Latest Movies :
Showing posts with label សុខាភាពស្រី្ត. Show all posts
Showing posts with label សុខាភាពស្រី្ត. Show all posts

តើនរណាខ្លះជាអ្នកប្រឈម នឹងការមានកូនក្រៅស្បូន ?



    ការមានផ្ទៃពោះធម្មតា គឺទារកមានការវិវត្តន៍លូតលាស់នៅក្នុងស្បូនរបស់ស្ត្រី តែកូនក្រៅស្បូន គឺបានន័យថា ស៊ុតបង្កកំណើតបានធ្វើការរីកធំធាត់ នៅខុសទីតាំង ក្នុងខ្លួនស្ត្រី។ ភាគច្រើននៃកូនក្រៅ ស្បូន គឺស៊ុតបង្កកំណើតបានភ្ជាប់ខ្លួនវា នៅក្នុងដៃស្បូន។ កូនក្រៅស្បូន គឺជាស្ថានភាពគ្រោះថ្នាក់ធ្ងន់ ធ្ងរមួយ។ វា អាចធ្វើអោយមានការហូរឈាមផ្នែកខាងក្នុង, មានការបង្ករោគ និង អាចអោយស្ត្រីស្លាប់ បាន។


តើនរណាខ្លះជាអ្នកប្រឈម នឹងការមានកូនក្រៅស្បូន ?


     ស្ត្រីនឹងមានការកើនឡើងនូវ គ្រោះថ្នាក់ប្រឈមនឹងការមានកូនក្រៅស្បូន ប្រសិនបើ៖
·         ធ្លាប់មានប្រវត្តិកើតជំងឺរលាកឆ្អឹងអាងត្រគាក ឬ ជំងឺនៅស្រទាប់ក្នុងនៃស្បូន។
·         មានអាយុ ៣០ឆ្នាំ ឬ ច្រើនជាងនេះ។
·         ធ្លាប់មានប្រវតិ្ត មាន កូនក្រៅស្បូនពីមុនមក។
·         មានការវះកាត់ ត្រង់តំបន់ពោះ, ដៃស្បូន ឬ ឆ្អឹងអាងត្រគាក។
·         ជក់បារី។
·         ធ្លាប់មានការចាក់បញ្ចូលស៊ុតបង្កកំណើត ទៅក្នុងដៃស្បូន ក្នុងអំឡុងពេល នៃដំណើរការព្យាបាល ភាពអសម្ថភាពក្នុងការបង្កកំណើត ( វាជាធម្មតាត្រូវបាន បណ្តុះនៅក្នុងស្បូន ប៉ុន្តែនៅក្នុងករណី ជាកម្រវាអាចនឹងត្រូវបានគេបណ្តុះនៅក្នុងដៃស្បូន) ។


តើអ្វីខ្លះជារោគសញ្ញា នៃកូនក្រៅស្បូន ?


     ស្ថិតក្នុងដំណាក់កាលដំបូងនៃការមានគភ៌ កូនក្រៅស្បូនក៏ហាក់នឹងមានសភាព ដូចការមានផ្ទៃពោះ ធម្មតាផងដែរ។ ស្ត្រីអាចនឹងមានការបាត់ឈាមរដូវ, តឹងណែននៅក្នុងសុដន់, អស់កម្លាំង និង ក្អួតចង្អោរ ។ រោគសញ្ញា នៃការមានកូនក្រៅស្បូន មានដូចជា៖


·         មានការឈឺពោះយ៉ាងខ្លាំង ឬ ផ្នែកចំហៀងណាមួយនៃរាងកាយ។
·         មានការរមួលក្រពើ និង មានស្នាមអុជៗ ។
·         ឈឺស្មា។
·         ក្អួតចង្អោរ និង ក្អួត។
·         មានការវិលមុខ ឬ សន្លប់។
·         ធ្លាក់ឈាមតាមទ្វារមាស។

    ប្រសិនបើអ្នកមានការឈឺចាប់ ឬ ធ្លាក់ឈាមក្នុងសភាពធ្ងន់ធ្ងរ នោះអ្នកត្រូវប្រញាប់ទៅ កាន់បន្ទប់ សង្គ្រោះបន្ទាន់អោយបានភ្លាមៗ ។ប្រសិនបើអ្នកមានសញ្ញាណាមួយផ្សេងទៀត នៃការមានកូនក្រៅស្បូន នោះអ្នកត្រូវ ប្រញាប់ទាក់ទងទៅកាន់ អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។ ការធ្វើរោគវិនិច្ឆ័យបានដឹង និង ការព្យាបាលនូវបញ្ហាកូនក្រៅស្បូនេះ បានកាន់តែឆាប់គឺកាន់តែប្រសើរ ៕

ជំងឺ​មហារីក​ស្បូន​

ការស្រាវ​ជ្រាវ​មួយ​ដែលធ្វើ​ឡើង​ដោយ​អ្នក​ស្រាវ​ជ្រាវ​ឥណ្ឌា​បាន​រក​ឃើញ​ថា​ ការ​ធ្វើ​តេស្ត​ដ៏​សាមញ្ញ​មួយដោយ​ប្រើប្រាស់​ទឹក​ខ្មេះ​ អាច​ការ​ពារ​ការ​បាត់បង់​ជីវិត​មនុស្ស​រាប់​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំ​ពី​ ជំងឺ​មហារីក​ស្បូន​។

ការប្រើ​ប្រាស់​វិធី​សាមញ្ញ​អាច​ការ​ពារ​ជំងឺ​មហារីក​ស្បូន។ (Credit: ABC)
ការ​ស្រាវ​ជ្រាវ​ដោយ​ជ្រើសរើស​អ្នក​ចូលរួម​​ជា​ស្រ្តី​ជន​ ជាតិ​ឥណ្ឌា​ ១សែន ៥​ម៉ឺន​នាក់​ ដែល​មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំ​ឡើង​ទៅ​បាន​រក​ឃើញ​ថា​ ការ​ធ្វើ​តេស្ត​ដោយ​ប្រើ​ទឹក​ខ្មេះ​ជូត​លើ​ស្បូន​អាច​ធ្វើ​ឲ្យ​សាច់​ដុះ​ បង្ក​ជា​មហារីក​ស្បូន​ប្រែ​ក្លាយ​ជា​មាន​ពណ៌ស។
នេះ​គឺ​ជា​ វិធី​ធ្វើ​តេស្ត​ដ៏​សាមញ្ញ​មួយ​ក្រៅ​ពី វិធី​ធ្វើ​តេស្ត​ដែល​មាន​តម្លៃ​ថ្លៃ​ ដែល​គេ​កំពុង​ប្រើប្រាស់​ក្នុង​ប្រ​ទេស​អ្នក​មាន​ហើយអាច​កាត់​បន្ថយ​ការ​ ស្លាប់​បណ្តាល​មក​ពី​មហារីក​ស្បូន​រហូត​ដល់ ៨០​ភាគរយ ក្នុង​បណ្តា​​ប្រ​ទេស​អ្នក​មាន។
ការ​សិក្សារបស់​អ្នក​ ស្រាវ​ជ្រាវ​ឥណ្ឌា​បង្ហាញ​ថា​ការ​ធ្វើ​តេស្ត​សាមញ្ញ​ដោយ​ប្រើ​ប្រាស់​ទឹក​ ខ្មេះ​អាច​កាត់​បន្ថយ​អត្រា​ស្លាប់​ដោយ​ជំងឺ​មហារីក​ស្បូន​បាន​រហូត​ដល់ ៣១%។
មន្ត្រី​សុខាភិបាល​ក្នុង​រដ្ឋ Maharashtra ដែល​ការ​ស្រាវ​ជ្រាវ​នេះ​បាន​ធ្វើ​ឡើង​ កំពុង​រៀបចំ​ផ្តល់​ការ​បណ្តុះ​បណ្តាល​ដល់​បុគ្គលិក​ពេទ្យ​ដើម្បី​ផ្តល់​ការ​ ពិនិត្យ​ដោយ​ប្រើ​ប្រាស់​ទឹក​ខ្មេះ​ឲ្យ​បាន​ដល់​ស្ត្រី​គ្រប់​រូប​ដែល​មាន​ អាយុ​ពី ៣៥ ដល់ ៦៤​ឆ្នាំ​ក្នុង​រដ្ឋ​នេះ។
ក្រុម​អ្នក​ ស្រាវ​ជ្រាវ​នេះ​ក៏​កំពុង​ធ្វើ​ការ​ជា​មួយ​មន្ត្រី​សុខាភិបាល​ថ្នាក់​ជាតិ​ ដើម្បី​រៀបចំ​ធ្វើ​ឲ្យ​មាន​ការ​ផ្តល់​សេវា​ធ្វើ​តេស្ត​នេះ​ដល់​ស្រ្តី​គ្រប់ ​រូប​នៅ​ទូទាំង​ប្រ​ទេស៕

(ប្រភព៖ វិទ្យុអូស្ត្រាលី)
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. កូនខ្មែរសំរាប់អ្នក - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger