនចាញ់​ជាដើម។ ជម្ងឺទាំង​នេះបាន​ធ្វើឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះខ្សោយ បើចាក់​ថ្នាំការ​ពារនៅ​ពេលនេះ​នោះមិន​អាច ជោគ​ជ័យទេ។
  • កុមារ ឬមនុស្ស​ពេញវ័យ​ដែលមិន​មាន​អាហា​រូបត្ថម្ភ​គ្រប់គ្រាន់ និងស្ដ្រី​មានផ្ទៃ​ពោះ ដែលប្រព័ន្ធ​ការពារ​ចុះខ្សោយ​ក៏ធ្វើ ឱ្យការ​ចាក់ថ្នាំ​ការពារ​ជម្ងឺ​រលាក​ថ្លើម​ប្រភេទ​បេ មិនមាន​ប្រយោជន៍​ដែរ។
  • មួយវិញ​ទៀតអាច​បណ្ដាល​មកពី​កត្ដា​តំណពូជ ដែលមិន​អនុញ្ញាត​ឱ្យមាន​ប្រព័ន្ធ​ការពារ​រាងកាយ
  • ការ​ប្រើប្រាស់​ថ្នាំពេទ្យ​មួយ​ចំនួន​ក៏ធ្វើ​ឱ្យប៉ះ​ពាល់ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​ដែរ
  • លោកអ្នក​មួយចំនួន​ពេលដែល​ចាក់ថ្នាំ​ការពារ​ជម្ងឺ​រលាក​ថ្លើមនេះ​មាន​ ប្រតិកម្ម​ដោយលេច​ចេញជា​កន្ទួល​រមាស់​នោះក៏ពុំ មាន​ប្រព័ន្ធ​ការពារ​ដែរទេ។
ដំបូន្មាន​អ្នក​ជំនាញ
ដើម្បី​ចៀសវាង​នូវការ​ចាក់ថ្នាំ​ការពារ ហើយពុំ​មាន​ប្រសិទ្ធ​ភាពនោះ​លោកអ្នក​គួរតែ​ទៅរក​សេវាចាក់​ថ្នាំការ​ពារណា​ ដែល ត្រឹមត្រូវ​ស្របច្បាប់។ ជា​ពិសេស​លោកអ្នក​មិនគួរ​ធ្វេស​ប្រហែស ឬក៏​កំណាញ់​ចំពោះការ​ចំណាយ​ប្រាក់តិច​តួច​ដើម្បី​បានកូន​ទាហាន ការពារ​រាងកាយ​នោះទេ ព្រោះ​លោកអ្នក​ដឹងហើយ​ថាជម្ងឺ​រលាក​ថ្លើម​ប្រភេទ​បេងាយ​ឆ្លង​ហើយ​បង្កគ្រោះ​ ថ្នាក់យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ អាយុ​ជីវិត​លោកអ្នក។

(ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង )

ថ្នាំ​បង្ការរោគ​អេដស៍ Truvada DR

 
 
​​​​​​​​​​​​​​​​​​​​ថ្នាំ​បង្ការរោគ​អេដស៍ Truvada
ប្រើ​ប្រាស់​ថ្នាំ​ពន្យារ​ជីវិត​ antirétroviraux ជា​ថ្នាំ​បង្ការ ​អាច​កាត់​បន្ថយ​​បាន​ពាក់​កណ្តាល គ្រោះ​ឆ្លង​មេ​​​​រោគ​​ហ៊ីវ HIV លើ​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន ចាក់​តាម​ម្ជុល។ នេះ​បើ​តាម​ការ​សិក្សា​មួយ​ចេញ​ផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍​ទី ១៣ មិថុនា ២០១៣។
ការ​សិក្សា​មុនៗ​​បាន​បង្ហាញ​រួច​មកហើយ​អំពី​ប្រសិទ្ធិភាព​​នៃ​វិធី​ បង្កា​រ​កុំ​ឱ្យ​ឆ្លង​មេរោគ​​អេសដ៍​ ដោយ​ប្រើ​ថ្នាំ​​ពន្យារជីវិត ពពួក​ អង់ទី​រ៉េត្រូវីរ៉ូ ចំពោះ​ក្រុម​អ្នក​ប្តូរ​ភេទ ក្រុម​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា ឬ​ក៏ការ​​​​ចម្លង​ពី​ម្តាយ​ទៅ​កូន​ ប៉ុន្តែ​ពេល​នេះ ជា​លើក​ទី​មួយ ដែល​មាន​ការសិក្សា​លើ​ក្រុម​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​។

បន្ទាប់​ពី​បាន​សិក្សា​ពិសោធន៍​លើ​ក្រុម​អ្នក​ចាក់​គ្រឿង​ញៀន​ ២៤០០​នាក់ នៅ​ប្រទេស​ថៃ​រយៈពេល​៤​ឆ្នាំ លទ្ធផល​បង្ហាញ​ថា ការ​លេបឆ្នាំ​​ពន្យារ​ជីវិត​​ Ténofovir (ថ្នាំ​ពន្យារជីវិត​ដែល​អ្នក​មាន​ផ្ទុក​មេរោគ​អេដស៍​លេប​​ជា​ប្រចាំ) មួយ​គ្រាប់​ក្នុង​មួយ​ថ្ងៃ ដើម្បី​ការពារ​អាច​កាត់​បន្ថយ​គ្រោះ​ឆ្លង​មេរោគ​ហ៊ីវ បាន​ជិត​ពាក់​កណ្តាល (៤៨,៩%)។ ប៉ុន្តែ​ការ​លេប​ថ្នាំ​ព្យាបាល ដើម្បី​ការ​ពារ​នេះ អាច​មាន​ប្រសិទ្ធិភាព​ល្គិក​ណា​តែ​មាន​វិធានការ​ការពារ​ផ្សេង​ទៀត​អម​ជាប់​ ជានិច្ច​ ពោល​គឺ​ប្រើ​សឺរាំង​និងម្ជុល​ស្អាត ប្រើ​ផលិតផល​ផ្សេង​ជំនួស​គ្រឿង​ញៀន និង​ពាក់​ស្រោម​អនាម័យ​ពេល​រួម​រ័ក្ស។ កាលពី​ឆ្នាំ​២០១១ ក្នុង​ការ​សិក្សា​លើ​ក្រុម​មនុស្ស​ធម្មតា (ស្រលាញ់ភេទ​ផ្ទុយគ្នា) បាន​កាត់​បន្ថយ​គ្រោះ​ឆ្លង​មេរោគ​ហ៊ីវ បាន​ ​ពី​រភាគ​បី​ ដោយ​សារ​ការ​ប្រើ​ថ្នាំ​ពន្យារ​ជីវិត​​ជា​កិច្ច​ការ​ពារ។

​ថ្នាំ​ការពារជំងឺ​ស៊ីដា ឬ​អេដស៍​ ដំបូង​​ មាន​ឈ្មោះ​ថា​​​ ​ Truvada​។ ​ភ្នាក់ងារ​សុខាភិបាល​អាមេរិក​ ទើប​​​អនុញ្ញាត​ឱ្យ​ធ្វើ​ចរាចរណ៍​ កាល​ពី​ឆ្នាំ​២០១២ តែ​ថ្នាំ​ពន្យារ​ជីវិត​នេះ កំពុង​ស្ថិត​នៅ​ក្នុង​​ដំណាក់​កាល​សាកល្បង​នៅ​ឡើយ​នៅ​ប្រទេស​បារាំង៕

(ប្រភព៖វិទ្យុបារាំង)

ជម្ងឺផ្លូវចិត្ត

   
និយាយ​ដល់​ផ្លូវចិត្ត គឺ​និយាយ​ដល់​ប្រភេទ​ម្យ៉ាង​ដែល​មិនអាច​មើលឃើញ និង​គ្មាន​ឧបករណ៍​វេជ្ជសាស្រ្ត​ពិនិត្យ​រកឃើញ​ទ្បើយ ប៉ុន្តែ​វាជា​ប្រភេទ​មួយ​ធ្ងន់ធ្ងរ មិនចាញ់​ដែលបង្ក​ដោយ​មេរោគ​ទ្បើយ។
លោក​សាស្រ្តាចារ្យ​ជំនួយ​វេជ្ជបណ្ឌិត យឹម សុបុត្រា អនុ​ប្រធាន​ផ្នែកសុខភាព​​ផ្លូវចិត្ត​នៃមន្ទីរពេទ្យ​មិត្តភាព​ខ្មែរសូវៀត និង​ជានាយក​មន្ទីរ​សម្រាក​ព្យាបាល​​ផ្លូវចិត្ត​សាន់រ៉ាយ បានមាន​ប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ កាលពី​ថ្ងៃសុក្រ ទី២៦​តុលា​​កន្លង​មកថា ផ្លូវចិត្ត​បណ្តាល​មកពី​បញ្ហា​សំខាន់ៗ​ចំនួន៤ ដូចជា​កត្តាសង្គម កត្តា​ចិត្តសាស្រ្ត កត្តា​ជីវសាស្រ្ត និង​កត្តា​ផ្លូវកាយ។ កត្តា​សង្គម​ ដែល​បណ្តាល​ឲ្យមាន​ផ្លូវចិត្ត ដូចជា​ការ​បែកបាក់​គ្រួសារ ការ​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់ ការ​ធ្លាក់​ទឹកចិត្ត ការខក​ចិត្ត ការ​មិនចុះ​សម្រុង​ក្នុងជីវិត​គ្រួសារ ដែលគេ​ហៅថា​ចំណង​ប្រាំប្រការ​ជាដើម។
កត្តា​ចិត្តសាស្រ្ត ដែល​បណ្តាល​ឲ្យមាន​ផ្លូវចិត្ត គឺ​ទាក់ទង​នឹងការ​លូតលា​ស់​របស់​មនុស្ស​ទាំង​រាងកាយ និង​ផ្លូវចិត្ត ឧទាហរណ៍​គ្រួសារ​មួយ​បែកគ្នា​កូនត្រូវ​ទៅរស់នៅ​ជាមួយ​ឪពុកម្តាយ ឬ​មាមីង​​បងប្អូន​បីបាច់​ថែររក្សា ដែល​រាងកាយ​ពួកគេ​មានការ​លូតលាស់​ល្អ ប៉ុន្តែ​ផ្លូវចិត្ត​ពួកគេ​មាន​បញ្ហា​ជាដើម។ មាន​មនុស្ស​ខ្លះគ្រាន់តែ​ឪពុកម្តាយ​ពួកគេ​ស្តីបន្ទោស​បន្តិចបន្តួច ក៏​លេបថ្នាំ​សម្លាប់ខ្លួន ប៉ុន្តែ​អ្នកខ្លះ​មិនអី​នេះ គឺ​ដោយ​សារការ​លូតលាស់​រាងកាយ និង​ផ្លូវចិត្តរបស់​ពួកគេ​តាំងពី​តូចមក​ថា​មាន​ភាព​រ៉ឹងមាំ​ដែរឬ​ទេ?។ ចំណែក​កត្តា​ជីវសាស្រ្ត គឺ​ពាក់ព័ន្ឋ​ការ​ចរាចរ​គ្រឿងញៀន ការ​ប្រើប្រាស់​គ្រឿង​ញៀន ការផឹក​សុរា ការ​ប្រើ​ឳសថ​មិនបាន​ត្រឹមត្រូវ​ជាដើម ដែល​សុទ្ឋតែ​បណ្តាល​ឲ្យ​ប៉ះពាល់សមត្ថភាព​ខួរក្បាលក្នុ​ងការ​គិតវិនិច្ឆ័យ​​ អ្វីខុស​អ្វីត្រូវ។
កត្តា​ផ្លូវកាយ គឺពេល​បច្ចុប្បន្ន​នេះ សង្គម​មាន​សុខសន្តិភាព​​សុវត្ថិភាព និងមាន​ច្បាប់​ចរាចរ​ផ្លូវគោក ដែល​តម្រូវ​ឲ្យអ្នក​បើកបរ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព។ ការ​គ្រោះថ្នាក់​ចរាចរ បណ្តាល​ឲ្យមាន​ការ​ប៉ះក្បាល របួស​ក្បាល ដល់ពេល​ជាទ្បើង​​វិញ​ទៅជា​វិកលចរិក​ឬល្ងីល្ងឺ​ជាដើម នេះ​សុទ្ឋតែ​ជាផ្លូវចិត្ត។ លោក​សាស្រ្តាចារ្យ យឹម សុបុត្រា បញ្ជាក់។
លោកបន្ត​ថា “ផ្លូវចិត្ត ជាអាថ៌​កំបាំង មើល​មិនដឹង​នោះទេ ប៉ុន្តែគេ​អាច​សម្គាល់​នេះតាម​រយៈ​រោគសញ្ញា​មួយចំនួន ដូចជា​ការឆាប់​​ផ្លាស់ប្តូរ​អារ​ម្មណ៍ ទឹកមុខ ដំណេក ការ​ទទួលទាន អាកប្ប​កិរិ​យ៉ាឆាប់​ប្រែប្រួល​ជាដើម ”។ ​លោក​បន្តថា “នេះពេល​ស្ថិតក្នុង​ដំណាក់​កាល​ស្រាល គេអាច​គ្រាន់​តែ​ធ្វើការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យជំ​នាញ បើ​កំរិត​មធ្យម​គេប្រើ​ឳសថ និង​ដំណាក់​​កាល​ធ្ងន់​ធ្ងរ​គេប្រើ​ឳសថ និង​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ”។
លោក​សាស្រ្តាចារ្យ យឹម សុបុត្រា បាន​បន្តថា ផ្លូវចិត្ត​ត្រូវបាន​គេបែង​ចែក​ជាង​៨០ក្រុម ហើយ​ក្រុម​និមួយៗ​មាន​រាប់រយ​ទៀត​នៅក្នុង​នោះ ប៉ុន្តែ​ជម្ងឺផ្លូវចិត្ត ដែល​ធ្ងន់ធ្ងរ​ជាងគេ​គឺជម្ងឺ​ធ្លាក់​ទឹកចិត្ត ការចង់​សម្លាប់​ខ្លួន ការ​ទទួលទាន​ដំណេក​មិនបាន លែង​ចង់​តែង​ខ្លួន លែងចង់​ធ្វើការងារ​ជាដើម៕



ជម្ងឺផ្លូវចិត្ត

មនុស្សយើងគ្រប់រូបត្រូវការគេងដើម្បីមានកម្លាំងសម្រាប់ធ្វើ ការងារនៅថ្ងៃសែ្អក។ កុមារា កុមារីត្រូវការគេងរយៈពេល ១០ ទៅ ១២ ម៉ោងក្នុងមួយថៃ្ង មនុស្ស ពេញវ័យអាយុពី ២០ ទៅ ៥០សិបឆ្នាំត្រូវការ គេង ៨ម៉ោង ហើយអាយុលើសពី ៥០ ឆ្នាំឡើងទៅត្រូវការគេង​ពី ៦ ទៅ ៧ ម៉ោងគ្រប់គ្រាន់ហើយ ។
ចំពោះការគេងមិនលក់នោះចែកចេញជា ៣ យ៉ាង៖
១-អ្នកគេងមិនលក់ពីម៉ោង៩ ទៅម៉ោង១០ ចាប់ផ្តើមទន់ត្របក ភ្នែកងងុយគេងលុះ ពេលឡើងលើគែ្រគេងលែងលក់លុះដល់ម៉ោង ៣ ទៅម៉ោង ៤ ភ្លឺទើបធ្មេចភ្នែកគេងលក់ បានតែ២ទៅ៣ម៉ោងគឺត្រូវដល់ ពេល ទៅធ្វើការ​។
២-ឧស្សាហ៍ភ្ញាក់កណ្តាលយប់ ១យប់ភ្ញាក់បីទៅបួនដង ហើយ ទម្រាំ តែគេងលក់ត្រូវប្រើរយៈពេលយូរ ទាំងនេះធ្វីឲ្យហត់ដូចគ្នា។
៣-ពីព្រលប់គេងលក់ធម្មតា តែដល់ម៉ោង ៣ទៅ៤ភ្លឺក៍ចាប់ភ្ញាក់ រហូតដល់ភ្លឺតែ​ម្តង។
មូលហេតុដែលគេងមិនលក់នោះគឺ៖
-ទាក់ទងនឹងជំងីផ្លូវចិត្ត ដូចជាក្នុងគ្រួសារបន្ទាប់ពីបានដឹងថាកូន ឈឺធ្ងន់ ប្តីមាន គ្រោះថ្នាក់ ឪពុកម្តាយស្លាប់​ឬមានបញ្ហានៅកនែ្លងធ្វើការ ឬមានបញ្ហាខ្វះខាតលុយកាក់ ឬមនុស្សខ្លះចេះតែព្រួយចិត្ត ទោះជាពុំ មានរឿងអ្វីធំដុំឡើយ។
-ទាក់ទងខាងផ្លូវកាយ អ្នកមានជំងឺបេះដូង លើសឈាម អ្នក មានជំងឺសួត របេង​កើតហឺត ឈឺក្រពះ រលាកក្រពះ ដំបៅក្រពះ អ្នកមានជំងឺទឹកនោមផែ្អម ឈឺសសៃប្រសាទ ឈឺសន្លាក់ ឈឺកញ្ចឹងក ឈឺស្មា ឈឺចងេ្កះ អ្នកត្រូវវះកាត់​ទាំងអស់នេះជាមូលហេតុធ្វើ ឲ្យយើង គេងមិនលក់​។
មនុស្សដែលមានអាយុចាប់ពី៣៥ឆ្នាំឡើងទៅ នៅក្នុងខ្លួន មនុស្សយើងចាប់ផ្តើម​អន់ថយ អ្នកខ្លះមានសុខភាពល្អសោះ តែគេង មិនលក់ពុំដឹងមកពីមូលហេតុអ្វី មកទល់ សព្វថៃ្ងអ្នកវិទ្យាសាស្រ្តក៍ រក មូលហេតុមិនទាន់ឃើញនៅឡើយ ។
ទោះបីជាយ៉ាងណាក៍ដោយ យើងអាចព្យាបាលតាមរបៀប​សាមញ្ញ និង វិធីសាំញាំ ផងដែរ។
-ត្រូវធ្វើកាយវិការ និងអនាម័យក្នុងការរស់នៅ ។ត្រូវចាំ​និងកត់​ត្រាឲ្យដឹងច្បាស់ ថា យើងចូលគេងនៅម៉ោងប៉ុន្មាន ប៉ុន្មាននាទីក្រោយ​ទើបយើងគេងលក់ ម៉ោងប៉ុន្មានទើប​យើងភ្ញាក់ ។
-រៀបចំបន្ទប់ឲ្យបានល្អ បន្ទប់គេងកុំលាបពណ៌ភ្លឺពេក កុំឲ្យឮ​សម្លេងពីក្រៅចូល កុំឲ្យមានពន្លឺចូលក្នុងបន្ទប់ គ្រែ ពូក ខ្នើយត្រូវមានគុណភាពល្អ។
-ក្រោកពេលព្រឹកឲ្យទៀងពេលធ្វើកាយវិការខ្លះៗ ងួតទឹកក្តៅ​រួចហើយ ស្រស់ ស្រូបបន្តិចមុនពេលទៅធ្វើការ​។
-បើឈឺក្បាល​ ចុកខ្លួនប្រាណ ឈឺដៃជើង ត្រូវលេបថ្នាំជា​ស្រេច​​មុនពេលចូល​គេង​។
៥-ត្រូវចូលគេងនៅពេលយើងងងុយគេងខ្លាំង ហើយចៀស​វាងស្តាប់ភ្លេង មើលទូរទស្សន៍​អានសៀវភៅនៅលើគ្រែ ពេលភ្ញាក់​ត្រូវក្រោកភ្លាម ។
-កុំញាំកាហ្វេ តែ កាកាវ កូកាកូឡា និងកុំហូបរបស់ជូរ​ដូចជា​ស្វាយខ្ចី ក្រូច​ពោធិ៍សាត់​ផ្ទុទៅវិញយើងញាំភីសាមាន​រសជាតិនៅក្នុង​ នោះធ្វើឲ្យយើងស្ងប់អារម្មណ៍ ធ្វើ ឲ្យគេងលក់ស្រួល ។
សម្រាប់អ្នកដែលមានជំងឺថ្មីថ្មោងជំងឺស្រាល ប្រើម្ជុល​វិទ្យា​សាស្រ្ត​​​​មានភាព​សក្តិសិទ្ធសម្រាប់ព្យាបាលជំងឺរនេះ ។ អ្នកដែលគេង​មិនលក់ដោយជំងឺចិត្តសាស្រ្ត ឬជំងឺដែលគ្មានមូលហេតុពិតប្រាកដនោះ អាចព្យាបាលតាមម្ចុលវិទ្យាសាស្រ្តបានជាទាន់ ចិត្តលើកលែងតែអ្នក​មានជំងឹរំារ៉ៃយូរហើយ ដូចជាជំងឺបេះដូងជាដើមយើងត្រូវព្យាបាល ជំងឺរនេះជាមួយគ្នា ។
ជាការពិតអ្នកខ្លះភ្ញាក់កណ្តាលយប់ ហើយគេងមិនលក់ដោយ​សារ​ទទួលទាន ច្រើនពេក ឬដោយសារពោះយើងទទេ​ដូច្នេះយើងត្រូវ​ហូប​ទឹកដោះគោត្រជាក់ ១ កែវ វាជួយបន្សាបជាតិអាស៊ីតនៅក្នុង​​   ក្រពះ​។ ស្រាវាជាសត្រូវធ្វើឲ្យយើងគេងមិនលក់ បើយើង ផឹកវាច្រើនវា​ធ្វើឲ្យយើងគេងរវើរវាយ​និងភ្ញាក់ច្រើនដងវាមិន​មែនជាដំណេក​ ពីធម្មជាតិ។
នៅពេលដែលព្យាបាលតាមវិធីខាងលើមិនបានសម្រេច គ្រូពេទ្យ​សម្រេចចិត្តឲ្យ ថ្នាំងងុយដេកទៅអ្នកជំងឺទៅតាមវេជ្ជបញ្ជា ពេលនោះអ្នកជំងឺសូមកុំប្រើយូរពេក​ព្រោះថ្នាំ គេងលក់ប្រៀបដូចជា​គ្រឿងញៀនផងដែរ រហូតដល់អ្នកខ្លះប្រើជាប្រចាំហើយកាន់តែ​ច្រើន។​ ថ្នាំនេះវាផ្តល់ផលវិបាកដូចតទៅ ៖
-ឲ្យយើងគេងលក់ ពេលភ្ញាក់ឡើងអត់មានកម្លាំងទេ
-ធ្វើឲ្យយើងខ្វះការប្រុងប្រយ័ត្ន ពុំសូវមានស្មារតី ភ្លេចមុខភ្លេច​ក្រោយ ហើយប្រាជ្ញាពុំសូវឈ្លាសវៃ ។
-នៅពេលថៃ្ងធ្វើឲ្យយើងចេះតែព្រួយបារម្មណ៍
-ធ្វើឲ្យយើងញៀនពេលចៀសមិនរួចត្រូវតែប្រើវាហើយ​តំឡើង​​​​ដូស​រហូតពី​១គ្រាប់​២គ្រាប់៣គ្រាប់ម្តង។
ដូចេ្នះបើចៀសមិនបានទេ សូមប្រីឲ្យតិចបំផុត និងរយៈពេលខ្លី​។

ជំងឺ​មហារីក​ស្បូន​

ការស្រាវ​ជ្រាវ​មួយ​ដែលធ្វើ​ឡើង​ដោយ​អ្នក​ស្រាវ​ជ្រាវ​ឥណ្ឌា​បាន​រក​ឃើញ​ថា​ ការ​ធ្វើ​តេស្ត​ដ៏​សាមញ្ញ​មួយដោយ​ប្រើប្រាស់​ទឹក​ខ្មេះ​ អាច​ការ​ពារ​ការ​បាត់បង់​ជីវិត​មនុស្ស​រាប់​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំ​ពី​ ជំងឺ​មហារីក​ស្បូន​។

ការប្រើ​ប្រាស់​វិធី​សាមញ្ញ​អាច​ការ​ពារ​ជំងឺ​មហារីក​ស្បូន។ (Credit: ABC)
ការ​ស្រាវ​ជ្រាវ​ដោយ​ជ្រើសរើស​អ្នក​ចូលរួម​​ជា​ស្រ្តី​ជន​ ជាតិ​ឥណ្ឌា​ ១សែន ៥​ម៉ឺន​នាក់​ ដែល​មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំ​ឡើង​ទៅ​បាន​រក​ឃើញ​ថា​ ការ​ធ្វើ​តេស្ត​ដោយ​ប្រើ​ទឹក​ខ្មេះ​ជូត​លើ​ស្បូន​អាច​ធ្វើ​ឲ្យ​សាច់​ដុះ​ បង្ក​ជា​មហារីក​ស្បូន​ប្រែ​ក្លាយ​ជា​មាន​ពណ៌ស។
នេះ​គឺ​ជា​ វិធី​ធ្វើ​តេស្ត​ដ៏​សាមញ្ញ​មួយ​ក្រៅ​ពី វិធី​ធ្វើ​តេស្ត​ដែល​មាន​តម្លៃ​ថ្លៃ​ ដែល​គេ​កំពុង​ប្រើប្រាស់​ក្នុង​ប្រ​ទេស​អ្នក​មាន​ហើយអាច​កាត់​បន្ថយ​ការ​ ស្លាប់​បណ្តាល​មក​ពី​មហារីក​ស្បូន​រហូត​ដល់ ៨០​ភាគរយ ក្នុង​បណ្តា​​ប្រ​ទេស​អ្នក​មាន។
ការ​សិក្សារបស់​អ្នក​ ស្រាវ​ជ្រាវ​ឥណ្ឌា​បង្ហាញ​ថា​ការ​ធ្វើ​តេស្ត​សាមញ្ញ​ដោយ​ប្រើ​ប្រាស់​ទឹក​ ខ្មេះ​អាច​កាត់​បន្ថយ​អត្រា​ស្លាប់​ដោយ​ជំងឺ​មហារីក​ស្បូន​បាន​រហូត​ដល់ ៣១%។
មន្ត្រី​សុខាភិបាល​ក្នុង​រដ្ឋ Maharashtra ដែល​ការ​ស្រាវ​ជ្រាវ​នេះ​បាន​ធ្វើ​ឡើង​ កំពុង​រៀបចំ​ផ្តល់​ការ​បណ្តុះ​បណ្តាល​ដល់​បុគ្គលិក​ពេទ្យ​ដើម្បី​ផ្តល់​ការ​ ពិនិត្យ​ដោយ​ប្រើ​ប្រាស់​ទឹក​ខ្មេះ​ឲ្យ​បាន​ដល់​ស្ត្រី​គ្រប់​រូប​ដែល​មាន​ អាយុ​ពី ៣៥ ដល់ ៦៤​ឆ្នាំ​ក្នុង​រដ្ឋ​នេះ។
ក្រុម​អ្នក​ ស្រាវ​ជ្រាវ​នេះ​ក៏​កំពុង​ធ្វើ​ការ​ជា​មួយ​មន្ត្រី​សុខាភិបាល​ថ្នាក់​ជាតិ​ ដើម្បី​រៀបចំ​ធ្វើ​ឲ្យ​មាន​ការ​ផ្តល់​សេវា​ធ្វើ​តេស្ត​នេះ​ដល់​ស្រ្តី​គ្រប់ ​រូប​នៅ​ទូទាំង​ប្រ​ទេស៕

(ប្រភព៖ វិទ្យុអូស្ត្រាលី)

ពេល​គេង​យប់

ពេល​គេង​យប់ គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​មួយ សម្រាប់​អោយ​ស្ត្រី​ធ្វើការ​សម្រាក​ផ្នែក​ដើមទ្រូង​បាន ដោយ​មិន​ចាំបាច់​ត្រូវ​ការពាក់​អាវទ្រនាប់​។ ដូច្នេះ តើ​វា​នឹង​កើត​មាន​បញ្ហា​អ្វីខ្លះ​កើតឡើង ប្រសិនបើ​អ្នក​ចូល​គេង​រាល់​យប់ ជាមួយនឹង​អាវទ្រនាប់​ជាប់​នឹង ដើមទ្រូង​របស់​អ្នក​រហូត​នោះ ?
​ពេលវេលា​នៃ​ការ​គេង មិន​ត្រឹមតែ​អាចអោយ សាច់ដុំ​របស់​អ្នកធ្វើការ​សម្រាក​នោះទេ វា​ថែមទាំង​អាច ផ្តល់​ពេលវេលា​អោយ​រាងកាយ​អ្នក ធ្វើការ​បញ្ចេញ​ជាតិពុល និង ជួសជុល​នូវ​កោសិកា មួយចំនួន​ដែល​ត្រូវបាន​បំផ្លាញ​ឡើងវិញ​។ រយៈពេល​នៃ​ការ​គេង​នេះ ក៏​នឹង​ផ្តល់​ឱកាស​ដល់​ប្រព័ន្ធ​ភាព​សាំ​អ្នក អោយ​ធ្វើការ ផលិត​នូវ​អរ​ម៉ូ​ន​របស់​ប្រព័ន្ធ​ភាព​សាំ​បន្ថែមទៀត ។​
​ដូច្នេះ​ជា​ការល្អ អ្នក​គួរតែ​ប្រើ​សំលៀកបំពាក់​ដែល​រលុងៗ ឬ ដោះ​វា​ចេញ​នៅ​ក្នុង​ពេល​យប់ ប្រសិនបើ​អាច​ធ្វើបាន​។ ការ​ធ្វើ​ដូចនេះ គឺ​អាច​ជម្រុញ​អោយ​ស​សៃឈា​មរត់ និង មុខងារ​របស់​រាងកាយ​អ្នក ស្ថិតនៅក្នុង ដំណាក់កាល​ជួសជុល​បាន​យ៉ាង​ល្អ ។ ចំពោះ​ស្ត្រី វា​ជា​ការល្អ​បំផុត ដែល​ពួកគេ​គួរ​ដោះ​អាវទ្រនាប់​ចេញ នា​ពេល​គេង​យប់ ។​
​ខាងក្រោម​នេះ គឺជា​បញ្ហា​ដែល​ស្ត្រី​អាច​នឹង​ប្រឈម​នៅពេលដែល ពួកគេ​ពាក់​អាវទ្រនាប់​នា​ពេល​គេង​យប់ ៖
១. បែក​ញើស​
​វា​មាន​នូវ​ប្រភេទ​នៃ​អាវទ្រនាប់​ជាពិសេស ដែល​គេ​បាន​ធ្វើឡើង​សម្រាប់​ពាក់​នា​ពេលយប់ ហើយ​ជា​ធម្មតា​វា​ត្រូវ​បាន​គេ​ធ្វើឡើង​ពី ប្រភេទ​សាច់​ក្រណាត់​នីឡុង ឬ កម្បាស ដែល​អាច​ធ្វើអោយ​ស្បែក​របស់​អ្នក ដកដង្ហើម​បាន​។ ប៉ុន្តែ​ប្រសិនបើ​អ្នក ពាក់​នូវ​ប្រភេទ​អាវទ្រនាប់​ធម្មតា ដូច​នៅ​ក្នុង​ពេល​ថ្ងៃ នោះ​បញ្ហា​នៃ​ការ​បែក​ញើស និង ជាតិ​សំណើម នឹង​ដ​ក់ជាប់​នៅក្នុង​នោះ​។ បញ្ហា​នេះ​នឹង​បង្ក​អោយមាន​ជា​បាក់តេរី ដែល​នឹង​ធ្វើអោយ​ស្បែក​អ្នក​រមាស់ និង បង្ក​ជា​របួស​ដាច់​រលាត់ស្បែក​បាន​។​
២. គេង​មិនបាន​ស្កប់ស្កល់​
​ប្រភេទ​អាវទ្រនាប់ ដែល​ត្រូវបាន​ប្រើ​សម្រាប់​ពេល​ថ្ងៃ គឺ​ត្រូវបាន​ធ្វើឡើង​ជា​ពិសេស ដើម្បី​ជួយ​ទ្រ​ទម្ងន់​នៃ​សុដន់​ទាំងសងខាង និង ផ្តល់​នូវ​សោភ័ណភាព និង ភាព​ទាក់ទាញ​សម្រាប់​ស្ត្រី​រាល់​រូប​។ ប៉ុន្តែ​ជាធម្មតា ប្រភេទ​នៃ​អាវទ្រនាប់​ទាំងនេះ គឺ​មាន​សភាព​តឹង​ណែន និង មិន​ផ្តល់​ផាសុក​នោះទេ នៅពេល​ដែល​អ្នក ពាក់​វា​ក្នុងពេល​សម្រាក​នា​ពេលយប់​។​
៣. ធ្វើអោយ​អ្នក​គេង​មិន​លក់​
​ក្នុង​ករណី​ភាគច្រើន ការពាក់​អាវទ្រនាប់​គេង​យប់ ក៏​អាច​ជា​កត្តា​មួយ ដែល​ធ្វើអោយ​អ្នក​គេង​មិន​លក់​បាន​ផង​ដែរ នេះ​ក៏​ដោយសារ​តែ រាងកាយ​របស់​អ្នក គឺ​មិន​មាន​សេរីភាព​គ្រប់គ្រាន់ ក្នុង​ការដកដង្ហើម​អោយ​បាន​ស្រួល ។​
៤. អាច​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​
​ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​ធ្វើ​ការសិក្សា​ទៅលើ ទំនាក់ទំនង​នៃ​ការពាក់​អាវទ្រនាប់ ទៅ​នឹង​ជំងឺ​មហារីក​សុដន់ ។ ក្នុង​នោះ​ពួកគេ បានបង្ហាញ​ថា ដើម្បី​បង្ការ​នូវ​ជំងឺ​នេះ​ស្ត្រី​គួរ​ធ្វើការ​ពាក់​អាវទ្រនាប់ ក្នុង​រយៈពេល​ខ្លី​បំផុត តាម​ដែល​អាច​ធ្វើបាន ឬ ជា​ការល្អ អោយ​បាន​តិច​ជាង​រយៈពេល ១២​ម៉ោង ក្នុង​មួយ​ថ្ងៃ​។ ហើយ​ពេល​វេលា​ដ៏​សាក​សម ក្នុង​ការផ្តល់​ឱកាស​អោយ​ដើមទ្រូង​របស់​អ្នក បាន​សម្រាក​នោះ គឺ​នៅក្នុង​ពេល​យប់​។​
​ដោយយោង​តាម​ការសិក្សា​នេះ បាន​បញ្ជាក់​ទៀត​ផងដែរ​ថា ការប្រើ​អាវទ្រនាប់​ក្នុង រយៈពេល​យូរ​ពេក អាច​នឹង​បង្កើន​នូវ​សីតុណ្ហភាព នៃ​ជាលិកា​របស់​សុដន់ ហើយ​ចំពោះ​ស្ត្រី​ដែល ពាក់​អាវទ្រនាប់​ច្រើន នឹង​មាន​កម្រិត​នៃ​អរ​ម៉ូត​ប្រូឡាក់ទី​ន (​ជា​អរ​ម៉ូ​ន​ដែល​មាន​មុខងារ​ជម្រុញ​អោយ​មាន​ការផលិត​ទឹក​ដោះ ) កើនឡើង​ខ្ពស់​។ កត្តា​ទាំង​ពីរ​នេះ គឺ​អាច​ជម្រុញ​អោយ មាន​ការកើតមាន​នូវ​ជំងឺមហារីក​សុដន់​បាន​។

លើសពីនេះទៅទៀត ការពាក់​អាវទ្រនាប់​ដែល​មាន​សភាព​តឹង​ណែន ច្រើនពេក គឺ​អាច​នឹង​ផ្តល់​គ្រោះ​ថា្នក់​ដល់​សុខភាព​បាន​ផង​ដែរ នេះ​ដោយសារ​តែ វា​អាច​នឹង​ទប់ស្កាត់​នូវ ចរន្ត​នៃ​ទឹករងៃ​នៅក្នុង​សុដន់ អោយ​ន​មាន​ដំណើរការ​បាន​ល្អ ។​ជាធម្មតា​ពពួក​ទឹករងៃ​ទាំងនេះ មាន​មុខងារ ក្នុង​ការលាង​សម្អាត​កាក​សំណល់ និង កំចាត់​ចោល​នូវ​ជាតិពុល ចេញពី​ក្នុង​

អ្នក​អាច​នឹង​រីករាយ​ហើយ​ បើសិនជា​អ្នកមាន​ កូន​ដូច​បំណង​នោះ



អ្នក​អាច​នឹង​រីករាយ​ហើយ​ បើសិនជា​អ្នកមាន​ កូន​ដូច​បំណង​នោះ​។​ដូច្នេះ​អ្នក​ក៏​ចង់​ដឹង​ថា​
តើ​ធ្វើ​ដូច​ម្តេចទៅ​ទើប​ដឹង​ថា​អ្នក​មានកូន​ក្នុង​ផ្ទៃ​នោះ​។​ចូរ​ក្រឡេក​មើល​សញ្ញា​ដូច​ខាង
ក្រោម​នេះ​ដែល​អាច​ចង្អុលបង្ហាញ​ថា​អ្នក​អាច​នឹង​មានកូន​។​ពេល​មាន​សញ្ញា​ទាំងនេះ
ហើយ​ អ្នក​អាច​ធ្វើតេស្ត​បន្ថែម​ទៀត​ដើម្បី​បញ្ជាក់​ការ​ពិត​គួរ​ជាទី​រីករាយ​នេះ​៖




-ការ​បាត់​រដូវ
ប្រសិនបើ​រដូវ​របស់​អ្នក​មិន​មក​តាម​ធម្មតា​នោះ​ទេ​(amenorrhoea),​ អ្នក​ប្រហែលជា​អាច​
មាន​ផ្ទៃពោះ​។​ មាន​ហេតុផល​មួយ​ចំនួន​ដែរ​ដែល​អាច​បណ្តាល​អោយ​អ្នក​មានការ​ខកខាន
​ក្នុង​ការ​មក​រដូវ​ដូច​ជា​ ការ​មាន​ជំងឺ​,​ ស្ត្រេ​ស​,​ ស្ហុ​ក​ ឬ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំង​ពេក​។​ប៉ុន្តែ​
អ្វី​ដែល​ជា​ហេតុផល​ញឹកញាប់​ជាងគេ​គឺ​ការ​មាន​ផ្ទៃពោះ​ប្រសិនបើ​អ្នក​មានការ​រួម​ភេទ​។​
ស្ត្រី​មួយ​ចំនួន​អាច​មាន​ផ្ទៃពោះ​ ហើយ​នៅ​តែ​មានការ​ហូរ​ឈាម​តិចតួច​ស្រប​ពេល​ជាមួយ
​ការ​មក​រដូវ​របស់​ពួក​គេ​គឺជា​ធម្មតា​អាច​កើត​មាន​ឡើង​ក្នុង​ខែ​ដំបូងៗ​នៃ​ការ​មាន​ផ្ទៃពោះ​
របស់​ពួក​គេ​។​

-ការ​ប្រែប្រួល​សុដន់​អាច​ជា​ការ​ចង្អុលបង្ហាញ​ថា​មាន​ផ្ទៃពោះ
ភ្លាមៗ​បន្ទាប់​អ្នកមាន​ផ្ទៃពោះ​,​ អ្នក​អាច​ចាប់ផ្តើម​ឃើញ​ និង​មាន​អារម្មណ៍​ទៅ​នឹង​ការ​ប្រែ
ប្រួល​មួយ​ចំនួន​នៅ​នឹង​សុដន់​ និង​ក្បាល​សុដន់​របស់​អ្នកៈ​

-​សុដន់​របស់​អ្នក​អាច​ឈឺ​ និង​ទន់​នៅ​ពេល​ដែល​ប៉ះ​
-​សុដន់​របស់​អ្នក​នឹង​ចាប់ផ្តើម​រីក​ធំ​
-​ក្បាល​សុដន់​របស់​អ្នក​អាច​ក្លាយជា​ពណ៌​ខ្មៅ​
-​សរសៃឈាម​វ៉ែន​នៅ​ក្នុង​សុដន់​របស់​អ្នក​ចាប់ផ្តើម​ឃើញច្បាស់​
មិនមែន​គ្រប់​ស្ត្រី​ទាំងអស់​នឹង​ធ្លាប់​មាន​ ឬ​កំនត់​សម្គាល់ការ​ប្រែប្រួល​ទាំងអស់​នេះនោះ​ទេ​។​

-អារម្មណ៍​ក្អួតចង្អោរ
ការ​ចង់​ក្អួតចង្អោរ​នា​ពេល​ព្រឹក​ គឺជា​រោគ​សញ្ញា​ដំបូង​មួយ​នៃ​ការ​មាន​ផ្ទៃពោះ​។​ ការ​ចាញ់
កូន​នេះ​អាច​កើតឡើង​នៅ​គ្រប់ពេល​ទាំងអស់​មិន​ថា​ថ្ងៃ​ ឬ​ល្ងាច​ និង​ពេល​ខ្លះ​អាច​ឈឺ​
ពេញ​មួយ​ថ្ងៃ​ក៏​មាន​។​

-អ្នក​អាច​ចាញ់​ក្លិន​មួយ​ចំនួន
អ័រម៉ូន​នៅ​ក្នុង​គ្រា​ដំបូង​នៃ​ការ​មានគភ៌​អាច​នឹង​ធ្វើ​អោយ​អ្នក​បាត់បង់​ក្លិន​។​អ្នក​អាច​លែង
​ចង់​ផឹក​កាហ្វេ​ឬ​ក៏​ភេ​ស​ជ្ជះ​ផ្សេង​ទៀត​ដែល​មាន​ក្លិន​ខ្លាំង​។​ដោយហេតុ​ថា​អាហារ​មាន​ក្លិន​
ខុស​គ្នា​ អ្នក​អាច​នឹង​មាន​អារម្មណ៍​មិន​ស្រួលខ្លួន​ពេល​ឃើញ​គេ​ធ្វើ​ម្ហូប​។​ចំណែក​ស្ត្រី​ខ្លះ​
ទៀត​អាច​នឹង​ចង់​បរិភោគ​របស់​ចម្លែកៗ​ដូច​ជា​ដីស​ឬ​ក៏​ដីឥដ្ឋ​ជាដើម​។​បើ​អ្នកមាន​សញ្ញា​
នេះ​ អ្នក​គួរតែ​ឆាប់​ទាក់ទង​គ្រូពេទ្យ​។​

-មាន​អារម្មណ៍​អស់កំលាំង
អំឡុង​ពេល​មាន​ផ្ទៃពោះ​,​ ខ្លួន​របស់​អ្នក​ត្រូវការ​ធ្វើការ​ខ្លាំង​ជាង​មុន​។​ ការ​ដកដង្ហើម​របស់​
អ្នក​អាច​ញាប់​ ហើយ​ចង្វាក់បេះដូង​នឹង​កើនឡើង​។​ ការ​ធ្វើការ​បន្ថែម​នៃ​ខ្លួន​របស់​អ្នក​អាច​
ធ្វើ​អ្នកមាន​អារម្មណ៍​ថា​អស់កំលាំង​ខ្លាំង​។​ ស្ត្រី​ជា​ច្រើន​បាន​និយាយ​ថា​ ការ​មាន​អារម្មណ៍
​ថា​អស់កំលាំង​ខ្លាំង​នេះ​នៅ​ក្នុង​ការ​ពពោះ​ដំបូង​នេះ​គឺជា​រឿង​មួយ​ដែល​ពួក​គេ​មិន​ដែល
​ភ្លេច​។​សូម​សំរាក​នៅ​ពេល​ណា​ដែល​អ្នក​អាច​ និង​គេង​បន្ថែម​។​ ការ​ធ្វើ​លំ​ហាត់ប្រាណ​
ទៀងទាត់​ដូច​ជា​ការ​ដើរ​,​ ហែល​ទឹក​អាច​ជួយ​អ្នក​ពី​ការ​អស់កំលាំង​បន្តិច​ដែរ​។​

-ការ​ប្រែប្រួល​ប្លោក​នោម
រោគ​សញ្ញា​ភ្លាមៗ​មួយ​ផ្សេង​ទៀត​នៃ​ការ​មាន​ផ្ទៃពោះ​នោះ​គឺ​ ត្រូវការ​ទៅ​នោម​ញឹកញាប់​
ជាង​ធម្មតា​។​ ការ​មាន​ផ្ទៃពោះ​ អរ​ម៉ូ​ន​បណ្តាល​អោយ​មាន​វា​នេះ​។​ អ្នក​អាច​រក​ឃើញ​ថា
​អ្នក​ត្រូវការ​ក្រោក​អំឡុង​ពេល​យប់​ដើម្បី​ទៅ​នោម​។​ នេះ​ជា​ធម្មតា​អាច​មាន​ត្រឹមតែ​2​ឬ​3​ខែ
​ដំបូង​ និង​វា​អាច​មាន​មក​វិញ​ផង​ដែរ​នៅ​ចុងបញ្ចប់​នៃ​ការ​មាន​ផ្ទៃពោះ​នៅ​ពេល​ដែល​
ទារក​ក្នុង​ពោះ​របស់​អ្នក​រីក​ធំធាត់​ទៅ​ និង​ទៅ​សង្កត់​លើ​ប្លោក​នោម​របស់​អ្នក​។​

-មូលហេតុ​នៃ​ការ​មាន​រោគ​សញ្ញា​ដំបូង
ការ​ប្រែប្រួល​ទាំងអស់​ដែល​យើង​បាន​រៀបរាប់​ខាងលើ​នេះ​ហើយ​គឺ​ដោយសារ​តែ​ការ​ប្រែ
ប្រួល​អរ​ម៉ូ​ន​អំឡុង​ពេល​មាន​ផ្ទៃពោះ​។​ ប្រហែលជា​៧​ថ្ងៃ​បន្ទាប់​ពី​អំប្រ៊ីយ៉ុង​បាន​កាច់​សំបុក
​នៅ​ក្នុង​ស្បូន​របស់​អ្នក​,​ បរិមាណ​នៃ​អរ​ម៉ូ​ន​ប្រូ​សេ​ស្តេ​រ៉ូ​ន​ និង​អរ​ម៉ូ​ន​ human​ chorionic​
gonadotrophin​ (HCG)​ បាន​កើនឡើង​នៅ​ក្នុង​ខ្លួន​របស់​អ្នក​។​ កំរិត​ខ្ពស់​នេះ​ហើយ​គឺជា​
ហេតុផល​មួយ​ដែល​ហេតុ​ធ្វើ​អោយ​ស្ត្រី​មួយ​ចំនួន​និយាយ​ថា​ពួក​គេ​គ្រាន់តែ​ដឹង​ថា​ ពួក​គេ​
មាន​ផ្ទៃពោះ​,​ សូ​ម្បី​តែ​មុន​ពួក​គេ​មិន​មក​រដូវ​។​

-ការ​បង្កើត​នៃ​ការ​ចង​ចាំ
ប្រសិនបើ​អ្នក​មានការ​សំអាង​ពី​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​ហើយ​,​ តើ​អ្នក​គយរ​ធ្វើ​អ្វី​ទ​ទៀត​?​
អ្នក​អាច​សរសេរ​វា​ទុក​ទៅ​ក្នុង​សៀវភៅ​រាល់​សញ្ញា​ទាំងអស់​ដែល​អ្នក​មាននៅ​ក្នុង​ពេល​
មាន​ផ្តៃ​ពោះ​។​ មាន​ប្រភេទ​ជា​ច្រើន​នៃ​ការ​ចង​ចាំ​នេះ​ដែល​ធ្វើ​អោយ​អ្នក​ភ្លេច​លឿន​នៅ
​ពេល​ដែល​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​លូតលាស់​បន្តិច​ម្តងៗ​ និង​នៅ​ពេល​ដែល​កូន​របស់
​អ្នក​ត្រូវ​បាន​សំរាល​។​ វា​អាច​ជា​រឿង​មួយ​ដែល​គួរ​អោយ​អស់សំណើច​នៅ​ពេល​ណា​មួ​យ
​ដែល​អ្នក​អាន​ឡើង​វិញ​សៀវភៅ​ដែល​បាន​កត់ត្រា​រាល់​អ្វី​ដែល​កើត​មាន​ចំពោះ​អ្នក​ចាប់
​តាំង​បី​ពេល​ដំបូង​ដែល​អ្នកមាន​ផ្ទៃពោះ​នោះ​៕

៥ - ប្រវត្ដិព្រះត្រៃបិតក និង ព្រះកែវមរកត

៥ - ប្រវត្ដិព្រះត្រៃបិតក និង ព្រះកែវមរកត
ដែលបានចូលមកស្រុកខ្មែរ
ថ្ងៃសៅរ៍ ទី25.សីហា 2012.ម៉ោង 0:34

   

   នៅឆ្នាំរោង ព.ស១២០០ត្រូវគ.ស៦៥៦, ក្នុងរជ្ជកាលព្រះបាទបទុមសូរ្យវង្ស ព្រះមហាក្សត្រខ្មែរទី១១ ដែលមានព្រះនេត្រទិព្វ មាន​សំពៅ​ មួយ​គ្រឿង​ត្រូវ​ខ្យល់​ព្យុះ​សង្ឃរា វាយបោកបក់យ៉ាងខ្លាំង បានរសាត់អណ្ដែតមកគឿងគល់ចតនៅកំពង់ផែព្រះមហានគរ។ សំពៅ​នោះ​ត្រូវ​ បែក​បាក់​ធ្លុះ​ធ្លាយ ដោយសារកម្លាំងទឹករលករុញបោកច្រាន ទៅបះនឹងផ្ទាំងថ្ម តែពង្សាវតារវត្ដកោកកាកបានសរសេរថា សំពៅ​បាន​មក​គឿង​ នៅ​ត្រង់​ដង​ទន្លេ​ ក្នុង​ខេត្ដ​បន្ទាយមាស។
     សំពៅនោះមានដឹកជញ្ជូននូវគម្ពីរព្រះត្រៃបិតក(១) និងព្រះពុទ្ធរូបព្រះកែវមរកត(២)ឯការមកដល់សំពៅនេះ គឺសុទ្ធតែជារឿង​ចៃ​ដន្យ​ដែល​ គ្មាន​នរណា​ម្នាក់ បាន​គ្រោង​ទុក​ដឹងជាមុនឡើយ។ ព្រឹត្ដិការណ៍ចំលែកមិនធ្លាប់មាននេះ បានធ្វើឲ្យនាម៉ឺនរាជការតូចធំផ្អើលច្រួលច្របល់ នាំ​គ្នា​កុះ​ករ ចុះ​ទៅ​កំពង់​ផែ​សាក​សួរ​ចង់​ដឹង​ពត៌​មាន​។

បុព្វហេតុដើមតំបូង

     មកតាមផ្លូវ ដល់កណ្ដាលមហានគរ ខ្យល់ព្យុះសង្ឃរាមួយយ៉ាងធំ បានបោកបក់ធ្វើឲ្យសំពៅទាំងពីរវង្វេងបែកផ្លូវគ្នា សំពៅ​ដែល​មាន​ដឹក​ ជញ្ជូន​ព្រះ​ត្រៃ​បិតក​ និងព្រះពុទ្ធរូបព្រះកែវមរកត ត្រូវបែកបាក់ខូចខាតធ្លុះធ្លាយហើយរសាត់អណ្ដែតមកគឿងចតតាម​ឆ្នេរ​សមុទ្រ​ខ្មែរ ចំពោះ​ ពង្សាវ​តារ​វត្ដ​ទឹក​វិល​ សំពៅ​នេះបានមកគឿង ចតនៅកោះឫស្សីកែវ ក្នុងសំពៅនោះមានព្រះពុទ្ធព្រះកែវមរកត កែវព្រះ​ភ្លើង​ព្រះ​ឧណ្ណា​លោម​ (៤) វិន័យ​បិតក និង​អភិធម្ម​បិតក គណៈសង្ឃលាវដែលដង្ហែតាមមកជាមួយមានប្រាំមួយអង្គ ព្រះសង្ឃដែលមាន​ឋានៈ​ធំ​ជាង​គេ មាន​ព្រះ​នាម​ ព្រះ​ពុទ្ធ​ឃោ​សា​។ ប្រជាពលរដ្ឋខ្មែរត្រេកអរសាទរជាអតិបរមា កាលបើបានដឹងមានភព្វវាសនា អាចធ្វើបុណ្យ​កសាង​កុសល​ក្នុង​ព្រះ​ពុទ្ធ​ សាសនា គេ​នាំ​គ្នា​ស្រុះ​ស្រួលរួមកម្លាំងមូលមីកុះករ កសាងសង់វត្ដប្រាំ គឺ វត្ដលង្កា សំរាប់តំកល់ព្រះត្រៃបិតក វត្ដ​ឧណ្ណា​លោម ដែល​នៅ​ទី​ នោះ​គេ​បាន​សង់​ចេតិយ​មួយ​យ៉ាងធំ នៅខាងក្រោយព្រះវិហារ សំរាប់តំកល់បូជារោមប្រជុំចិញ្ចើមព្រះពុទ្ធ វត្ដកែវ​ព្រះ​ភ្លើង សំរាប់​តំ​កល់​ កែវ​ព្រះ​ភ្លើង​វត្ដ​ព្រះ​ពុទ្ធ​ឃោសា​ សំរាប់ទទួលព្រះសង្ឃលាវ និង វត្ដព្រះពុទ្ធមានបុណ្យសំរាប់តំកល់បូជាព្រះកែវមរកត។
     គ្រានោះ ចៅពញារាជាមេត្រី ស្ដេចក្រាញ់នៅស្រុកឫស្សីកែវបានធ្វើចុតហ្មាយថ្វាយទៅទូលព្រះមហាក្សត្រ​ព្រះ​ បាទ​បទុម​សូរ្យ​វង្ស ក្រុម​ មន្ដ្រី​ក៏​បាន​យក​ដំណឹង​នេះ ទៅទូលថ្វាយស្ដេចជាបន្ទាន់។ ព្រះអង្គទ្រង់សប្បាយរីករាយក្នុងហរិទ័យឥតឧបមា ហើយ​ចេញ​បញ្ជា​បង្គាប់​ឲ្យ​ រៀប​ចំ​ជា​ពិធី​មាន​ក្បួនចុះទៅក្រាបថ្វាយបង្គំ សុំនិមន្ដដង្ហែព្រះកែវមរកត ព្រះត្រៃបិតក និង ព្រះសង្ឃឡើងចូលមក​ក្នុង​ព្រះ​នគរ​។ ឯក​សារ​ ដដែល​សរ​សេរ​ថា ព្រះបាទបទុមសូរ្យវង្ស បានធ្វើដំណើរយាងតាមទន្លេ ចុះមកស្រុកឫស្សីកែវ ដើម្បីចូលរួមក្នុងការ​កសាង​វត្ដ​អា​រាម​ទាំង​ អស់​នោះ​។
     ព្រះសង្ឃ និង អ្នកដើរសំពៅលាវ រិះគិតនឹកពិចារណា ឃើញថាសំពៅរបស់ខ្លួន ត្រូវខូចខាតខ្ទេចខ្ទីអស់គ្មាន​លទ្ធ​ភាព នឹង​អាច​វិល​ត្រលប់​ ទៅ​ស្រុក​កំនើត​វិញ​បាន​ឡើយ ហើយម្យ៉ាងទៀត ព្រះមហាក្សត្រខ្មែរក៏មានទសពិធរាជធម៌ មានបុណ្យបារមី និង គោរព​បូជា​ព្រះ​ពុទ្ធ​សាសនា​ ដែរ ដូច្នេះ​ហើយ​ទើប​បានជាលាវទាំងអស់គ្នាសុខចិត្ដយល់ព្រមប្រគល់ថ្វាយ ព្រះត្រៃបិតក និង ព្រះកែវមរកត ព្រមទាំង​ចុះ​ចូល​ស្ម័គ្រ​ចិត្ដ​បំរើ​ ព្រះ​មហា​ក្សត្រ​ខ្មែរ ចាប់​តាំងពីថ្ងៃនោះតមក។ ក្បួនធំឱឡារិកមួយត្រូវបានរៀបចំយ៉ាងគគ្រឹកគគ្រេង ទៅដង្ហែព្រះកែវ​មរកត និង​ព្រះ​ត្រៃ​បិតក​ យក​មក​តំកល់​ទុក​ក្នុង​ប្រាសាទ​នគរវត្ដ។ មិនតែប៉ុណ្ណោះ ព្រះរាជាបានបញ្ជាឲ្យធ្វើបុណ្យទានយ៉ាងអឹកធឹក ពាសពេញទូរ​ទៅ​ទាំង​ប្រទេស ដើម្បី​ អប​អរ​សាទ​ស្វា​គមន៍​ចំពោះ​ព្រឹត្ដិការណ៍ដ៏ធំនេះ។ មិនតែប៉ុណ្ណោះ ព្រះអង្គបានឲ្យចម្លងព្រះត្រៃបិតកជាបីច្បាប់ មួយ​ចម្លង​លើ​ស្លឹក​រិត មួយ​លើ ​ប្រាក់​សន្លឹក និង មួយ​ទៀត​លើមាសសន្លឹក។ ដោយខ្លាចក្រែងបាត់ច្បាប់ចាស់ព្រះត្រៃបិតក និង ខ្លាចក្រែងព្រះពុទ្ធសាសនា​សាប​រលាប ពី​ព្រោះ ​មាន​ជន​ជាតិ​សាសន៍​ផ្សេងៗ​ទៀត ដែលប្រាថ្នាចង់បានដែរព្រះ អង្គបានបង្គាប់ឲ្យសរសេរកត់ត្រាចម្លងព្រះត្រៃបិតក​ជា​ច្រើន​ក្បាល លើ​សាស្ត្រា​ ស្លឹក​រិត ទុក​សំរាប់​ចែក​ចាយ​តំ កល់តាមវត្ដអារាមនានា។ គឺក្នុងគោលបំណងការពារទំនុកបំរុង ផ្សព្វផ្សាយព្រះពុទ្ធ​សាសនា​ឲ្យ​បាន​ចំរុង​ចំរើន​ត​ ទៅ​​អានា​គត និង ដើម្បី​អប់​រំ​បង្ហាត់បង្រៀនប្រជានុរាស្រ្ដខ្មែរ ទូទាំងប្រទេសឲ្យមានចំណេះវិជ្ជា ចេះចងចាំ គោរពប្រណិ​ប័តន៍ អនុ​វត្ដ​ទៅ​តាម​ គន្លង​ធម៌​។
ពង្សាវតារវត្ដកោកកាកបានសរសេរថា ថ្ងៃដែលសំពៅនាំព្រះកែវមរកត និង ព្រះត្រៃបិតកចូលមកដល់ទឹកដីខ្មែរ ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​ ខ្មែរ​ព្រះ​បាទ​បទុម​សូរ្យ​វង្ស កំណត់ចាត់ទុកជាសករាជថ្មីមួយក្នុងប្រវត្ដិសាស្រ្ដខ្មែរ សករាជថ្មី មានឈ្មោះថា «ចុល្លសករាជ» ដែល​ត្រូវ​សន្មត​ ចាប់​ផ្ដើម​ដំបូង​នៅ​ក្នុង​ថ្ងៃ១២កើត ខែចែត្រ ឆ្នាំកុរ ព.ស.១១៨៣ ក្នុងមហា សករាជ ៥៦១ និង ត្រូវជាថ្ងៃទី ២២ មិនា គ.ស.៦៣៩ (តាម​ការ ស្រាវ​ជ្រាវ​របស់​លោក​ F.G.Faraut )។
     ព្រះបទុមសូរ្យវង្ស ព្រះអង្គទ្រង់គោរពបូជា ការពារ និង បានទំនុកបំរុងព្រះពុទ្ធសាសនាឥតបីមានធ្វេសប្រហែស ព្រះ​អង្គ​បាន​កសាង ប្រាង្គ​ ប្រាសាទ វត្ដ និង​ព្រះ​ពុទ្ធ​បដិ​មាករ​ជាច្រើនទុកជាកន្លែងសក្ការៈបូជា ផ្ដល់នូវក្ដីសុខសប្បាយក្សេមក្សាន្ដដល់ប្រជារាស្រ្ដ​ក្នុង​នគរ​។ ដើម្បី​ទុក​ជា សញ្ញា​ជា​ប្រផ្នូល​ឲ្យ​ខ្មែរ​ប្រុស​ស្រីទាំងអស់ដឹង និង យល់អំពីដំណើរជីវិតរបស់ ស្រុកទេស ព្រះបាទបទុមសូរ្យវង្សបាន​កសាង​ព្រះ​ពុទ្ធ​រូប​ព្រះ​ ចូល​បរិ​និពាន្ដ​មួយ​អង្គ​យ៉ាង​ធំ នៅប្រាសាទខ្វាវព្រះធាតុ ក្នុងស្រុកព្រហ្មទេព។ គេត្រូវពិនិត្យមើលទឹកភ្លៀង ដែលធ្លាក់​មក​លើ​ព្រះ​បាទ​បដិ​មាករ​
  1. ប្រការ១ : បើទឹកភ្លៀងនោះមានពណ៌ក្រហម ដូចឈាម នោះស្រុកខ្មែរនឹងស្គាល់នូវភ្លើងសង្រ្គាម។
  2. ប្រការ២ : បើទឹកភ្លៀងនោះល្អក់ ហើយធុំក្លិនស្អុយ នោះនឹងមានជំងឺពាសពេញនគរ។
  3. ប្រការ៣ : បើទឹកភ្លៀងនោះធ្លាក់មកថ្លាល្អ នោះនគរ នឹងបានសុខក្សេមក្សាន្ដហើយប្រជាពលរដ្ឋ នឹង បានទទួល​ភោគ​ផល​ល្អ​ ប្រសើរ។
  4. ប្រការ៤ : បើព្រះពុទ្ធរូបព្រះចូលនិពាន្ដមានស្នាមប្រេះ ហើយមានឈាមចេញនៅត្រង់ដើមទ្រូង នោះត្រូវបរទេស នឹង​ចូល​មក​ ឈ្លាន​ពាន​។
  5. ប្រការ៥ : បើទឹកភ្លៀងនោះធ្លាក់មកលើដើមទ្រូង និង ព្រះបាទព្រះអង្គក្លាយទៅជាឈាមហើយមានស្រមោច ក្នុងនោះ នោះ​នឹង​កើត​មាន​ទុរ្ភិក្ស​ក្នុង​នគរ​ជា​ពុំ​ខាន។

ព្រះបាទធនញ្ជ័យគោរពរាជ្យ

     ព្រះបាទបទុមសូរ្យវង្ស ក្សត្រខ្មែរទី១១ មានព្រះរាជបុត្រមួយព្រះអង្គព្រះនាមធនញ្ជ័យកុមារ ដែលប្រសូត្រក្នុងឆ្នាំឆ្លូវ ព.ស.១២៤៤ ម.ស ៦២៣. ច.ល៦៣ ត្រូវជា គ.ស ៧០១។ បន្ទាប់ពីព្រះអង្គចូលទីវង្គត ព្រធនញ្ជ័យកុមារត្រូវឡើងគ្រង រាជ្យសម្បត្ដិបន្ដក្នុងព្រះ​ជន្ម​២៩​វស្សា​។ ពិធី​ អភិ​សេក​ត្រូវ​បាន​ប្រ​ព្រឹត្ដ​ទៅនៅថ្ងៃ ១០កើត ខែបុស្ស ឆ្នាំម្សាញ់ ព.ស ១២៧៣ ត្រូវជា គ.ស.៧២៩ ព្រះអង្គមានព្រះនាម ព្រះ​បាទ​សម្ដេច​ ធនញ្ជ័យ​គោរព​រាជ្យ ព្រះអង្គជាមហាក្សត្រទី១២។
     នឹងនិយាយដំណាល អំពីព្រះធម្មាអនុរថ ស្ដេចប្រទេសលាវ កាលបើឃើញតែសំពៅមួយត្រលប់ទៅដល់នគរ ហើយ​សំពៅ​មួយ​ទៀត​បាត់​ ដំណឹង​សូន្យ​ឈឹង ព្រះអង្គមានក្ដីកង្វល់មួហ្មងចាត់ឲ្យមន្ដ្រីតូចធំស្រាវជ្រាវស៊ើបអង្កេតរក យូរឆ្នាំក្រោយមកទើបលេច​លឺ​ដំណឹង​ដល់​ព្រះ​អង្គ​ ថា សំពៅ​ដែល​បាត់​នោះបានទៅទើរនៅឯស្រុកខ្មែរ។ ព្រះអង្គគង់លើសេះហោះ ហើយនាំពលសេនាអាមាត្យប្រមាណ​បី​នាក់ ធ្វើ​ដំណើរ​ សំដៅ​តំរង់​ទៅ​ប្រ​ទេស​កម្ពុជា។ ទៅដល់មហានគរ ព្រះធម្មាអនុរថស៊ើបសួររកសម្ដេចសង្ឃរាជ ព្រះកែវមរកត និង ព្រះ​ត្រៃ​បិតក​។ ដឹង​អស់​ សេច​ក្ដី​ហើយ ព្រះ​អង្គ​ដើរ​សំដៅ​ទៅវត្ដបញ្ចេញ មហិទ្ធិរិទ្ធរបស់ខ្លួនឲ្យគេខ្លាចកោតស្ញប់ស្ញែង ព្រះអង្គឡើងឈរលើដុំថ្ម​មួយ​ផ្ទាំង​ធំ ហើយ​បង់​ ជំទាញ​បាញ់​នោម​ដាក់​ថ្ម​នោះ​ទាល់តែបាក់ជាពីរ។ ព្រះសង្ឃក្នុងវត្ដឃើញព្រឹត្ដិការណ៍មិនស្រួលដូច្នេះ ភ័យកត្ដមា ស្លន់​ស្លោ​រត់​ទៅ​ទូល​ប្រាប់​ សម្ដេច​សង្ឃ​រាជ​តាម​ដំណើរ។
     នៅពេលដែលសម្ដេចសង្ឃរាជនិមន្ដមកដល់ ព្រះធម្មាអនុរថប្រកាសទូលលោកថា ខ្លួនជានាក់បំរើស្ដេចលាវ ហើយ​មក​នេះ គឺ​ក្នុង​គោល​ បំណង​ចង់​ទាម​ទារ​យកព្រះត្រៃបិតក និង ព្រះកែវមរកត ព្រះអង្គបានរៀបរាប់គ្រប់ចំនុចទាំងអស់ តាំងពីដើមរហូតចប់ ទូល​ថ្វាយ​សម្ដេច​ សង្ឃ​ដោយ​បញ្ជាក់​ថា របស់ពិសិដ្ឋទាំងនេះ ជាសម្បត្ដិរបស់ព្រះអង្គ។ ព្រះធម្មាអនុរថស្នើសុំឲ្យសម្ដេចសង្ឃនិមន្ដ​ទៅ​ទូល​ថ្វាយ​ព្រះ​មហា​​ ក្សត្រ​ខ្មែរ ព្រះ​បាទ​ធនញ្ជ័យ​គោរពរាជតាមដំណើរ និង សុំឲ្យព្រះអង្គប្រគល់សំពៅព្រះកែវមរកត និង ព្រះត្រៃបិតកមកវិញ ដើម្បី​ជៀស​វាង​ កុំ​ឲ្យ​មាន​ជំលោះ​ក្លាយ​ទៅជាសត្រូវ។
     តែព្រះមហាក្សត្រខ្មែមិនបាទយល់ព្រមទៅតាមសំណើរនេះទេ ដែលជាហេតុបណ្ដាលឲ្យស្ដេចលាវ ខឹងខ្ញាល់យ៉ាងខ្លាំង ហើយ​នឹក​គិត​ក្នុង​ ចិត្ដ​ថា ខ្លួន​មាន​រិទ្ធិ​អនុភាពអំណាច លទ្ធភាពគ្រប់បែប នឹង ប្រហារជីវិតខ្មែរទាំងអស់ក្នុងនគរ។ តែដោយភ័យខ្លាច​ទទួល​ជាប់​កម្ម​ពៀរ​វេរា​ ព្រះ​អង្គ​មិន​ចង់​បង្ក​បង្កើត ប្រព្រឹត្ដឲ្យមានឧក្រិដ្ឋកម្មរបៀបនេះឡើយ។ ព្រះអង្គសំរេចចិត្ដត្រឹមតែសម្ដែងបដិហារបញ្ចេញ​រិទ្ធ​ឲ្យ​ខ្មែរ​ឃើញ​ ញាប់​ញ័រ តក់​ស្លុត​បាក់បបប៉ុណ្ណោះបានហើយ ស្ដេចលាវក៏ស្រែកបន្លឺលាន់លឺថា «បើមិនព្រមប្រគល់ព្រះត្រៃបិតកទេ នោះ​ព្រះ​អង្គ​នឹង​កាត់​ ប្រហារ​ជីវិត​ប្រជា​ពល​រ ដ្ឋខ្មែរទាំងអស់! ហើយបើមិនជឿទេ ចាំសំលឹងមើលគ្រប់គ្នាទៅចុះ!»។ ក្នុងពេលជាមួយគ្នា​នោះ​ដែរ ស្ដេច​លាវ​ចាប់ ​យក​កំបោរ មក​លាប​លើ​ចុងដាវ (ពង្សាវតារវត្ដកោកកាកបញ្ជាក់ថា ស្ដេចលាវយកឈើមកធ្វើដាវ) បន្ទាប់មកព្រះ អង្គ​ឡើង​ជិះ​សេះ គ្រវី​ដាវ​ ហោះ​ជុំវិញ​មហា​នគរ នាម៉ឺនមុខមន្រ្ដី និង ពលរដ្ឋទាំងស្រីទាំងប្រុសស្ទាបករៀងខ្លួន ស្រាប់តែឃើញស្នាមកំបោរជាប់ជុំវិញ ម្នាក់ៗ​ភ័យ​ស្លន់​ បុក​ពោះ​រត់​ទៅ​ទូល​ថ្វាយដំណឹងព្រះរាជា ចំពោះពង្សាវតារវត្ដកោកកាក ស្ដេចលាវព្រះធម្មាអនុរថបានបំបាំងខ្លួន គ្មាន​នរណា​មើល​ឃើញ​ ឡើយ​ចូល​ទៅ​ក្នុង​បរម​រាជ​វាំងប្រាសាទទេវរាជមន្ទារ ហើយយកដាវប្រលាក់ជាប់កំបោរឆូតលើព្រះមហាក្សត្រ និង អគ្គមហេសី។
     ទាំងស្ដេច ទាំងនាម៉ឺន ទាំងរាស្រ្ដ ឃើញដូច្នេះទើបបន្ទន់អាកប្បកិរិយា ចាត់នាម៉ឺនពីរនាក់ទៅចរចាពិភាក្សាជាមួយនឹង ស្ដេច​លាវ​។ ភាគី​ ទាំង​សង្ខាង​ក៏​បាន​យល់​ស្របចុះសំរុងគ្នា គឺប្រទេសខ្មែរទទួលស្គាល់ថា សំពៅព្រះត្រៃបិតក និង ព្រះ ពុទ្ធរូបព្រះកែវមរកត ជា​សម្បត្ដិ​របស់​ មាលាន​ប្រ​ទេស​មែន​។ ព្រះមហាក្សត្រខ្មែរបានសុំឲ្យស្ដេចលាវត្រលប់ទៅនគរមុនសិន ចាំព្រះអង្គរៀបចំបញ្ជូនសំពៅ និង​ដង្ហែ​ព្រះ​ត្រៃ​បិតក​ ទៅ​ថ្វាយ​ជា​ក្រោយ តាម​ការទាមទាររបស់ព្រះអង្គ ស្ដេចលាវយល់ព្រម ហើយក៏ជិះសេះហោះនាំពលសេនាវិល​ត្រលប់​ទៅ​នគរ​វិញ​។ រី​ឯ​ ព្រះ​បាទ​ធនញ្ជ័យ​គោរព​រាជ្យ ព្រះ​អង្គ​ក៏​បង្គាប់​នាម៉ឺនតូចធំឲ្យយកសំពៅ និង ដង្ហែព្រះត្រៃបិតកទៅប្រគល់ដល់ស្រុកលាវ​តែ​ម្ដង​។ ព្រះ​អង្គ​មិន​ បាន​ប្រ​គល់​ព្រះ​កែវ​មរកតទេ ព្រះអង្គបានរក្សាទុកធ្វើជាទីសក្ការបូជានៅក្នុងព្រះមហានគរវត្ដ ពីព្រោះក្រោយពេល ដែល​ស្ដេច​លាវ​ធម្មា​ អនុ​រថ ថយ​ត្រលប់​ទៅនគរវិញ មុននឹងសំរេចព្រះទ័យដូច្នេះ ព្រះបាទធនញ្ជ័យគោរពរាជ្យ បានធ្វើពិធីបួងសួងបន់ស្រន់ ៧យប់ ៧​ថ្ងៃ សុំ​ធ្វើ​ដូច​ ម្ដេច​ឲ្យ​ស្ដេច​លាវ​ភ្លេច​គិតនឹកឃើញ ទាមទារព្រះពុទ្ធព្រះកែវមរកត ដល់យប់ទីប្រាំពីរ ព្រះកែវមរកតបញ្ចេញមហិទ្ធិរិទ្ធិ ជះ​ចេញ​ចាំង​ពន្លឺ​ប្រាំ ​ពីរ​ពណ៌ ភ្លឺ​ចញ្ចាច​ពេញ​បរម​រាជវាំង។ ដោយយល់ និងជឿជាក់ថា ការបួងសួងបន់ស្រន់របស់ព្រះអង្គ បានសំរេចដូច​សេច​ក្ដី​ប្រាថ្នា ទើប​ព្រះ​ អង្គ​បង្គាប់​ឲ្យ​ក្រុម​នា​ម៉ឺន​សេនា​បតីយកតែព្រះត្រៃបិតកទៅថ្វាយស្ដេចលាវ។
     ស្ដេចលាវព្រះធម្មាអនុរថ នឹកឃើញខ្លះព្រះកែវមរកតដែរ ប៉ុន្ដែគ្រានោះ ព្រះអង្គនៅចាំបានថា ព្រះអង្គបានទាមទារ​យក​តែ​ព្រះ​ត្រៃ​បិតក​ ប៉ុណ្ណោះ ដោយ​គិត​ថា​ត្រូវ​គោរពពាក្យសច្ចៈ ហើយម្យ៉ាងទៀតបើតាមទំនាយនគរ ព្រះកែវមរកត ត្រូវតែគង់នៅមហា​នគរ​ក្នុង​ស្រុក​ខ្មែរ ព្រះ​ អង្គ​ក៏​សំរេច​ចិត្ដ​បំភ្លេច​រឿងចាស់ទាំងប៉ុន្មានចាប់តាំងពីថ្ងៃនោះមក។
     ព្រះពុទ្ធរូបព្រះកែវមរកត និង ព្រះត្រៃបិតកត្រូវបានជនជាតិខ្មែរគ្រប់ជាន់ថ្នាក់គ្រប់វណ្ណៈ គោរពបូជារៀនសូត្រអនុវត្ដ​ប្រតិ​បត្ដ​តាម ឥត​បី ​ហ៊ាន​ធ្វេស​ប្រ​ហែស​ឃ្លៀង​ឃ្លាតឡើយ វត្ថុស័ក្ដិសិទ្ធិទាំងនោះ បាននាំមកនូវជោគជ័យសេរីមង្គល សំបូរណ៌សប្បាយ ចំរុង​ចំរើន​គ្រប់​ប្រការ​ ដល់​ប្រជា​នុរាស្រ្ដ និង​ស្រុក​ខ្មែរ​។
     ព្រឹត្ដិការណ៍ចំបងមួយទៀត ក្នុងរជ្ជកាលព្រះបាទធនញ្ជ័យគោរពរាជ្យ គឺព្រះអង្គនិយមទាក់ដំរី ព្រះអង្គធ្លាប់យាងទៅ​ដល់ ព្រៃ​និង​ជើង​ភ្នំ​ដង​ រែក ព្រះ​អង្គ​មាន​ហ្ម​ដំរី​ជាតិ​លាវ​ដ៏ល្បីល្បាញពីរនាក់ មួយឈ្មោះហ្មហវៀន និង មួយទៀតឈ្មោះហ្មថាវ។ ពង្សាវតារវត្ដ​ទឹក​វិល ស្រុក​ស្អាង​ ខេត្ដ​កណ្ដាល​បាន​លើក​យក​ព្រឹត្ដិ​ការណ៍​សំខាន់មួយ ស្ដីពីការចាប់ដំរីក្នុងរជ្ជកាលព្រះអង្គ មកអធិប្បាយដោយមានទាំង​រៀប​រាប់​យ៉ាង​ល្អិត​ ល្អន់​ដែរ អំពី​ពិធី​សែន​ព្រេន​ដល់ម្រិញគង្វាល មុននឹងទៅទាក់ ដំរី។ កាលនោះ ព្រះអង្គ និង ពលសេនាទាក់បានដំរីសមួយ និង​ខ្មៅ​មួយ ដែល​ មាន​ភ្លុក​កោង​វែង​ ព្រះ​អង្គ​បានបញ្ជាឲ្យយកដំរី សខ្មៅទាំងពីរ ជានិមិត្ដរូបនៃការសំបូណ៌សប្បាយប្រចាំនគរ។ ពីថ្ងៃនោះ​មក គេ​មាន​ជំនឿ​និយម​ ​ថា បើ​គ្មាន​ភ្លៀង​បង្អោរ​ធ្លាក់​មកគ្រប់គ្រាន់ទេ ហើយ បើកើតមានជំងឺរោគាក្នុងនគរ ព្រះមហាក្សត្រតែងតែបង្គាប់ក្រុម​បុរោ​ហិត និង ហ្ម​ថាវ​ ឲ្យ​នាំ​យក​ដំរី​ស​ខ្មៅ​ទាំង​ពីរ ទៅ​ចូលរួមក្នុងពិធីបុណ្យបួងសួងបន់ស្រន់ផ្សេងៗ។ បន្ទាប់មកទើបដំរីទាំងពីរ យកប្រមោយ​បឺត​ទឹក ផ្លុំ​ព្រួស​ជះ ​តំរង់​ទៅ​គ្រប់​ទាំង​ប្រាំ​បី​ទិស។ ឯកសារដដែលកត់សំគាល់ថា ភ្លៀងបានបង្អុរធ្លាក់ចុះម កដោយបរិបូណ៌ ក្រោយដែលគេ​បាន​រៀប​ចំពិធី​បួង​ សួង​ ឯ​ភោគ​ផល​វិញ​ក៏​បានល្អជាទីពេញចិត្ដ ហើយ ជំងឺរោគាព្យា ធិក៏សាបរលាបវិនាសបាត់ទៅអស់ដែរ នាម៉ឺនមុខមន្ត្រី និង​ប្រជា​ពល​រដ្ឋ​ខ្មែរ​ ទូទៅ​ស្រលាញ់ និង​មាន​ជំនឿ​ទៅ​លើ ដំរីទាំងពីរនោះណាស់ គេចាត់ទុកដំរីទាំងគូ ជាដំរីពិសិដ្ឋ និង ស័ក្ដិសិទ្ធិជាទីបំផុត។
     ព្រះបាទធនញ្ជ័យគោរពរាជ្យ មានព្រះរាជបុត្រមួយព្រះអង្គព្រះនាម វិជ័យកុមារ ដែលបានប្រសូត្រក្នុងឆ្នាំចរ ច.ស១៣២ នេះ​បើ​តាម​ ពង្សាវ​តារ​សម្ដេច​វាំង​ជួន ពង្សាវតារវត្ដទឹកវិលសរសេរថា ជាមួយនឹងនាងគន្ធមាលី ព្រះអង្គមានរាជបុត្រមួយឈ្មោះ​ស្រី​ជេដ្ឋា​ដែល​ប្រ​សូត្រ ក្នុង​ឆ្នាំ​រការ និង​បុត្រី​មួយទៀតព្រះនាមធីតាមាលី។ ព្រះបាទធនញ្ជ័យគោរពរាជ្យ ក្សត្រខ្មែរទី១២ សោយរាជ្យបាន ៦៦ឆ្នាំ ហើយ​ចូល​ទិវង្គត​ក្នុង​ ព្រះ​ជន​៩៤​វស្សា ដោយ​ជំងឺ​ចាស់ជរា។

ថ្ងៃដែលខ្មែរត្រូវបាត់បង់ ព្រះត្រៃបិតក និង ព្រះកែវមកត

     យូរអង្វែងមក ពីរាជ្យស្ដេចមួយដល់រាជស្ដេចមួយ រហូតមកដល់រាជព្រះបាទសេន្ន័ករាជ្យ ព្រះមហាក្សត្រខ្មែរទី២៣ សោយ​រាជ្យ​សម្បត្ដិ​ ពី​ព.ស.១៧៣៩ ដល់ព.ស ១៧៨២ឬ គ.ស.១១៩៥ ទៅ ១២៣៨ ដែលប្រជាជនខ្មែរទាំងនគរស្អប់ខ្ពើម ដាក់ឈ្មោះថាស្ដេច​ពាល ព្រះ​កែវ​មរកត​ និង ព្រះ​ត្រៃ​បិតក​(ច្បាប់ចម្លងដើម) ត្រូវវិនាសបាត់បង់លែងស្ថិតនៅក្នុង ស្រុកខ្មែរ។
     បុព្វហេតុ គឺបណ្ដាលមកពីព្រះមហាក្សត្រអង្គនេះ មិនបំពេញភារកិច្ច និង ការតព្វកិច្ចខ្លួនជាស្ដេចផែនដី ដោយប្រកបទៅតាម​ទស​ពិធ​រាជ​ ធម៌។ ព្រះ​អង្គ​បាន​ប្រើអំណាចផ្ដាច់ការ បង្កបង្កើតឲ្យមានចលាចលពាសពេញនគរ ធ្វើឲ្យប្រជានុរាស្ដ្រក្ដៅក្រហាយរងទុក្ខ​វេ​ទនា ការ​គ្រប់​ គ្រង​នគរ​តាម​របៀប​ផ្ដាច់​ការ គ្មានយុត្ដិធម៌ គ្មានមនុស្សធម៌ ហើយ ដែលគិតតែពីប្រយោជន៍ក្រុមគ្រួសារ និង បនបក្សពួក បាន​ធ្វើ​ឲ្យ​វត្ថុ​ស័ក្ដិ​ សិទ្ធ ឥន្រ្ទ​ព្រហ្ម​ទេវ​តា និង ធម្មជាតិក្ដៅ ក្រហល់ក្រហាយដាក់បណ្ដាសា ផ្តន្ទាជេរប្រទេចរកងើបមុខមិនរួច។ គ្រានោះ ស្ដេច​ភុជង្គ​នាគ និង​ នាគ​ទាំង​ឡាយ​នាំ គ្នាមកព្រួសទឹកធ្វើឲ្យលិចលង់អស់នគរខ្មែរ។
     ស្ដេចខ្មែរព្រះសេន្ន័ករាជ្យ នាំព្រះញាតិវង្ស មេនុំមេនាង ភីលៀងស្នំក្រមការ និង នាម៉ឺនពលសេនាចុះទូកសំពៅ បើក​បរ​សំដៅ​ទៅ​ចត​ ស្នាក់​នៅ​ជើង​ភ្នំ​ដង​រែក​។ ស្ដេចលាវឈ្មោះអាទិច្ចវង្សបានទទួលដំណឹងនេះកាលណា ក៏រៀបចំលើកទ័ព ភ្លាមមកដណ្ដើមយក​ព្រះ​កែវ​មរកត​ លួច​ប្លន់​យក​សម្បត្ដិ​ទ្រព្យ​បស់​របរ ស្បៀងអាហារ ព្រះរាជវង្សានុវង្ស នាម៉ឺនមន្រ្ដី ប្រជាពលរដ្ឋខ្មែរ ជាមួយគ្នានោះដែរ ស្ដេច​សៀម​ដែល​ ដឹង​ថា​ឱកាស​ល្អ​កំរ​រកបាន ហុចមកដល់ហើយ មិនបង្អង់ដៃ ក៏លើកក្បួនទ័ពចុះមកវាយប្រហារស្ដេចលាវ ដណ្ដើមយកព្រះ​កែវ​មរ​កត​ទៅ​ថែ​ រក្សា​តំកល់​ទុក​ក្នុង​នគររៀងរហូតដល់សព្វថ្ងៃ។ ព្រះសេន្ន័ករាជ្យ ឬស្ដេចពាល មានព្រះរាជបុត្រមួយព្រះអង្គព្រះនាមសីហនុ​កុមារ​។ ប្រវត្ដិ​ ស្ដេច​ពាល និង ព្រះ​សីហនុ​កុមារ យើងនិងលើកយកមកអធិប្បាក្នុងជំពូកក្រោយ។

កំណត់សំគាល់

     ១ -ក្នុងបុព្វកាល អ្នកដឹកនាំខ្មែរ ប្រជាជនខ្មែរ ក៏ដូចជាប្រជាជនឯទៀត នៅជ្រោយសុវណ្ណភូមិដែរ គេឲ្យតំលៃទៅលើ​ព្រះ​ពុទ្ធ​សានា ពោល​ ឲ្យ​ចំ គឺ​លើ​ទ្រឹស្ដី​ច្បាប់​ក្បួន​ខ្នាតឬ គម្ពីរ ពីព្រោះគេចាត់ទុកគម្ពីរ ច្បាប់ក្បួនខ្នាត ជាមូលដ្ឋានសំរាប់ការកសាងប្រទេសជាតិ បុព្វ​បុរស​ខ្មែរ​យល់​ ច្បាស់​ណាស់ ដើម្បី​ឲ្យស្រុកខ្មែរសុខសប្បាយបរិបូណ៌ហូរហៀ រចំរុងចំរើនលូតលាស់ ក្លាយជាមហានគរ គេត្រូវតែ​យក​គម្ពីរ​ក្បួន​ខ្នាត​ ឬ​ ច្បាប់ សម័យ​នោះ គេ​អនុ​លោម​យកព្រះពុទ្ធសាសនា គឺព្រះត្រៃបិតក មកធ្វើជាមូលដ្ឋានជាតិ សំរាប់បង្រួបបង្រួមជាតិ សំរាប់​ផ្សះ​ផ្សារ​ខ្មែរ​ គ្រប់​ស្រទាប់​ សំរាប់​គោរព​អនុវត្ដ និង សំរាប់ផ្តាន់ទាទោសជនដែលប្រព្រឹត្ដបទល្មើស។ ដូនតាខ្មែរលោកយល់ថា គម្ពីរ ឬច្បាប់​អាច​មាន​ជីវិត​ យឺន​យូរ​ជា​អមតៈ អាច​ស្ថិតនៅជាបង្គោលកណ្ដាលមិនលំអៀង ហើយ អាចបង្កើតឲ្យមានស្ថិរភាពក្នុងសង្គម។ បើមាន​ច្បាប់​ដូច​ជា​គ្មាន​ច្បាប់​ ហើយ​ច្បាប់​ចេះ​តែ​ផ្លាស់​ប្ដូរ មិនទៀងទាត់តាមបបូមាត់ និងអណ្ដាតមនុស្សម្នាក់ ឬមួយក្រុម ប្រទេសជាតិនោះ ច្បាស់​ជា​មិន​អាច​មាន​ជីវិត​ ស្ថិត​ស្ថេរ​ចិរកាល​បាន​យូរលង់អង្វែងឡើយ។
     ២ -បុព្វបុរសខ្មែរកាលបើបានទទួលគម្ពីរក្បួនខ្នាត តែងយកមកថែរក្សា ចម្លងចែកចាយជូនផ្ញើទៅទុកឲ្យរៀន​សូត្រ ចង​ចាំ​គ្រប់​វត្ដ​អា​រាម​ គឺ​លោក​មិន​ដែល​យក​គម្ពីរ​ក្បួន​ច្បាប់សៀវភៅ វត្ថុបូរាណដែលជារិសគល់វប្បធម៌ជាតិខ្មែរ ទៅដុតបំផ្លាញ ដូចក្នុងសម័យ​យង់​ឃ្នង​បំបាត់​ពូជ​ សាសន៍​ខ្មែរ​ក្រហម​កុម្មុយ​និស្ត(៥)នោះឡើយ បុព្វបុរសខ្មែរយល់ច្បាស់ណាស់ថា ព្រះពុទ្ធសាសនា ព្រះត្រៃបិតក គម្ពីរ​ច្បាប់​ក្បួន​ខ្នាត​ទាំង​នេះ​ ហើយ​ដែល​នាំ​មក​នូវ​ចំណេះ​វិជ្ជា ការចេះដឹង ការចេះវែកញែករិះគិតពិចារណា យុត្ដិធម៌ មេត្តាធម៌ មនុស្សធម៌ និង​នាំ​ឲ្យ​ចេះ​ស្ដាប់​អ្វី​ជា​ប្រ​ យោជន៍​ប្រជា​ជន ប្រយោជន៍​ប្រជា​ជាតិ ព្រះពុទ្ធសាសនា គម្ពីរច្បាប់ ក្បួនខ្នាត អាចនឹងបណ្ដេញលែងឲ្យមានអវិជ្ជាក្នុង​សង្គម​ជាតិ កាល​ណា​ មនុស្ស​លែង​មាន​អវិជ្ជា មនុស្សនោះអាចផ្លាស់ប្ដូរចិត្ដគំនិត លែងប្រើអំណាចផ្ដាច់ការ លែងអាងទៅប្រើកម្លាំងបាយ ឬ​កម្លាំង​អាវុធ​ លែង​ កាប់​សំលាប់​ជន​ជាតិ​ឈាម​ជ័រ​ឯង ដូចដែលយើងធ្លាប់ជួបប្រទះ។ ប្រសិនបើភាពហឹង្សា កំណាចឃោរឃៅយង់ឃ្នាងព្រៃផ្សៃ​នៅ​តែ​មាន​ពេញ​ ច្រក​ល្ហក​ក្នុង​នគរ​ទេ នោះអវិជ្ជាបានមកគ្របដណ្ដប់ជាប់ជិតជុំសង្គមជាតិយ៉ាងក្រាស់ឃ្មឹក ហើយខណៈនោះ ពាក្យ​បណ្ដាំ​ជីដូន​ជី​តា​ខ្មែរ​ដែល​ បាន​មាន​ប្រ​សាសន៍​ថា «ខ្មែរមិនចោលក្បួន យួនមិនចោលពុត សៀមស៊ុតទ្រុតមិនចោលចែចូវ» លែងមានអត្ថន័យ​ដែរ​។ គាត់​ផ្ដែ​ផ្ដាំ​កុំ​ឲ្យ​ខ្មែរ​ ចោល​ក្បួន កុំ​ឲ្យ​ចោល​គម្ពីរ និងច្បាប់ដែលជាមូលដ្ឋានជាតិ សក្ខីភាពជាក់ស្ដែង មាននៅក្នុងឯអតីតកាល បើដូនតាខ្មែរគ្មាន​ប្រាជ្ញា​ឈ្លាស​វៃ​ គ្មាន​ក្បួន​ខ្នាត​ គ្មាន​គម្ពីរ​ច្បាប់ទំលាប់ គ្មានរចនាសម្ព័ន្ធជាមូលដ្ឋានទេ នោះប្រទេសខ្មែរក៏មិនអាចក្លាយ ទៅជាមហានគរនៅ​ក្នុង​ជ្រោយ​សុវណ្ណ​ ភូមិ​នេះ​ដែរ​។ ហើយ​ថ្ងៃ​ដែល​ខ្មែរបោះបង់ចោលក្បួនច្បាប់ លែងឲ្យតំលៃលែងគោរព និងអនុវត្ដតាមច្បាប់ទំលាប់ ក្បួន​គម្ពីរ​ដែល​ធ្លាប់​តែ​ទុក​ ចង​ក្រង​មក ថ្ងៃ​នោះ​ក៏​ជា​ថ្ងៃដែលខ្មែរទទួលទុក្ខទោស រងកម្មវេទនាព្រាត់ប្រាស់ឳពុកម្ដាយ ប្ដីប្រពន្ធកូនចៅបងប្អូនញាតិ​សន្ដាន ហើយ​ទឹក​ដី​ ខ្មែរ​ក៏​ត្រូវ​រួញ​បន្ដិចម្ដងៗជាលំដាប់ ដូចមានរហូតមកដល់បច្ចុប្បន្ន។ សង្គមជាតិដែលគ្មានគម្ពីរក្បួនខ្នាត គ្មានច្បាប់​ទំលាប់ ជា​មូល​ដ្ឋាន​ ជា​រិស​ គល់​សង្គម​នោះ ជា​សង្គម​អវិជ្ជាមិនអាចរីកចំរើនមានអាយុវែងឡើយ សង្គមជាតិនោះរង់ចាំតែថ្ងៃអវសាន្ដ រិចរិលវិនាស​ហិច​ហោច​បុណ្ណោះ ​។ ឯ​អ្នក​ទទួល​ខុស​ត្រូវ​ដឹកនាំប្រទេសវិញ ដែលអាងប្រើកម្លាំងបាយឬ កម្លាំងទឹកប្រាក់ បក្សពួក ក៏មិនអាចគេចវេៈខ្លួន អំពី​ការ​កាត់​ទោស​របស់​ ប្រ​ជា​ជន និង ប្រវត្ដិ​សាស្រ្ដដែរ សូម្បីអន្ដជាតិដែលធម្មតា គេគិតតែផលប្រយោជន៍ជនជាតិគេ ហើយដែលតែងតែប្រើ​ពាក្យ​ផ្អែម​ល្ហែម​ បញ្ជោរ​បោក​បញ្ឆោត​ ក៏គេស្អប់ខ្ពើមរអើម មាក់ងាយមិនឲ្យតំលៃ ឬកិត្ដិយសដែរ។
     ៣ -ព្រះបាទធនញ្ជ័យគោរពរាជ្យ ដើម្បីសុខសន្ដិភាព ដើម្បីប្រយោជន៍ជាតិ និង ប្រជារាស្ដ្រខ្មែរបានដោះស្រាយទំនាស់ ជា​មួយ​នឹង​ស្ដេច​ លាវ​ដោយ​សន្ដិ​វិធី ព្រះ​អង្គខំប្រឹងប្រែងគ្រប់យ៉ាង ដើម្បីធ្វើឲ្យប្រជាជនសំបូណ៌សុខសប្បាយ គឺមានតាំងតែពីខំចាប់ដំរីជា​ដើម​។ ព្រះ​អង្គ​ខំ​ ផ្សព្វ​ផ្សាយ​គម្ពីរ​ព្រះត្រៃបីតក ទៅគ្រប់ទិសទីក្នុងនគរ ដើម្បីបំបាត់អវិជ្ជា ព្រះអង្គខំគោរពប្រណិបត្ដិទៅតាមគន្លងច្បាប់ ធម៌​វិន័យ​ព្រះ​ពុទ្ធ​ សាសនា ដែល​ព្រះ​អង្គ​មានជំនឿថាល្អបរិសុទ្ធ សំរាប់ប្រយោជន៍ប្រដល់ទេសជាតិ បច្ចុប្បន្ននេះ ខ្មែរសឹងតែទាំងអស់ទៅ​ហើយ ពី​ថ្នាក់​តូច​ រហូត​ដក់​ថ្នាក់​ធំ ដែល​បាន​ប្រកាសខ្លួន ជាពុទ្ធសាសនិកជន តើមានខ្មែរប៉ុន្មាននាក់ដែលបានគោរពប្រណិបត្ដិ អនុវត្ដទៅ​តាម​ព្រះ​ពុទ្ធ​ឱវាទ​?​ តើ​មាន​ខ្មែរ​ប៉ុន្មាន​នាក់​ដែល​ធ្លាប់​បានយកព្រះពុទ្ធឱវាទមកត្រិះរិះ គិតពិចារណាដោះស្រាយសំរាប់ជាផលប្រយោជន៍ដល់​ប្រ​ជា​ជន និង​ប្រទេស​ ​ជាតិ​។
     ដូច្នេះគ្រប់សោកនាដកម្មដែលកើតមាន ជាហូរហែមិនចេះចប់ចេះហើយក្នុងសង្គមជាតិខ្មែរ ពីអតីតកាលរហូតមក​ដល់​បច្ចុប្បន្ន​ មិន​មែន​ ជា​រឿង​ចៃ​ដន្យ ឬ​ជា​ទំនាយរបស់ព្រះពុទ្ធព្រះឥន្រ្ទ ព្រះព្រហ្មនោះឡើយ។ បើតាមពុទ្ធឱវាទ វាជាការកសាងរបស់ប្រជា​ជន​ខ្មែរ របស់​យើង​ គ្រប់​រូប បើ​យើង​មិន​ខំ​រៀន​សូត្រឲ្យមានវិជ្ជាទេ អវិជ្ជា និងផលអាក្រក់ទាំងឡាយ នឹងមកគ្របដណ្ដប់បង្កើតសោកនាដ្យ​កម្ម​ភ្លាម ដោយ​មិន​ចាំ​ បាច់​ជាតិ​មុខ​ ឬ​ជាតិ​ក្រោយ​ឡើយ។ ឧទាហរណ៍ ជាក់ស្ដែង ដោយសារអវិជ្ជា ដោយសារខ្វះការពិចារណា ដោយសារចាញ់​បោក​ការ​ឃោសនា​ បញ្ឆោត​ភូត​ភរ បំភ័ន្ដ​ការ​ពិត សំលុតស្មារតីខ្មែរមួយនគរទាំងតូចទាំងធំ ទាំងប្រាជ្ញទាំងល្ងង់យល់ច្រលំជឿជាក់យ៉ាង​សែន​ច្បាស់​ថា ពួក​ខ្មែរ​ ក្រហម​ស្អាត​ស្អំ ល្អបរិសុទ្ធមិនពុករលួយស្រលាញ់ជាតិមិនចេះស៊ីសំណូក មិនចេះលួចប្លន់ជាតិ និង ប្រជាពលរដ្ឋ ហើយអាច នឹង​ផ្ដល់​សុខ​សន្ដិ​ ភាព​ចំរុង​ចំរើន​លូត​លាស់។ ខ្មែរក្រហមស្រលាញ់ជាតិមែន ស្រលាញ់រហូតដល់ទៅលេបស៊ីខ្មែរដល់ឆ្អឹងអស់រាប់លាន​នាក់ ប្រមែ​ប្រមូល​ យក​អស់​ទ្រព្យ​សម្បត្ដិ​ខ្មែរ​មួយនគរ មកទុកថែរក្សាធ្វើជាសម្បត្ដិអង្គការ នែនាំ ឲ្យខ្មែរធ្វើការទាំងយប់ទាំងថ្ងៃ ទាំងចាស់​ទាំង​ក្មេង ទាំង​ប្រុស​ ទាំង​ស្រី បង្អត់​បាយ​ទឹក ថ្នាំសង្កូវ រហូតទាល់តែទ្រុឌទ្រោមមានរោគាព្យាធិ ជំងឺឈឺគ្មានសល់៘ និង ៘ ហើយនៅ​ទី​បំ​ផុត មេ​ខ្មែរ​ក្រហម​ ទាំង​នេះ​នាំ​គ្នា​លក់​ត្បូង លក់ឈើមានលុយរាប់រយលានដុល្លាអាមេរិកកាំង ក្លាយខ្លួនទៅជាមហាសេដ្ឋីគ្រប់ៗគ្នា(៦)។ ឧក្រិដ្ឋ​កម្ម​ប៉ុណ្ណោះ​ហើយ​ ពួក​ខ្មែរ​ក្រហម​នៅ​តែ​រួចខ្លួនទៀត ហើយនៅតែមានអ្នកនយោបាយខ្មែរខ្លះឲ្យតំលៃ យកចិត្ដយកថ្លើមដដែល៘ គិត​ទៅ​ពួក​ខ្មែរ​ក្រហម​បោក​ ខ្មែរ​អស់​មួយ​នគរ មានទាំងអ្នកល្ងង់មានទាំងអ្នកចេះដឹងបញ្ញាវន្ដ មានទាំងស្ដេច មានទាំង រាស្រ្ដ។ ទោះបីដូចនេះក៏ដោយ ក៏​អ្នក​នយោ​បាយ​ខ្មែរ​ បញ្ញា​វន្ដ​ខ្មែរ មិន​ព្រម​ទទួល​ស្គាល់​កំហុស​របស់ខ្លួនដែរ ម្នាក់ៗអួតខ្លួនពូកែជានិច្ច មិនចេះខុស ស្រលាញ់ជាតិជាងគេជាង​ឯង គ្មាន​នរណា​អាច​នឹង​ ស្មើ​ផ្ទឹម​បាន​ ប្រឹង​ប្រែង​ប្រើសំនួនវោហារយកល្អ យករួចខ្លួន ហើយដោះស្រាយទំលាក់សោកនាដកម្ម ទំលាក់កំហុសទាំងប៉ុន្មានទៅលើអ្នក ដទៃនិងទៅ លើព្រះពុទ្ធសាសនា។ អ្នកនយោបាយខ្មែរ អ្នកបញ្ញវន្ដខ្មែរ អ្នកចេះដឹងខ្មែរមិនដែលមានសេចក្ដីក្លាហាន​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ ចំពោះ​មុខ​ប្រ​វត្ដិ​សាស្រ្ដទេ។
     នេះគឺមកតែអំពីខ្មែរនាំគ្នាសាបព្រួសអវិជ្ជា មិនព្រមយកក្បួនខ្នាត ច្បាប់ទំលាប់មកធ្វើជាត្រីមុខ ក្នុងការកសាងរៀប​ចំ ទឹក​ដី បើ​និយាយ​ឲ្យ ​ចំ គឺ​មក​អំពី​ខ្មែរ​ល្ងង់​ឬ មកអំពីខ្មែរត្រូវអ្នកដឹកនាំពង្វក់ធ្វើឲ្យល្ងង់ ឬមកអំពីអ្នកដឹកនាំខ្មែរគ្មានសមត្ថភាព គិតតែអំណាច និង​ប្រយោជន៍​ផ្ទាល់​ ខ្លួន ឬ​មក​អំពី​ខ្មែរ​មិន​ចង់ចេះមិនចង់ដឹង មិនចង់មានវិជ្ជ ឬមួយក៏ខ្មែរ មិនហ៊ានតស៊ូដោយយល់ថានេះជាកម្មពីបុព្វេ។

៨ -ព្រះរាជ្យវង្សបន្ដពីព្រះបាទបក្សីចាំក្រុង

៨ -ព្រះរាជ្យវង្សបន្ដពីព្រះបាទបក្សីចាំក្រុង

    ដូចដែលយើងលើកយកមកអធិប្បាយខ្លះៗក្នុងជំពួកមុន ពង្សាវតារខ្មែរផ្សេងៗបានកត់ត្រាខុសអំពីគ្នា ចំនួន និង ឈ្មោះ ព្រះ​រាជ​បុត្រ​របស់​ព្រះ​បាទ​បក្សី​ចាំ​ក្រុង។ ពង្សាវតារសម្ដេចវាំងជួនបានសរសេរថា ព្រះម្នាងស្វាយ មហេសីព្រះមហាក្សត្រ ក្នុង​ឆ្នាំ​វក ប្រ​សូត្រ​បាន​បុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម អលស្សរាជ្យ។

ព្រះបាទអលស្សរាជ

ព្រះបាទសិង្ហក័ង្ហ

    ថ្ងៃ១៣កើត ខែផល្គុនឆ្នាំថោះ ព.ស.១៦៩១ ត្រូវជា ម.ស.១០៦៨ ច.ស.៥០៩ និងត្រូវជា គ.ស.១១៤៧ ព្រះ​សិង្ហ​កុមារ​បាន​ទទួល​ព្រះ​រាជ​អភិ​សេក ជា​ព្រះ​មហា​ក្សត្រ​ខ្មែរ​ទី​២២ ព្រះអង្គទ្រង់មានព្រះជន្ម ៣៨វស្សា។ ព្រះគោរមនាមរបស់ព្រះអង្គគឺ ព្រះ​បាទ​សិង្ហ​ក័ង្ហា មហា​រាជា​ធិ រាជ​។ ពង្សាវ​តារ​សម្ដេច​វាំង​ជួន​បាន​កត់​សំគាល់ថា ស្ដេចអង្គនេះ នៅចំមុខបញ្ហានិមួយៗ ព្រះអង្គត្រិះរិះគិតពិចារណា វែក​ញែក​ល្អិត​ល្អន់​គ្រប់​ជ្រុង​គ្រប់​ជ្រោយ មិន​ដែល​ធ្វេស​ប្រហែស ដូច្នេះហើយ អ្វីដែលព្រះអង្គសំរេចធ្វើមិនដែលខុសឡើយ។ ដោយ​សារ​គុណ​សម្បត្ដិ​នេះ ទើប​បាន​គេ​នាំ​គ្នា​ថ្វាយ​ព្រះ​នាម​ព្រះ​អង្គ​ថា ស្ដេចក្រែង ឬស្ដេចតាក្រែង។ ក្នុងឆ្នាំថោះ ព្រះមហេសីព្រះនាងពៅ ប្រសូត្រ​បាន​ព្រះ​រាជ​បុត្រ​មួយ​អង្គ​ព្រះ​នាម​សេនក្ក​រាជ។
    ក្រោយដែលបានសោយរាជ្យសម្បត្ដិប្រទេសកម្ពុជា បាន៤៩ឆ្នាំមក ព្រះបាទសិង្ហក័ង្ហា ទ្រង់ចូលទិវង្គត នៅឆ្នាំថោះ ក្នុង​ព្រះ​ជន្ម ៨៦​វស្សា​ដោយ​ជរា​ព្យាធិ ព្រះ​រាជ​បុត្រ​ព្រះ​សេនក្ករាជ ត្រូវបាននាម៉ឺនមុខមន្រ្ដីតូចធំ គ្រប់ជាន់ថ្នាក់នាំគ្នាទៅ សុំយាង​អោយ​ឡើង​សោយ​រាជ្យ​សម្បត្ដិ​ប្រ​ទេស​កម្ពុជា​បន្ដ​ព្រះ​រាជ​វង្សពីព្រះបិតា។

កំនត់សំគាល់

   ១ - ក្នុងបញ្ហាកូនចៅរបស់ព្រះបាទបក្សីចាំក្រុង គណៈកម្មការៀបចំពង្សាវតារខ្មែរ ដឹកនាំដោយសម្ដេចសង្ឃ​នាយក​ទៀង ដែល​ក្នុង​នោះ មាន​សម្ដេច​សង្ឃ​នាយក​ប៉ាន់​ដែរ បាន​តាក់តែងសរសេរថា ព្រះអង្គមានព្រះរាជបុត្រមួយព្រះអង្គព្រះនាម​បទុម​វង្ស ស្ដេច​អង្គ​នេះ​ដែល​បាន​យាង​ទៅ​កំសាន្ដ​នៅ​ទួល​បាសាន បាន​ជួបស្រលាញ់ និងរៀបការជាមួយនាងនាគ។ ព្រះអង្គប្រសូត្របានពង ដែល​ជា​ពញា​រោង និង​បុត្រ​មួយ​ព្រះ​អង្គ​ទៀត ដែល​មាន​ភ្នែក​ទិព្វ គឺព្រះបាទបទុមសូរ្យវង្ស។ ព្រះបាទបទុមសូរ្យវង្ស បានមានព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម​ស្ដេច​កំជិល​ផេះ​ស្ដេច​អង្គ​នេះ​សោយ​រាជ​នគរ​ខ្មែរ​បាន ១៩០ឆ្នាំ។
   ២ - ចំណែកឯពង្សាវតារវត្ដទឹកវិលវិញ ក៏បានកត់សំគាល់ដែរថា ស្ដេចកំជិលផេះជាកូនរបស់ព្រះបាទបទុមសូរ្យ​វង្ស តែ​ព្រះ​បទុម​សូរ្យ​វង្ស​ជា​កូន​របស់​ព្រះ​បាទ​អាទិត​វង្ស។ ព្រះបទុមសូរ្យវង្សជាមួយស្នំអែក អ្នកព្រះម៉ែនាងបទុមកេសរ បានព្រះរាជ​បុត្រ​ស្ដេច​កំជិល​ក្នុង​ឆ្នាំ​វក ហើយ​ក្នុង​ឆ្នាំ​ចរ ព្រះ​នាង​ប្រ​សូត្រ​បានព្រះរាជបុត្រមួយទៀត ព្រះនាមពញារាជ។ ពង្សាវតារវត្ដទឹកវិលបានសរសេរថា ស្ដេច​កំជិល​ផេះ​នេះ​ ខ្ជិល​ណាស់ គឺ​ខ្ជិល​តាំង​តែ​ពី​ដើរ ពី​ដេក ពីរៀនសូត្រ៘ និង ៘ ធំឡើងកាលណា ថ្ងៃមួយ ពួកនាមីនុំមីនាងបរិវាបាននាំ​ទៅ​លេង​ក្រសាល​ក្នុង​ព្រៃ​។ អស់​កំលាំង ព្រះ​អង្គ​បាន​ឈប់សំរាក ផ្ទំលង់លក់ក្រោមដើមជ្រៃមួយក្បែរមាត់ស្ទឹង ហេតុតែព្រះអង្គមានបុណ្យ ត្រូវ​ឡើង​គ្រង​រាជ្យ​ប្រ​ទេស​កម្ពុជា ទេព​តា​ក៏​ជប់​ដំណែង​អោយចេញជាសត្វមួយ ហោះទៅយំដាក់ត្រចៀកស្ដេចកំជិលផេះ ព្រះ​អង្គ​ខឹង​ខ្ញាល់​ខ្លាំង​ណាស់ ចាប់​សត្វ​នោះ​ជាប់ ហើយ​ហុច​អោយ​ក្រុម​ស្រីបរិវារ យកទៅអាំងចំអិនទុកថ្វាយព្រះអង្គសោយ។ សោយរួចកាលណា ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ដែរ​ទេវ​តា​ធ្វើ​អោយ​ស្រក់​ទឹក​អំរិត​មក​លើ​ព្រះអង្គ ភ្លាម មួយរំពេចនោះដែរ ពញាកំជិលផេះ ក៏ចេះចាំ​ស្ទាត់គ្មាន​ភ្លេច​ភ្លាត់​អ្វី​ទាំង​អស់​នូវ​គ្រប់​ចំណេះ​វិជ្ជា ដោយ​មិន​បាច់​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ។
   រីឯពញារាជ ថ្ងៃក្រោយមក ត្រូវស្ដេចកំជិលផេះជាបង តែងតាំងអោយទៅគ្រប់គ្រងទឹកដីនៅកោះរិស្សីកែវ។ ព្រះ​អង្គ​មាន​ព្រះ​គោរម​នាម​ចៅ​ពញា​រាជ​មេត្រី ដោយ​ទទួល​ភារកិច្ចបន្ថែមពីព្រះមហាក្សត្រ ស្ដេចកំជិលផេះត្រូវថែរក្សា ទំនុកបំរុងផ្គត់ផ្គង់ វត្ដ​អារាម​ទាំង​ប្រាំ និង​ព្រះចេ​តីយ៍ ដែល​តំកល់​ទុក​ព្រះ​ឧណ្ណា​លោម។ ដោយសារព្រះអង្គបានទទួលទឹក អំរិតប្រក់ព្រំពីទេវតា ស្ដេចកំជិលផេះមាន​អាយុ​វែង​យឺន​យូរ​ណាស់​។ ព្រះ​អង្គ​សោយ​រាជ្យ​បាន ១៩០​ឆ្នាំ ហើយ​សុគតក្នុង ព្រះជន្ម២០៥វស្សា។
   ៣ - ម៉្យាងវិញទៀត តាមរយៈពង្សាវតារសម្ដេចវាំងជួន យើងកត់សំគាល់ឃើញថា ក្រោយពេលដែល​ព្រះ​មហា​ក្សត្រ​ចូល​ទិវង្គត​ នាម៉ឺន​មុខ​មន្រ្ដី​តូច​ធំ​នាំ​គ្នា​ទៅ​សុំ​យាង​ស្ដេចអោយឡើងសោយរាជ្យ ជាហេតុមួយ ដែលយើងមិនបានកត់សំគាល់ឃើញ​មាន​ទេ ក្នុង​រាជ្យ​ក្សត្រ​អង្គ​មុន​ៗ ដូច្នេះ​យើង​អាច​ចោត​សួរ​ថា តើនេះជារបៀបរបបជ្រើសរើសព្រះមហាក្សត្រ ក្នុងជំនាន់នោះមែន រឺ មួយ​គ្រាន់​តែ​ជា​ការ​បន្ថែម​បញ្ចូល​ថ្មី​របស់​អ្នក​និពន្ធ អោយ​ស្រប​ទៅ​តាមការវិវត្ដិរបស់សង្គមជាតិ។ Counter

ប្រវត្ដិតាព្រហ្ម

ប្រវត្ដិតាព្រហ្ម

      ពាក្យ និង ឈ្មោះតាព្រហ្ម យើងតែងតែលឺសូរជាញឹកញាប់ នៅក្នុងវប្បធម៌ និង អរិយធម៌ខ្មែរ ហើយប្រាសាទខ្មែរមួយ ចំនួន​ក៏​មាន​ឈ្មោះ ​ជា​ប្រា​សាទ​តា​ព្រហ្ម​ដែរ។
     តាព្រហ្មនេះ មិនមែនជាព្រះអាទិទេពនៅក្នុងព្រហ្មញ្ញសាសនានោះទេ នៅក្នុងពង្សាវតារខ្មែរយើងអាចកត់សំគាល់​ឃើញ​មាន​តួ​អង្គ​តា ព្រហ្ម​ដល់​ទៅ​ពីរ មួយ​គឺ​តា​ព្រហ្មណ៍ ឬ​អង្គព្រហ្មណ៍ ព្រះរាជបុត្រព្រះកេតុមាលា និង មួយទៀតគឺ តាព្រហ្មឈ្មួញគោ(1) ដែល​ជា​ព្រះ​មហា​ ក្សត្រ​ក្នុង​សម័យ​ក្រោយ។

អង្គព្រហ្ម

   កាលនោះក្នុងឆ្នាំរកា ព្រះកេតុមាលាបានធ្វើដំណើរតាមទន្លេ ចេញក្បួនទូកពីព្រះមហានគរ យាងទៅក្រសាលក្នុង​ភូមិ​ភាគ​ខាង​ត្បូង​នៃ​ប្រ​ទេស​កម្ពុជា ក្នុង​ខេត្ដ​ទន្លេបាទី។ ចៅហ្វាយខេត្ដ និង នាម៉ឺនមុខមន្រ្ដីទាំងពួង បាននាំគ្នារៀបចំសង់ដំណាក់ថ្វាយ​ព្រះ​អង្គ នៅ​ជាប់​មាត់​ទន្លេ​​បាទី អ្នក​​តូច​​អ្នក​ធំ​ជិត​ឆ្ងាយ មានទាំងសេដ្ឋី មានទាំងប្រជាពលរដ្ឋប្រុសស្រី ក្មេងចាស់បាននាំគ្នាយកដង្វាយសួយសារ​អាករ​មក​ថ្វាយ និង​គាល់​ព្រះ​អង្គ ក្នុង​ចំ​ណោម​នោះ នាងពៅ បុត្រីមហាសេដ្ឋី ក៏បានធ្វើដំណើរមកគាល់ព្រះរាជាដែរ។ នាងមានសំរស់រូប​ឆោម​លោម​ពណ៌​សម្ជស្ស​ សម​ស្អាត​ស្រស់​ល្អ​ល្អះ លើសផុតនារីទាំងពួង។ គ្រាន់តែក្រលេកឃើញនាងពៅភ្លាមកាលណា ព្រះកេតុមាលាក៏​រំភើប​ចាប់​ចិត្ដ​ស្នេហា​ និយាយ​ផ្ដោះ​ផ្ដង​សាក​សង​ឥតរុញរា។ ចំណែកសេដ្ឋីជាឳពុកម្ដាយ កាលបើយល់ឃើញជាក់ច្បាស់ថាស្ដេចបានចាប់ចិត្ដ​ស្រលាញ់​បេតី​កូន​ ក្រមុំ​របស់​ខ្លួន​ហើយ​មាន​សេច​ក្ដី​រីក​រាយ​សោម​នស្សឥតឧបមា បាននាំគ្នាសុខចិត្ដសុខកាយ លើកកូនស្រីថ្វាយទៅព្រះ​មហា​ក្សត្រ ទុក​ អោយ​ធ្វើ​ជា​ភិលៀង​បំរើ​ព្រះ​អង្គ​តាម​តែ​ព្រះ​ហរិ​ទ័យ​។ ព្រះ​កេតុ​មាលា​បាន​រស់នៅជាមួយនាងពៅ អស់ជា ច្រើនខែ​រហូត​ទាល់​តែ​ព្រះ​នាង​ ទ្រង់​គភ៌
  ថ្ងៃមួយព្រះអង្គត្រូវយាងត្រលប់ចូលទៅព្រះមហានគរវិញ ដោយនឹកអាណិតអាសូរដល់មាតាបិតាក្មេកដែលកាន់តែ​ចាស់​​ជរា ព្រះ​កេតុ​មាលា​មិន​ដាច់​ចិត្ដ​នាំ​នាងពៅទៅមហានគរជាមួយទេ ម្យ៉ាងវិញទៀត នាងពៅទ្រង់គភ៌ផង ដែលជាហេតុនាំមកនូវផល​វិបាក​ផ្សេង​ៗ ក្នុង​ការ​ធ្វើ​ដំណើរ​។ មុន​នឹង​ចេញ​ដំណើរ ព្រះអង្គបានប្រទានទ្រព្យធនជាច្រើនដល់ឳពុក ក្មេកម្ដាយក្មេក ចំពោះនាងពៅ ព្រះ​អង្គ​បាន​ដោះ​ព្រះ​ទំរង់​មួយ​វង់​ពី​ម្រាម​ដៃ ប្រទានហុយទៅអោយ ទុកជាចំណងដៃ និង ភស្ដុតាងបញ្ជាក់ក្រសែស្ដេច ចំពោះបុត្រដែល​នឹង​ត្រូវ​ប្រ​សូត្រ​។
  ឆ្នាំជូត នាងពៅប្រសូត្រ បានបុត្រមួយព្រះអង្គ ដែលព្រះនាងបាដាក់ឈ្មោះថាអង្គព្រហ្ម។ ឈ្មោះអង្គព្រហ្មមាននៅតែក្នុង ពង្សា​វតារ​សម្ដេច​វាំង​ជួន​មួយ​តែ​ប៉ុណ្ណោះ រីឯពង្សាវតារឯទៀតមិនបានកត់ត្រាឈ្មោះ និងរៀបរាប់សំគាល់ត្រង់ចំនុចនេះទេ។
  ក្នុងបញ្ហាបុត្រាបុត្រីព្រះកេតុមាលា ពង្សាវតារខ្មែរទាំងអស់ មិនបានយល់ស្របចុះសំរុងគ្នាទេ។ ឯកសារនិមួយៗ សុទ្ធ​តែ​កត់​ត្រា​ប្រវត្ដិ​ផ្សេង​ៗ​ខុស​អំពី​គ្នា ពង្សាវតារសម្ដេចវាំងជួនបានបញ្ជាក់ថា ព្រះកេតុមាលា និងព្រះនាងពិនសុវណ្ណបាន បុត្រច្បងមួយឈ្មោះ ទេ​វង្ស​កុមារ​ អង្គ​ព្រហ្ម​ជា​បុត្រ​ទីពីរ បន្ទាប់មកគឺ ព្រះអង្គទេវេស ជាបុត្រទីបីរបស់ព្រះតេតុមា លាជាមួយនិងព្រះអង្គម្ចាស់ក្សត្រី កោ​សុម​កេស្ស​រា ដែល​បាន​ប្រ​សូត្រ​ក្នុង​ឆ្នាំ​ម្សាញ់។
  កាលនោះ អាយុបាន២១ឆ្នាំ គឺនៅក្នុងឆ្នាំវក អង្គព្រហ្មបានទៅសុំអនុញ្ញាតិអំពីម្ដាយនាងពៅ ដើម្បីសុំធ្វើដំណើរទៅព្រះ​មហា​នគរ រក​ចូល​ជួប​ព្រះ​បិតា​។ នាង​ពៅជាម្ដាយបានយល់ព្រមទៅតាមបំណងកូន ហើយក៏បានយកចិញ្ចៀនដែលព្រះកេតុមាលា ទុក​ប្រ​គល់​អោយ​កូន​ សំរាប់​ធ្វើ​ជា​សាក្ខី​ភាព​បញ្ជាក់​ថា អង្គព្រហ្មជាកូនព្រះមហាក្សត្រពិតមែន។ ក្រាបថ្វាយបង្គំលាម្ដាយស្រេចហើយកាលណា អង្គ​ព្រហ្ម​ដោយ​មាន​អ្នក​បំរើ​ ៩​នាក់​ហែ​ហម​អមដំណើរផង នាំគ្នាជិះសេះធ្វើដំណើរសំដៅតំរង់ទៅព្រះមហានគរ។ ទៅដល់ព្រះមហានគរ អង្គព្រហ្ម​បាន​ចូល​ទៅ​គាល់​បិតា​ ហើយ​រៀប​រាប់គ្រប់អស់ហេតុផល និងគ្រប់អស់កិច្ចការ ទូលថ្វាយព្រះកេតុមាលាសណ្ដាប់តាមដំណើរ។ ទ្រង់ជ្រាប​អស់​សេចក្ដី​ ព្រះ​មហា​ក្សត្រ គ្មាន​ក្ដី​មន្ទិល​សង្ស័យអ្វីឡើយ។ ព្រះអង្គសប្បាយត្រេកអរសាទរណាស់ ហើយចាត់ចែងអោយពួកសេនា អាមាត្យ​រៀប​ចំ​សាង​ប្រាសាទ​មួយ​យ៉ាង​ល្អ​ ប្រណិតនៅជិតនគរវត្ដទុកថ្វាយដល់បុត្រ ប្រាសាទនេះតាមពង្សាវតារ សម្ដេចវាំងជួន គឺប្រាសាទ​អង្គ​ព្រហ្ម ដែល​បន្ទាប់​មក​ក្លាយ​ទៅ​ជា​ប្រា​សាទ​តា​ព្រហ្ម​រហូត​ដល់សព្វថ្ងៃ។ ចំណែកឯអង្គព្រហ្មវិញ ជាមួយ នឹងបង ព្រះទេវង្ស និងប្អូនព្រះ​ទេ​វេស ព្រះ​អង្គ​នៅ​បំរើ​បិតា​ ជា​រៀង​រាល់​ថ្ងៃ ឥត​បី​ហ៊ាន​ធ្វេស​ប្រ​ហែសឡើយ។
  ថ្ងៃមួយ ព្រះកេតុមាលាទ្រង់បានព្រះតំរិះ គិតយល់ឃើញថាកូនព្រះអង្គទាំងពីរ ព្រទេវង្ស និងព្រះទេវេស សុទ្ធតែមាន ម្ដាយ​ក្រុម​គ្រួសារ​នៅ​ក្បែរ​ជុំ​ជិត​គួរ​អោយ​កក់ក្ដៅសប្បាយរីករាយណាស់ លើកលែងតែអង្គព្រហ្ម ដែលនៅកំព្រាដាច់ស្រយាល​ឆ្ងាយ​អំពី​ម្ដាយ និង​ក្រុម​គ្រួសារ​ញាតិ​សន្ដាន គិត​ឃើញ​ដូច្នេះ ព្រះកេតុមាលាក៏សំរេចចិត្ដ តែងតាំងអង្គព្រ ហ្មជាព្រះវង្សអន្តិកចៅហ្វាខេត្ដបាទី។ ដូច្នេះ​អង្គ​ព្រហ្ម និង​មាន​ឱកាស​វេលា ថែរ​ទាំ​ទំនុក​បំរុង​ម្ដាយ​ផង គឺ​នៅ​ឆ្នាំមមី ក្នុងព.ស ៩២៦ ត្រូវជាគ.ស៣៨២ កាលនោះអង្គព្រហ្មបានអាយុ៣១ឆ្នាំ។
  អង្គព្រហ្ម បានគ្រប់គ្រងខេត្ដបាទីដោយសុខសន្ដិភាពចំរុងចំរើន និង សំបូណ៌សប្បាយត្រជាក់ត្រជុំ។ ព្រះអង្គបានកសាង​សង់​ប្រាសាទ​មួយ​អំពី​ថ្ម នៅ​នា​មាត់​ទន្លេ​បាទី ផ្នែក​ខាងត្បូងសំរាប់ព្រះអង្គគង់ប្រថាប់នៅ។ នៅខាងជើងនេះបន្ដិចព្រះអ ង្គបានសាង​ប្រា​សាទ​មួយ​ទៀត​សំរាប់​ថ្វាយ​ដល់​ម្ដាយ​ព្រះ​អង្គ គឺ​នាង​ពៅ ដើម្បីទុកធ្វើជាកន្លែងសក្ការៈ គោរពបូជា។ រហូមកដល់សព្វថ្ងៃ នៅស្រុក​ទន្លេ​បាទី​ក្នុង​ខេត្ដ​តាកែវ ប្រា​សាទ​អង្គ​ព្រហ្ម​បាន​ក្លាយ​ឈ្មោះ​ទៅ​ជា​ប្រា​សាទ​តាព្រហ្ម ហើយប្រាសាទនាងពៅ ទៅជាប្រាសាទយាយពៅ។
  ប្រវត្ដិប្រាសាទតាព្រហ្មយាយពៅ មានលំនាំរឿងប្រហាក់ប្រហែលគ្នា ទៅនឹងរឿងព្រេងនិទានដែលគេធ្លាប់បាន​កត់​ត្រា​ទុក​មក​ដែរ។ រឿង​ព្រេង​និទាន​នេះ​បាន​ដំណាល​ថា កាលនោះ ថ្ងៃមួយព្រះកេតុមាលាបានយាងមកក្រសាលលេងនៅខេត្ដទន្លេបាទី។ នៅ​ទី​នោះ​មាន​នារី​ក្រមុំ​ម្នាក់​ឈ្មោះ​នាង​ខ្មៅ ខ្លាំង​ពូកែ​ខាង​បោកចំបាប់។ នាងបានប្រកាសថាសុខចិត្ដយកមកធ្វើជាប្ដី បុរសណាដែល​មាន​សមត្ថ​ភាព​អាច​យក​ជ័យ​ជំនះ​លើ​នាង​បាន។ ដឹង​លឺ​សូ​រដូច្នោះ ព្រះមហាក្សត្រខ្មែរព្រះកេតុមាលា ក៏ចេញទៅសាកល្បងបោកចំបាប់ នឹងនាង​ខ្មៅ នាង​ខ្មៅ​មិន​អាច​យក​ឈ្នះ​លើ​ព្រះ​អង្គ​បាន​ឡើយ​។ នៅ​ទីបំផុត នាងសុខចិត្ដចុះចាញ់ព្រះរាជា ហើយក៏បានយល់ព្រមធ្វើជាភីលៀង បំរើ​ព្រះ​អង្គ​រៀង​ដរាប​មក។ ជា​មួយ នឹង​ព្រះ​កេតុ​មាលា ព្រះ​នាង​ខ្មៅ​បាន​ព្រះរាជបុត្រមួយអង្គព្រះនាមព្រហ្មកុមារ។
  ធំដឹងក្ដីកាលណា ព្រះព្រហ្មកុមារបានយាងទៅមហានគរ ដើម្បីជួបគាល់ព្រះបិតា។ ដល់ត្រលប់មកខេត្ដបាទីវិញ​នៅ​តាម​ដង​មាត់​ទន្លេ​បាទី​ ព្រះ​អង្គ​បាន​ជួប​នឹង​នាង​ពៅ កូន​ក្រមុំ​សេដ្ឋី ដែលមានសម្ជស្សសំរស់បំព្រង សែនសមស្អាតល្អឥត ខ្ចោះ នឹងរកនារីឯ​ណា​មក​ប្រៀប​ផ្ទឹម​ប្រដូច​មិន​បាន​ឡើយ ព្រះ​អង្គ​ក្រលេក​ឃើញ​ភ្លាម ក៏ចាប់ចិត្ដប្រតិព័ទ្ធស្នេហាមួយរំពេច ឥតមានបង្អង់អោយខាតពេលយូរ ព្រះ​អង្គ​បាន​ចាត់​អោយ​ចាស់​ទុំ​ចូល​ស្ដី​ដណ្ដឹង ស្នើ​សុំ​រៀប​ចំ​អភិ​សេកជាមួយ នាងពៅ តាមក្បួនច្បាប់ក្រិត្យក្រមប្រពៃណី។
  ប៉ុន្ដែបើតាមការនិទាន ដែលមានតៗគ្នាមក គេបានដឹងថាកាលនោះ ស្នេហារវាងព្រះព្រហ្មកុមារ និង នាងពៅ​មិន​មែន​បាន​សំរេច​ដោយ​ងាយ​ៗ​នោះ​ទេ គឺ​មាន​លក្ខណ្ឌ​មួយ​ដែលកំណត់ អោយមានការប្រកួតប្រជែងគ្នាជាមុនសិន រវាងអង្គព្រហ្ម និង នាង​ពៅ ​ក្រុម​បុរស​របស់​អង្គ​ព្រហ្ម និង​ក្រុម​នារី​របស់​នាង​ពៅ ត្រូវ​នាំង​គ្នាប្រណាំងសង់ប្រាសាទមួយអោយហើយ ក្នុងរយៈពេលតែមួយ​យប់​មុន​ថ្ងៃ​រះ។ គឺ​ត្រូវ​អោយ​ហើយ​ចប់​នៅ​ពេល​ណា​ដែល​ផ្កាយព្រឹករះ។
  ពេលទៀបជិតភ្លឺ តែផ្កាយព្រឹកមិនទាន់រះទេ ក្រុមស្រ្ដីបានប្រើល្បិច បង្ហូតភ្លើងគោមបញ្ឆោតធ្វើអោយមើពី​ចំងាយ ឃើញ​ជាក់​ជា​ផ្កាយ​ព្រឹក។ ឃើញ​ដូច្នេះ ក្រុម​បុរស​ដែល​ស្ថិត​នៅ​ក្រោមបញ្ជារបស់អង្គព្រហ្ម ក៏នាំគ្នាឈប់សំរាក លែងសង់ប្រាសាទ​ត​ទៅ​ទៀត​។ ចំណែក​ខាង​នាង​ពៅ​វិញ គេ​នៅ​តែ​នាំ​គ្នាខំប្រឹងប្រែងបន្ដការសង់ប្រាសាទរហូតទាស់តែហើយ។ ត្រង់នេះហើយ​ដែល​ចាស់​ៗ តែង​តែ​និយាយ​ពោល​តៗ​គ្នា​មក​ដល់​សព្វ​ថ្ងៃ​ថា ដោយ​សារ​បុព្វ​ហេតុ​នេះ ទើបបានជាយើងឃើញប្រាសាទតាព្រហ្មសង់មិនទាន់ហើយ មាន​ដុំ​ថ្ម​នៅ​គរ​ពាស​វាល​ពាស​កាល គឺ​មាន​តែ​ប្រា​សាទ​យាយ​ពៅ​ទេ ដែល​បាន​សង់​ហើយ ចប់ស្រេចបាច់ដោយត្រឹមត្រូវ។

តាព្រហ្មឈ្មួញគោ

  តាព្រហ្មមួយទៀត នៅក្នុងប្រវត្ដិសាស្រ្ដខ្មែរ គឺតាព្រហ្មឈ្មួញគោ។ តាព្រហ្មឈ្មួញគោជាព្រះមហាក្សត្រមួយព្រះនៃ ប្រ​ទេស​កម្ពុជា​ពង្សា​វតារ​របស់​សម្ដេច​វាំង​ជួន មិន​បានរៀបរាប់និយាយអំពីស្ដេចអង្គនេះទេ តែពង្សាវតារខ្លះទៀត ដូចពង្សាវតារវត្ដទឹកវិល​ជា​ដើម បាន​លើក​យក​ប្រវត្ដិ​ព្រះ​អង្គ​មក​អធិប្បាយ​យ៉ាង​ពិស្ដារ។
  កាលនោះ ក្រោយដែលសោយរាជ្យសម្បត្ដិ នៅប្រទេសកម្ពុជាបាន៤៩ឆ្នាំ ស្ដេចតាក្រែង ឬព្រះបាទសិង្ហក័ង្ហា ក្សត្រ​ខ្មែរ​ទី​២២ បាន​ចូល​ទិវង្គត​ក្នុង​ព្រះ​ជន​៨៦​វស្សា បុត្រ​របស់​ព្រះអង្គព្រះនាមសេន្នករាជ ឬ ស្ដេចពាល ដែលទើបតែអាយុ ១៦ឆ្នាំ បាន​ឡើង​សោយ​រាជ្យ​បន្ដ សោយ​រាជ្យ​បាន​១០​ឆ្នាំ ស្ដេច​ពាល​ក៏​ចូល​ទីវង្គតទៀត ដោយគ្មានទុកនូវបុត្រាបុត្រីសំរាប់បន្ដរាជ្យឡើយ។ នៅ​ចំពោះ​ព្រឹត្ដិ​ការណ៍​ដូច្នេះ នាម៉ឺន​មុខ​មន្រ្ដី​ទាំង​ឡាយ​នាំ​គ្នា​រៀប​ចំ​កោះ​ប្រជុំ​ អស់ព្រះរាជ្យវង្សានុវង្ស ដើម្បីជ្រើសរើសរកស្ដេចអង្គណាមួយ ដែល​មាន​សមត្ថ​ភាព​បុណ្យ​បារមី​អាច​នឹង​ឡើង​សោយ​រាជ្យ​សម្បត្ដិ​គ្រប់​គ្រង​ ដឹក​នាំប្រទេសខ្មែរតទៅអានាគត។
  និទានកាលនោះវិញ នៅស្រុកឈើទាលប្រអោប ក្នុងខេត្ដសំរោងទង មានប្ដីប្រពន្ធពីរនាក់រស់នៅដោយក្ដីសុខសាន្ដ ប្ដី​ឈ្មោះ​ប្រាជ្ញ ប្រពន្ធ​ឈ្មោះ​នាង​តន់​។ ក្នុង​ឆ្នាំ​ម្សាញ់ ព.ស១៣៩២ត្រូវជាគ.ស៨៤៩ បើតាមពង្សាវតារវត្ដទឹកវិល នាងតន់សំរាលបានកូន​ប្រុស​មួយ អាយុ​ទើប​តែ​បាន​ប្រ​មាណ​បី​ខែ ស្រាប់​តែ​ទារក​នោះ​បាត់​ខ្លួន ដោយអាថិកំបាំងជាទីបំផុត ទោះបីជាគេខំរកដូម្ដេចក៏រកមិនឃើញដែរ។
  ៣៥ឆ្នាំកន្លងមក បុរសម្នាក់ចេញមុខលេចមករកជួបអ្នកប្រាជ្ញ និង នាងតន់ ដោយបញ្ជាក់ថា ខ្លួននេះហើយជាកូន ខ្លួន​មក​នេះ​គឺ​ដើម្បី​បំរើ​ឳពុក​ម្ដាយ​ដែល​កាន់​តែ​ចាស់​ជរា បុរស​ជាកូនបានរៀបរាប់ជំរាបជូនមាតាបិតា អំពីបុព្វហេតុនៃ ការបាត់ខ្លួន និង​ព្រឹត្ដិ​ការណ៍​អស្ចារ្យ ដែល​អ្នក​សច្ចំ​បាន​រើស​យក​ទៅ​ចិញ្ចឹម បង្ហាត់​បង្រៀន​អប់រំប្រៀនប្រដៅអស់គ្រប់មុខវិជ្ជា វេទមន្ដសីលសាស្រ្ដដែលធ្វើ​អោយ​ខ្លួន​គេ​មាន​កំលាំង​ពលំ​មាំ​មួន​ខ្លាំង​ក្លា ​ស្មើ​នឹង​ដំរី​សារ​ប្រាំពីរ​។ បានយល់ឃើ ញដឹងលឺដូច្នេះបុរសប្ដីប្រពន្ធ នាំគ្នាខំសង្កេតពិនិត្យមើល​រូប​រាង​អាកប្ប​កិរិ​យា​រិក​ពារ​នាយ​កំលោះ​នោះ ហើយ​ក៏​មាន​ជំនឿ​ជឿ​ជាក់ថាពិតជាកូនរបស់ខ្លួនប្រាកដមែន។ អ្នកប្រាជ្ញ និង នាងតន់ បានដាក់​ឈ្មោះ​អោយ​ថា ព្រហ្ម​។ ចៅ​ព្រហ្ម​មាន​កំពស់​៦ហត្ថ​(2)
  ថ្ងៃមួយ ឳពុកម្ដាយទាំងពីរនាក់ នឹកគិតចង់រៀបចំទុកដាក់កូនចៅអោយមានគ្រួសារ គាត់បាននាំគ្នាចូល​ទៅ​សុំ​ចង​ស្ពាន​មេត្រី​ ស្ដី​ដណ្ដឹង​នាង​កែ​សនី បុត្រី​ពញា​ស្រី និង​នាង​កែវ​ទុក​ដាក់ជាភរិយាគូគាប់ចៅព្រហ្ម។ ចៅព្រហ្មអាយុបាន៥៨ឆ្នាំ ឳពុក​ម្ដាយ​ចែក​ស្ថាន​ចាក​ចោល​ទៅ​ដោយ​ទុក​គោ​ញី​មួយ​នឹម សំបុរ​ត្នោត និង​ពណ៌​ស​ជាកេរ្ដិ៍។ ពីថ្ងៃនោះមក ចៅ ព្រហ្ម និង នាងកែសនី ពីរនាក់ប្ដី​ប្រ​ពន្ធ ​រក​ស៊ី​ទិញ​គោ​លក់​គោ រហូត​ទាល់​តែ​មាន​បាន​ទ្រព្យ​សម្បត្ដិ​ធនធានសំបូណ៌ហូរ ហៀរយ៉ាងច្រើន មានមនុស្សខ្ញុំកំដរ បំរើដល់ទៅ​៥០០​នាក់ អ្នក​ស្រុក​អ្នក​ភូមិ​បាន​ដាក់​ឈ្មោះ​អោយ​ថា តា​ព្រហ្ម​ឈ្មួញ​គោ។
  សម័យកាលមួយ តាព្រហ្ម និង ភរិយានាំមនុស្សម្នា ខ្ញុំបំរើចេញទៅលក់គោនៅតំបន់ក្រៅ។ ទៅដល់តំបន់ថ្ពង គេ​នាំ​គ្នា​ឈប់​សំរាក​យក​កំលាំង​ក្រោម​ដើម​ឈើ​ទាល នាង​កែ​សនីចាប់ផ្ដើមដាំស្លចំឥនអាហារបាយទឹក គ្រានោះ តាព្រហ្មដែល​ផ្អែក​ខ្នង​ទៅ​លើ​ដើម​ឈើ​ទាល​ងើប​ក្បាល​ក្រ​លេក​មើល​លើ​ស្រាប់​ តែ​ប្រទះឃើញពស់វែកធំពីរ មួយឈ្មោលមួយញី ធំដូចដើមត្នោតប្រវែងប្រ​ហែល​១២​ព្យាម(3)​ កំពុង​ តែ​រួត​រិត​រមូល​ខ្លួន​ខ្មាញ់​រួម​រក្ស​សង្វះ​គ្នា​លើមែកឈើ។ តាព្រហ្មក៏ស្ទុះទៅរើសចាប់យកដុំថ្មមួយផ្ទាំងធំយ៉ាងធ្ងន់ គប់​ចោល​សំដៅ​សំលាប់​ពស់​វែក​ទាំង​ពីរ រំពេច​នោះ​ទេវ​តា​នៅ​ដើម​ជ្រៃ​ដែល​ ថែរក្សាទឹកដីព្រៃភ្នំក៏តំណែងខ្លួនជាសមណសង្ឃនិមត្ដដើរតំរង់មក​រក​តា​ព្រហ្ម​។ តា​ព្រហ្ម​និង​នាង​កែ​សនី​រីក​រាយ​ណាស់ បាន​និមន្ដ​ព្រះ​សង្ឃ​អោយ​ចូលទៅគង់ ហើយពិតទូលលោកអំពី ហេតុការណ៍ដែលទើបតែ​កើត​មាន​។ ព្រះ​សមណ​បាន​មាន​ពុទ្ធ​ដិការ​បញ្ជាក់​ថា ពស់​ទាំង​ពីរ​នេះ​ជាពស់វែកភ្នំ ហើយក៏ជាពស់របស់ព្រះអង្គ។ ព្រះអង្គបានបន្ដទៅ​ទៀត​ថា ពស់​វែក​ភ្នំ​ទាំង​ពីរ​ចង់​សាក​ល្បង​មហិទ្ធិ​រិទ្ធ​ជា​មួយ​និង​តា​ព្រហ្ម​។ ឥឡូវ​ពស់វែកភ្នំនោះចាញ់ហើយ ដូច្នេះក្នុងរយៈពេលមួយឆ្នាំទៀត តាព្រហ្ម និង​មាន​សំណាង​ដល់​ពេល​បាន​ឡើង​សោយ​រាជ្យ​សម្បត្ដិ​ប្រទេស​កម្ពុជា ហើយនឹង បានការពារលើកស្ទួយតំលើងព្រះពុទ្ធសាសនាជាមិនខាន។ មាន​ពុទ្ធ​ដិការ​ទស្សន៍​ទាយ​ចប់​ដល់​ត្រឹម​នេះ​ ព្រះ​សាម​ណេរ និង​ពស់​វែក​ភ្នំទាំងពីរក៏បំបាំងខ្លួនបាត់មួយរំពេចទៅដែរ។
  តាព្រហ្មនឹកឆ្ងល់ណាស់ ក៏សំរេចចិត្ដមិនធ្វើដំណើរនាំគោទៅលក់ឯកំពង់សោមទេ។ គាត់នាំប្រពន្ធ អ្នក​បំរើ និង​គោ ត្រលប់​មក​កោះ​ឫស្សី​កែវ​វិញ​។ ធ្វើដំណើរមកដល់ស្ទឹងទទឹងថ្ងៃ គាប់ជួនពេលព្រលប់យប់មកដល់ តាព្រហ្មនាំគ្នាឈប់សំរាក​នៅ​ទី​នោះ យប់​នោះ​តា​ព្រហ្ម​សុបិន​ឃើញ​ ព្រះ​មួយ​អង្គ​យក​ព្រះ​អាទិត្យ​មកប្រគល់អោយគាត់។ ងើបភ្ញាក់ពីនិន្រ្ទា តាព្រហ្មនឹកពិផលក្នុងចិត្ដ​ណាស់ នាំ​ភរិយា​ចុះ​ទូក​អុំ​ទៅ​វត្ដ​កោះ​ស្លា​កែត ដើម្បី​សុំ​លោក​គ្រូ​ចៅអធិការទស្សន៍ទាយមើលជោគជតាវាសនារបស់ខ្លួន។ មកដល់ទន្លេ​បួន​មុខ ភ្លៀង​ព្យុះ​សង្ឃរា​មួយ​យ៉ាង​ធំ​បាន​បោក​បក់​មក​លើ ធ្វើអោយទូកតាព្រហ្មលិចលង់កណ្ដាលទន្លេ។ រហ័យដូចភ្លេកបន្ទោរ តាព្រហ្មចាប់​កញ្ឆក់​ដៃ​នាង​កែសនី​ហក់​លោត​ផ្លោត​ទៅ​ដល់​ត្រើយ​។ កន្លែង​នោះ​មានឈ្មោះថា ជ្រោយតាព្រហ្ម ជាប់រហូតមកដល់សព្វថ្ងៃ។
  ឆ្លងផុតគ្រោះថ្នាក់លង់ទូកហើយ តាព្រហ្ម និង ភរិយានាំគ្នាធ្វើដំណើរបន្ដទៅទៀត។ មកដល់ស្រុកកៀនស្វាយក្នុង ស្រាប់​តែ​មាន​ខ្លា​បង់​បត់​ពីរ​ ចេញ​មក​ដេញ​ខាំ​រក​ស៊ី​ប្ដី​ប្រពន្ធ​ទាំង​ពីរ។ ប៉ុន្ដែតាព្រហ្មរហ័សជាង ចាប់ដំបងវាយសំលាប់ខ្លាទាំងពីរ នោះបាន​ដូច​សេចក្ដី​ប្រាថ្នា​។ បន្ទាប់​មក​គាត់​លី​ខ្លា​ទាំង​ពីរ​យក​ទៅ​ប្រគេនលោកគ្រូមេវត្ដ។
  សង្កេតមើលឃើញ និង ស្គាល់គ្រប់អស់ភិនភាគនិស្ស័យតាព្រហ្ម លោកគ្រូចៅអធិការយល់ស្គាល់ច្បាស់ថា តាព្រហ្ម​ជា​អ្នក​មានបុណ្យ​ដែល​ត្រូវ​សោយ​រាជ្យ​ក្នុង​ប្រទេស​កម្ពុជា និង​ត្រូវលើកស្ទួយតំកើងព្រះពុទ្ធសាសនាទៅអនាគត។ តែតាព្រហ្មមិន​បាន​អាយុ​វែង​ទេ ពី​ព្រោះ​គាត់​មាន​កម្ម​ពៀរ​វេរា ដោយ​បាន​សំលាប់​ពស់​ទាំង​ពីរ និង​ខ្លាទាំងពីរ។ ព្រះគ្រូចៅអធិការ បានមានពុទ្ធដិការបញ្ជាក់ប្រាប់តា​ព្រហ្ម​ថា គាត់​នឹង​បាន​ឡើង​សោយ​រាជ្យ ហើយ​និង​ត្រូវ​ការ​ពារ​ព្រះ​ពុទ្ធសាសនា។ ព្រះសង្ឃបានចង្អុលបង្ហាញ អោយធ្វើដំណើរតំរង់ទៅតាម​ទិស​ខាង​ជើង​ឆៀង​ខាង​កើត​នោះ​នឹង​បាន​សំរេច​ដូច​ សេចក្ដី​ប្រាថ្នាជាមិនខាន។
  ឆ្នាំរកាព.ស១៤៩៤ត្រូវជាគ.ស៩៥១ តាព្រហ្មអាយុបាន១០២ឆ្នាំ។ គ្រានោះ តាព្រហ្មនិងភរិយា ព្រមទាំងខ្ញុំកដរប្រុស​ស្រី នាំ​ហ្វូង​គោ​ឆ្លង​កាត់​ទន្លេ​ទៅ​ដល់​ភូមិ​អារិយ​ក្សត្រ បន្ដ​ទៅដល់ពាមផ្កាយម្រេច ឆ្លងទៀតទៅដល់ស្រុកជីរោ សព្វថ្ងៃ គឺស្រុកត្បូងឃ្មុំ រហូត​ទៅ​ដល់​ខេត្ដ​កំពុង​ចាម និង​កំពង់​សៀម(4) តា​ព្រហ្ម​និង​ភរិយា​នាំគ្នារៀបចំសង់ទីលំនៅនៅទីនេះ ហើយប្រកបមុខរបរកសិកម្មធ្វើ​ស្រែ​ចំការ និង​ ចិញ្ចឹម​គោ​។
  ថ្ងៃមួយ តាព្រហ្មនាំខ្ញុំកំដរ និង គោទៅលក់ឯមហានគរ។ គ្រានោះ ព្រះឥន្រ្ទព្រះព្រហ្មទេព្តាតូចធំ គុណបុណ្យបារមី និង វត្ថុ​ស័ក្ដិ​សិទ្ធ​ទាំង​ឡាយ​បាន​បង្កើត​ធ្វើ​អោយ​ស្នូរជើងគោ ត្រដោកលាន់លឺសូរគគ្រឹកគគ្រេងទ្រហឹងអ៉ឹងកង ខ្ទខ្ទារសុះសាយពាស​ពេញ​ព្រៀប​មក​លើ​មហា​នគរ។ សព្វ​អស់​នាម៉ឺន​មុខ​មន្រ្ដី និង​ប្រជា​ពល​រដ្ឋ ដែលកំពុងតែដោះស្រាយបញ្ហា ស្នងរាជ្យបន្ដពី​ស្ដេច​ពាល ឬ​ព្រះ​សេណ្ណ័ក​រាជ្យ មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ខំ​ងាក​ក្រលេក​សំលឹង​មើលទៅតាមទិស ដែលលឺសូរស្នូរសំលេង ក៏ស្រាប់តែឃើញមាន​អន្ទ​ចន្ទ​ប្រាំពីរ​ជាន់ ប្រក់​ព្រំ​ការ​ពារ​ពី​លើ​តា​ព្រហ្ម ដូច​ជា​គេ​បាំង​ក្លស់​អោយ​។ ក្លស់​អន្ទ​ចន្ទ​នោះ មានពណ៌ចំរុះ ខៀវ ស បៃតង ក្រហម លឿង មើល​ទៅ​គួរ​អោយ​អស្ចារ្យ​សំបើម​ពេក​ក្រៃ​។
  ដោយយល់ឃើញថា តាព្រហ្មជាមនុស្សមានបុណ្យបារមី មានអាយុវែងជាងមនុស្សធម្មតា ប្រជានុរាស្រ្ដខ្មែរទូទៅ ព្រម​ទាំង​នាម៉ឺន​មុខ​មន្រ្ដី​បាន​ចុះ​សំរុង​មូល​មតិ​គ្នា សុំ​អោយ​គាត់​ឡើង​គ្រប់គ្រងរាជសម្បត្ដិប្រទេសកម្ពុជា។ តាព្រហ្មឈ្មួញ គោបាននាំ​មក​នូវ​សេច​ក្ដី​សុខ​ក្សេម​ក្សាន្ដ​សន្ដិ​ភាព​ចំរុង​ចំរើន គ្រប់​ប្រការ​ដល់​ប្រទេស​ជាតិ។ ព្រះអង្គបានទទួលគោ រម្យនាម ព្រះបាទព្រហ្មចក្រព័ត្រាធិរាជ។ សោយ​រាជ្យ​បាន​៦ឆ្នាំ​ព្រះ​អង្គ​បាន​ចូល​ទិវង្គត​ក្នុង​ព្រះ​ជន្ម​១០៨​ វស្សា។ ពង្សាវតារ វត្ដទឹកវិលបានបញ្ជាក់ថា ព្រះអង្គបានកសាងប្រាសាទជា​ច្រើន​ ដូច​ជា​ប្រា​សាទ​តាព្រហ្ម​ជា​ដើម​។

ព្រឹត្ដិការណ៍ក្នុងរាជ្យ ព្រះកេតុមាលា

  ដូចដែលយើងបានអធិប្បាយ ពីខាងដើមរួចមកហើយ អង្គព្រហ្មមានបងប្រុសម្នាក់ និង ប្អូនប្រុសម្នាក់ដែលមានម្ដាយខុស​គ្នា តែ​មាន​ឳពុក​តែ​មួយ គឺ​ព្រះ​កេតុ​មាលា​។ ក្នុង​ចំណោមបុត្រទាំងបីអង្គនេះ គ្មានអង្គណាមួយបានសោយរាជ្យបន្ដ ពីព្រះបិតា ព្រះ​បាទ​កេតុ​មាលា​ឡើយ​។
  ព្រះអង្គទេវង្សកូនច្បង បានប្រសូត្រក្នុងឆ្នាំជូត ហើយសុគតនៅឆ្នាំរកា ក្នុងព្រះជន្ម៨២ឆ្នាំ។ ដោយព្រះអង្គអារឹសកូន ព្រះ​អង្គ​គ្មាន​កូន​ចៅ​សំរាប់​បន្ដ​ព្រះ​រាជ​វង្ស​ទេ​។ ព្រះអង្គទេវេសបុត្រពៅបានប្រសូតក្នុងឆ្នាំម្សាញ់ ហើយបានសុគតនៅឆ្នាំ​ជូត ក្នុង​ព្រះ​ជន្ម​៩៥​វស្សា​។
  ចំពោះប្រវត្ដិព្រះកេតុមាលា ពង្សាវតារវត្ដទឹកវិល បានសរសេររៀបរាប់បន្ថែមយ៉ាងក្បោះក្បាយជាច្រើនទៀត។ ព្រះ​កេតុ​មាលា ដោយ​សារ​ព្រះ​ឥន្រ្ទាធិ​រាជ បាន​ធ្វើ​អន្ដ​រា​គម​យាងចុះមកស្រោចទឹកអភិសេកថ្វាយ(5) ព្រះអង្គមានព្រះជន្មយឺនយូរណាស់។ ម្យ៉ាង​វិញ​ទៀត​ដោយ​សារ​ព្រះ​ជន្ម​វែង​យឺន​យូរ​ដ៏​អស្ចារ្យ​នេះ ព្រះកេតុមាលាត្រូវមានមហេសី ស្រីស្នំមីនុំមីនាង ភីលៀងទាំងអស់ប្រាំជំនាន់ ​ជំនាន់​ទីមួយ ក្នុង​ឆ្នាំ​ឆ្លូវ និង​ខាល ត្រូវ​ជា​ឆ្នាំ​១០២-១០៣ មហា​សក​រាជ ជំនាន់ទី២ ក្នុងឆ្នាំរកា ត្រូវជាឆ្នាំ១៥៧ ម.ស និងបន្ទាប់មកក្នុងឆ្នាំ១៥៨-១៥៩ម.ស ជំនាន់​ទី៣​ ក្នុង​ឆ្នាំ​មមែ​ត្រូវ​ជា​ឆ្នាំ​២០៤​ម.ស និង​ក្នុង​ឆ្នាំ​២០៥ -២០៦ម.ស ជំនាន់ទី៤ ក្នុងឆ្នាំថោះត្រូវជាឆ្នាំ២៦០ម.ស និងក្នុងឆ្នាំ២៦១-២៦២​ម.ស និង​ជំនាន់​ទី៥ ជា​ជំនាន់​បង្ហើយ ក្នុង​ឆ្នាំ​មមែ ត្រូច​ជា​ឆ្នាំ​៣០០​ម.ស និង ៣០១-៣០២ម.ស។ ព្រះអង្គមានព្រះរាជបុត្រាបុត្រី​ជា​ច្រើន ដែល​ព្រះ​អង្គ​ចែក​ចាយ​អោយ​មាន​ងារ​តំណែង និង​ប្រគល់​បេ​សកម្មអោយទៅត្រួតត្រាទឹកដីខេត្ដខ័ណ្ឌ ក្នុងព្រះរាជណាចក្រផ្សេងៗពីគ្នា។
  នៅឆ្នាំច ៣៦៣ម.ស ជាមួយ និង អ្នកម៉ែនាងមាលាបទុម ព្រះកេតុមាលា បានមានបុត្រីមួយអង្គព្រះនាមបទុម​មាលា អាយុ​១៦​ឆ្នាំ ព្រះ​នាង​ត្រូវ​បាន​រៀប​ចំ​អភិ​សេក​ជា​មួយ​នឹង​ព្រះ​អង្គធនញ្ជ័យ ដែលជាកូនរបស់ព្រះអង្គកែវ(6)
  ក្នុងរាជព្រះអង្គ គេកត់សំគាល់ដឹងថា ស្ដេចចាមដែលចំណុះព្រះមហាក្សត្រខ្មែរ ហើយដែលគ្រប់គ្រងខេត្ដបាទី បាយ៉ង់​កោ លើក​ដែក បា​សាត ស្លា​កែត និង ត្បូង​ឃ្មុំ បាន​បះ​បោរ​ប្រឆាំងមិនព្រមគោរពតាមបទបញ្ជាកូនព្រះកេតុមាលា។ ចំបាំងរាំងជល​រវាង​ខ្មែរ និង​ចាម​ក៏​កើត​ផ្ទះ​ឡើង​យ៉ាង​ខ្លាំង​ក្លា​។ ស្ដេច​ចាម​ទាំង​ប៉ុន្មាន ត្រូវ​បរាជ័យ ហើយត្រូវក្សត្រខ្មែរសំលាប់ ដេញកំចាត់ចោលអស់ លើក​លែង​តែ​ស្ដេច​ចាម​ស្រុក​បាសាត និង​ស្រុក​ស្លា​កែត ដែល​បាន​គេច​រត់រួចខ្លួន។
  ព្រឹត្ដិការណ៍មួយទៀត ដែលគេអាចចងចាំបាននោះ គឺនៅឆ្នាំ១៥ម.ស ព្រះកេតុមាលាបាននាំពលរេហ៍ និងទ័ព​ដំរី​ទៅ​ក្រសាល​លេង​នៅ​ភ្នំ​ដង​រែក​។ ព្រះ​អង្គ​បាន​ទទួល​ដំណឹង​មក​ថា មានដំរីពីរធំៗ មានភ្លុកវែងល្អ ហើយមានសំបុរពណ៌ស ទៀត។ ដំរី​នីមួយ​ៗ មាន​ដំរី​ស្ដ​ប្រាំបី​ឥត​ភ្លុក ចាំ​បំរើ​រក​ចំណី​អាហារ​យក​មក​អោយ។ ក្រៅពីនេះ មានហ្វូងដំរីពីរផ្សេងទៀត ចាំថែរក្សាការពារដំរីសទាំងពីរ។ ព្រះ​កេតុ​មាលា​ទ្រង់​សព្វ​ព្រះ​ទ័យ​អោយ​ហ្ម​ដំរី​ខ្មែរ លាវ ភ្នង រៀប​ចំ​ចេញ​ទៅទាក់ដំរី សទាំងពីរ។ ក្នុងគ្រាដែលចាប់បានដំរីសទាំងពីរ ស្រាប់​តែ​មាន​ដំរី​ព្រៃ​មួយ​យ៉ាង​ធំ​កំពស់ ១២​ហត្ថ មាន​ភ្លុក​វែង បោល​សំរុក​យ៉ាង​លឿនស្លេវសំដៅទៅបុកដំរីជំនិះព្រះកេតុមាលា ក្នុងខណៈនោះព្រះ​អង្គ​ក៏​ដក​ព្រះ​ខ័ន​រាជ​រតន​មង្គល​កាប់​សំលាប់​ដំរី​នោះ​ ដាច់​ជា​បី​កំណាត់​។ អភូត​ហេតុ​ដ៏​ចំលែកក្នុងឱកាសនោះ គឺព្រះខ័នរាជ ដែល​ធ្វើ​ដោយ​ព្រះ​ឥន្រ្ទាធិ​រាជ សំរាប់​ទុក​មើល​ប្រផ្នូល​ប្រ​ទេស​ជាតិ ត្រូវ​កោង​រិច​រិល។ ទតឃើញដូច្នោះ ព្រះកេតុមាលាព្រះអង្គកើតមានសេចក្ដីសោកសង្រេង មាន​ទុក្ខ​ព្រួយ​ក្នុង​ចិត្ដ​ជា​ខ្លាំង​។ ពី​ព្រោះ​ព្រះ​អង្គ​យល់​ថា ត​ទៅ​អនា​គត ស្ដេចខ្មែរដែលសោយរាជ្យបន្ដពីព្រះអង្គ មិនសូវមានបុណ្យបារមី និង​សមត្ថ​ភាព​គ្រប់​គ្រាន់​ឡើយ​។ ភាព​ចលា​ចល​ច្របូក​ច្របល់​ អន្ដរ​កប្ប និង​កើតមានពាសពេញស្រុកខ្មែរ។ ប្រទេសជិតឆ្ងាយ នឹងឆ្លៀតឱកាស​នេះ លួច​ប្លន់​យក​ទឹក​ដី​ខ្មែរ​ជា​មិន​ខាន​។ ដោយ​ការ​ឈឺ​ចុក​ចាប់ ព្រួយ​បារម្ភ​ខ្លាំង​ពេកចំពោះអាយុជីវិត អនាគតប្រទេសជាតិ ដែលទឹកដីនឹងត្រូវរួមតូច​ទៅៗ និង​បណ្ដា​រាស្រ្ដ​ដែល និង​ត្រូវ​ជួប​ប្រទះ​ទុក្ខ​ព្រួយ មហន្ដ​រាយ ព្រាត់​ប្រាស់​ក្រុមញាតិគ្រួសារ ក្ដៅក្រហាយ ស្លាប់មិនចេះចប់មិនចេះ​ហើយ ព្រះ​កេតុ​មាលា​ក៏​ធ្លាក់​ខ្លួន​មាន​ជំងឺ​ជា​ទំងន់​។
  ព្រះកេតុមាលាឬ ព្រះអារដ្ឋពលពាសា ព្រះអង្គមានព្រះជន្មវែងណាស់។ ព្រះអង្គសោយរាជសម្បត្ដិប្រទេសកម្ពុជា​បាន ៣៩០​ឆ្នាំ​។ ព្រះ​អង្គ​បាន​ចូល​ទិវង្គត​នៅ​ឆ្នាំ​មមី ក្នុង​ព្រះ​ជន្ម ៤០៥​វស្សា​។

កំណត់សំគាល់

  ១ - ទស្សននយោបាយខ្មែរ សម័យមហានគរ ក្នុងការជ្រើសរើសព្រះមហាក្សត្រ មិនមែនប្រកាន់យកតែពូជពង្សស្ដេចនោះ​ទេ​។ បុព្វ​បុរស​ខ្មែរ ក៏​មិន​បាន​កំណត់​ដែរ​ថា ទាល់​តែជាប់ឈាមជ័រខ្សែស្រលាយស្ដេចទើបមានសិទ្ធិឡើងសោយរាជសម្បត្ដិ។ បើ​យោល​ទៅ​តាម​ឯក​សារ​ប្រ​វត្ដិ​សាស្រ្ដ​ខ្មែរ​យើង​អាច​កត់​សំគាល់​ឃើញថា ប្រជាពលរដ្ឋធម្មតាទោះបីជាកូនអ្នកក្រីក្រតោកយាក ឬ កូនអ្នកមាន ទោះ​បី​ជា​កូន​កសិករ​ឬ​មាន​ឋានៈ​ដូច​ម្ដេច​ក៏​ដោយ ដែល​មាន​សមត្ថ​ភាព មានបុណ្យបារមី មានចំណេះវិជ្ជាបំភ្លឺប្រជានុរាស្រ្ដតូចធំ អាចមាន​លទ្ធ​ភាព មាន​សិទ្ធិ​សេរី​ភាព​គ្រប់​គ្រាន់ នឹង​ឡើង​សោយ​រាជ្យ ដឹក​នាំ​ប្រទេសជាតិតាមសេចក្ដីត្រូវការ និង តាមឆន្ទៈរបស់រាស្រ្ដ។ អ្នកវង្ស និង​នាង​ទាវ ដោយ​សារ​ដៃ​ទិព្វ​មាន​សមត្ថ​ភាព មាន​ឧត្តម​គតិ ចិត្ដ​គំនិត​ល្អ មាន​កេរ្ដិ៍​ឈ្មោះល្បីល្បាញ ត្រូវបានបន្ដារាស្រ្ដ និង អស់សព្វនាម៉ឺនមុខ​មន្រ្ដី​ទូ​ទាំង​នគរ​អញ្ជើញ​អោយ​ឡើយ​សោយ​រាជ​សម្បត្ដិ​ប្រ ​ទេស​កម្ពុ​ជា។ ឯដៃទិព្វរបស់អ្នកវង្ស និង នាងទាវ គឺបុព្វបុរសខ្មែរ ចង់​សំដៅ​ទៅ​លើ​សមត្ថ​ភាព ទៅ​លើ​ការ​ព្យា​យាម​ទៅ​លើ​សេច​ក្ដី​អំណត់​ចេះ​អត់​ធន់ ដោយពឹងផ្អែតែលើកំលាំងខ្លួន យើងផ្ទាល់ មិនដេក​ចាំ​អ្នក​ជិត​ខាង​ឬ​បរ​ទេស​ឬ​ឥន្រ្ទ​ព្រហ្ម​ទេពតា ដើម្បី​កសាង​វាសនា​អនា​គត​របស់​ខ្លួន ក្រុមគ្រួសារ និង ប្រទេសជាតិ។ ដៃនេះជាឧបករណ៍ដ៏ចំនាន ដែល​អាច​ធ្វើ​អោយ​យើង​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន​ហូរ​ហៀរ ដូច​ជា​មាស​ប្រាក់ និង​ពេជសូរកាន មានកិត្ដិតយសមានកិត្យានុភាពជាដើម៘ ហើយ​ចង់​មាន​បាន​ចង់​ធ្វើ​អ្វី​អោយ​បាន​សំរេច​ដូច​ក្ដី​ប្រាថ្នា គេ​ត្រូវ​តែ​ចេះ​ប្រើ​ដៃ​ទាំង​ពីរ​របស់ខ្លួនឯងផ្ទាល់ ដោយរំពឹងលើខ្លួនឯងតែមួយគត់ប៉ុណ្ណោះ។
  តាព្រហ្មឈ្មួញគោ ក៏មានប្រវត្ដិដូចគ្នានេះដែរ គាត់ជាកូនកសិករ នៅចុងកាត់មាត់ញកដាច់ស្រយាលឆ្ងាយអំពីមហានគរ​គាត់​គ្មាន​ជាប់​ឈាម​ជ័រ​ខ្សែ​ ស្រលាយ​ព្រះ​ញាតិ​វង្ស​ស្ដេច​ទេ ហើយ​គាត់ក៏មិនដែលទាមទារតវាអះអាង ឬ ប្រឌិតថា គាត់ជាស្ដេច​ដែរ ដោយ​សារ​ការ​តស៊ូ​ខំ​ប្រឹង​ប្រែង​ឧស្សាហ៍​ព្យា​យាម​អំ​ណត់ ចាប់​ពី​បាទ​ដៃ​ទទេ មានតែគោញីមួយនឹម ដែលឳពុកម្ដាយទុកអោយជាកេរ្ដិ៍ តា​ព្រហ្ម និង​ភរិយា​កែសនី បាន​រក​ស៊ី​មាន​បាន មាន​ខ្ញុំ​កំដរ​៥០០នាក់ មាន​ទ្រព្យ​សម្បត្ដិច្រើនលើសលប់។ ដូច្នេះហើយបានជាកិត្ដិយស កត្ដិនាម​សមត្ថ​ភាព គាត់​ល្បី​ល្បាញ​លាន់​លឺ​សូរ​សុះ​សាយ គ្រប​ដន្ដប់​ពាស​ពេញ​នគរ។ ចំណែកឯស្នូរជើង និង ត្រដោកគោដែលព្រះឥន្រ្ទព្រះព្រហ្មទេព​តា​ធ្វើ​អោយ​លាន់​លឺ​រំពង​ខ្លាំង​ គគ្រឹក​គគ្រេង សង្កត់​មក​លើ​មហា​នគរ​នោះ គ្មាន​អ្វីក្រៅពីកេរ្ដិ៍ឈ្មោះ សមត្ថភាពចំនេះវិជ្ជាតាព្រហ្ម និងភរិយា​នាង​កែសនី​នោះ​ឡើយ។ គឺ​កេរ្ដិ៍​ឈ្មោះ និង​សមត្ថ​ភាព​នេះ​ហើយ​ដែល​ជំរុញ​អោយ​ប្រជានុរាស្រ្ដខ្មែរជ្រើសរើសតាព្រហ្ម ជាព្រះមហាក្សត្រ។
  ២ - ដូចនេះ អ្នកគ្រប់គ្រងដឹកនាំប្រទេសជាតិ ត្រូវតែជាមនុស្សមានសមត្ថភាព មានការចេះដឹង ស្គាល់ខុស​ស្គាល់​ត្រូវ ចេះ​ការ​ពារ​ទឹក​ដី​ជាតិ​មាតុ​ភូមិ មាន​ចិត្ដ​សន្ដោស​ប្រោស​ប្រណី មាន​មនុស្សធម៌ ចេះស្រលាញ់ និង គោរពយុត្ដិធម៌ ចេះស្រលាញ់គោរព​អាណិត​អាសូរ និង​ជួយ​ឧបត្ថម្ភ​ផ្គត់​ផ្គង់​ទំនុក​បំរុង​ថែ​រក្សា​ការ​ពារ​ប្រជា​ ជនគ្រប់ជាន់ថ្នាក់ ដោយគ្មានរើស​អើង ឬ​ប្រកាន់ក្រុមបក្សពួក។ អ្នក​គ្រប់​គ្រង​ប្រទេស​ជាតិ សំខាន់​ទៅ​ទៀត​នោះ មិន​ត្រូវ​ភ្លេច​ខ្លួន​ឆ្គួត​វង្វេង​ភ្លេច​ភ្លាំង ហោះហើរ ឈ្លក់ក្នុងជំនោរអំណាចនេះឡើយ។ ការដឹកនាំ​គ្រប់​គ្រង​នគរ មិន​មែន​ស្ថិត​នៅ​លើ​ការ​ដណ្ដើម​ក្ដាប់​យក​អំណាច​នោះ​ទេ គឺ​ស្ថិត​នៅលើការកសាង។
  អ្នកដឹកនាំជាតិត្រូវតែមានសមត្ថភាព និង គុណសម្បត្ដិក្នុងការនាំមកនូវសេចក្ដីសុខក្សេមក្សាន្ដ ចំរើនលូតលាស់ដល់ ប្រទេស​ជាតិ ដូច​អ្នក​វង្ស​នាង​ទាវ តា​ព្រហ្ម​នាង​កែសនី​៘ ព្រះ​មហា​ក្សត្រ និង​អ្នកដឹកនាំ ល្អឬអាក្រក់ គេអោយតំលៃ ទៅលើការកសាង ទៅ​លើ​អំពើ​ធ្វើ​។
  ៣ - អ្នកដឹកនាំនយោបាយខ្លះ មានជំនឿយល់ថា បើមានអំណាច នោះគឺខ្លួនខ្លាំងពូកែអស្ចារ្យធ្វើអ្វីតាមតែអំពើចិត្ដនឹកក៏​បាន​ដែរ​។ ហើយ​ក៏​គ្មាន​នរ​ណា​ម្នាក់​ហ៊ាន​ជំទាស់​ប្រ​ឆាំង​ទៀត។ ចំពោះគេ ច្បាប់ទំលាប់គេបត់បែនទៅតាមបបូរមាត់ និង អណ្ដាត​របស់​គេ​។ ត្រង់​នេះ​គេ​ហៅ​ថា ឆ្គួត​វង្វេង​និង​បុណ្យ​សក្ដិ ដែល​ព្រះ​ឥន្រ្ទាធិ​រាជ និង បុព្វបុរសខ្មែរយើងលោកភ័យខ្លាចជាងគេបំផុត ពីព្រោះស្ដេចឬ មនុស្ស​យើង​ម្នាក់​ៗ កាល​បើ​បាន​ឡើង​ធ្វើ​ជា​ស្ដេច ឬ​បាន​កាន់​អំ​ណាច បានធ្វើធំមានមុខដំនែងខ្ពង់ខ្ពស់ច្រើនតែឆ្គួតលីលា វង្វេងវង្វាន់ភ្លេចភ្លាំងបាត់​អស់​ស្មារតី លែង​ចេះ​ថ្លឹង​ថ្លែង​វិ​និច្ឆ័យ​រក​ល្អ​អា​ក្រក់ ភ្លេច​អស់​សីល​ធម៌ ភ្លេចអស់បុណ្យបាប ភ្លេចអស់ទសពិធរាជធម៌ ភ្លេចអស់ជាតិភ្លេច​អស់​រាស្រ្ដ ភ្លេច​អស់​សាសនា​។ ដូច​ព្រះ​កេតុ​មាលា ដែល​យើង​បាន​ឃើញ​ស្រាប់។
  ៤ - ដូច្នេះដើម្បីទប់ទល់ស្ដេច និង អ្នកកាន់អំណាច កុំអោយធ្លាក់ទៅក្នុងជ្រោះមហន្តរាយអបាយមុខពាលា អលីល​ធម៌ ផ្ដាច់​ការ​ដែល​នាំ​អោយ​ប្រទេស​ជាតិ​រង​គ្រោះ​ថ្នាក់​ហិន​ហោចលិចលង់ គេត្រូវតែចេះរៀបចំច្បាប់ទំលាប់ក្រិត្យក្រម ធម្មវិន័យ និង​ស្ថា​ប័ន​រចនា​សម្ព័ន្ធ ធ្វើ​ជា​មូល​ដ្ឋាន​គ្រិះ​របស់​ជាតិ​ដូច​ដែល​ព្រះ​ឥន្រ្ទាធិ​រាជ​ ព្រមទាំងបុព្វបុរសខ្មែរយើង លោកបានបង្ហាញបង្កើតទុកថ្វាយព្រះ​កេតុ​មាលា​។ ស្ដេច​ឬ​អ្នក​កាន់​អំណាច​ត្រូវ​តែ​គោរព និង​អនុវត្ដ​ទៅ​តាមគន្លងច្បាប់ បទបញ្ញាតិ ទំនៀមទំលាប់ដែលមានកំណត់មកក្នុងសង្គមជាតិ​ជា​ដាច់​ខាត​។ បើ​ពុំ​នោះ​សោត​ទេ ស្ដេច​ឬ​អ្នក​កាន់​អំណាច​នោះ និងត្រូវទទួលផលអាក្រក់គ្រោះថ្នាក់ផ្សេងៗ គ្រប់បែបយ៉ាង ដែល​គេ​មិន​អាច​ប៉ាន់​ស្មាន​មុន​ជា​មិន​ខាន​។ ឯ​ក្នុង​ប្រទេស​ជាតិ​វិញ ភាព​ក្ដៅ​ក្រហាយ ចលាចល គ្មានសន្ដិសុខ សុខសប្បាយក្សេមក្សាន្ដ ក៏នឹងផ្ទុះកើត​មាន​ឡើង​ជា​ស្វ័យ​ប្រវត្ដិ​ជៀស​មិន​រួច​ដែរ។
  ៥ -ដើម្បីអោយស្គាល់បរិយាកាសពិតប្រាកដ ដែលកើតមានក្នុងសង្គមជាតិ គេត្រូវតែមើលសំអាងទៅលើប្រផ្នូលនៅ ភ្នំ​បាណន់ និង​នៅ​តាម​ខេត្ដ​ផ្សេងៗ ដែល​រៀង​រាល់​ឆ្នាំ អ្នក​ថែ​រក្សា ឬ ចៅហ្វាយខេត្ដនិមួយៗ ត្រូវតែនាំយកមកធ្វើរបាយការណ៍ថ្វាយព្រះ​រាជា​។ ចំណុច​ត្រង់​នេះ​គេ​ចង់​បញ្ជាក់​ថា ក្នុង​កិច្ច​ការ​គ្រប់​គ្រង​ប្រទេស​ជាតិ ស្ដេច ឬ អ្នកដឹកនាំទទួលខុសត្រូវនគរ ត្រូវតែចេះស្ទាបស្ទង់មើល​មតិ​មហា​ជន អោយ​ដឹង​ស្គាល់​ យល់​ស្ថាន​ភាព​ពិត​ប្រាកដ​ក្នុង​នគរ​។ បើពុំនោះសោ តទេគេមិនអាចគ្រប់គ្រង ដឹកនាំនគរបានឡើយ។
  ៦ - នៅក្នុងរឿងព្រេងនិទាន គឺជាការចំអករបស់បុព្វបុរសខ្មែរ ចំពោះជោគវាសនាបុរសប្ដីប្រពន្ធ អ្នកវង្ស និង នាងទាវ ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ គ្មាន​បុណ្យ​បារមី ឬ​សមត្ថ​ភាព​អ្វី​ទាំង​អស់​។ គ្រាន់តែបានបរិភោគសាច់ទ្រូង និង សាច់ភ្លៅមាន់ខ្មៅ ភ្លាមកាលណា ដោយ​មិន​បាច់​ខំ ហើយ​មិន​បាន​ដឹង​ខ្លួន​ជា​មុន​ផង គាត់​ទាំង​ពីរ​នាក់ ក៏បានឡើងសោយរាជសម្បត្ដិប្រទេសកម្ពុជាមួយរំពេចដែរ។ អ្នក​និពន្ធ​ចង់​ចង្អុល និយាយ​សំដៅ​ទៅ​លើ​ជំពូក​មនុស្ស​មួយ​ចំនួន ដែល​គ្មាន​បាន​រៀន​សូត្រ​គ្មាន សមត្ថភាព គ្មានឧត្តមគតិជាតិអ្វីទាំងអស់ ប្រព្រឹត្តិ​តែ​អំពើ​ពាលា​អបាយ​មុខ​ព្រៃ​ផ្សៃ​ថោក​ទាប ហើយ​ស្រាប់​តែ​បាន​ទទួ​ល​អំណាច បុណ្យសក្ដិ កិត្ដិយស មានទ្រព្យសម្បត្ដិលុយកាក់ ក្លាយទៅជា​អ្នក​ស្នេហា​ជាតិ​។
  ៧ - បញ្ហាមួយទៀត ដែលយើងត្រូវចាប់អារម្មណ៍ គឺនៅក្នុងប្រជុំរឿងព្រេងខ្មែរភាគទី៥ ព្រះពិស្ណុការ អ្នកសាងនគរវត្ដ​ថ្វាយ​ព្រះ​កេតុ​មាលា​ជា​កូន​ចិន​ទៅ​វិញ គឺ​គេ​បាន​អួត​សរ​សើរ​អំពី​សមត្ថភាពចិន គេចាត់ទុកជាគុណបំណាច់របស់ចិន ឥរិយាបថ និង លក្ខណៈ​នេះ​យើង​អាច​ចាត់​ទុក​ជា​ចលនា​ប្រតិ​កិរិយា ដែល​ប្រើ​វិធី​វាយ​បន្លំ​បំភាន់​ស្មារតី បន្ទាបបន្ថោក បំបាត់អត្ដសញ្ញាណខ្មែរតាមរយៈ​អក្សរ​សាស្រ្ដ ចលនា​អក្សរ​សាស្រ្ដ​របៀប​នេះ​ ក៏​អាច​អោយ​យើង​ដឹង​យ៉ាង​ច្បាស់ ដែរ​អំពី​បំណង​គោលដៅរបស់បរទេសចំពោះប្រទេសខ្មែរ។

រសួងសុខាភិបាល ថៃព្រមានប្រជាពលរដ្ឋ អំពីការបរិភោគផ្សិតព្រៃ

រសួងសុខាភិបាល ថៃព្រមានប្រជាពលរដ្ឋ អំពីការបរិភោគផ្សិតព្រៃ ក្រោយពីមានមនុស្សជាង ៦០០នាក់បានពុល

ពុធ ២៤ កក្តដា, ២០១៣ ម៉ោង ០៩:១៣
លោក វិជ្ជបណ្ឌិត ណារ៉ុង សាហាមេថាផាត់ (Narong Sahamethapat) អគ្គលេខាធិការ នៃក្រសួងសុខាភិបាលថៃ បានថ្លែងថា នៅរៀងរាល់រដូវវស្សា មានផ្សិត ដុះជាច្រើនប្រភេទ ធ្វើឲ្យក្រសួងសុខាភិបាល មានការព្រួយបារម្ភ ជាពិសេស ប្រជាពលរដ្ឋដែលបាន បរិភោគផ្សិតព្រៃទាំងនោះជាអាហារ។
ផ្សិតទាំងអស់នោះមានទាំងផ្សិតអាច បរិភោគបាន និង មានទាំងផ្សិតពុល ដែលមានលក្ខណៈស្រដៀងគ្នា ជាកត្តាដែលធ្វើឲ្យប្រជាពលរដ្ឋ ងាយស្រួលក្នុងការភ័ន្តច្រឡំ និង គ្រោះថ្នាក់ដល់អាយុជីវិត នាពេលកន្លងមក។ យោងតាមគេហទំព័រ Thai News នៅថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៣នេះ មន្រ្តីសុខាភិបាលថៃ បានធ្វើការព្រមានដល់ប្រជាពលរដ្ឋថៃទូទាំងប្រទេស អំពីការបរិភោគផ្សិតព្រៃ បន្ទាប់ពីមានមនុស្សជាង ៦០០នាក់បានបរិភោគផ្សិតពុល។
អគ្គលេខាធិការ នៃក្រសួងសុខាភិបាលថៃ បានបញ្ជាក់បន្ថែមថា យោងតាមរបាយការណ៍ នាយកដ្ឋានរោគរាលត្បាត បានឲ្យដឹងថា នៅដើមរដូវស្សាឆ្នាំនេះ តួរលេខទូទាំងប្រទេស មានអ្នកជម្ងឺបរិភោគផ្សិតពុល ដែលបានសម្រាកក្នុងមន្ទីរពេទ្យ មានចំនួន ៦៤៩នាក់ ភាគច្រើននៅតំបន់ភូមិខាងជើង ឆៀងខាងកើតនៃប្រទេស។ បន្ទាប់ពីក្រសួងសុខាភិបាលធ្វើការត្រួតពិនិត្យរកឃើញថា អ្នករងគ្រោះដោយសារផ្សិតពុលភាគច្រើន គឺអ្នកបរិភោគផ្សិតព្រៃដែលភាគច្រើនជាប្រជាពលរដ្ឋ មានការភ័ន្តច្រឡំចំពោះ អំបូរផ្សិតពងក្ងានដែលអាចបរិភោគបាន និង ផ្សិតពុលដែលលក្ខណៈស្រដៀងគ្នា និងពិបាកក្នុងការសម្គាល់ថា ផ្សិតអាចបរិភោគបាន និងផ្សិតពុល ដូច្នេះក្រសួងសុខាភិបាល អំពាវនាវឲ្យប្រជាពលរដ្ឋ ទូទាំងប្រទេសមានការប្រុងប្រយ័ត្នខ្ពស់។ ហាមបរិភោគប្រភេទផ្សិតព្រៃ ដែលមានការសង្ស័យ និងមិនស្គាល់ច្បាស់លាស់ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត ៕
នេះជាការប្រមានពីក្រសួងសុខាភបាលប្រទេសថៃ តែចំពោះប្រទេសកម្ពុជាយើង ក៏គួរតែមានការប្រុងប្រយ័ត្នដូចគ្នា ចំពោះប្រជាពលរដ្ឋដែលបរិភោគផ្សិតព្រៃជាអាហារ។ សូមទស្សនារូបភាពខាងក្រោម៖
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. កូនខ្មែរសំរាប់អ្នក - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger