Latest Movies :

ការសង្រ្គាះអ្នកដែលត្រូវចរន្តអគ្គសនីឆក់

  កម្រិត​គ្រោះថ្នាក់ ដែល​កើតមាន​ដោយសារ​ការ​ឆក់​ចរន្តអគ្គិសនី គឺ​វា​អាស្រ័យទៅលើ ប្រភេទ​នៃ​ចរន្ត​, តើ​កំលាំង​ជា​វ៉ុល​របស់​វា មាន​កម្រិត​ខ្ពស់​ប៉ុនណា និង ថា​តើ​ចរន្ត​ទាំងនោះ​ត្រូវ​បាន​ឆ្លងកាត់​ចូលទៅក្នុង ខ្លួន​ជនរងគ្រោះ ដោយ​របៀប​ណា​, សុខភាព​ជា​ទូទៅ​របស់​ជនរងគ្រោះ និង ថា​តើ​ជនរងគ្រោះ ឆាប់​បាន ទទួល​ការសង្គ្រោះ និង ព្យាបាល​បាន​លឿន​កម្រិតណា ។​


      ធ្វើការ​ទាក់ទង​ទៅ​កាន់​ភ្នាក់ងារ​សង្គ្រោះបន្ទាន់ អោយ​បាន​ភ្លាមៗ ប្រសិនបើ​មាន​សញ្ញាណ ឬ រោគសញ្ញា​ណាមួយ ទាំង​នេះ​កើតឡើង ៖
•​    ​គាំងបេះដូង​។​
•​    ​មាន​បញ្ហា​ជាមួយនឹង ចង្វាក់​បេះដូង​។​
•​    ​មានការ​ថមថយ នូវ​ការដកដង្ហើម​។​
•​    ​សាច់ដុំ​មាន​ការឈឺចាប់​និង មានការ​កន្ត្រាក់​។​
•​    ​មានការ​រលាក​នៅលើ​ស្បែក ។​
•​    ​មានការ​ប្រកាច់​។​
•​    ​មាន​ភាពស្ពឹក ឬ ឈឺ​ចាក់​ឆៀបៗ ។​
•​    ​បាត់បង់​ស្មារតី ។​


​អនុវត្ត​នូវ​ចំណុច​ខាង​ក្រោម​នេះ ខណៈពេល​ដែល​អ្នក កំពុង​រង់ចាំ​ជំនួយ​សង្គ្រោះ​ផ្នែក​វេជ្ជសាស្ត្រ ៖
• ​    ​អ្នក​ត្រូវ​មើល​ជនរងគ្រោះ​ជា​មុន​សិន ដោយ​មិន​ត្រូវ​ប៉ះ​គេ​ភ្លាមៗ​នោះទេ​។ ជនរងគ្រោះ អាច​នឹង​នៅ មាន ផ្ទុក​នូវ​ចរន្តអគ្គិសនី​ក្នុង​ខ្លួន​របស់​ពួក​គេ​នៅឡើយ​។ ការ​ប៉ះ​ជនរងគ្រោះ អាចធ្វើអោយ ចរន្ត​ភ្លើង​ឆ្លង មក កាន់​អ្នក​។​
•​    ​ធ្វើការ​កាត់ផា្តច់​ប្រភព​នៃ​ចរន្តអគ្គិសនី ប្រសិនបើ​អាច​ធ្វើបាន​។ តែ​ប្រសិនបើ​មិនអាច ធ្វើ​ការយក នូវ​ប្រភព​នោះ​ចេញ អោយ​ឆ្ងាយ​ពី​អ្នក និង ជនរងគ្រោះ ដោយ​ប្រើ វត្ថុ​ស្ងួត និង មិន​ចម្លង​ចរន្ត ភ្លើង មកកាន់​អ្នក ដូចជា​ដំបង​ឈើ​ជា​ដើម​។​
•​    ​ពិនិត្យ​រក​សញ្ញា នៃ​ការធ្វើ​ចលនា​របស់​ជនរងគ្រោះ ( ដូចជា ការដកដង្ហើម​, ការ​ក្អក ឬ ការ​បំលាស់​ទី​) ។ ប្រសិនបើ​មិន​មាន​នូវ​សញ្ញា​ទាំងនេះ​ទេ នោះ​អ្នក​ត្រូវ ធ្វើការ​សង្គ្រោះ​ចលនា បេះដូង​អោយ​បាន​ជា​បន្ទាន់ ។​
•​    ​ការពារ​សភាព​ស្ហុក​។ ប្រសិនបើ​អាច ដាក់​ជនរងគ្រោះ​អោយ​ដេក ដោយ​ដាក់​ស្ថានភាព អោយ ក្បាល​ជនរងគ្រោះ​អោយទាប​ជាង ខ្លួន​គេ​បន្តិច និង ដាក់​កល់​ជើង​អោយ​ខ្ពស់​។​
      បន្ទាប់​ពី​មាន​ការប៉ះពាល់​ជាមួយនឹង​ចរន្តអគ្គិសនី នោះ​ជនរងគ្រោះ​គប្បី ទៅ​អោយ​គ្រូពេទ្យ​ធ្វើការ ពិនិត្យ រក​មើល​ពី​ការរង​របួស​ផ្នែក​ខាងក្នុង បើ​ទោះបីជា​ពួកគេ មិន​មាន​សញ្ញាណ ឬ រោគសញ្ញា​អ្វី​ស្តែង ចេញ​មក​ក៏​ដោយ ។​


​ការប្រុងប្រយ័ត្ន​
•​    ​អ្នក​មិន​ត្រូវ​ប៉ះ​ជនរងគ្រោះ ដោយ​ដៃទទេ​នោះទេ ប្រសិន​បើ​ពួកគេ​នៅមាន ផ្ទុក​ចរន្តអគ្គិសនី នៅក្នុង​ខ្លួន​នៅឡើយ​។​
• ​    ​មិន​ត្រូវ​នៅ​ជិត ខ្សែភ្លើង​ដែល​មាន​កម្រិត​វ៉ុល​ខ្ពស់ រហូត​ដល់​ថាមពល​ចរន្ត​ត្រូវបាន​កាត់ផ្តាច់​។ ស្ថិត នៅ​យ៉ាងហោចណាស់ អោយបាន ២០​ហ្វីត អោយ​ឆ្ងាយ​ពី​ខ្សែភ្លើង ប្រសិនបើ​វា​នៅ​លោត និង បញ្ចេញ​ផ្កាភ្លើង​។​
•​    ​មិន​ត្រូវ​ធ្វើ​ការផ្លាស់ប្តូ​រ​ទីតាំង​របស់​ជនរងគ្រោះ ដោយសារ​ការ​ឆក់​ចរន្តអគ្គិសនី​ទេ លុះត្រាតែ ពួកគេ ស្ថិតនៅក្នុង​សភាព​គ្រោះថ្នាក់​ភ្លាមៗ ។​

ការសង្រោ្គះបន្ទន់

ដើម្បី​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ប្រឈម​នឹង ពស់​ចឹក នោះ​អ្នក​ត្រូវ​ជៀសវាង​នូវ​ការប៉ះពាល់ រាល់​ប្រភេទ ពស់​ទាំងអស់​។ ប្រសិនបើ​អ្នក​បាន​ជួប​វា នៅ​កន្លែង​ណាមួយ នោះ​អ្នក​ត្រូវ​ព្យាយាម ដើរ​ថយ​ក្រោយ​វិញ យឺតៗ ។ ប្រសិនបើ​អាច​ទៅរួច សត្វ​ពស់​ភាគច្រើន តែង​ជៀស​ចេញ​ពី​មនុស្ស ហើយ​វា​នឹង​ចឹក​យើង តែ នៅពេលណា ដែល​ពួក​វា​ត្រូវ​បាន​រង​ការគំរាមកំហែង ឬ ភ័យខ្លាច​ប៉ុណ្ណោះ ។​

​ប្រសិនបើ​ពស់​បាន​ចឹក​អ្នក នោះ​អ្នក​ត្រូវ​៖

·         រក្សា​ភាពស្ងប់ស្ងាត់​។​

·         ដាក់​ដៃ ឬ ជើង ដែល​ត្រូវ​បាន​ពស់​ចឹក​អោយមាន​លំនឹង ដោយ​ជៀសវាង​នូវ​ការធ្វើ​ចលនា ដើម្បី ទប់ស្កាត់​ជាតិពុល ឬ ពិស កុំ​អោយ​រាលដាល​ទៅកាន់​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​។​

·         ធ្វើការ​ដោះ​ចេញ​នូវ គ្រឿងអលង្ការ​ដែល​អ្នក​កំពុង​ពាក់ មុនពេល​ដែល​អ​វយ​វះ​អ្នក​ចាប់ ផ្តើម​ហើម ប៉ោង ។​

·         ប្រសិនបើ​អាច​ទៅរួច ដាក់​ស្ថានភាព​ខ្លួន​អ្នក ដោយ​ត្រូវ​ដាក់​តំបន់​ដែល​រងគ្រោះ​នេះ អោយបាន ត្រឹម ឬ ទាប​ជាង​កម្រិត​បេះដូង​របស់​អ្នក​។​

·         ធ្វើ​ការសម្អាត​មុខរបួស ប៉ុន្តែ​អ្នក​មិន​ត្រូវ​ជះ​ទឹក​ទៅ​លើ​វា​នោះ​ទេ ហើយ​ត្រូវ​ធ្វើការ​គ្របដណ្តប់​មុខ របួស​ជាមួយនឹង ក្រណាត់​ស្ងួត​ស្អាត​។​

·         ដាក់​ប្រដាប់​អម​នៅ​មុខរបួស ដើម្បី​ជៀសវាង​នូវ ការ​ធ្វើ​ចលនា ប៉ុន្តែ​ត្រូវ​រក្សា​វា​អោយ​រាងរ​លុង​បន្តិច ដោយ​មិន​ត្រូវអោយ​គាបសង្កត់​ចរន្តឈាម​រត់​នោះទេ​។​

·         អ្នក​មិន​ត្រូវ​ប្រើ​ប្រដាប់​កៀប​ស​សៃឈាម ឬ ដាក់​ទឹកកក ស្អំ​នៅលើ​មុខរបួស​នោះទេ​។​

·         អ្នក​មិន​ត្រូវ​ធ្វើការ កាត់​មុខរបួស ឬ ព្យាយាម​យក​ពិស​ចេញពី មុខរបួស​ទេ​។​

·         អ្នក​មិន​ត្រូវ ធ្វើការ​ផឹក​ភេ​ស​ជ្ជះ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន ឬ សុរា​ទេ​។​

·         អ្នក​មិន​ត្រូវ ព្យាយាម​ចាប់​ពស់​យក​មក​ជាមួយ​ទេ ប៉ុន្តែ​អ្នក​ត្រូវ​ព្យាយាម ចងចាំ​នូវ ពណ៌ និង រូបរាង របស់​ពស់ ដើម្បី​អាច​ធ្វើការ​ពិពណ៌នា​ពី​វា​បាន តាម​ដែល​វា​អាច​ជួយ​ក្នុង​ការព្យាបាល បន្សាប​ជាតិ ពិ​សបាន ។​



​ធ្វើការ​ស្វែងរក​ជំនួយ​សង្គ្រោះ​ អោយបាន​ជា​បន្ទាន់ ជា​ពិសេស​ប្រសិនបើ​តំបន់ ដែល​ត្រូវ​បាន​ពស់ ចឹក​នោះ បាន​ផ្លាស់ប្តូរ​ពណ៌ ចាប់ផ្តើម​ហើមប៉ោង ឬ មាន​សភាព​ឈឺចាប់​ខ្លាំង ៕

ការប្រើប្រាស់ឪសថ

នៅប្រទេស​កម្ពុជា គឺជាការ​ពេញនិយម​ខ្លាំងណាស់​ចំពោះការ​ប្រើប្រាស់​ឱសថ​ដោយខ្លួនឯង។ តាមការ​ប៉ាន់​ប្រមាណ ប្រជាពលរដ្ឋញ​ខ្មែរ​មិនតិច​ជាង៧០%​ទេ ដែល​ប្រើប្រាស់ឱសថ​ដោយ​ខ្លួនឯង។ ករណី​នេះ កំពុង​បង្ក​គ្រោះថ្នាក់​យ៉ាងធំ​ដល់​សុខភាព និង​សុខុមាលភាព​ប្រជាពលរដ្ឋ​យ៉ាង​ចម្រូង​ចម្រាស់​បំផុត។ ដើម្បីជួយ​បង្ហាញ​ផ្លូវដល់​ប្រជាពលរដ្ឋ​ខ្មែរ ​យើងខ្ញុំសូម​ណែនាំ​ជូនអំពី​របៀប​ប្រើប្រាស់​ឱសថ​ត្រឹមត្រូវ​ដោយ​ខ្លួនឯង និងដោយ​វេជ្ជបញ្ជា នៅលើ​ទំព័រ​របស់ខ្លួន​ចាប់ពី​ពេលនេះ​តទៅ។


ជារៀង​រាល់ថ្ងៃ មនុស្ស​ម្នាក់ៗ​តែងតែ​មានជម្ងឺ និង​ឈឺថ្កាត់​បន្ដិចបន្ដួច​មិនអាច​ចៀសផុត​ឡើយ។ ជម្ងឺខ្លះ​ធ្ងន់ ជម្ងឺ​ខ្លះទៀត​ស្រាល។ លោកអ្នក​អាច​សម្រេច​ប្រើប្រាស់​ឱសថ ឬថ្នាំ​សង្កូវ​ដោយ​ខ្លួនឯង ឬ​តាមរយៈ​វេជ្ជបញ្ជា ប៉ុន្ដែ​គ្រូពេទ្យ​ខ្លះក៏​ទូន្មាន​ដល់អ្នក​ជម្ងឺ​ឱ្យប្រើប្រាស់​បន្ថែម ឬ​បន្ដក្នុង​ករណី​មិនទាន់​ជាដាច់ ឬ​លាប់ឡើង​វិញ​ជាដើម ពោល​ទៅតាម​ករណី​នីមួយៗ។ ដើម្បី​ធានាបាន​ការ​អនុវត្ដ​ត្រឹមត្រូវ និង​ប្រកប​ទៅដោយ​សុវត្ថិភាព ការ​ប្រើប្រាស់​ឱសថ​ដោយ​ខ្លួនឯង អាចធ្វើ​ទៅបាន​តែត្រូវ​គោរព​គោលការណ៍​មួយចំនួន។

1 . សូមសួរ​យោបល់​ឱសថ​ការី ដែល​ប្រចាំការ​នៅឱសថ​ស្ថាន
ទោះបីជា​ឱសថ​ភាគច្រើន​ត្រូវបាន​គិតគូរ​ពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​បែបណា​ក្ដី ប៉ុន្ដែ​មុននឹង​សម្រេច​ទិញឬ​ប្រើឱសថ​ណាមួយ​ដែលគ្មាន​វេជ្ជបញ្ជា គួរតែ​ត្រូវ​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​ជាមុនសិន។ ឱសថការី​គឺជា​អ្នកវិជ្ជាជីវៈ​មួយដែល​ទទួលការ​បណ្ដុះ​បណ្ដាល យ៉ាងតិច​បំផុត​៥ឆ្នាំ ដើម្បី​ឈរឈ្មោះ​ជាអ្នក​បើកឱសថ​ស្ថាន និងផ្ដល់​ដំបូន្មាន​ដល់​អតិថិជន​អំពី​ឱសថ និងការ​ប្រើប្រាស់​របស់វា។ ឱសថការី​ជាអ្នក​ទទួល​បន្ទុក​ផ្ដល់ដំបូន្មាន​អំពី​ឱសថ ដែលអាច​ប្រើឱសថ​បាន និង​កាលៈទេសៈ​ប្រើប្រាស់។ សូម​កុំច្រឡំ​អ្នកលក់​ឱសថ និង​ឱសថការី។ ជាក្រឹត្យ​ក្រម នៅឱសថស្ថាន​មួយ​ត្រូវមាន​ឱសថការី​ប្រចាំការ។

2 . សូម​ពិគ្រោះ​គ្រូពេទ្យ​របស់​លោកអ្នក​ក្នុង​ករណី​សង្ស័យ ករណី​មាន​ផ្ទៃពោះ បំបៅ​ដោះកូន ឬ​សម្រាប់​ទារក​ប្រើប្រាស់
មុនពេល​ព្យាបាល តោង​ដឹងអំពី​បញ្ហា​សុខភាព ដែល​ចោទជា​បញ្ហា និងត្រូវ​ព្យាបាល។ មានតែជម្ងឺ​ឬអាការរោគ​ដែល​ស្គាល់ច្បាស់​ទេ ទើប​នាំឱ្យ​មានការ​សម្រេចចិត្ដ​ថាប្រើប្រាស់​ឱសថ​ដោយ​ខ្លួនឯង​ប្រកប​ទៅដោយ​ ហេតុផល។ ករណី​រោគសញ្ញា​ជម្ងឺ​នៅសង្ស័យ​មិនទាន់​ច្បាស់ ឈឺ​គំហុក និង​កើតមាន​មិនឈប់ លោកអ្នក​ត្រូវទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួលបាន​ការ​ពិនិត្យសុខភាព ​ស៊ីជម្រៅ។ អាច​ជាករណី​ផងដែរ បើសិន​ជាការ​ប្រើប្រាស់​ឱសថ​នោះនៅតែ​មិនមាន​ការ​ប្រសើរ​ឡើង។ ចំពោះ​ករណី​ស្ដ្រីមាន​ផ្ទៃពោះ ស្ដ្រីដែលបំ​បៅ​ដោះកូន និង​ទារក ពួកគេ​មិនត្រូវ​ទទួលទាន​ឱសថ​ណាមួយ​ដោយគ្មាន​ដំបូន្មាន​គ្រូពេទ្យ​នោះទេ។

3 . សូម​ប្រើប្រាស់​ឱសថ​ដោយ​ខ្លួនឯង តែក្នុង​រយៈពេល​មួយសមស្រប​តែប៉ុណ្ណោះ
ករណី​ស្ថានភាព​សុខភាព​ទូទៅ​រឹតតែ​ធ្ងន់ធ្ងរ​នៅពេល​កំពុង​ព្យាបាល​ លេបថ្នាំ​ដោយ​ខ្លួនឯង ឬ​មិនមាន​ការ​ប្រសើរឡើង​ទាល់តែ​សោះ ការ​ពិគ្រោះ​ជម្ងឺ ឬការ​ពិគ្រោះ​វេជ្ជសាស្ដ្រ​មួយត្រូវ​ធ្វើឡើង​ជាដាច់ខាត មិនត្រូវ​បណ្ដែត​បណ្ដោយ​នោះឡើយ។ គ្រប់​ករណី​ទាំង អស់ លោកអ្នក​ត្រូវមើល​កាលបរិច្ឆេទ​ប្រើប្រាស់ មិនត្រូវ​ប្រើប្រាស់​ឱសថ​ដែល​ហួសកាល​កំណត់​ដែលបាន​សរសេរ​នៅលើ​ប្រអប់​នោះ ទេ។

4 . សូមកុំ​អនុវត្ដ​ការ​ប្រើប្រាស់​ឱសថ​ដោយខ្លួនឯង​បែបលាក់​លៀម
ប្រសិនបើ​លោកអ្នក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បន្ទាប់​ពីនិន្នាការ​នៃការ​ ប្រើប្រាស់​ឱសថ​ដោយ​ខ្លួនឯង​មិនមាន​ប្រសិទ្ធ​ភាព សូមកុំ​លាក់លៀម​ការ​ព្យាបាល ឬ​លេបថ្នាំ​ដែល​លោកអ្នក​បានធ្វើ​ដោយ​ខ្លួនឯង ឬ​លោកអ្នក​កំពុង​បន្ដធ្វើ​នៅឡើយ។ គ្រូពេទ្យ​ធ្លាប់ដឹង​រួចមក​ហើយ​ថា អ្នកជម្ងឺ​របស់ខ្លួន​ធ្លាប់​សាកល្បង​ព្យាបាល​ដោយ​ខ្លួនឯង​រួចមក​ហើយ មុននឹង​គេឱ្យខ្លួន​ព្យាបាល ជាពិសេស​ករណី​ឈឺបន្ដិច​បន្ដួច។ គ្រូពេទ្យ​ល្អពិតជា​មិន​រិះគន់ និង​ថ្កោលទោស​អ្នកជម្ងឺ​របស់​ខ្លួននោះ​ឡើយ។

5 . សូមអាន​ព័ត៌មាន​ឱសថ និង​មើល​សម្បក​ប្រអប់
សម្បក​ប្រអប់​ឱសថ​មិនមែន​ប្រើស​ម្រាប់តែ​វេចខ្ចប់​ឱសថ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏មាន​ប្រាប់អំពី​របៀប​ប្រើប្រាស់ និង​ព័ត៌មាន អំពី​ឱសថ​នានា ដូចជា​ឈ្មោះថ្នាំ អ្នក​ផលិត ធាតុផ្សំ​សកម្ម ថ្ងៃខែឆ្នាំ​កំណត់​ប្រើប្រាស់​ជាដើម។ ហេតុនេះ​គួរថែរក្សា​សម្បក​ប្រអប់ និង​ព័ត៌មាន​ឱសថ​ទាំងនោះ​ទុកនៅ​កន្លែង​សុវត្ថិភាព​មួយ។
សូមអាន​ប័ណ្ណ​ព័ត៌មាន​ឱសថ​ដោយ​ប្រុងប្រយ័ត្ន។ ប័ណ្ណនេះ​ប្រាប់​លោកអ្នក​អំពី​របៀប​ប្រើប្រាស់ ជម្ងឺដែល​ត្រូវប្រើ​ធាតុផ្សំ ទម្រង់​សណ្ឋាន កម្រិត​ប្រើប្រាស់​ទៅតាម​អាយុ ឬ​ទម្ងន់ រយៈពេល​ប្រើប្រាស់​ព្យាបាល​មុននឹង​ទៅជួប​គ្រូពេទ្យ ប្រការ​ប្រុង​ប្រយ័ត្ន ឥទ្ធិពល​អាក្រក់​ដែលអាច​កើតមាន និង​របៀប​ថែរក្សា​ទុកដាក់​ឱសថ។

6 . សូម​ចៀសវាង​ការ​ប្រើប្រាស់​ឱសថ​ច្រើនមុខ
ការ​លេបថ្នាំ​ច្រើនមុខ​ដំណាល​គ្នា អាច​នាំឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ឬ​ផ្ទុយទៅវិញ​អាចកាត់​បន្ថយ​ប្រសិទ្ធភាព ឬជួន​ពេលទៀត​អាចបង្កើន​នូវ​ឥទ្ធិពល​គ្រោះថ្នាក់​ដែល​មិនចង់​បាន​ (ឥទ្ធិពលទី២)។ ពេញមួយ​រយៈពេល​ព្យាបាល​ដោយ​វេជ្ជបញ្ជា លោកអ្នក​ត្រូវប្រាប់​គ្រូពេទ្យ​ឱ្យអស់​នូវការ​ប្រើប្រាស់​ឱសថ​ផ្សេងទៀត​ដោយ​ ខ្លួនឯង ដែល​លោកអ្នក​កំពុងធ្វើ​ផងដែរ។

7 . សូម​ចៀសវាង​ទទួលទាន​ស្រាពេល​លេបថ្នាំ
ជាតិ​អាល់កុល ឬ​ស្រា អាចធ្វើ​ឱសថ​ជាច្រើន​ប្រែប្រួល​ប្រសិទ្ធភាព និងបង្កើន​គ្រោះថ្នាក់នៃ​ឥទ្ធិពល​អាក្រក់ ឬឥទ្ធិពល​ទី២។ ដូចគ្នា​ទៅនឹង​ឱសថ​មួយចំនួន​ដែរ ស្រាអាច​កាត់បន្ថយ​លឿន​ប្រតិកម្ម​ជាខ្លាំង ដែលជាការ​ប្រុងប្រយ័ត្ន​យ៉ាងខ្លាំង​ក្លា​សម្រាប់​ការ​បើកបរ​រថយន្ដ ឬ​ការបញ្ជា​ម៉ាស៊ីន​អ្វីមួយ។

8 . សូម​រក្សាទុក​ដាក់​ឱសថ​ឱ្យបាន​ត្រឹមត្រូវ
ក្រោម​ឥទ្ធិពល​នៃពន្លឺ កម្ដៅ ឬ​សំណើម ឱសថ​អាច​ខូចគុណភាព។ ដើម្បី​ថែរក្សា​ទុកឱ្យបាន​ត្រឹមត្រូវ សូមទុក​វានៅ​ម្លប់ ត្រជាក់​ល្មម និងកន្លែង​ស្ងួត។ រឹតតែ​ប្រសើរ លោកអ្នក​អាច​ទិញ​ទូសម្រាប់​ថែរក្សា​ទុកដាក់​ឱសថ។

9 . សូម​ទុកដាក់​ថ្នាំឱ្យ​ឆ្ងាយពីដៃ​ក្មេង
ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ជាចាំបាច់​លោកអ្នក​ត្រូវទុកដាក់​រក្សាទុក​ឱសថ ​ឱ្យនៅ​ឆ្ងាយពីដៃ​ក្មេង នៅ​ទីកន្លែង​ខ្ពស់ ឬក្នុង​ទូមួយ​បិទជិត​ដោយ​សោរ។ មិនគួរ​ទុកដាក់​ឱសថ​នៅក្នុង​ថតតុក្នុង​បន្ទប់​គេង ធ្នើរ​នៅក្នុង​ចង្ក្រាន​បាយ ឬក្នុង​បន្ទប់ទឹក​នោះទេ បើមិនមាន​សោរ​ចាក់បិទ​ជិត​នោះទេ។ មាន​ករណី​លើកលែង​ខុសពី​គោលការណ៍​នេះ ថ្នាំបង្ការ​(វ៉ាក់សាំង) និងថ្នាំ​សុលបូក​រួមទាំង​ថ្នាំ ម្សៅ ឬ​ទឹកម្សៅ​(ថ្នាំផ្សះ ឬ​អង់ទីប៊ីយូទិច)​អាចទុក​ដាក់នៅក្នុង​ទូទឹកកក​បាន។ ប៉ុន្ដែ​សូមទុក​ដាក់រុញ​វាទៅ​ឱ្យជ្រៅជាន់​លើគេ ប៉ុន្ដែ​មិន ត្រូវទុក​ដាក់​រហូត​ភ្លេចយក​មកប្រើ​នោះទេ។

10 . ត្រូវហ៊ាន​បោះបង់​ចោលការ​ប្រើប្រាស់​ឱសថ​ដោយ​ខ្លួនឯង
ព្យាបាល​ដោយគ្មាន​ការ​ពិគ្រោះ​វេជ្ជសាស្ដ្រ អាចធ្វើ​ទៅបាន​សម្រាប់​តែករណី​ជម្ងឺ​ដែលស្គាល់​ច្បាស់ ឬ​វិនិច្ឆ័យរោគ​ពិតប្រាកដ​តែប៉ុណ្ណោះ។ ករណី​មានជម្ងឺ​រ៉ាំរ៉ៃ​មួយចំនួន ជាអាទិជម្ងឺ​ទឹកនោម​ផ្អែម ជម្ងឺ​បេះដូង ជម្ងឺ​ខ្សោយ​ប្រព័ន្ធ​ការពារ ជម្ងឺ​ថ្លើម ឬជម្ងឺ​តម្រង់​នោម លោកអ្នកត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន មុនលេប​ថ្នាំអ្វី​មួយ ទោះបីជា​ករណី​ជម្ងឺ ឬ​អាការរោគ​តិចតួចក្ដី។ ដូចគ្នា​ផងដែរ ករណី​ដែលមាន​អាការ​រោគ ឬជម្ងឺ​ដែល​មិនអាច​ពន្យល់​បាន ក៏​លោកអ្នក​មិនគួរ​សម្រេចចិត្ដ​ប្រើប្រាស់​ឱសថ​ដោយ​ខ្លួនឯង​នោះទេ។

វីធីសាស្រ្តបង្រៀនកូន

ឪពុក​ម្តាយ​គួរ​បង្រៀន​កូន​ឲ្យ​ចេះ​ចាត់ចែង​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​ ខ្លួន​តាម​ពេលវេលា​ទៀត​ទាត់​ឲ្យ​កើត​ជា​ទម្លាប់​ដូចជា ការ​ទទួលទាន ការ​គេង ឬ​ការ​សិក្សា​រៀនសូត្រ ដើម្បី​​ស្វែង​យល់​​ពី​វិន័យ​​ការ​ទទួល​ខុស​ត្រូវ​​បែប​​ងាយ​។​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​និង​កើតចេញ​ជា​លទ្ធផល​ល្អគួរ​ចាប់​ផ្តើម​ បង្ហាត់បង្ហាញ​ជា​សន្សឹមៗ​តាំង​ពី​កូន​នៅ​តូច​។​
១-​ដុស​ធ្មេញៈ​ ​នាំ​កូន​ទៅ​ជ្រើសរើស​ទិញ​ច្រាស ថ្នាំដុសធ្មេញ​ដែល​កូន​ចូល​ចិត្ត គ្រាន់តែ​អ្នកជា​ជំនួយការ ដែល​ចាំ​ប្រាប់​ពី​រឿង​សុខ ភាព​អនាម័យមាត់​-​ធ្មេញ ដូចជា មុន​ចូល​គេង អាច​បបួល​កូន​ទៅ​ដុសធ្មេញ ដែល​ត្រឹមត្រូវ​ដល់​កូន​ផង​។​
២-​កក់សក់ៈ​ ​ចំពោះ​ក្មេង​តូចៗ ការ​កក់សក់​​អាច​ជា​របស់​លេង​ពិតជា​ទាក់ទាញ​ចិត្ត​របស់​គេ​។ ប៉ុន្តែ​ក្មេង​ធំ​បន្តិច អ្នក​អាច​បន្ថែម​តិច​និក​ពេល​ងូតទឹក​ដល់​កូន​ដោយ​បង្រៀន​​កូន​កក់សក់ ដូចជា​ចាក់​សាប៊ូ​ដាក់​បាតដៃ ម្តង​បន្តិចៗ កក់​ពីរដង រួច​លាង​ជម្រះ​ដោយ​ទឹកស្អាត​រហូត​អស់​ពពុះ​ពី​ក្បាល​។​
៣-​ងូតទឹកៈ​ ​បើ​រឿងនិទាន​ដែល​ពាក់ព័ន្ធ​នឹង​ការសម្អាត​រាងកាយ ថែ​ខ្លួន មក​បង្រៀន​កូន​ទើប​កូន​បាន​ទាំង​ចំណេះដឹង និង​ការសប្បាយ​ពី​ការ​ស្តាប់​រឿង​និទាន​។​
៤-​ស្លៀកពាក់ៈ​ ច្រៀង​ចម្រៀង​បបួល​កូន​រៀន​ពី​ការ​ស្លៀកពាក់ ដូចជា លើកដៃ​ឡើង រួច​បង្វិល​ពាក់អាវ ស៊ក​ដៃ​ចូល​ម្តង​មួយ ហើយ​ត្រូវ​បិទ​ឡេវអាវ ត្រួតពិនិត្យ​ភាព​រាបរយ​ថា បិទ​ឡេវ​ឬ​នៅ​? រូត​ខ្សែរូត​ហើយ​ឬ​នៅ​? ...​ជាដើម​។​
៥-​ពាក់​ស្រោមជើង​-​ស្បែកជើងៈ​ ​លេងល្បែង​ប្រណាំង​ពាក់​ស្បែកជើង ដោយ​កំណត់​ពេល​រវាង​ឪពុក និង​កូន នរណា​ពាក់​ស្បែកជើង​បាន​រួចរាល់​មុន​ព្រមទាំង​ទះដៃ​ផ្តល់​ជា​កម្លាំងចិត្ត និង​បង្រៀន​កូន​ចងខ្សែ​ស្បែកជើង​ត្រឹមត្រូវ បើ​កូន​ចង​ខុស​។​
៦-​បោក​ខោ​អាវៈ​ បបួល​កូន​ធ្វើ​កិច្ចការ​រួមគ្នា​ដូចជា ឲ្យ​កូន​ប្អូន​ជួយ​ដួស​​ទឹក​ដាក់​ផើង​បោក​ខោ​អាវ​។ រីឯ​កូន​បង​មាន​កម្លាំង​ខ្លាំង​ជាង​អាច​ជួយ​អ្នក​ម្តាយ​បោក​ខោអាវ​។ អាច​ចាប់ផ្តើម​ពី​បោក​ក្រណាត់​ជូត​មុខ​បោក​ស្រោមជើង​ខ្លួនឯង ជាមុនសិន​រួច​សឹម​បោក​ខោអាវ​តាម​ក្រោយ​។​
៧-​ថែទាំ​កន្លែង​គេងៈ​ ​ឲ្យ​កូន​ជួយ​ការងារ​តូចតាច​របស់ខ្លួន និង​របស់​ឪពុក​ម្តាយ ដូចជា​ប្រមូល​រៀបចំ និង​សម្អាត​កន្លែង​គេង​របស់​ខ្លួនឯង​ពេល​ក្រោក​ពី​គេង ឬ​លាងចាន ពេល​ទទួលទាន​អាហារ​រួច​។​
​អ្វី​ដែល​សំខាន់​បំផុតមិន​អាច​ខ្វះ​បាន គឺ​កម្លាំងចិត្ត​ពាក្យ​សរសើរ ដែល​វា​មាន​តម្លៃ​បំផុត​សម្រាប់​អារម្មណ៍​កូន​។ ដូច្នេះ​ឪពុក​ម្តាយ គួរ​សរសើរ​កូន​រាល់ពេល​ដែល​ពួកគេ​អាច​ធ្វើ​​អ្វី​បាន​៕

ការកាត់បន្ថយអាការះមញ្ញូប់ភ្នែក

ជាធម្មតាភាពមើលមិនសូវឃើញវិវឌ្ឍន៍ក្នុងអំឡុងពេលនៅក្មេងប៉ុន្តែការមើលឃើញ                    របស់មនុស្សពេញវ័យជាច្រើនបានចុះខ្សោយក្រោយពីពួកគេចាប់ផ្តើមបំពេញការងារ         ​​  នៅការិយាល័យហើយមនុស្សភាគច្រើនមានជំនឿរថាជំងឺភែ្នកមីញ៉ូបកើតទឿងដោយ                   ​   សារការប្រើប្រាស់កុំព្យូទ័រការមើលទូរទស្សន៍ឫអានអក្សរក្រោមពន្លឺភ្លើងមិនសូវភ្លី ។   ​  តាមការស្រាវជ្រាវបានបង្ហាញផ្ទុយពីជំនឿរដែលថាការសម្លឹងមើលច្រីនជាមួលហេតុ បណ្តាលឱ្យភ្នែកមីញ៉ូបក្នុងការស្រាវជ្រាវនោះបង្ហាញថាការចេញលេងនៅខាងក្រៅផ្ទះ     ​​       រយៈពេលពីបីម៉ោងរៀងរាល់ថ្ងៃនៅក្រៅផ្ទះជួយកាត់បន្ថយឱកាសនៃការវិវត្តន៍នៃស្ថាន          ភាពភ្នែកមីញ៉ូបបានជាងពាក់កណ្តាល។ អ្នកស្រាវជ្រាវរបស់អូស្ត្រាលីជឿថាពន្លី ព្រះអាទិត្យជួយបញ្ចេញនូវជាតិគីមីដែលរារាំងមិនឱ្យកែវភ្នកមានការប្រែប្រួលដែលបង្ក ឱ្យមានលក្ខខណ្ឌបែបនេះ។ពួកគេបានប្រៀបធៀបចក្ខុវិញ្ញាណនិងទម្លាប់របស់កេ្មងៗ ​ដែលមានអាយុចាប់ពី៦ឆ្នាំនិង៧ឆ្នាំនៅក្នុងប្រទេសសឹង្ហបូរី និងប្រទេសអូស្ត្រាលី ។​     ​​​     ​​​​​  ៣០%នៃកុមារជនជាតិសឹង្ហបូរីមានជំងឺមីញ៉ូបច្រើនជាង១០ដងនៃអត្រាកើតនៅ​​​​​​ ប្រទេសអូស្ត្រាលី។ គំរូស្រដៀងគ្នានេះដែរបានលេចឡើងនៅពេលដែលក្រុមវិភាគ​​​​​​ បានដាក់កំរិតលើកុមារដើមកំណើត ចិន ដែលមានន័យថាភាពខុសប្លែកគ្នាមិនអាច​​ ត្រូវបានពន្យល់តាមរយៈហ្សែន។ក្រុមទាំងពីរបានចំណាយពេលអានសៀវភៅមើល​ ទូរទស្សន៍និងលេងកុំព្យូទ៍រហេ្គមក្នុងរយៈពេលដូចគ្នា។ប៉ុនែ្តកុមារនៅអូស្រ្តាលីបាន ​​​​ចំណាយពេលមធ្យម២ម៉ោង ក្នុងមួយថៃ្ងនៅក្រៅផ្ទះគឺនាទីច្រើនជាងបណ្តាកេ្មងៗ​ នៅអាស៊ីក្បែរខាង។សាស្រ្តាចារ្យមកពីមជ្ឈមណ្ឌលចក្ខុវិញ្ញាណរបស់ក្រុមប្រឹក្សាស្រាវ ​ជ្រាវអូស្រ្តាលីបាននិយាយថាយើងបានរកឃើញកំណើនដ៍ច្រើននូវក្នុងភាពមើលមិន​ សូវឃើញនៅក្នុងចំណោមកុមារនៅក្នុងសង្គមនៅទីក្រុងនៅទូទាំងពិភពលោកនិង​ កត្តាទូទៅដ៍លេចធ្លោប្រហែលជាការចំណាយពេលតិចទៅៗនៅខាងក្រៅ។យោបល់​ ដែលថាការអានសៀវភៅធ្វើឱ្យមីញ៉ូបភែ្នកនោះត្រូវគេជឿររាប់រយឆ្នាំមកហើយ។ ប៉ុនែ្តទិន្ន័យថ្មីៗនេះបង្ហាញថាការចំណាយពេល នៅខាងក្រៅវាជាកត្តាសំខាន់។ លោកសាស្រ្តាចារជឿរថាពន្លឺធម្មជាតិដែលអាចភ្លឺជាងពន្លឺនៅក្នុងផ្ទះរាប់រយដង​ ជួយកាត់បន្ថយភែ្នកមីញ៉ូបដោយចំណាយពេលតែពីឫបីម៉ោងក្នុងមួយថ្ងៃនៅទី​ កំសាន្តណាដែលមានខ្យល់អាកាសបរិសុទ្ធអាបជួយកាត់បន្ថយការប្រែប្រួល​ នៃលក្ខខណ្ឌខុសធម្មតា។ការវិភាគនៅប្រទេសឥណ្ឌានិងអាមេរិកក៍បានធ្វើ​ សេចក្តីសន្និដ្ឋានស្រដៀងគ្នានេះដែរ​។

អាការះជម្ងឺរលាកខួរក្បាល

ជម្ងឺ​រលាកខួរ​ក្បាល​គឺ​ជា​ជម្ងឺ​មួយ​ប្រភេទដែល​មិន​
អាច​ធ្វើ​កា​រ​ព្យាករណ៍​ទុកជា​មុន​បា​ន​នោះ​ទេហើយ​
ជម្ងឺ​នោះ​គឺ​អាច​បណ្តាលមក​ពី​ការ​ឆ្លង​តាម​វីរ៉ុស​ដែល​
បង្ក​ឱ្យ​អ្នក​មាន​អាការៈ​ដូច​ជម្ងឺ​ផ្តាសាយ​អញ្ជឹង​។តាម​
ការ​វិភាគ​របស់​លោកវេជ្ជបណ្ឌិត​បាន​បង្ហាញ​ពី​អាការៈ​
នៃ​ជម្ងឺ​រលាក​ខួរ​ក្បាល​នេះ​ ជូន​ដល់​ប្រិយ​មិត្ត​ឱ្យ​បាន​
ជ្រាបខ្លះៗ ដើម្បីឱ្យ​យើង​ធ្វើ​ការ​កត់​សម្គាល់​បាន​ងាយ​
ស្រួ​ល​ដូច​ខាង​ក្រោម៖
១- ជម្ងឺ​នេះ​អាច​បណ្តាល​ឱ្យ​អ្នក​ជម្ងឺ​មាន​សភាព​ឈឺ​ក្បាល​​និង​ក្តៅ​ក្បាល​ខ្លាំង​មិន​បាត់។
២- ខ្លួន​របស់​អ្នកជម្ងឺ​ក្តៅ​ខ្លាំង​ ថែម​ទាំង​ធ្វើ​ឱ្យ​អ្នក​ជម្ងឺ​មាន​សភាព​វង្វេង​វង្វាន់​បាត់​ស្មារតី។

៣- ជម្ងឺ​នេះ​បាន​បណ្តាល​ឱ្យ​អ្នក​ជម្ងឺ​ប្រកាច់​ និង​អាច​ស្លាប់​មួយ​ចំ​ហៀង​ខ្លួន។
៤- មាន​សភាព​អស់​កម្លាំង​ កម្លាំង​នៃ​សាច់​ដុំ​ខ្សោយចុះ​ និង​មាន​ការ​ឈឺ​ចាប់​គ្រប់​សន្លាក់​ផ្សេងៗ។
៥- អាច​ឈាន​ដល់​ការ​បាត់​បង់ជីវិត​ផង​ដែរ។
ចំ​ពោះ​ទារក​តូចៗវិញ​នោះ​ រោគ​សញ្ញា​នៃ​ការ​រលាកខួរក្បាល​នេះ​បាន​ស្តែង​ឱ្យ​ដឹង​ដូច​ជា៖
១- ទារក​យំ​មិនព្រម​បាត់
២- មាន​ការ​ក្អួត​ចង្អោរ​ឥតឈប់ឈរ
៣- ប្រហើយ​របស់​ទារក​ឡើង​ប៉ោង​ និង​ទន់ខ្លាំង
៤- ខ្លួន​របស់​ទារក​ឡើង​រឹង​ និង​មិនព្រមបៅ​ជា​ដើម។
ដូច្នេះ​ប្រសិន​បើ​អ្នក​ជួប​នូវ​រោគ​សញ្ញា​ដូចខាង​លើ​នេះ​ សូម​រួសរាន់​ឆាប់​នាំ​កូន​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​
សម្រាក​ព្យាបាល​ឱ្យ​បាន​លឿន​ជា​ទី​បំ​ផុត។

ការលុបបំបាត់រោគកព្រឹាលនូវកម្ពុជា

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ អង្គការ​សុខភាព​ពិភព​លោក​ និង​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ដើម​ឆ្នាំ ២០១៣​នេះ​ថា កម្ពុជា បាន​លុប​បំបាត់​ជំងឺ កញ្រ្ជឹល​ទាំង​ស្រុង​នៅ​ឆ្នាំ​២០១២ ហើយ​រំពឹង​ថា​នឹង​គ្មាន កើត​ឡើង​ទៀត​ទេ​នៅ​បណ្តា​ឆ្នាំ​ក្រោយៗ​ទៀត។


ដោយ ​យោង​តាម​ការ​តាម​ដាន​ស្រាវជ្រាវ​ជំងឺ​របស់​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​ បង្ការ ដែល​មិន​បាន​រកឃើញ​មាន​ជំងឺ​កញ្ជ្រឹល​អស់​រយៈពេល​មួយឆ្នាំ​មក​ហើយ នេះ​គឺជា​ការ​ថយចុះ​យ៉ាង​ខ្លាំង រាប់​ពី​ឆ្នាំ​២០០៨​ មាន​ចំនួន​៨០០​ករណី ហើយ​ឆ្នាំ​២០១១ មាន​៧០០​ករណី​ តាម​រយៈ​យុទ្ធនាការ​ផ្តល់​ថ្នាំ​បង្ការ ដោយ​មាន​ការ​ជួយ​គាំទ្រ ពី​អង្គការ​អន្តរជាតិ ជា​ច្រើន​នោះ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បាន​និយាយ​ថា "​យើង​កំពុង​ខិតខំ​បន្ថែម​ទៀត​ដើម្បី​ផ្តល់​ថ្នាំ​បង្ការ​ដល់​កុមារ​និង​ ស្ត្រី​ទាំង​អស់ មិន​ថា​គេ​នៅ​ទីជិត ឬ ឆ្ងាយ​ដល់​ណា​ទេ  យើង​បាន​លុបបំបាត់​ជំងឺ​គ្រុន​ស្វិតដៃជើង​ជា​រៀងរហូត​ ហើយយើង​មាន​បទ​ពិសោធន៍​នេះ យើង​នឹង​បំបាត់​ជំងឺ​កញ្ជ្រឹល​ទៀត​"​។
លោក ​រដ្ឋមន្ត្រី​មានប្រសាសន៍​ម​ ន្ថែ​ម​ថា "​ខ្ញុំ​សូម​យក​ឱកាស​នេះ រំលឹក​ដល់​បុគ្គលិក​មន្ត្រី​សុខាភិបាល​ទាំងអស់​ថា កុមារ​ទាំងអស់​ក្នុងព្រះរាជាណាចក្រ​កម្ពុជា ត្រូវតែ​បានទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រឹល​ចំនួន ២​ដូ​ស រួមជាមួយ វ៉ាក់សាំង​ឯទៀត ដែលមានក្នុង​កម្មវិធី​ជាតិផ្តល់​ថ្នាំបង្ការ​ជាប្រចាំ​"។

​សូមបញ្ជាក់ថា កញ្ជ្រឹល​ជា​ជំងឺងាយ​ឆ្លង​លើ​កុមារ ហើយ​បណ្តាល​ឲ្យ​មាន​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ ដូចជា រលាក​សួត រាក និង​ពិការភ្នែក​។​ កម្ពុជា​បាន​ផ្តើម​ការផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រឹល​លើកដំបូង​ក្នុង ​ឆ្នាំ​១៩៨៦ បង្កើន​អត្រា​គ្របដណ្តប់​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រឹលបាន​យ៉ាង​ឆាប់រហ័ស រហូត​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​ថ្ងៃនេះ  ដោយមាន​ការរួម​មួយ​ចំណែកដ៏​ធំ​ពី​យុទ្ធនាការផ្តល់​បន្ថែម​ថ្នាំ​បង្ការជំងឺ​ កញ្ជ្រឹល​ជាច្រើនលើក​តាំងពី​ឆ្នាំ ២០០១-២០០៣ ឆ្នាំ​២០០៧ និង ឆ្នាំ​២០១១ ដែលមាន​ការគាំទ្រ​យ៉ាងរឹងមាំ​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍ​ន៏​ដូចជា​អង្គការ WHO  UNICEF  AusAID JICA LATTER DAYS SAINT Charities និង ​HSSP2​។

ឆ្នាំ​២០១២ កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​បាន​បញ្ចូល​វ៉ាក់សាំង​ការពារ​ជំងឺ​ កញ្ជ្រឹល​ជា​ដូ​ស​ទី​២ នៅពេល​កុមារ​អាយុ​១៨​ខែ ដើម្បី​បង្កើន និង​ធានា​សក្តា​នុពល ការពារ​ទល់​នឹង​ជំងឺ​កញ្ជ្រឹល កាន់តែ​ប្រសើរ​ថែមទៀត​។ ដូចនេះ​កុមារ​ទាំងអស់ ដែលមាន​អាយុ ក្រោម​២​ឆ្នាំ ទទួលបាន វ៉ាក់សាំង ការពារ​ជំងឺ​កញ្ជ្រឹលចំនួន​ពីរ​ដូ​ស លើក​ទី​១​នៅពេល​មាន​អាយុ​៩​ខែ និង​លើក​ទី​២​នៅពេល​អាយុ​១៨​ខែ​។​

ការយំមានប្រយោជន៏


មនុស្ស​ជា​ច្រើនយល់ថា ការយំគ្មាន​ផ្តល់​ផល​​ប្រយោជន៍​អ្វីក្រៅ​ពី​ធ្វើ​ឱ្យ​ភ្នែក​របស់​អ្នក​ហើម ក៏ដូច​ជាពិ​បាក​ចិត្ត​អស់​ទឹក​ភ្នែក​នោះ​ទេ ។ ប៉ុន្តែ ផ្ទុយ​ពី​ការ​យល់​ឃើញ​របស់​អ្នក ការ​យំ​អាច​ផ្តល់​នៅ​គុណ​ប្រយោជន៍​មួយ​​ចំនួន​​ចំពោះ​សុខ​ភាព​របស់​អ្នក​ផង​ ដែរ ។ តើ​អ្នក​ដឹង​ទេ​ថា តើ​ការ​យំ​ផ្តល់​ប្រ​យោជន៍​អ្វី​ខ្លះ​ដល់​រាង​កាយ​របស់​អ្នក ? ​ថ្ងៃនេះយើងខ្ញុំសូម​បង្ហាញ​ជូន​នៅ​អត្ថ​ប្រ​យោជន៍​នៃ​ការ​យំ​ចំ​ពោះ​សុខ​ ភាព ។ 
១. ជួយណ្តេញ Toxin : ការយំអាចជួយបណ្តេញនៅ Toxin ដែលមាននៅក្នុងរាងកាយរបស់អ្នក ។ Toxin ដែល​មាន​ក្នុង​រាង​កាយ​របស់អ្នក​មិន​អាច​បណ្តេញ​ចេញមកក្រៅនោះទេ ដូច្នេះ មានតែការយំប៉ុណ្ណោះដែលអាចជួយជម្រះនៅ Toxin ដែលមានក្នុងរាងកាយរបស់អ្នក ។
២. ធ្វើឱ្យអ្នកមាំមួន : ការយំក៏ដូចជាលំហាត់ប្រាណមួយជួយដល់ផ្នែកចិត្តសាស្ត្ររបស់អ្នក ។ វាអាចជួយបញ្ចេញចោលនៅបញ្ហា ក៏ដូចជា​ការ​ព្រួយ​បារម្ភ និងទុក្ខសោកដែលមាននៅក្នុងរាងកាយរបស់អ្នក ដែលអាចជួយឱ្យអ្នកមានកម្លាំងចិត្តឡើងវិញ ។
 ៣. ជួយឱ្យមានអារម្មណ៍ស្រស់ថ្លា : មនុស្សជាច្រើនសារភាពថា ក្រោយពេលយំពួកគេតែងតែមានអារម្មណ៍ស្រស់ថ្លា និងរីករាយឡើងវិញ ។ ដូច្នេះ​ហើយ បានជាមនុស្សភាគច្រើននៅពេលដែលពិបាកចិត្ត តែងតែជ្រើសរើសនៅវិធីសាស្រ្តយំដើម្បីរំសាយអារម្មណ៍របស់ខ្លួន ។
 ៤. ការពារបញ្ហាបេះដូង : ការស្រាវជ្រាវបានបង្ហាញថា ការយំក៏ជាផ្នែកមួយជួយការពារពីជម្ងឺបេះដូងរបស់អ្នកផងដែរ ។ នេះក៏ជាផ្នែកមួយ​ដែល​អាច​ជួយដល់សុខភាពរបស់អ្នកផងដែរ ។

អត្ថបទដែលយើងបានដកស្រង់​មកនេះ មិនមែនមានន័យថា ចង់ឱ្យអ្នកយំដើម្បីជួយព្យាបាលនៅបញ្ហាជម្ងឺដែលអ្នកមាននោះទេ ។ នេះគ្រាន់តែជាផ្នែកមួយជួយឱ្យអ្នកបញ្ចេញនៅបញ្ហាទុក្ខសោករបស់អ្នក ជាជាងការលាក់ទុកនៅចិត្ត ដែលបណ្តាលឱ្យអ្នកកាន់តែគ្រាំចិត្ត ។
ប្រភព៖Healthcry

សញ្ញាដែលសំគាល់ថាកុមារខ្វះវីតាមីន

ជាតិ​វីតាមីន គឺ​មាន​សារៈសំខាន់​ជាង គ្រាប់​ថ្នាំ​ដែល​អ្នក​ត្រូវ​លេប​ទៅទៀត ពួក​វា​គឺជា​ផ្នែក​មួយ​នៃ​ការស្ថាបនា និង ប្រព័ន្ធ​ការពារ នៃ​ខ្លួនប្រាណ​របស់​យើង​។ គ្រាប់​ថ្នាំ​ដែល​មាន​រាង​មូល និង របប​អាហារ​ដែល​ប្រកប​ដោយ​សុខ ភាព គឺ​អាច​ផ្តល់អោយ​អ្នក​នូវ​អ្វី ដែល​ខ្លួនប្រាណ​ដែល​កំពុង​លូតលាស់​របស់​អ្នក ត្រូវការ ប៉ុន្តែ​ភាពជាក់ស្តែង​នោះ​គឺ ថា ទំលាប់​រស់នៅ​ប្រចាំថ្ងៃ​ដ៏​រវល់​របស់​យើង​រាល់គ្នា និង ពេលខ្លះ ការ​ទទួលទាន​អាហារ​មិន​បាន​ត្រឹមត្រូវ គឺអាច បណ្តាល​អោយ​អ្នក មាន​កង្វះ​សារជាតិ​វីតាមីន​។ ការដឹង​នូវ​សញ្ញា ដែល​អ្នក​គួរ​តាមដាន​គឺជា​ផ្នែក​មួយ ដែល​អ្នក​អាច ធ្វើ​ការប្រយុទ្ធប្រឆាំង​នឹង​វា​បាន​។ សញ្ញា​ទាំងអស់ នៃ​កង្វះ​វីតាមីន ចំពោះ​កុមារ ដូចដែល​មាន​ខាងក្រោម​នេះ   គឺ​ពិត ជា​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ប៉ុន្តែ​វា​អាច​ជួយ​ផ្តល់​អោយ​អ្នក នូវ​ចំណុច​គួរ​ពិចារណា នូវ​បញ្ហា​ដែល​អាច​កើត មានបាន​។


​សញ្ញា​ដែល​បង្ហាញ កូន​របស់​អ្នក​មាន​កង្វះ​សារជាតិ​វីតាមីន D


     កង្វះ​សារជាតិ​វីតាមីន D ចំពោះ​កុមារ​គឺជា​បញ្ហា​មួយ ដែល​តែងតែ​កើតមាន​។ ក្មេងស្រី​ម្នាក់ អាច​ត្រូវបាន​គេ ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា មាន​កង្វះ​សារជាតិ​វីតាមីន   D បន្ទាប់ពី​នាង​បានបង្ហាញ នូវ​សញ្ញា​ដ៏​គួរអោយ​សង្ស័យ​មួយ ចំនួន​។ សញ្ញា​ដែល​បង្ហាញ​ថា កូន​របស់​អ្នក​មិន​បាន​បង្កើត​ជាតិ​វីតាមីន​នេះ​បាន​គ្រប់គ្រាន់ នោះ​រួមមាន​ដូចជា​៖ ដុះ ធ្មេញ​យឺត​ជាង​អាយុកាល​, មាន​អារម្មណ៍​ឆាប់​ខឹង​, មិនសូវ​មាន​ការរីក​ធំធាត់ និង មានការ​រមួល​សាច់ដុំ​។ ការ​ប្រកាច់ និង ភាព​ពិបាក​ក្នុង​ការដកដង្ហើម ក៏​អាច​ជា​សញ្ញា​ដែល​គួរ អោយ​តាន​ដាន​ពី​កង្វះ​សារជាតិ​វីតាមីន D​នេះ​ផង​ដែរ​។​
​អ្នក​អាច​យកឈ្នះ នឹង​កង្វះ​សារជាតិ​វីតាមីន D​នេះ​ដោយ​ការ ប្រឈម​ទៅ​នឹង​ពន្លឺព្រះអាទិត្យ​, ទទួលទាន​ទឹកដោះ គោ​, យ៉ា​អួ​, ហ្វ្រូ​ម៉ាស និង ស្នូល​ក្រហម​នៃ​ស៊ុត​។​


​សញ្ញា​ដែល​បង្ហាញ​ថា កូន​របស់​អ្នក​មាន​កង្វះ​សារជាតិ​វីតាមីន A


    កង្វះ​សារជាតិ​វីតាមីន A អាច​បណ្តាល​អោយ​មាន​បញ្ហា​យ៉ាង​ធ្ងន់ធ្ងរ ចំពោះ​ការមើលឃើញ​។ ចំពោះ​កុមារ កង្វះ​សារជាតិ​វីតាមីន A អាច​ចាប់ផ្តើម​ស្តែង​ចេញ​ដោយ ការ​មាន​ភាព​អស់កំលាំង​, ជ្រុះ​សក់​, ចុះ​ទន់ខ្សោយ និង ស្រក​ទំងន់​។ រោគសញ្ញា​ផ្សេងៗ​ដទៃ​ទៀត​មាន​ដូចជា​.៖ ភ្នែក​ស្ងួត​, ស្បែក​បែក​ស្រកា និង មានការ​ចំលងរោគ​នៅ ក្នុង​ប្រព័ន្ធ​ផ្លូវដង្ហើម​។
   ធ្វើការ​ប្រឈម​នឹង​បញ្ហា​នេះ ដោយ​ការ​ប្រាកដថា កូនៗ​របស់​អ្នក បាន​ទទួលទាន​នូវ​បន្លែ​ដែល​មាន​ពណ៌ លឿង និង ទឹកក្រូច​អោយបាន​ច្រើន មានដូចជា​៖​ការ៉ុត​, ល្ពៅ​, ដំឡូងជ្វា និង រួម​ផងដែរ​នូវ ស៊ុត និង ហ្វ្រូ​ម៉ា​។​


​សញ្ញា​ដែល​បង្ហាញ​ថា កូន​របស់​អ្នក​ខ្វះ​សារជាតិ​វីតាមីន B12


     កង្វះ​សារជាតិ​វីតាមីន B12 ចំពោះ​កុមារ ត្រូវបាន​បង្ហាញ​ខ្លួន​វា ក្នុង​ផ្លូវ​ផ្សេងៗ​ជាច្រើន​។ ជាពិសេស​នោះ សារជាតិ​វីតាមីន​ប្រភេទ​នេះ មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ ប្រព័ន្ធ​ប្រសាទ និង អាច​ប៉ះពាល់​ដល់​មុខងារ​របស់ ខួរក្បាល និង​បេះដូង​។ សញ្ញា​ដែល​ប្រាប់ថា កូនៗ​របស់​អ្នក​មិន​មាន​សារជាតិ​វីតាមីន B12 ក្នុង​កម្រិត​ត្រឹមត្រូវ​នោះ​គឺ ឈឺ​ពោះ​, ហើម​, គេង​មិន​លក់ ហើយ​ពួកគេ​អាច​ចាប់ផ្តើម​បាត់បង់​សំលេង​របស់​ពួកគេ ។​


​សញ្ញា​ដែល​ប្រាប់ថា កូន​របស់​អ្នក​មាន​កង្វះ​សារជាតិ​វីតាមីន B6


    ការសំដែង​ចេញ​យ៉ាងច្បាស់ នូវ​កង្វះ​សារជាតិ​វីតាមីន B6 ចំពោះ​កុមារ​នោះ​រួមមាន​ដូចជា​៖ មាន​ជំងឺរាគ​, ស្លេក ស្លាំង​, ចុះ​ទន់ខ្សោយ​, ឆាប់​ខឹង និង​មាន​ការ​ប្រកាច់​។ ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ ក៏​បាន​ចង្អុលបង្ហាញ​ផងដែរ​ថា កង្វះ សារជាតិ​វីតាមីន​នេះ គឺជា​ទុក្ខទោស​ដែល​ស្ថិតនៅ​ពីក្រោយ ការ​មិន​យកចិត្តទុកដាក់ នូវ​ទង្វើ​មួយចំនួន​របស់​កុមារ ដូចជា​៖ ភាព​រុញ​កន្ត្រាក់​, ការធ្វើ​សកម្មភាព​តប ក្នុង​កម្រិត​ខ្ពស់​ជ្រុល​, មាន​អារម្មណ៍​ឆេវឆាវ​ខ្លាំង និង អកប្បកិរិយា មិន​សមរម្យ​មួយចំនួន ផ្សេងទៀត​។​
    អ្នក​អាច​ដោះស្រាយ​នឹង​បញ្ហា​នេះ ដោយ​ការផ្តល់​អោយ​ពួកគេ​នូវ សាច់​ជាច្រើន​ប្រភេទ​ផ្សេងៗ​គ្នា​មាន សាច់មាន់​,​សាច់​ត្រី​, សណ្តែកដី​, ស៊ុត​, ទឹកដោះគោ​, ហ្វ្រូ​ម៉ាស និង សណ្តែក​ខៀវ​។ អ្នក​ដែល​តម​សាច់ គួរ​ស្វែងរក សារធាតុ​បន្ថែម​ណាមួយ ដើម្បី​រក្សា​កម្រិត​វីតាមីន B អោយ​ស្ថិតក្នុង​បរិមាណ​សម​ស្រប​ចំពោះ​សុខភាព​។​


​សញ្ញា​ដែល​បង្ហាញ​ថា កូន​របស់​មាន​កង្វះ​សារជាតិ​វីតាមីន C


     ការ​ដែល​ពួកគេ​ងាយ​នឹង​មាន​ស្នាម​ជាំ​នៅលើ​ស្បែក គឺជា​សញ្ញា​មួយ ដែល​បង្ហាញ​ថា​កូនៗ​របស់​អ្នក គឺ​មិន​បាន ទទួលយក​សារជាតិ​វីតាមីន C នេះ​បាន​គ្រប់គ្រាន់​នោះ​ទេ​។ លើសពីនេះទៅទៀត គេ​អាច​ជួបប្រទះ​នឹង​ការឈឺ សន្លាក់​, មាន​ស្បែក​ស្ងួត និង មិនសូវ​ឃ្លានបាយ​។ ការ​ហូរ​ឈាម​ច្រមុះ​ជា​ញឹកញាប់​, មានការ​ចំលងរោគ និង ការ​មាន​ជំងឺ ក៏​អាច​ជា​សញ្ញា​ដែល​គួរ អោយ​អ្នក​តាមដាន​ដឹង​ពី កង្វះ​សារជាតិ​នេះ​ផង​ដែរ​។
     ដើម្បី​ប្រឈម​នឹង​កង្វះ​សារជាតិ​វីតាមីន C នេះ អ្នក​ត្រូវ​ផ្តល់អោយ​ពួកគេ​នូវ ឱកាស​ជាច្រើន​ក្នុងការ​ទទួលទាន យក​នូវ ប្រភេទ​ផ្សេងៗ​ជាច្រើន​នៃ​ផ្លែ​ក្រូច​, ផ្លែ​ស្ត​បឺរី​, ផ្លែ​ប៉េងប៉ោះ​, គី​វី និង បន្លែ​ពណ៌​បៃតង​មានដូចជា ផ្កា​ខាត់ណា ខៀវ​ជាដើម​។​
    ខណៈពេល​ដែល​បញ្ហា នៃ​កង្វះ​សារជាតិ​វីតាមីន គឺ​ពិតជា​គួរ​អោយ​មាន​ការព្រួយបារម្ភ វា​ពិតជា​ចាំបាច់​ណាស់ ដែល​អ្នក​ត្រូវ​កត់ចំណាំ​ទុក​នូវ បរិមាណ​នៃ​ថ្នាំ​គ្រាប់​សារជាតិ​បំប៉ន​បន្ថែម ដែល​ពួកគេ​បាន​លេប ពីព្រោះ​ថា​វា អាច​នឹង ធ្វើអោយ​រាងកាយ​អ្នកពុល​បាន​។ ប្រសិនបើ​អ្នក​មាន​ការសង្ស័យ​ពី​សញ្ញា​ទាំងនេះ​ថា ជាប់ទាក់ទង នឹង កង្វះ​សារជាតិ​វីតាមីន សូម​ធ្វើ​ការពិនិត្យ​ជាមួយនឹង​វេជ្ជបណ្ឌិត​ជាមុនសិន មុន​ពេល​អ្នក​ចាប់ផ្តើម អោយ​កូន​របស់​អ្នក លេប ថ្នាំ​គ្រាប់ វីតាមីន​បន្ថែម ដើម្បី​ជៀសវាង​ការ​ទទួលទាន​លើស​កំណត់ ៕

ហេតុអី្វបានកើតជំម្ងឺមហារីកស្បួន

 ហេតុអី្វបានកើតជំម្ងឺមហារីកស្បួន
ជំងឺមហារីក​មាត់​ស្បួ​ន​ គឺជា​ជំងឺមហារីក​ដែល​មាន​កើតជា​ញឹកញាប់​ជាងគេ​ចំពោះ​ស្ត្រីភេទ​ ។​ មូលហេតុ​ចំបង​នៃ​ជំងឺ​នេះ​គឺ​បណ្តាល​ មក​ពី​ការ​ឆ្លង​វី​រ៉ុ​ស​ human​ papillomavirus​ (HPV)​ ។​

មុន​ពេល​ជំងឺមហារីក​មាត់ស្បូន​លេច​ចេញ​ជា​រូបរាង​ឡើង​,​ កោសិកា​ស្បូន​បាន​ឆ្លងកាត់​ ដំណាក់កាល​ការ​ផ្លាស់​ប្តូរ​មុន​ពេល​ក្លាយជា​មហារីក​ (precancerous​ changes)​ ហៅ​ថា​ dysplasia,​ ដែល​កោសិកា​ចំលែក​ និង​ មិនធម្មតា​ (abnormal​ cells)​ ចាប់ផ្តើម​មាន​វត្តមាន​ នៅ​ក្នុង​ជាលិកា​ស្បូន​ ។​ នេះ​គឺជា​ការ​ផ្លាស់​ប្តូរ​មុន​ពេល​ក្លាយជា​មហារីក​។​ សំរាប់​ ស្ត្រី​ មួយ​ចំនួន​,​ ការ​ផ្លាស់​ប្តូរ​ នេះ​មិន​ចាំបាច់​មានការ​ព្យាបាល​នោះ​ទេ​ ។​ ប៉ុន្តែ​,​ ជា​រឿយៗ​ គេ​តែងតែ​ព្យាបាល​ ដើម្បី​ ការពារ​វា​មិន​អោយ​ក្លាយទៅជា​ជំងឺមហារីក​ ។​

ដោយសារ​តែ​ស្ត្រី​ជា​ច្រើន​បាន​ធ្វើ​ Pap​ tests​ ជា​រៀង​រាល់​ឆ្នាំ​ ធ្វើ​អោយ​ការ​ស្លាប់​ដោយសារ​ ជំងឺមហារីក​មាត់ស្បូន​ (cervical​ cancer)​ ត្រូវ​បាន​កាត់​បន្ថយ​គួរ​អោយ​កត់សំគាល់​ ។​ប៉ុន្តែ​ ទោះបីជា​យ៉ាងណា​ក៏​ ដោយ​ ការ​ស្លាប់​នៅ​តែ​មាន​ ។​ ឳ​កាស​ក្នុង​ការ​ព្យាបាល​អោយ​បានជា​សះស្បើយ​មាន​ច្រើន​ ជាទី​បំផុត​ ប្រសិនបើ​យើង​ដឹង​ និង​ រក​ឃើញ​ថា​នរណា​ម្នាក់​មាន​ផ្ទុក​ជំងឺ​នេះ​ឆាប់រហ័ស​ ទាន់​ពេលវេលា​ ។

បព្ហាសុខភាពស្រី្ត



បព្ហាសុខភាពស្រី្ត

សម្រាប់​ស្ត្រី​ភាគច្រើន ការ​មក​រដូវ​មិន​ទៀងទាត់​ចំនួន​ពីរដង ឬ​កើត​ជម្ងឺផ្សិត​ម្តងម្កាល​គឺ​វា​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប៉ុណ្ណោះ ​។ ​ប៉ុន្តែ​រោគសញ្ញា​ជំងឺ​រោគ​ស្ត្រី​មួយ​ចំនួន​គឺ​កំពុងតែ​ស្ថិត​ជាច​ម្ងល់​ ដូចជា ការ​ហូរ​ឈាម​តាម​ទ្វារមាស​ដែល​វា​ច្រើន​តែ​កើត​ឡើង​ក្រោយ​ពី​រួមភេទ​ហើយ ឬ​ដុំ​អ្វីមួយ​ដុះ​មិន​ធម្មតា ហើយ​ឈឺ​។

​តើ​ពេល​ណា​ដែល​អ្នក​ត្រូវ​ទៅ​អោយ​គ្រូពេទ្យ​ពិនិត្យ ?
​បើ​យោង​ទៅលើ វេជ្ជបណ្ឌិត ហូ​លី​ពូ​រីគ (Holly Puritz) ឯកទេស​ខាង​ជម្ងឺ​រោគ​ស្ត្រី​នៅ​ឯ The Group for Women ក្នុង​ទីក្រុង​ណ​រហ្វក (Norfolk), Va បានអោយដឹងថា គ្រប់​ពេល​នៃ​ការឈឺ​ក្នុង​អាង​ត្រគាក ស្នាម​អុចៗ រមាស់ និង​រោគ​ផ្សេងៗ​ទៀត​មិន​អាច​ទៅ​ជា​ភាព​ធ្ងន់ធ្ងរ​បានទេ​។ ​ទោះបីជា​ដំណើរការ​ធម្មតា​មួយ​ដូច​ជា​ការ​ផ្ទុះ​បែក​អូវុល (Ovulation) ក៏​អាច​ធ្វើអោយ​មាន​ការឈឺចាប់​បានដែរ​។ លោក ពូ​រីគ និយាយថា “​មាន​បញ្ហា​ខ្លះ​ដែល​អ្នក​អាច​កើតមាន​ក្នុងពេល​ពាក់កណ្តាល​នៃ​វដ្ត​រដូវ នោះ​គឺ Mittelschmerz​។ វា​គឺជា​ភាសា​អាឡឺម៉ង​មានន័យ​ថា​ការឈឺចាប់​ក្នុងពេល​ពាក់កណ្តាល​នៃ​វដ្ត​ រដូវ​”​។

នៅពេល​ការ​ផ្ទះ​បែក​នៃ​អូវុល​កើតមានឡើង ស្ត្រី​មួយ​ចំនួន​មាន​អារម្មណ៍​ដូចជា​ឈឺ​មុតៗ ឬ​ឈឺ​បែបរ​មួល​ទៅលើ​មួយ​ចំហៀង​នៃ​ពោះ​ផ្នែក​ខាងក្រោម ។ ការឈឺចាប់​ប្រហែលជា​មាន​ការផ្លាស់ប្តូរ​ពី​មួយ​ខែ ទៅ​មួយ​ខែ​។​អ្នកស្រី​ពូ​រីគ​និយាយថា “​ចំពោះ​ការឈឺ​ក្នុង​អាង​ត្រគៀក ប្រសិនបើ​អ្នក​អាច​ពន្យល់​អោយ​ច្បាស់លាស់​នៃ​ពេលវេលា​ក្នុង​ឈឺ​ចាប់បាន នោះ​វា​ពិតជា​អាច​ធានា​អោយ​អ្នក​បាន​ដែរ​។ ប្រសិនបើ​វា​តែងតែ​កើតមាន​ក្នុងពេល​ពាក់កណ្តាល​នៃ​វដ្ត​រដូវ យ៉ាងហោចណាស់ ២ ទៅ​៣​ថ្ងៃ ហើយ​វា​បាត់​ទៅ​វិញ ជា​ទូទៅ​វា​មិនអាច​ជា​ភាពមិនធម្មតា​បាន​នោះ​ទេ​”​។

​ដូចគ្នានេះដែរ ការហូរ​ទឹករំអិល​មិនធម្មតា​ពី​ទ្វារមាស​ប្រហែល​ជា​សញ្ញា​មួយ​នៃ​ជំងឺ​ឆ្លង​ តាម​ការ​រួមភេទ ប៉ុន្តែ​មាន​ពេលខ្លះ​ក៏​បណ្តាលមកពី​ការឆ្លង​ជំងឺ​ដែល​អាច​ងាយស្រួល​ក្នុង​ ការព្យាបាល​ដែរ ។
​ទោះបីជា​យ៉ាងណា​ក៏ដោយ រោគ​សញ្ញា​មួយ​ចំនួន​អាច​ចង្អុលបង្ហាញ​ពី​បញ្ហា​សុខភាព​ដ៏​ធ្ងន់ធ្ងរ​ដែរ ។ ចូរ​កុំ​មាន​ការភ័យខ្លាច​អោយសោះ ប៉ុន្តែ​វា​អាច​នឹង​ដឹង​បាន​យ៉ាងច្បាស់​នៅពេល​ដែល​ទទួលបាន​ជំនួយ ។

បញ្ហានៃការឈឺអាងត្រគាក
​អ្នកស្រី​ពូ​រីគ​និយាយថា ការឈឺចាប់​នៅ​ពាក់កណ្តាល​វដ្ត​រដូវ​អាច​នឹង​បាត់​ទៅ​វិញ​ក្រោយពី​មាន​ ការផ្ទុះ​បែក​នៃ​អូវុល​ហើយ ប៉ុន្តែ​បើ​ការឈឺ​អាង​ត្រគាក​របស់​អ្នក​ចេះ​តែ​វិវត្តន៍​រហូត ឬ​មិន​ធូរស្បើយ​ក្រោយពី​ព្យាបាល​នៅ​តាម​ផ្ទះ ចូរ​ទូរស័ព្ទ​ទៅ​គ្រូពេទ្យ​ភ្លាម ។​

​ករណីខ្លះ ការឈឺ​ក្នុង​អាង​ត្រគាក ឬ​ពោះ​ខ្លាំង ហើយ​កើត​យ៉ាង​លឿន​នោះ វា​គឺជា​សញ្ញា​មួយ​ដែល​ត្រូវ​ទូរស័ព្ទ​ទៅ​គ្រូពេទ្យ​ដែរ ។ ការ​ដាច់​រហែក ឬ​ហូរឈាម​ដោយសារ​គីស​ក្នុង​អូវែ (Ovarian Cyst) ក៏​អាច​ជា​បញ្ហា​ធ្វើ​អោយ​ឈឺចាប់​ប្រភេទ​នេះ​ដែរ ។

​វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី អ្នក​ស្ត្រី ជេ​ស៊ីកា ហ្សេ​ហ្វឺត (Jessica Shepherd) នៃ​សាកលវិទ្យាល័យ​ឡូ​អ៊ី​ស​វី​ល (Louisville) ដែល​ជា​នាយកដ្ឋាន​នៃ​ជម្ងឺ​រោគ​ស្ត្រី និង​សុខភាព​ស្ត្រី​និយាយថា “​ជាធម្មតា យើង​នឹង​ព្យាបាល​អ្នកជំងឺ​ទាំងនោះ​ជាមួយ​ថ្នាំ​បំបាត់​ការឈឺចាប់​មួយចំនួន ហើយ​ជា​ធម្មតា​វា​ក៏​ធូរស្រាល​ទៅវិញ​ដោយ​ឯងៗ​ដែរ​”​។ ​ប្រសិនបើ​ការឈឺ​ក្នុង​អាង​ត្រគាក​ដ៏​ខ្លាំងក្លា​មួយ​ចាប់ផ្តើម​កើតមាន​ ភ្លាមៗ អាច​បណ្តាលមកពី​ការ​រមួល​នៃ​អូ​វែ ដែល​ជាហេតុ​ធ្វើអោយ​រាំង​ស្ទះ​ដល់​ការ​ផ្គត់​ផ្គង​ឈាម​របស់​វា ។ ស្ត្រី​មួយ​ចំនួន​ក៏​មាន​អារម្មណ៍​ថា​ចង់​ចង្អោ ឬ​ក្អួត ។

​លើសពីនេះទៅទៀត ការ​ឈឺពោះ និង​ការ​ហូរឈាម​តាម​ទ្វារមាស​ប្រហែល​ជា​សញ្ញា​មួយ​នៃ​ជំងឺ​កូនក្រៅស្បូន (​ការ​កាច់​សម្បុករ​បស់​ពង​កូន​នៅ​ខាងក្រៅ​ស្បូន​) ។ ​ស្ថិតក្នុង​ស្ថានភាព​បែប​នេះ ចូរ​ស្វែងរក​សេវា​សង្គ្រោះបន្ទាន់​ភ្លាម​ប្រសិនបើ​អ្នក​មិន​អាច​ទំនាក់ទំនង​ គ្រូពេទ្យ​របស់​អ្នក​បាន ។​

​អ្នកស្រី​ពូ​រីគ​និយាយថា សំណាង​ល្អ​ដែរ ភាគច្រើន​នៃ​ការ​មិន​ស្រួល​ក្នុង​អាង​ត្រគាក​គឺ​មិន​មាន​ទាក់ទង​នឹង​ជំងឺ​ មហារីក​អូវែ​ទេ ប៉ុន្តែ​ស្ត្រី​គួរតែ​ដឹង​អំពី​ដំណើរ​ឥតឈប់ឈរ​របស់​ជំងឺ​នេះ (​រោគសញ្ញា​ជា​ចង្កោម​) ។ ប្រសិនបើ​អ្នក​ហើម​ពោះ តឹង​ក្នុង​អាង​ត្រគៀក និង​ឧស្សាហ៍​នោម​រយៈពេល​ពី​សប្តាហ៍​រាល់ថ្ងៃ នោះ​មានន័យ​ថា​វា​ជា​សញ្ញា​​ដ៏​សំខាន់​មួយ​ដែល​អ្នក​គួរតែ​ទៅពិនិត្យ​ រោគសញ្ញា​នៃ​ជំងឺមហារីក​អូវែ​”​៕

អាហារ១០យ៉ាងការពារមហារីកស្បួន


 អាហារ១០យ៉ាងការពារមហារីកស្បួន

មនុស្សគ្រប់រូបសុទ្ធតែជាអ្នក ដែលអាចកើតជម្ងឺហារីក ប៉ុន្តែនិយាយត្រលប់មកវិញ មនុស្សគ្រប់រូបសុទ្ធតែអាច កាត់ផ្តាច់ពីកត្តាគ្រោះថ្នាក់ខ្លះ ដែលធ្វើអោយមាន អត្រាកើតជម្ងឺមហារីកខ្ពស់។ ម្យ៉ាងវិញទៀត វិធីទាំងអស់នេះមិនថ្លៃ ហើយក៏ងាយស្រួលប្រតិបត្តិផងដែរ អោយតែអ្នកចង់ធ្វើ។ ខាងក្រោមនេះអ្នកជំនាញនៃ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ណែនាំជូនអ្នកទាំងអស់គ្នា អំពីរបបរស់នៅប្រចាំថ្ងៃ១០ប្រការ ក្នុងការការពារពីជម្ងឺមហារីក។

១. មើលអោយជាប់ BMI របស់អ្នក
កោសិកាខ្លាញ់អាចបង្កើត និង បញ្ចេញអរម៉ូន បង្កើនការលូតលាស់របស់កោសិកាមហារីក។ ការស្រាវជ្រាវបញ្ជាក់ថា មហារីកផ្លូវអាហារ មហារីកលំពែង មហារីកពោះវៀន មហារីកសុដន់ក្រោយពីការអស់រដូវ មហារីកតំរងនោម និង មហារីកកស្បូនសុទ្ធ តែមានទំនាក់ទំនងនឹងការលើសទំងន់។ ដូចនេះ មនុស្សក្នុងទី្វបអាស៊ីល្អបំផុត ត្រូវគ្រប់គ្រងសន្ទស្សន៍ទំងន់ សារពាង្គកាយ(Body Mass Index)នៅចន្លោះ១៨.៥ ដល់២២.៩។ វិធីគណនាBMI គឺ ទំងន់(គីឡូក្រាម) ÷កំពស់(ម៉ែត្រ) ការេ។

២. ហូរញើស៣០នាទីជារៀងរាល់ថ្ងៃ
នេះជាវិធីការពារពីមហារីក យ៉ាងសន្សំសំចៃបំផុត គ្រាន់តែហាត់ប្រាណ៣០នាទីជារៀងរាល់ថ្ងៃ មួយសបា្តហ៍៥ថ្ងៃក៏បាន ដូចជា ការដើរ រាំ ជិះកង់ ឡើងកាំជណ្តើរ កីឡាគ្រប់ប្រភេទបានទាំងអស់។ ការហាត់ប្រាណអាច សម្រួលដល់អរម៉ូនតិះតូស្តេរ៉ូ (Testosterone) និងអង់ដូគ្រីន (Estrogen) នៅក្នុងឈាម។ ស្រ្តីដែលមានលំហាត់ប្រាណទៀងទាត់ និង សមរម្យ អាចកាត់បន្ថយអត្រា កើតមហារីកកន្សោមកូន៣០%។

៣. ការពិសារតែបៃតង
តែបៃតងអាចជួយការពារ ពីមហារីកត្រូវបានគេបញ្ជាក់ តាំងពីយូរមកហើយ ពីព្រោះនៅក្នុងតែបៃតងរួមមានសារជាតិ ការពារបម្រែបម្រួលអុកស៊ីតកម្មដូចជា ៖ សារធាតុតែ និង វីតាមីន AនិងC -ល- សារធាតុការពារមហារីកទាំងនេះ នៅក្នុងតែបៃតងមានច្រើនជាងគេ បន្ទាប់មកគឺ តែអ៊ូឡុង និង តែក្រហមតិចជាងគេ។

៤. បរិភោគបន្លែផ្លែឈើស្រស់
ការស្រូបយកសារជាតិសែលុយឡូស ពីបន្លែផ្លែឈើបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ អាចកាត់បន្ថយអត្រាកើត ជម្ងឺមហារីកជាច្រើនប្រភេទដូចជា មហារីកសុដន់ , មហារីកប្រព័ន្ធរលាយអាហារ -ល-។ ក្រៅពីនេះសារជាតិសែលុយឡូស អាចកាត់បន្ថយកត្តាដែលធ្វើអោយ កើតមហារីកនៅក្នុងពោះវៀន កែប្រែស្ថានភាពលូតលាស់ របស់មេរោគក្នុងពោះវៀន ជៀសវាងមិនបង្កអោយកើតជាកោសិកាមហារីក។ តាមយោបល់ល្អគួរតែ ទទួលទានបន្លែផ្លែឈើ ស្រស់ៗ៥ទៅ៧មុខជារៀងរាល់ថ្ងៃ។ ប្រភេទបន្លែមានទំងន់ប្រហែល ១០០ក្រាម ប្រភេទផ្លែឈើប្រហែល១៥០ក្រាម។

៥. គេចអោយផុតពីការ ទាក់ទាញរបស់ជាតិខ្លាញ់
នៅក្នុងកត្តាទំនាក់ទំនងនៃ អាហារដែលធ្វើអោយកើតជម្ងឺមហារីក ខ្លាញ់និងមហារីកមាន ការទាក់ទងជិតស្និទ្ធជាងគេ ជាពិសេសគឺមហារីកសុដន់ មហារីកពោះវៀនធំ និង មហារីកក្រពេញប្រូសា្តត។ បើចង់ពិសារខ្លាញ់តិចត្រូវជ្រើសរើស ទឹកដោះគោស្រស់ដែលមានជាតិខ្លាញ់ទាប ឬ គ្មានខ្លាញ់។ ប្រើនូវប្រភេទសណ្តែក ឬ អាហារធ្វើពីសណ្តែក មកជំនួសសាច់ខ្លះៗ។ យកចោលសាច់ស្បែក សាច់ខ្លាញ់ ស្បែកស្រទាប់លើបង្អស់ ដែលជាប់មានម្សៅបំពង់កុំពិសារ។ កោសចោលប័ររបស់នុំខេក ឬ កុំបរិភោគ។ នៅពេលចំអិនអាហារគួរ ប្រើការចំអិនដោយចំហុយ ជំនួសការចៀនបំពង់-ល-។

៦. កុំសូវពិសារសាច់ក្រហម
អ្នកបរិភោគសាច់ជ្រូក សាច់គោ សាច់ពពែ-ល- ក្នុងបរិមាណច្រើនមានអត្រាគ្រោះថ្នាក់ក្នុងការកើតជម្ងឺមហារីកពោះវៀនធំច្រើនជាងគេ៣០%។ តាមយោបល់គាប់គួរបរិភោគ សាច់ក្រហមមិនលើសពី៥០០ក្រាមក្នុងមួយសប្តាហ៍ ដូចគ្នានោះត្រូវការបន្ថយការបរិភោគអាហារអាំង ផលិតផលសាច់កញ្ចប់ដូចជាពោះវៀនជ្រូក ភ្លៅមាន់ សាច់ជ្រូកបីជាន់-ល-។

៧. ផ្តាច់បារី តមស្រា
ការជក់បារីជាកត្តាគ្រោះថ្នាក់ បំផុតក្នុងការកើតជម្ងឺមហារីកសួត ហើយក៏មានទំនាក់ទំនងជិតស្និទ្ធ ជាមួយមហារីកប្រព័ន្ធរំលាយអាហារ មហារីកក្រពះ មហារីកបំពង់ក មហារីកក្រពេញប្រូស្តាត មហារីកថ្លើម មហារីកកស្បូន មហារីកសុដន់។ អ្នកជក់បារីសូមផ្តាច់បារីពីពេលនេះទៅ អ្នកមិនជក់បារី ជៀសវាងការស្រូបផ្សែងបារី។
ការផឹកស្រាច្រើនហួសបង្កើន ការកើតជម្ងឺមហារីកមាត់ មហារីកថ្លើម មហារីកបំពង់ក និង មហារីកប្រព័ន្ធរំលាយអាហារ។ តាមយោបល់ល្អ បុរសគប្បីផឹកមួយថ្ងៃ២កែវ នារីមួយថ្ងៃមួយកែវគ្រប់គ្រាន់ហើយ (មួយកែវចំពោះស្រាបៀរមានបរិមាណ២៥០㏄ឬស្រាទំពាំងបាយជូមានបរិមាណ១០០㏄ ស្រាខ្លាំងគឺ២៥㏄)។

៨. កុំទទួលទានប្រៃ កុំផឹកភេសជ្ជៈមានជាតិផ្អែម
ការស្រូបយកជាតិប្រៃក្នុងមួយថ្ងៃមិនលើសពី៦ក្រាម កុំសូវពិសារភេសជ្ជៈមានជាតិផ្អែម បើពិសារទឹកសដំាពុះល្អបំផុត បើពិសារទឹកផ្លែឈើធម្មជាតិមិនលើសពី១៥០㏄ ហើយមិនត្រូវបរិភោគប្រភេទគ្រាប់ធុញ្ញជាតិ និងប្រភេទសណ្តែកដែលដុះផ្សិតឡើយ។

៩. ការចិញ្ចឹមដោយទឹកដោះម្តាយ
ការស្រាវជ្រាវបង្ហាញថា ទារកដែលបៅទឹកដោះម្តាយ នឹងមានអត្រាគ្រោះថ្នាក់តិច ក្នុងការកើតជម្ងឺមហារីក ឯម្តាយអាចមានអត្ថប្រយោជន៍ ក្នុងការកាត់បន្ថយអត្រា កើតជម្ងឺមហារីកសុដន់។ តាមយោបល់ល្អគាប់គួរព្យាយាម បំបៅទារកដោយទឹកដោះម្តាយអោយដល់ទារក៦ខែ។

១០. ការកាត់បន្ថយសំពាធ
ការស្រាវជ្រាវក្នុងវិស័យវិជ្ជសាស្រ្តឃើញថា សំពាធលើសតិអារម្មណ៍ធ្វើអោយ មុខងារប្រព័ន្ធការពារសារពាង្គកាយធ្លាក់ចុះ។ ជម្ងឺតប់ប្រមល់ធ្វើអោយ មុខងារប៉ះពាល់ DNA ធ្លាក់ចុះ។ បង្កើនអត្រាកើតជម្ងឺមហារីកយ៉ាងជាក់ស្តែង។ តាមយោបល់ល្អគួររក្សាអារម្មណ៍ធូរស្រាល កាត់បន្ថយសំពាធ។
អ្នកឯកទេសនៃមន្ទីរពេទ្យក្វាងចូវទំនើប ផ្នែកមហារីកបានក្រើនរំលឹកថា ៖ ប្រសិនបើជួបប្រទះថា ខ្លួនឯងកើតមានជម្ងឺមហារីក គួរតែប្រញាប់ប្រញាល់ទៅ មន្ទីរពេទ្យស្តង់ដាដើម្បីធ្វើការពិនិត្យ និងព្យាបាលឲ្យបានត្រឹមត្រូវ៕

ការគេងពាក់អាវទ្រនាប់ពេលយប់មានបព្ហា

 ការគេងពាក់អាវទ្រនាប់ពេលយប់មានបព្ហា
ពេល​គេង​យប់ គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​មួយ សម្រាប់​អោយ​ស្ត្រី​ធ្វើការ​សម្រាក​ផ្នែក​ដើមទ្រូង​បាន ដោយ​មិន​ចាំបាច់​ត្រូវ​ការពាក់​អាវទ្រនាប់​។ ដូច្នេះ តើ​វា​នឹង​កើត​មាន​បញ្ហា​អ្វីខ្លះ​កើតឡើង ប្រសិនបើ​អ្នក​ចូល​គេង​រាល់​យប់ ជាមួយនឹង​អាវទ្រនាប់​ជាប់​នឹង ដើមទ្រូង​របស់​អ្នក​រហូត​នោះ ?
​ពេលវេលា​នៃ​ការ​គេង មិន​ត្រឹមតែ​អាចអោយ សាច់ដុំ​របស់​អ្នកធ្វើការ​សម្រាក​នោះទេ វា​ថែមទាំង​អាច ផ្តល់​ពេលវេលា​អោយ​រាងកាយ​អ្នក ធ្វើការ​បញ្ចេញ​ជាតិពុល និង ជួសជុល​នូវ​កោសិកា មួយចំនួន​ដែល​ត្រូវបាន​បំផ្លាញ​ឡើងវិញ​។ រយៈពេល​នៃ​ការ​គេង​នេះ ក៏​នឹង​ផ្តល់​ឱកាស​ដល់​ប្រព័ន្ធ​ភាព​សាំ​អ្នក អោយ​ធ្វើការ ផលិត​នូវ​អរ​ម៉ូ​ន​របស់​ប្រព័ន្ធ​ភាព​សាំ​បន្ថែមទៀត ។​
​ដូច្នេះ​ជា​ការល្អ អ្នក​គួរតែ​ប្រើ​សំលៀកបំពាក់​ដែល​រលុងៗ ឬ ដោះ​វា​ចេញ​នៅ​ក្នុង​ពេល​យប់ ប្រសិនបើ​អាច​ធ្វើបាន​។ ការ​ធ្វើ​ដូចនេះ គឺ​អាច​ជម្រុញ​អោយ​ស​សៃឈា​មរត់ និង មុខងារ​របស់​រាងកាយ​អ្នក ស្ថិតនៅក្នុង ដំណាក់កាល​ជួសជុល​បាន​យ៉ាង​ល្អ ។ ចំពោះ​ស្ត្រី វា​ជា​ការល្អ​បំផុត ដែល​ពួកគេ​គួរ​ដោះ​អាវទ្រនាប់​ចេញ នា​ពេល​គេង​យប់ ។​
​ខាងក្រោម​នេះ គឺជា​បញ្ហា​ដែល​ស្ត្រី​អាច​នឹង​ប្រឈម​នៅពេលដែល ពួកគេ​ពាក់​អាវទ្រនាប់​នា​ពេល​គេង​យប់ ៖
១. បែក​ញើស​
​វា​មាន​នូវ​ប្រភេទ​នៃ​អាវទ្រនាប់​ជាពិសេស ដែល​គេ​បាន​ធ្វើឡើង​សម្រាប់​ពាក់​នា​ពេលយប់ ហើយ​ជា​ធម្មតា​វា​ត្រូវ​បាន​គេ​ធ្វើឡើង​ពី ប្រភេទ​សាច់​ក្រណាត់​នីឡុង ឬ កម្បាស ដែល​អាច​ធ្វើអោយ​ស្បែក​របស់​អ្នក ដកដង្ហើម​បាន​។ ប៉ុន្តែ​ប្រសិនបើ​អ្នក ពាក់​នូវ​ប្រភេទ​អាវទ្រនាប់​ធម្មតា ដូច​នៅ​ក្នុង​ពេល​ថ្ងៃ នោះ​បញ្ហា​នៃ​ការ​បែក​ញើស និង ជាតិ​សំណើម នឹង​ដ​ក់ជាប់​នៅក្នុង​នោះ​។ បញ្ហា​នេះ​នឹង​បង្ក​អោយមាន​ជា​បាក់តេរី ដែល​នឹង​ធ្វើអោយ​ស្បែក​អ្នក​រមាស់ និង បង្ក​ជា​របួស​ដាច់​រលាត់ស្បែក​បាន​។​
២. គេង​មិនបាន​ស្កប់ស្កល់​
​ប្រភេទ​អាវទ្រនាប់ ដែល​ត្រូវបាន​ប្រើ​សម្រាប់​ពេល​ថ្ងៃ គឺ​ត្រូវបាន​ធ្វើឡើង​ជា​ពិសេស ដើម្បី​ជួយ​ទ្រ​ទម្ងន់​នៃ​សុដន់​ទាំងសងខាង និង ផ្តល់​នូវ​សោភ័ណភាព និង ភាព​ទាក់ទាញ​សម្រាប់​ស្ត្រី​រាល់​រូប​។ ប៉ុន្តែ​ជាធម្មតា ប្រភេទ​នៃ​អាវទ្រនាប់​ទាំងនេះ គឺ​មាន​សភាព​តឹង​ណែន និង មិន​ផ្តល់​ផាសុក​នោះទេ នៅពេល​ដែល​អ្នក ពាក់​វា​ក្នុងពេល​សម្រាក​នា​ពេលយប់​។​
៣. ធ្វើអោយ​អ្នក​គេង​មិន​លក់​
​ក្នុង​ករណី​ភាគច្រើន ការពាក់​អាវទ្រនាប់​គេង​យប់ ក៏​អាច​ជា​កត្តា​មួយ ដែល​ធ្វើអោយ​អ្នក​គេង​មិន​លក់​បាន​ផង​ដែរ នេះ​ក៏​ដោយសារ​តែ រាងកាយ​របស់​អ្នក គឺ​មិន​មាន​សេរីភាព​គ្រប់គ្រាន់ ក្នុង​ការដកដង្ហើម​អោយ​បាន​ស្រួល ។​
៤. អាច​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​
​ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​ធ្វើ​ការសិក្សា​ទៅលើ ទំនាក់ទំនង​នៃ​ការពាក់​អាវទ្រនាប់ ទៅ​នឹង​ជំងឺ​មហារីក​សុដន់ ។ ក្នុង​នោះ​ពួកគេ បានបង្ហាញ​ថា ដើម្បី​បង្ការ​នូវ​ជំងឺ​នេះ​ស្ត្រី​គួរ​ធ្វើការ​ពាក់​អាវទ្រនាប់ ក្នុង​រយៈពេល​ខ្លី​បំផុត តាម​ដែល​អាច​ធ្វើបាន ឬ ជា​ការល្អ អោយ​បាន​តិច​ជាង​រយៈពេល ១២​ម៉ោង ក្នុង​មួយ​ថ្ងៃ​។ ហើយ​ពេល​វេលា​ដ៏​សាក​សម ក្នុង​ការផ្តល់​ឱកាស​អោយ​ដើមទ្រូង​របស់​អ្នក បាន​សម្រាក​នោះ គឺ​នៅក្នុង​ពេល​យប់​។​
​ដោយយោង​តាម​ការសិក្សា​នេះ បាន​បញ្ជាក់​ទៀត​ផងដែរ​ថា ការប្រើ​អាវទ្រនាប់​ក្នុង រយៈពេល​យូរ​ពេក អាច​នឹង​បង្កើន​នូវ​សីតុណ្ហភាព នៃ​ជាលិកា​របស់​សុដន់ ហើយ​ចំពោះ​ស្ត្រី​ដែល ពាក់​អាវទ្រនាប់​ច្រើន នឹង​មាន​កម្រិត​នៃ​អរ​ម៉ូត​ប្រូឡាក់ទី​ន (​ជា​អរ​ម៉ូ​ន​ដែល​មាន​មុខងារ​ជម្រុញ​អោយ​មាន​ការផលិត​ទឹក​ដោះ ) កើនឡើង​ខ្ពស់​។ កត្តា​ទាំង​ពីរ​នេះ គឺ​អាច​ជម្រុញ​អោយ មាន​ការកើតមាន​នូវ​ជំងឺមហារីក​សុដន់​បាន​។

លើសពីនេះទៅទៀត ការពាក់​អាវទ្រនាប់​ដែល​មាន​សភាព​តឹង​ណែន ច្រើនពេក គឺ​អាច​នឹង​ផ្តល់​គ្រោះ​ថា្នក់​ដល់​សុខភាព​បាន​ផង​ដែរ នេះ​ដោយសារ​តែ វា​អាច​នឹង​ទប់ស្កាត់​នូវ ចរន្ត​នៃ​ទឹករងៃ​នៅក្នុង​សុដន់ អោយ​ន​មាន​ដំណើរការ​បាន​ល្អ ។​ជាធម្មតា​ពពួក​ទឹករងៃ​ទាំងនេះ មាន​មុខងារ ក្នុង​ការលាង​សម្អាត​កាក​សំណល់ និង កំចាត់​ចោល​នូវ​ជាតិពុល ចេញពី​ក្នុង​ដើមទ្រូង​របស់​អ្នក ៕

សញ្ញាដែលប្រាប់ថាអ្នកមានកូនដំបូង

 សញ្ញាដែលប្រាប់ថាអ្នកមានកូនដំបូង
នក​អាច​នឹង​រីករាយ​ហើយ​ បើសិនជា​អ្នកមាន​ កូន​ដូច​បំណង​នោះ​។​ដូច្នេះ​អ្នក​ក៏​ចង់​ដឹង​ថា​
តើ​ធ្វើ​ដូច​ម្តេចទៅ​ទើប​ដឹង​ថា​អ្នក​មានកូន​ក្នុង​ផ្ទៃ​នោះ​។​ចូរ​ក្រឡេក​មើល​សញ្ញា​ដូច​ខាង
ក្រោម​នេះ​ដែល​អាច​ចង្អុលបង្ហាញ​ថា​អ្នក​អាច​នឹង​មានកូន​។​ពេល​មាន​សញ្ញា​ទាំងនេះ
ហើយ​ អ្នក​អាច​ធ្វើតេស្ត​បន្ថែម​ទៀត​ដើម្បី​បញ្ជាក់​ការ​ពិត​គួរ​ជាទី​រីករាយ​នេះ​៖




-ការ​បាត់​រដូវ
ប្រសិនបើ​រដូវ​របស់​អ្នក​មិន​មក​តាម​ធម្មតា​នោះ​ទេ​(amenorrhoea),​ អ្នក​ប្រហែលជា​អាច​
មាន​ផ្ទៃពោះ​។​ មាន​ហេតុផល​មួយ​ចំនួន​ដែរ​ដែល​អាច​បណ្តាល​អោយ​អ្នក​មានការ​ខកខាន
​ក្នុង​ការ​មក​រដូវ​ដូច​ជា​ ការ​មាន​ជំងឺ​,​ ស្ត្រេ​ស​,​ ស្ហុ​ក​ ឬ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំង​ពេក​។​ប៉ុន្តែ​
អ្វី​ដែល​ជា​ហេតុផល​ញឹកញាប់​ជាងគេ​គឺ​ការ​មាន​ផ្ទៃពោះ​ប្រសិនបើ​អ្នក​មានការ​រួម​ភេទ​។​
ស្ត្រី​មួយ​ចំនួន​អាច​មាន​ផ្ទៃពោះ​ ហើយ​នៅ​តែ​មានការ​ហូរ​ឈាម​តិចតួច​ស្រប​ពេល​ជាមួយ
​ការ​មក​រដូវ​របស់​ពួក​គេ​គឺជា​ធម្មតា​អាច​កើត​មាន​ឡើង​ក្នុង​ខែ​ដំបូងៗ​នៃ​ការ​មាន​ផ្ទៃពោះ​
របស់​ពួក​គេ​។​

-ការ​ប្រែប្រួល​សុដន់​អាច​ជា​ការ​ចង្អុលបង្ហាញ​ថា​មាន​ផ្ទៃពោះ
ភ្លាមៗ​បន្ទាប់​អ្នកមាន​ផ្ទៃពោះ​,​ អ្នក​អាច​ចាប់ផ្តើម​ឃើញ​ និង​មាន​អារម្មណ៍​ទៅ​នឹង​ការ​ប្រែ
ប្រួល​មួយ​ចំនួន​នៅ​នឹង​សុដន់​ និង​ក្បាល​សុដន់​របស់​អ្នកៈ​

-​សុដន់​របស់​អ្នក​អាច​ឈឺ​ និង​ទន់​នៅ​ពេល​ដែល​ប៉ះ​
-​សុដន់​របស់​អ្នក​នឹង​ចាប់ផ្តើម​រីក​ធំ​
-​ក្បាល​សុដន់​របស់​អ្នក​អាច​ក្លាយជា​ពណ៌​ខ្មៅ​
-​សរសៃឈាម​វ៉ែន​នៅ​ក្នុង​សុដន់​របស់​អ្នក​ចាប់ផ្តើម​ឃើញច្បាស់​
មិនមែន​គ្រប់​ស្ត្រី​ទាំងអស់​នឹង​ធ្លាប់​មាន​ ឬ​កំនត់​សម្គាល់ការ​ប្រែប្រួល​ទាំងអស់​នេះនោះ​ទេ​។​

-អារម្មណ៍​ក្អួតចង្អោរ
ការ​ចង់​ក្អួតចង្អោរ​នា​ពេល​ព្រឹក​ គឺជា​រោគ​សញ្ញា​ដំបូង​មួយ​នៃ​ការ​មាន​ផ្ទៃពោះ​។​ ការ​ចាញ់
កូន​នេះ​អាច​កើតឡើង​នៅ​គ្រប់ពេល​ទាំងអស់​មិន​ថា​ថ្ងៃ​ ឬ​ល្ងាច​ និង​ពេល​ខ្លះ​អាច​ឈឺ​
ពេញ​មួយ​ថ្ងៃ​ក៏​មាន​។​

-អ្នក​អាច​ចាញ់​ក្លិន​មួយ​ចំនួន
អ័រម៉ូន​នៅ​ក្នុង​គ្រា​ដំបូង​នៃ​ការ​មានគភ៌​អាច​នឹង​ធ្វើ​អោយ​អ្នក​បាត់បង់​ក្លិន​។​អ្នក​អាច​លែង
​ចង់​ផឹក​កាហ្វេ​ឬ​ក៏​ភេ​ស​ជ្ជះ​ផ្សេង​ទៀត​ដែល​មាន​ក្លិន​ខ្លាំង​។​ដោយហេតុ​ថា​អាហារ​មាន​ក្លិន​
ខុស​គ្នា​ អ្នក​អាច​នឹង​មាន​អារម្មណ៍​មិន​ស្រួលខ្លួន​ពេល​ឃើញ​គេ​ធ្វើ​ម្ហូប​។​ចំណែក​ស្ត្រី​ខ្លះ​
ទៀត​អាច​នឹង​ចង់​បរិភោគ​របស់​ចម្លែកៗ​ដូច​ជា​ដីស​ឬ​ក៏​ដីឥដ្ឋ​ជាដើម​។​បើ​អ្នកមាន​សញ្ញា​
នេះ​ អ្នក​គួរតែ​ឆាប់​ទាក់ទង​គ្រូពេទ្យ​។​

-មាន​អារម្មណ៍​អស់កំលាំង
អំឡុង​ពេល​មាន​ផ្ទៃពោះ​,​ ខ្លួន​របស់​អ្នក​ត្រូវការ​ធ្វើការ​ខ្លាំង​ជាង​មុន​។​ ការ​ដកដង្ហើម​របស់​
អ្នក​អាច​ញាប់​ ហើយ​ចង្វាក់បេះដូង​នឹង​កើនឡើង​។​ ការ​ធ្វើការ​បន្ថែម​នៃ​ខ្លួន​របស់​អ្នក​អាច​
ធ្វើ​អ្នកមាន​អារម្មណ៍​ថា​អស់កំលាំង​ខ្លាំង​។​ ស្ត្រី​ជា​ច្រើន​បាន​និយាយ​ថា​ ការ​មាន​អារម្មណ៍
​ថា​អស់កំលាំង​ខ្លាំង​នេះ​នៅ​ក្នុង​ការ​ពពោះ​ដំបូង​នេះ​គឺជា​រឿង​មួយ​ដែល​ពួក​គេ​មិន​ដែល
​ភ្លេច​។​សូម​សំរាក​នៅ​ពេល​ណា​ដែល​អ្នក​អាច​ និង​គេង​បន្ថែម​។​ ការ​ធ្វើ​លំ​ហាត់ប្រាណ​
ទៀងទាត់​ដូច​ជា​ការ​ដើរ​,​ ហែល​ទឹក​អាច​ជួយ​អ្នក​ពី​ការ​អស់កំលាំង​បន្តិច​ដែរ​។​

-ការ​ប្រែប្រួល​ប្លោក​នោម
រោគ​សញ្ញា​ភ្លាមៗ​មួយ​ផ្សេង​ទៀត​នៃ​ការ​មាន​ផ្ទៃពោះ​នោះ​គឺ​ ត្រូវការ​ទៅ​នោម​ញឹកញាប់​
ជាង​ធម្មតា​។​ ការ​មាន​ផ្ទៃពោះ​ អរ​ម៉ូ​ន​បណ្តាល​អោយ​មាន​វា​នេះ​។​ អ្នក​អាច​រក​ឃើញ​ថា
​អ្នក​ត្រូវការ​ក្រោក​អំឡុង​ពេល​យប់​ដើម្បី​ទៅ​នោម​។​ នេះ​ជា​ធម្មតា​អាច​មាន​ត្រឹមតែ​2​ឬ​3​ខែ
​ដំបូង​ និង​វា​អាច​មាន​មក​វិញ​ផង​ដែរ​នៅ​ចុងបញ្ចប់​នៃ​ការ​មាន​ផ្ទៃពោះ​នៅ​ពេល​ដែល​
ទារក​ក្នុង​ពោះ​របស់​អ្នក​រីក​ធំធាត់​ទៅ​ និង​ទៅ​សង្កត់​លើ​ប្លោក​នោម​របស់​អ្នក​។​

-មូលហេតុ​នៃ​ការ​មាន​រោគ​សញ្ញា​ដំបូង
ការ​ប្រែប្រួល​ទាំងអស់​ដែល​យើង​បាន​រៀបរាប់​ខាងលើ​នេះ​ហើយ​គឺ​ដោយសារ​តែ​ការ​ប្រែ
ប្រួល​អរ​ម៉ូ​ន​អំឡុង​ពេល​មាន​ផ្ទៃពោះ​។​ ប្រហែលជា​៧​ថ្ងៃ​បន្ទាប់​ពី​អំប្រ៊ីយ៉ុង​បាន​កាច់​សំបុក
​នៅ​ក្នុង​ស្បូន​របស់​អ្នក​,​ បរិមាណ​នៃ​អរ​ម៉ូ​ន​ប្រូ​សេ​ស្តេ​រ៉ូ​ន​ និង​អរ​ម៉ូ​ន​ human​ chorionic​
gonadotrophin​ (HCG)​ បាន​កើនឡើង​នៅ​ក្នុង​ខ្លួន​របស់​អ្នក​។​ កំរិត​ខ្ពស់​នេះ​ហើយ​គឺជា​
ហេតុផល​មួយ​ដែល​ហេតុ​ធ្វើ​អោយ​ស្ត្រី​មួយ​ចំនួន​និយាយ​ថា​ពួក​គេ​គ្រាន់តែ​ដឹង​ថា​ ពួក​គេ​
មាន​ផ្ទៃពោះ​,​ សូ​ម្បី​តែ​មុន​ពួក​គេ​មិន​មក​រដូវ​។​

-ការ​បង្កើត​នៃ​ការ​ចង​ចាំ
ប្រសិនបើ​អ្នក​មានការ​សំអាង​ពី​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​ហើយ​,​ តើ​អ្នក​គយរ​ធ្វើ​អ្វី​ទ​ទៀត​?​
អ្នក​អាច​សរសេរ​វា​ទុក​ទៅ​ក្នុង​សៀវភៅ​រាល់​សញ្ញា​ទាំងអស់​ដែល​អ្នក​មាននៅ​ក្នុង​ពេល​
មាន​ផ្តៃ​ពោះ​។​ មាន​ប្រភេទ​ជា​ច្រើន​នៃ​ការ​ចង​ចាំ​នេះ​ដែល​ធ្វើ​អោយ​អ្នក​ភ្លេច​លឿន​នៅ
​ពេល​ដែល​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​លូតលាស់​បន្តិច​ម្តងៗ​ និង​នៅ​ពេល​ដែល​កូន​របស់
​អ្នក​ត្រូវ​បាន​សំរាល​។​ វា​អាច​ជា​រឿង​មួយ​ដែល​គួរ​អោយ​អស់សំណើច​នៅ​ពេល​ណា​មួ​យ
​ដែល​អ្នក​អាន​ឡើង​វិញ​សៀវភៅ​ដែល​បាន​កត់ត្រា​រាល់​អ្វី​ដែល​កើត​មាន​ចំពោះ​អ្នក​ចាប់
​តាំង​បី​ពេល​ដំបូង​ដែល​អ្នកមាន​ផ្ទៃពោះ​នោះ​៕

វីធីសាស្រ្តសាមញ្ញការពារមហារីស្បួន

 វីធីសាស្រ្តសាមញ្ញការពារមហារីស្បួន
ការស្រាវ​ជ្រាវ​មួយ​ដែលធ្វើ​ឡើង​ដោយ​អ្នក​ស្រាវ​ជ្រាវ​ឥណ្ឌា​បាន​រក​ឃើញ​ថា​ ការ​ធ្វើ​តេស្ត​ដ៏​សាមញ្ញ​មួយដោយ​ប្រើប្រាស់​ទឹក​ខ្មេះ​ អាច​ការ​ពារ​ការ​បាត់បង់​ជីវិត​មនុស្ស​រាប់​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំ​ពី​ ជំងឺ​មហារីក​ស្បូន​។

ការប្រើ​ប្រាស់​វិធី​សាមញ្ញ​អាច​ការ​ពារ​ជំងឺ​មហារីក​ស្បូន។ (Credit: ABC)
ការ​ស្រាវ​ជ្រាវ​ដោយ​ជ្រើសរើស​អ្នក​ចូលរួម​​ជា​ស្រ្តី​ជន​ ជាតិ​ឥណ្ឌា​ ១សែន ៥​ម៉ឺន​នាក់​ ដែល​មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំ​ឡើង​ទៅ​បាន​រក​ឃើញ​ថា​ ការ​ធ្វើ​តេស្ត​ដោយ​ប្រើ​ទឹក​ខ្មេះ​ជូត​លើ​ស្បូន​អាច​ធ្វើ​ឲ្យ​សាច់​ដុះ​ បង្ក​ជា​មហារីក​ស្បូន​ប្រែ​ក្លាយ​ជា​មាន​ពណ៌ស។
នេះ​គឺ​ជា​ វិធី​ធ្វើ​តេស្ត​ដ៏​សាមញ្ញ​មួយ​ក្រៅ​ពី វិធី​ធ្វើ​តេស្ត​ដែល​មាន​តម្លៃ​ថ្លៃ​ ដែល​គេ​កំពុង​ប្រើប្រាស់​ក្នុង​ប្រ​ទេស​អ្នក​មាន​ហើយអាច​កាត់​បន្ថយ​ការ​ ស្លាប់​បណ្តាល​មក​ពី​មហារីក​ស្បូន​រហូត​ដល់ ៨០​ភាគរយ ក្នុង​បណ្តា​​ប្រ​ទេស​អ្នក​មាន។
ការ​សិក្សារបស់​អ្នក​ ស្រាវ​ជ្រាវ​ឥណ្ឌា​បង្ហាញ​ថា​ការ​ធ្វើ​តេស្ត​សាមញ្ញ​ដោយ​ប្រើ​ប្រាស់​ទឹក​ ខ្មេះ​អាច​កាត់​បន្ថយ​អត្រា​ស្លាប់​ដោយ​ជំងឺ​មហារីក​ស្បូន​បាន​រហូត​ដល់ ៣១%។
មន្ត្រី​សុខាភិបាល​ក្នុង​រដ្ឋ Maharashtra ដែល​ការ​ស្រាវ​ជ្រាវ​នេះ​បាន​ធ្វើ​ឡើង​ កំពុង​រៀបចំ​ផ្តល់​ការ​បណ្តុះ​បណ្តាល​ដល់​បុគ្គលិក​ពេទ្យ​ដើម្បី​ផ្តល់​ការ​ ពិនិត្យ​ដោយ​ប្រើ​ប្រាស់​ទឹក​ខ្មេះ​ឲ្យ​បាន​ដល់​ស្ត្រី​គ្រប់​រូប​ដែល​មាន​ អាយុ​ពី ៣៥ ដល់ ៦៤​ឆ្នាំ​ក្នុង​រដ្ឋ​នេះ។
ក្រុម​អ្នក​ ស្រាវ​ជ្រាវ​នេះ​ក៏​កំពុង​ធ្វើ​ការ​ជា​មួយ​មន្ត្រី​សុខាភិបាល​ថ្នាក់​ជាតិ​ ដើម្បី​រៀបចំ​ធ្វើ​ឲ្យ​មាន​ការ​ផ្តល់​សេវា​ធ្វើ​តេស្ត​នេះ​ដល់​ស្រ្តី​គ្រប់ ​រូប​នៅ​ទូទាំង​ប្រ​ទេស៕

៧ដែលត្រូវការពារទារុក

អត្ថប្រយោជន៍ ចំពោះសុខភាព នៃការបំបៅកូនដោយទឹកដោះ ត្រូវបានជះឥទ្ធិពលជាវិជ្ជមាន ក្នុង រយៈពេលដ៏យូរ។ ក្រុមអ្នកសិក្សាស្រាវជ្រាវ បានធ្វើការពិនិត្យ ទៅលើកត្តាជាច្រើន ដែលមាន ទំនាក់ទំនងជាមួយ នឹងជំងឺផ្សេងៗ ពួកគេជារឿយៗបានរកឃើញថា កុមារ និង យុវវ័យដែលធ្លាប់បាន បៅទឹកដោះម្តាយ នៅក្នុងវ័យកុមារភាពរបស់ពួកគេ មិនសូវមានការប្រឈម នឹងបញ្ហាផ្សេងៗ ដែលកើតមានមកពី ស្ថានភាពជំងឺរុំារ៉ៃនោះទេ។
នៅក្នុងករណីខ្លះ ទោះបីជាការបំបៅដោះ មានត្រឹម កម្រិតតិចតួចប៉ុណ្ណោះ ក៏អាចផ្តល់ឲ្យពួកគេ នូវការ ការពារប្រឆាំងនឹងជំងឺ បាននៅក្នុងរយៈពេល ក្រោយមកទៀត នៃជីវិតរបស់ពួកគេ បានផងដែរ ប៉ុន្តែជាធម្មតា ទារកដែលបានបៅដោះម្តាយ ក្នុងរយៈ ពេលយូរ គឺមានឱកាសនឹងទទួលបាន នូវប្រសិទ្ធភាពនៃការ ការពារនេះបានខ្លាំងជាង។
ទាំងនេះ គឺជាមូលហេតុមួយចំនួន ដែលបង្ហាញថា ការបំបៅដោះ ម្តាយដល់ទារក គឺពិតជាជួយឲ្យ ពួកគេ រស់នៅប្រកបដោយសុខភាពល្អ បានពេញមួយជីវិត ។
១. ការបំបៅដោះម្តាយដល់ទារក គឺជួយការពារពួកគេ ពីភាពធាត់ជ្រុល
ទោះបីជានៅក្នុងវ័យ កុមារភាពក៏ដោយ ក៏គេសម្គាល់ឃើញថា ទារកដែលបានបៅដោះម្តាយ គឺហាក់នឹងមានរូបរាងស្តើង ជាងទារកផ្សេងទៀត ដែលបានបៅទឹកដោះគោម្ស៉ៅ។ ការសិក្សាបានបង្ហាញ ថា កុមារដែលបានបៅទឹកដោះម្តាយ មិនសូវ ក្លាយជាធាត់ជ្រុល នៅក្នុងវ័យជំទង់នោះទេ ហើយរយៈ ពេលដ៏យូរនៃការបំបៅដោះនេះ ក៏អាចជួយកាត់ បន្ថយបានយ៉ាងខ្លាំង ចំពោះការប្រឈមនឹង ការធាត់ជ្រុលនៅ ក្នុងវ័យជំទង់ របស់ពួកគេ ។ កុមារដែល មានទំងន់ធ្ងន់ជ្រុល គឺហាក់នឹងងាយ ក្លាយជា ក្មេងជំទង់ដែលមានរូបរាងធាត់ខ្លាំង។ ដោយសារតែ ទារកដែលបានបៅដោះម្តាយ អាចធ្វើការគ្រប់គ្រង នូវ ការ ទទួលទានរបស់ពួកគេ បានដោយខ្លួនឯង ( បន្ថែមដោយការ ផ្លាស់ប្តូរនូវ កម្រិតខ្លាញ់ ក្នុងដំណាក់ កាលនៃការបំបៅដោះ ) ទារកដែលបានបំបៅដោយដោះម្តាយ បានរៀនក្នុងការស្គាល់សញ្ញា របស់រាង កាយគេ អំពីបរិមាណដែលគេត្រូវការញុំា និង ពេលវេលាដែលគេចង់។ វិធីនេះ អាចជួយផ្តល់ឲ្យពួក គេនូវ ទំលាប់នៃការទទួលទានប្រកប ដោយសុខភាព ចាប់តាំងពីដំបូងនេះតទៅ ។
២. ធ្វើឲ្យធ្មេញរបស់ពួកគេ មានសុខភាពល្អ
ទារកដែលបាន បៅដោះម្តាយ គឺនឹងមានថ្គាមត្រង់ជួរល្អ និង មិនសូវ ត្រូវការ ការព្យាបាលដោយទន្តពេទ្យ នៅពេលដែលពួក គេមានអាយុច្រើននោះទេ។ ការសិក្សាមួយ ដែលបាន ធ្វើឡើងចំពោះកុមារចំនួន ១០០០០នាក់ បានរកឃើញថា ក្នុងចំណោមកុមារ ដែលបានបៅដោះម្តាយ ក្នុងរយៈពេល ១ឆ្នាំ ឬ យូរជាងនេះ គឺមានអត្រា ៤០ភាគរយ ដែលហាក់នឹងមិនសូវ ចាំបាច់ត្រូវការ ការព្យាបាលដោយ ទន្តពេទ្យ។ សកម្មភាពនៃការជញ្ជក់ ដែលត្រូវបានប្រើក្នុង ពេលបៅដោះម្តាយ គឺមាន រួមបញ្ចូលនូវសកម្មភាពសាំញុំា នៃសាច់ដុំមុខ និង អណ្តាត។ ស្ថានភាពនេះ គឺបានធ្វើឲ្យ សាច់ដុំមុខ និង រូបរាងនៃក្រអូមមាត់ គឺមានការវិវត្តន៍ ប្រសើរជាងមុន។ ជួរថ្គាមត្រង់ល្អ ដែលមានទំនាក់ទំនងជាមួយ នឹង ការបំបៅកូន ដោយទឹកដោះម្តាយ គឺថែមទាំងអាចធ្វើឲ្យពួកគេ មិនសូវមានការស្រម៉ុក និង មានការប្រឈមទាបទៅនឹង ស្ថានភាពនៃជំងឺនៃ ការគេង ដោយមិនដកដង្ហើម ដែលវាកើតមានដោយសារ ការមានឧបសគ្គរាំងស្ទះ នៅក្នុងផ្លូវដង្ហើម ខណៈពេលកំពុងគេងលក់ ហើយវាក៏អាចនឹងរំខាន ដល់ ដំណាក់កាល នៃការដេកលក់ និង នាំយកមកនូវបញ្ហាសុខភាពដទៃទៀតបានផងដែរ។
៣. បន្ទាបនូវអត្រាប្រឈមនឹង ជំងឺបេះដូង
ភស្តុតាងទាំងស្រុង នោះគឺមិនទាន់មានទេ ប៉ុន្តែក្រុមអ្នកសិក្សា ស្រាវជ្រាវមួយចំនួន បានជឿថា ការបំបៅកូនដោយទឹកដោះ ក្នុងអំឡុងពេល នៃវ័យកុមារភាព គឺអាចបន្ទាបបាននូវ អត្រាប្រឈមនឹងជំងឺ គាំងបេះដូង និង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល នៅក្នុងដណាក់ក្រោយមកទៀត នៃជីវិតរស់រាន របស់ពួកគេ។ វាដោយសារតែ ផ្នែកមួយ ដែលជាប់ទាក់ទងទៅនឹង កម្រិតដ៏ខ្ពស់នៃកូឡេស្តេរ៉ូល ដែលមានផ្ទុក នៅក្នុងទឹកដោះមនុស្ស។ មានអ្នកសិក្សាស្រាវជ្រាវ ជំងឺបេះដូងមួយចំនួន បានកំណត់ទ្រឹស្តី ថា ដោយសារ តែកម្រិតកូឡេស្តេរ៉ូល ដែលមានផ្ទុក នៅក្នុងទឹកដោះមនុស្ស នោះធ្វើឲ្យថ្លើមរបស់ទារក ដែលបានបៅដោះម្តាយ បានរៀនក្នុងការរំលាយនូវជាតិកូឡេស្តេរ៉ូល ទាំងនោះបាន ល្អប្រសើរជាង ទារក ដែលបានបៅទឹកដោះគោម្ស៉ៅ។ វាធ្វើឲ្យ កម្រិតកូឡេស្តេរ៉ូលនៅក្នុងឈាម នឹងត្រូវបានធ្លាក់ចុះ នៅក្នុងវ័យជំទង់ ហេតុដូចនេះហើយ ទើបបានជាគេ មានការប្រឈមនឹង ជំងឺបេះដូងក្នុងកម្រិតទាប។ ទោះបីជាវាត្រូវបាន កំណត់នូវចំនួនក៏ដោយ ការសិក្សា ស្រាវជ្រាវមួយចំនួន បានបង្ហាញថា ក្មេងជំទង់ ដែលធ្លាប់បានបៅទឹកដោះគោម្ស៉ៅ នៅក្នុងវ័យកុមារភាពរបស់ពួកគេ គឺហាក់នឹងមានជាតិកូឡេស្តេរ៉ូល នៅក្នុងឈាមខ្ពស់ និង ហាក់ងាយនឹងកើតមាននូវ ការរឹងគ្រិនសសៃអាទែ ដោយសារកំណក ច្រើនជាង ក្មេងជំទង់ដទៃទៀត ដែលបានធ្លាប់បៅដោះម្តាយ ។
៤. កាត់បន្ថយនូវការប្រឈមនឹង ជំងឺទឹកនោមផ្អែមក្នុងវ័យក្មេង
ទារកដែល បានបៅទឹកដោះម្តាយ គឺហាក់នឹងមាន ការប្រឈមទៅនឹង នឹងការវិវត្តន៍នៃការកើតមាន ជំងឺទឹកនោមផ្អែមប្រភេទទីមួយ ក្នុងកម្រិតទាប នៅក្នុងវ័យកុមារភាពរបស់ពួកគេ។ ក្រុមអ្នកសិក្សាស្រាវ ជ្រាវបាន ធ្វើការកំណត់ថា វាជួយបន្ថយនូវអត្រាគ្រោះថ្នាក់ប្រឈមនឹង ជំងឺទឹកនោមផ្អែម ចំពោះកុមារ ដែលបានពន្យាពេល ក្នុងការប្រើទឹកដោះគោម្ស៉ៅ ដោយការបៅដោះម្តាយ។ លើសពីនេះទៅទៀត ក្រុម អ្នកសិក្សាស្រាវជ្រាវ បានបង្ហាញថា កុមារដែលបាន បៅដោះម្តាយ ត្រូវបានបញ្ចេញ សារជាតិ អាំងស៊ុយលីន ក្នុងកម្រិតទាប បើធ្វើការប្រៀបធៀបជាមួយនឹង ទារកដែលបានបៅទឹកដោះគោម្ស៉ៅ ។ ប្រសិទ្ធភាពនៃការ ការពារនេះ នឹងកាន់តែមានអត្ថប្រយោជន៍ ជាពិសេស ប្រសិនបើអ្នកមានប្រវត្តិគ្រួសារ កើតមានជំងឺទឹកនោមផ្អែម។
៥. កាត់បន្ថយនូវការប្រឈមនឹងគ្រោះថ្នាក់ នៃជំងឺ multiple sclerosis
ជំងឺ multiple sclerosis គឺជាជំងឺនៃការចុះខ្សោយរបស់សាច់ដុំ ដែលធ្វើការវាយប្រហារទៅលើ យុវវ័យជាច្រើន ហើយវាក៏អាច បណ្តាលមកពីផ្នែកមួយនៃ ការខូចខាតនៃ ខួរឆ្អឹងខ្នង។ តែទោះជាយ៉ាង ណាក៏ដោយ ជំងឺ multiple sclerosis គឺមិនសូវនឹង កើតមានចំពោះ ប្រទេសដែល មានអត្រានៃការបំបៅ ដោះកូនដោយទឹកដោះម្តាយ ក្នុងកម្រិតខ្ពស់នោះទេ។ ទឹកដោះមនុស្សបានរួមចំណែក ជួយដល់ ការលូតលាស់ របស់ខួរឆ្អឹងខ្នង ហើយវាក៏អាច ជួយដល់ការ ការពារដល់ ជំងឺ multiple sclerosis ក្នុងរយៈពេលក្រោយមក ទៀតនៃ ជីវិតរស់នៅរបស់ពួកគេ។
៦. បន្ទាបអត្រាប្រឈមនឹងជំងឺហឺត និង ប្រតិកម្មអាលែហ្សី
ការសិក្សាស្រាវជ្រាវ បានបង្ហាញថា ការបំបៅដោះម្តាយដល់ទារក គឺអាចជួយបន្ទាបនូវ ឱកាស នៃការវិវត្តន៍មាននូវ ប្រតិកម្មអាលែហ្សី និង រោគសញ្ញា នៃជំងឺហឺតចំពោះកុមារ ។ សារធាតុផ្សំ នៃប្រព័ន្ធ ភាពសុំា ដែលមាននៅក្នុងទឹកដោះម្តាយ អាចការពារទារកពី កត្តាផ្សេងៗដែលជម្រុញ ឲ្យមានប្រតិកម្ម អាលែហ្សី នៅក្នុងរយៈពេលមួយខែ ដំបូងនៃជីវិតរបស់ពួកគេ។ ការបំបៅដោះដល់ទារក ក៏អាចជួយពន្យា ពេលដល់ការ មានប្រតិកម្មទៅនឹងប្រភេទ នៃអាហារជាក់លាក់មួយចំនួនដូចជា៖ទឹកដោះគោ និង ប្រូតេអ៊ីននៅ ក្នុងសណ្តែកសៀង ទៅក្នុងរបប អាហាររបស់ពួកគេ រហូតដល់ពេលដែលពួកគេ មានអាយុ ច្រើនជាងនេះ និង ប្រព័ន្ធការពារភាព សុំារបស់ពួកគេ កាន់តែមានភាពពេញវ័យ ។
៧. ការពារជំងឺផ្សេងៗទៀត
ការសិក្សាបានបង្ហាញថា ការបំបៅកូនដោយទឹកដោះ ក៏អាចដើរតួនាទីក្នុងការ ការពារកុមារ ពី ជំងឺនៃប្រព័ន្ធរំលាយអាហារ មានដូចជា៖ ជំងឺ ulcerative colitis និង Crohn’s disease ក៏រួមផងដែរ នូវ ជំងឺមហារីក ក្នុងវ័យកុមារភាពបានផងដែរ។ នេះបានស្តែងឲ្យឃើញថា ការចិញ្ចឹមបីបាច់ថែរក្សា រាងកាយរបស់ទារក ជាមួយនឹងអាហារ ដែលមានតែមួយគត់ និង ត្រូវបានតាក់តែងពីធម្មជាតិមក សម្រាប់ពួកគេ គឺពិតជាអាចនឹងធ្វើឲ្យ មុខងាររបស់រាងកាយពួកគេ មានដំណើរការ បានប្រកបដោយ សុខភាពល្អ និងប្រហែលជា បានពេញទាំងមួយ ជីវិតរបស់ពួកគេបានផងដែរ៕ ប្រភព៖ LookingTODAY
Photo by Looking TodayPhoto by Looking Today
 

ការថែទាំកុមារមិនឲ្យកើតជំម្ងឹពោះវៀន

ប្រសិនបើកុមារមានគ្រុនក្តៅ ឬ សញ្ញាណណាមួយ ដូចជារាគ ឬ ទល់លាមក, ក្អួត, ឈឺពោះ, ឈឺក្បាល ឬ ក្អក ជាពិសេស ប្រសិនបើពួកគេ មានគ្រុនក្តៅ ជាប់ជាបន្ត ចាប់ពី៧ថ្ងៃឡើងទៅ ហើយជំងឺគ្រុនចាញ់ត្រូវ បានញែកចេញ នោះអ្នកត្រូវគិតដល់ជំងឺគ្រុនពោះវៀន។
ការធ្វើរោគវិនិច្ឆ័យ
នៅពេលពិនិត្យសញ្ញាគ្លីនិក នៃជំងឺគ្រុនពោះវៀនមាន៖
• គ្រុនក្តៅ គ្មានកន្លែង បង្ករោគជាក់លាក់។
• គ្មានរឹងកញ្ចឹងក ឬ សញ្ញារលាកស្រោម ខួរក្បាលជាក់លាក់ ផ្សេងទៀត ឬ ការពិនិត្យទឹកស្រោមខួរ ឆ្អឹងខ្នងអវិជ្ជមាន ( កុមារមានជំងឺគ្រុនពោះវៀន អាចម្តងម្កាល មានរឹងកញ្ចឹងក) ។
• សញ្ញានៃការ ចុះខ្សោយជាទូទៅ ៖ មិនអាចផឹក ឬ មិនអាចបៅបាន សន្លឹម ប្រកាច់ វង្វេងស្មារតី ក្អួត គ្មានសល់រាល់ក្រោយការញុំា និង បៅ ។
• មានចំណុចពណ៌ផ្កាឈូក នៅលើពោះ សង្កេតឃើញលើកុមារ ដែលមានស្បែកស។
• ថ្លើម និង អណ្តើករីក ពោះប៉ោងហើយឈឺ។
គ្រុនពោះវៀនអាចគ្មាន លក្ខណៈច្បាស់លាស់ លើទារកតូច ដែលលេចឡើងជាជំងឺគ្រុនក្តៅភ្លាមៗមានស្ហុក និង មានសីតុណ្ហភាព រាងកាយចុះទាប។ នៅតំបន់ដែល មានគ្រុនរោល ( typhus fever) អាចមានការពិបាក ក្នុងការញែករវាង គ្រុនពោះវៀន និង គ្រុនរោល ដោយផ្អែកលើ សញ្ញាគ្លីនិកតែឯង។
ការព្យាបាល
• អោយក្លរហ្វេនីកុល ២៥មក្រ /គក្រ រាល់៨ម៉ោង រយៈពេល ១៤ថ្ងៃ។
• បើមានសញ្ញាចុះខ្សោយទូទៅ ឬ មានសញ្ញា រលាកស្រោមខួរក្បាល អោយបង់ហ្ស៊ីល ប៉េនីស៊ីលីន ៥០,០០០IU /គក្រ រាល់៦ម៉ោង រយៈពេល ១៤ថ្ងៃ និង ក្លរហ្វេនីកុល ២៥មក្រ/ គក្រ រាល់ ៦ម៉ោង។
• ប្រើក្រោយ ៤៨ម៉ោង កុមារឆ្លើយតប មិនបានល្អនឹងការព្យាបាល ត្រូវប្តូរមកអោយ ក្លរហ្វេនីកុល ២៥មក្រ/គក្រ ចាក់សាច់ដុំ រាល់ ៨ម៉ោងម្តង និង អំពីស៊ីលីន ៥០មក្រ/គក្រ ចាក់សាច់ដុំ រាល់ ៦ម៉ោង។
បើភាពសុំានឹងក្លរហ្វេនីកុល និង អំពីស៊ីលីន នៃសាល់ម៉ូនែឡាទីហ្វី ត្រូវបានដឹង អនុវត្តតាមមគ្គុទេសក៍ ជាតិសម្រាប់ជំងឺគ្រុនពោះវៀន។ ក្នុងកាលទេសៈជាច្រើន អង់ទីប៊ីយ៉ូទិក សមស្របគឺ សេហ្វាឡូស្ព័ររីន ជំនាន់ទី ៣ សេហ្វទ្រីយ៉ាសូន ៨០មក្រ/ គក្រ ចាក់សាច់ដុំ ឬ ចាក់សសៃរយៈពេល ៣០ ទៅ ៦០នាទី ១ដង ក្នុង ១ថ្ងៃ។ ដោយមានភាពសុំានឹង ឱសថច្រើនមុខ មានញឹកញាប់ នៅតំបន់ខ្លះ ការព្យាបាលផ្សេង ទៀត ដូចជា ស៊ីប្រូផ្លុកសាស៊ីន អាចនឹងប្រើ នៅក្នុងតំបន់ ដែលត្រូវបានដឹងថា មានភាពសុំាទៅនឹង ឱសថខាងលើ។
ការថែទាំទ្រទ្រង់
• បើគ្រុនក្តៅ តិចជាង ៣៩អង្សាសេ នាំអោយកុមារ មានវិបត្តិ ត្រូវអោយប៉ារ៉ាសេតាម៉ុល។
• តាមដានអេម៉ូក្លូប៊ីន ឬ អេម៉ាតូគ្រីត។ បើអេម៉ូក្លូប៊ីន ឬ អេម៉ាតូគ្រីត ទាប ឬ ធ្លាក់ចុះ ថ្លឹងថ្លែងសារៈ ប្រយោជន៍នៃការបញ្ចូលឈាម និង គ្រោះនៃការឆ្លងជំងឺ តាមរយៈការបញ្ចូលឈាម ។
ការតាមដាន
កុមារត្រូវបានពិនិត្យ ដោយគិលានុបដ្ឋាក យ៉ាងតិចរាល់៣ម៉ោងម្តង និង ដោយគ្រូពេទ្យ យ៉ាងតិច ២ដង ក្នុងមួយថ្ងៃ ។
ផលវិបាក
ផលវិបាកនៃជំងឺគ្រុនពោះវៀន មានប្រកាច់ វង្វេង ឬ បាត់ស្មារតី រាគខ្សោះជាតិទឹក ស្ហុក ខ្សោយបេះដូង រលាកសួត រលាកឆ្អឹង ខួរឆ្អឹង និងស្លេកស្លាំង។ លើទារកតូច អាចមានស្ហុក និង សីតុណ្ហភាព រាងកាយចុះទាប។
ធ្លុះក្រពះ ពោះវៀនស្រួចស្រាវ ដោយមានការហូរឈាម និង រលាកស្រោមពោះ អាចកើតមាន ជាធម្មតាស្តែងដោយ ការឈឺពោះខ្លាំង, ក្អួត, ពោះហើមប៉ោង ឈឺពេលស្ទាបប៉ះ មានភាពស្លាំងធ្ងន់ធ្ងរ និង មានស្ហុក។ ការពិនិត្យពោះ អាចបង្ហាញម៉ាសពោះ ដោយអាប់សែថ្លើម និង អណ្តើករីក។
បើមានសញ្ញាធ្លុះក្រពះ ពោះវៀន ចាប់សេរ៉ូមតាមសសៃ និង ដាក់បំពង់ច្រមុះក្រពះ រួចផ្តល់ព័ត៌មាន ទៅសល្យពេទ្យ ៕ ប្រភព៖ LookingTODAY
Photo by Looking TodayPhoto by Looking Today

សាច់ក្រហមចៀន អាចបង្កើនហានិភ័យ មហារីកក្រពេញប្រូស្តាត

ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា សាច់ក្រហមចៀន អាចបង្កើនហានិភ័យ ជំងឺមហារីកក្រពេញប្រូស្តាត ដល់ទៅ៤០%។ អ្នកស្រាវជ្រាវបានពន្យល់ថា នៅពេលដែលសាច់ក្រហម ត្រូវបានចម្អិនក្នុង កម្តៅមួយខ្ពស់, សារធាតុគីមដែលបង្ក អោយជាជំងឺមហារីក ត្រូវបានបង្កើតឡើង ហើយការកើនឡើង ហានិភ័យនៃជំងឺនោះ អាចកើតមាន។
អ្នកស្រាវជ្រាវ ដែលមពីសាកលវិទ្យាល័យ Southern California និង វិទ្យាស្ថានការពារ ជំងឺមហារីកកាលីហ្វញ៉ា បានពិនិត្យលើបុរសជិត២.០០០ នាក់ដែលបានទាក់ទង ទៅនឹងការស្រាវជ្រាវ លើជំងឺមហារីក ក្រពេញប្រូស្តាត នេះ ។ បុរសជាងពាក់កណ្តាល ត្រូវបានធ្វើរោគវិនិច្ឆ័យថា មានទម្រង់ដំបូងនៃ ជំងឺនោះ។
អ្នកចូលរួមបានបំពេញសំណួរ អំពីប្រភេទនៃសាច់ដែល បានញ៉ាំ ហើយបរិមាណនៃការញ៉ាំ។ បុរសត្រូវបានសួរអំពី វិធីនៃការចម្អិនរបស់ពួកគេ និងថាតើ ពួកគេចៀន, អាំង ឬឆ្អើរនៃសាច់នោះ។ ពួកគេក៏ត្រូវបានគេ បង្ហាញពីរូបភាពនៃ អាហារក្នុងកម្រិតផ្សេងៗគ្នា នៃការចម្អិនដូចនេះពួកគេ អាចចង្អុលថាតើពួកគេបាន ញ៉ាំអាហារណាមួយ ដែលបានចម្អិន។
ម៉ារីណា ស្តេន(Mariana Stern) ជាសាស្ត្រាចារ្យរងនៅផ្នែក វេជ្ជសាស្ត្រនៃ ការការពារនៅសាលា វេជ្ជសាស្ត្រ Keck បាននិយាយថា យើងបានរកឃើញថា បុរសដែលបានញ៉ាំសាច់ ក្រហមចៀនច្រើនជាង១,៥នៃរបបអាហារក្នុងមួយ សប្តាហ៍បានកើនឡើង ហានិភ័យរបស់ពួកគេ នៃជំងឺមហារីកក្រពេញប្រូស្តា តដំណាក់កាល ដំបូងដល់ទៅ៣០%។ បន្ថែមពីលើនេះ, បុរសដែលបានញ៉ាំសាច់ក្រហម ដែលបានចម្អិនដោយកម្តៅ ខ្លាំងច្រើនជាង ២,៥នៃ របបអាហារនោះ គឺហាក់ដូចជាមាន ជំងឺមហារីកក្រពេញប្រូស្តាតនោះ ដល់ទៅ៤០%។
ការស្រាវជ្រាវបានបង្ហាញថា ហាំបឺរហ្គឺរក៏ត្រូវបាន ផ្សារភ្ជាប់ទៅ នឹងការកើនឡើង ហានិភ័យនៃ ជំងឺមហារីក ក្រពេញប្រូស្តាតផងដែរ។ អ្នកស្រាវជ្រាវបានសរុបថា ចំណីអាហារដែល ជាសាច់ចៀន អាចបង្កើនហានិភ័យ សម្រាប់ជំងឺមហារីក ក្រពេញប្រូស្តាត៕  ប្រភព៖ LookingTODAY
Photo by Looking TodayPhoto by Looking Today

តើនរណាខ្លះជាអ្នកប្រឈម នឹងការមានកូនក្រៅស្បូន ?



    ការមានផ្ទៃពោះធម្មតា គឺទារកមានការវិវត្តន៍លូតលាស់នៅក្នុងស្បូនរបស់ស្ត្រី តែកូនក្រៅស្បូន គឺបានន័យថា ស៊ុតបង្កកំណើតបានធ្វើការរីកធំធាត់ នៅខុសទីតាំង ក្នុងខ្លួនស្ត្រី។ ភាគច្រើននៃកូនក្រៅ ស្បូន គឺស៊ុតបង្កកំណើតបានភ្ជាប់ខ្លួនវា នៅក្នុងដៃស្បូន។ កូនក្រៅស្បូន គឺជាស្ថានភាពគ្រោះថ្នាក់ធ្ងន់ ធ្ងរមួយ។ វា អាចធ្វើអោយមានការហូរឈាមផ្នែកខាងក្នុង, មានការបង្ករោគ និង អាចអោយស្ត្រីស្លាប់ បាន។


តើនរណាខ្លះជាអ្នកប្រឈម នឹងការមានកូនក្រៅស្បូន ?


     ស្ត្រីនឹងមានការកើនឡើងនូវ គ្រោះថ្នាក់ប្រឈមនឹងការមានកូនក្រៅស្បូន ប្រសិនបើ៖
·         ធ្លាប់មានប្រវត្តិកើតជំងឺរលាកឆ្អឹងអាងត្រគាក ឬ ជំងឺនៅស្រទាប់ក្នុងនៃស្បូន។
·         មានអាយុ ៣០ឆ្នាំ ឬ ច្រើនជាងនេះ។
·         ធ្លាប់មានប្រវតិ្ត មាន កូនក្រៅស្បូនពីមុនមក។
·         មានការវះកាត់ ត្រង់តំបន់ពោះ, ដៃស្បូន ឬ ឆ្អឹងអាងត្រគាក។
·         ជក់បារី។
·         ធ្លាប់មានការចាក់បញ្ចូលស៊ុតបង្កកំណើត ទៅក្នុងដៃស្បូន ក្នុងអំឡុងពេល នៃដំណើរការព្យាបាល ភាពអសម្ថភាពក្នុងការបង្កកំណើត ( វាជាធម្មតាត្រូវបាន បណ្តុះនៅក្នុងស្បូន ប៉ុន្តែនៅក្នុងករណី ជាកម្រវាអាចនឹងត្រូវបានគេបណ្តុះនៅក្នុងដៃស្បូន) ។


តើអ្វីខ្លះជារោគសញ្ញា នៃកូនក្រៅស្បូន ?


     ស្ថិតក្នុងដំណាក់កាលដំបូងនៃការមានគភ៌ កូនក្រៅស្បូនក៏ហាក់នឹងមានសភាព ដូចការមានផ្ទៃពោះ ធម្មតាផងដែរ។ ស្ត្រីអាចនឹងមានការបាត់ឈាមរដូវ, តឹងណែននៅក្នុងសុដន់, អស់កម្លាំង និង ក្អួតចង្អោរ ។ រោគសញ្ញា នៃការមានកូនក្រៅស្បូន មានដូចជា៖


·         មានការឈឺពោះយ៉ាងខ្លាំង ឬ ផ្នែកចំហៀងណាមួយនៃរាងកាយ។
·         មានការរមួលក្រពើ និង មានស្នាមអុជៗ ។
·         ឈឺស្មា។
·         ក្អួតចង្អោរ និង ក្អួត។
·         មានការវិលមុខ ឬ សន្លប់។
·         ធ្លាក់ឈាមតាមទ្វារមាស។

    ប្រសិនបើអ្នកមានការឈឺចាប់ ឬ ធ្លាក់ឈាមក្នុងសភាពធ្ងន់ធ្ងរ នោះអ្នកត្រូវប្រញាប់ទៅ កាន់បន្ទប់ សង្គ្រោះបន្ទាន់អោយបានភ្លាមៗ ។ប្រសិនបើអ្នកមានសញ្ញាណាមួយផ្សេងទៀត នៃការមានកូនក្រៅស្បូន នោះអ្នកត្រូវ ប្រញាប់ទាក់ទងទៅកាន់ អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។ ការធ្វើរោគវិនិច្ឆ័យបានដឹង និង ការព្យាបាលនូវបញ្ហាកូនក្រៅស្បូនេះ បានកាន់តែឆាប់គឺកាន់តែប្រសើរ ៕

ថ្មដុស​ថ្នាំ​នៅតាម​ប្រាសាទបុរាណ​ខ្មែរ​

   

ថ្មដុស​ថ្នាំ​នៅតាម​ប្រាសាទបុរាណ​ខ្មែរ​

ក្នុងសម័យនគរភ្នំ ជាពិសេសនៅទីក្រុងអង្គរបុរី ការព្យាបាលជម្ងឺជាកិច្ចមួយយ៉ាងសំខាន់ ក្នុងចំណោមកិច្ចចម្បងៗទាំងអម្បាលម៉ាន ដែលអ្នកធម្មយាត្រាប៉ងប្រាថ្នា។ ម្ល៉ោះហើយបានជាយើងឃើញនៅតាមប្រាសាទនានានូវវត្តមានរបស់ថ្មកាន់ ថ្នាំ និងអង្រែសម្រាប់កិនយ៉ាងច្រើន។ តែភាគច្រើនបុរាណវត្ថុទាំងនោះស្ថិតក្នុងភាពបាក់បែក លើកលែងតែករណីខ្លះតែប៉ុណ្ណោះ។
    ជួនកាលថ្មកាន់ថ្នាំខ្លះ គឺជាវត្ថុសក្ការៈតែម្តង ដូចថ្មកាន់ថ្នាំមួយ ដែលមានសិលាចារឹកចារពីលើ នៅផ្ទះអ្នកស្រុកម្នាក់។ តែជាការសោកស្តាយ ថ្មដ៏សំខាន់នេះ ដែលយើងបានឃើញជាមួយលោក ឃីន សុខ កាលពីឆ្នាំ ១៩៩៥ ឥឡូវនេះ ត្រូវម្ចាស់ផ្ទះលក់ឲ្យឈ្មួយមកពីភ្នំបាត់ទៅហើយ។

ថ្ម សម្រាប់កិន ឬដុសថ្នាំ សម័យនគរភ្នំ សារមន្ទីរអង្គរបុរី (ម.ត ២០១២)

    សូមជម្រាបថា ចំពោះប្រភេទថ្ម កាន់ថ្នាំបុរាណទាំងនោះ លោកហ្សក ស៊ឺដេស បានដាក់ឈ្មោះថា បេសនី ជាភាសាសំស្ក្រឹត ជំនួសពាក្យខ្មែរថ្មបស ដែលមានក្នុងសិលាចារឹក តែសព្វថ្ងៃបានបាត់បង់ពីស័ព្ទខ្មែរទៅហើយ។    មូលហេតុដែលយើងលើកយកករណីថ្មកិនថ្នាំនាសម័យបុរាណមកសិក្សាដោយ សង្ខេប ដោយសារហេតុថា យើងចង់បង្ហាញថា ការប្រើថ្មកិនថ្នាំនេះ មិនត្រឹមតែត្រូវបានធ្វើឡើងនៅអង្គរបុរី ឬនៅវីទីអ៊ូថង ពិសម័យបុរេអង្គរ រហូតដល់សម័យអង្គរតែប៉ុណ្ណោះទេ។ ក៏ប៉ុន្តែនៅទូទាំងព្រះរាជាណាចក្រកម្ពុជាបុរាណ រួមមានប្រទេសវៀតណាមខាងត្បូង លាវ និង ថៃផងដែរ។ ដូច្នេះ ក្នុងអត្ថបទដ៏ខ្លីនេះ យើងសូមលើកយកឯកសាររូបភាពមួយចំនួនមកបង្ហាញជាឧទាហរណ៍ជាក់ស្តែង។ សូមជម្រាបថា វត្ថុបុរាណទាំងនោះ ដែលមានអាយុកាល ឬខ្នាតខុសៗគ្នាសព្វថ្ងៃនេះ ត្រូវបានតម្កល់ទុកនៅតាមសារមន្ទីរជាតិ ឬឯកជនមួយចំនួននៅក្រៅប្រទេស។
    ថ្មកិនថ្នាំជាច្រើនប្រភេទ នាសម័យវប្បធម៌នគរភ្នំ ពោលគឺក្នុងយុគវប្បធម៌ចាស់ជាងគេ ដែលបានប្រសូតឡើងក្នុងអម្លុងស.វទី១ ដល់ទី៧នៃគ.ស ត្រូវបានជួបប្រទះនៅទីក្រុងវ្យាធបុរៈ ឬអង្គរបុរី (ទីក្រុងទាក់ ឬប្រមាញ់ដំរី)។ ម្យ៉ាងវិញទៀត យើងក៏បានឃើញប្រភេទថ្មបសនេះនៅតាមអូរកែវ និងនៅទីក្រុងបុរាណនាសម័យនគរភ្នំមួយទៀត សព្វថ្ងៃនៅប្រទេសថៃ គឺទីក្រុងអ៊ូថង។ ជានិច្ចកាល គេដាក់ថ្នាំជារុក្ខជាតិផ្សេងៗនៅលើថ្មបស ហើយយកអង្រែកិនឲ្យហ្មត់។
ថ្មកិនថ្នាំ សម័យវប្បធម៌បាយ័ន ស.វទី ១២-១៣ សារមន្ទីរជាតិខេត្តសៀមរាប (ម.ត ២០១១)
    នៅសម័យចេនឡា ឧទាហរណ៍ជាក់ស្តែងស្តីពីការប្រើថ្មបសកិនថ្នាំ គឺនៅក្រុមប្រាសាទសម្បូរព្រៃគុក បានបន្សល់ទុកត្បូង ចម្លាក់ថ្ម មួយចំនួន ដែលសព្វថ្ងៃតម្កល់នៅសារមន្ទីរនៃទីរួមខេត្តកំពង់ធំ។
    រីឯនៅសម័យអង្គរវិញ ការប្រើថ្ម និងអង្រែកិនថ្នាំខាងលើ ត្រូវបានបន្តមិនខុសពីសម័យបុរេអង្គរទេ តែទម្រង់ឬក្បាច់ក្បូរខ្លះ បើសិនជាមានលក្ខណៈខុសប្លែកពីគ្នា។ តាមពិតទៅ តាមការសង្កេតទម្រង់ឧបករណ៍ទាំងនោះ បានផ្លាស់ប្តូរបន្តិចបន្តួចទេ ដោយការវិវត្តន៍នៃសម័យកាល។
    អំពីប្រភពនៃថ្មកិនថ្នាំ សូមបញ្ជាក់សារជាថ្មីឡើងវិញ មានអត្ថបទជាច្រើន បាននិយាយដល់បញ្ហានេះ តែពន្យល់ថា ពាក្យសំស្ក្រឹត បេសណី នោះ ត្រូវនឹងពាក្យថ្មបស ក្នុងសិលាចារឹកខ្មែរឡើយ។ តាមការស្រាវជ្រាវថ្មីរបស់យើង ក៏បានឃើញមានការបកស្រាយយ៉ាងសមហេតុផលនៃប្រភពខ្មែរនៃពាក្យនេះ ដែលយើងសូមគាំទ្រទាំងស្រុង។ តាមពិតទៅ ការស្រាវជ្រាវរបស់យើងនៅក្នុងភូមិភាគឥសាននៃប្រទេសថៃបច្ចុប្បន្ន ជាពិសេសនៅខេត្តសុរិន្ទ្រ និងស៊ីសាកេត ក៏បានបញ្ជាក់អំពីប្រភពនៃពាក្យថ្មបស ខាងលើនេះដែរ។ នាពេលបច្ចុប្បន្ននេះ សហគមន៍ខ្មែរនៅក្នុងប្រទេសថៃ នៅតែប្រើពាក្យថ្មបស សម្រាប់ថ្នាំ។ ជួនកាលគេក៏ប្រើពាក្យបូតដែរ។
    ហេតុអ្វីបានជាសំនៀងថ្មបស ក្នុងភាសាខ្មែរ នៅកម្ពុជាបុរាណ បានប្រែក្លាយទៅជាថ្មបូត ក្នុសហគមន៍ខ្មែរសុរិន្ទ្រនៅថៃទៅវិញ។ តាមពិតទៅ ស្ថិតក្រោមឥទ្ធិពលថៃ ឬសៀម សំនៀងនៃអក្សរខាងចុង គ្រាន់តែបានក្លាយទៅត តាមនិរុទ្តសាស្ត្រសៀមតែប៉ុណ្ណោះ។ ឧទាហរណ៍ ពាក្យអាកាសរបស់ខ្មែរ សៀមអានថា អាកាត, បូស សៀមអានថា បួត ៘
    ដូចនេះ ពាក្យថ្មបេសនីសំស្ក្រឹត ត្រូវនឹងពាក្យថ្មបូស របស់ខ្មែរបុរាណយ៉ាងប្រាកដ ដែលគេសរសេរភ្ននស្រះ។ មានន័យថា ថ្មដុះ ឬកិន និងថ្មបូស (អានថាបោស ដូចបោសសំអាតដែរ) គឺសំដៅលើឧបករណ៍កាន់ថ្នាំតែមួយសម្រាប់ ព្យាបាលរោគនៅតាមបូជនីយដ្ឋាននានាសម័យបុរាណនេះឯង។
    មួយវិញទៀត ប្រពៃណីប្រើថ្មសម្រាប់កិនថ្នាំ ត្រូវបានរក្សារហូតដល់សព្វថ្ងៃ នៅប្រទេសខ្មែរក៏ដូចនៅប្រទេសថៃនិងលាវ។ ប្រជាជនទាំង៣ប្រទេស រមែងតែកិនថ្នាំ ដែលជាឫសឈើ ដូចដែលលោកហ្សក ស៊ឺដេសបានកត់សម្គាល់។
    សរុបសេចក្តីមក ប្រពៃណីប្រើថ្មកិនថ្នាំ ដោយមានអង្រែនាសម័យបច្ចុប្បន្ន ត្រូវផ្សារភ្ជាប់នឹងសម័យវប្បធម៌បុរេអង្គរនៃនគរភ្នំ ឬហ្វូ-ណន យ៉ាងប្រាកដ។ ប៉ុន្តែអ្វីដែលសំខាន់ក្រៅពីការវិវត្តន៍នៃទម្រង់ថ្មនោះ គឺគេប្រើសម្រាប់កិនថ្នាំច្រើនជាង កាន់វត្ថុសម្រាប់ទទួលទានជាម្ហូបអាហារ។ ម្ល៉ោះហើយ គេរមែងតែជួបប្រទះថ្មបស និងអង្រែនៅតាមបូជនិយដ្ឋានមួយចំនួន ដូចជាប្រាង្គប្រាសាទ ឬពុទ្ធមណ្ឌលតែប៉ុណ្ណោះ៕
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. កូនខ្មែរសំរាប់អ្នក - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger