Latest Movies :

ក្រុមហ៊ុនយូនីសិតធីចែកចាយផលិតផល

របៀបកាពារធ្មេញ


ឈឺធ្មេញ គឺជារឿងដ៏អា​ក្រក់មួយដែល​មនុស្ស​ភាគ​​ច្រើន​មិន​ចង់​ជួប​ប្រទះ ។ វាគឺ​ជា​រឿង​រំ​ខាន​មួយ​​ចំ​​ពោះ​​ខ្លួន​អ្នក ក៏ដូច​ជាប៉ះ​ពាល់​ដល់​ការ​ប្រក​បរបរ​ប្រ​ចាំ​​ថ្ងៃ​ផង​ដែរ ។ ហេតុ​ដូ​​ច្នេះ​ហើយ​បាន​​ជា​យើង​​ត្រូវ​យ​ល់​ដឹង​ឱ្យ​បាន​ច្បាស់​ចំ​ពោះ​ វិធី​សាស្រ្ត​នៅ​ក្នុង​ការ​ការ​ពារ​ធ្មេញ​កុំ​ឱ្យ​ពុក និង​ឈឺ​ចុក​ចាប់ ដោយ​​សារ​តែ​បញ្ហា​បាក់​តេ​រី​ដែល​មាន​នៅ​ក្នុង​មាត់ ។ តើគួរ​ធ្វើ​យ៉ាង​​ណា​​ដើម្បី​ការ​​ពារ​ខ្លួន​​កុំ​ឱ្យ​មាន​​បញ្ហា​ពុក​ធ្មេញ ? ខាងក្រោមនេះ គឺជាវិធីសា​ស្រ្តមួយ​ចំ​នួន​ដើម្បី​ការពារ​បញ្ហា​ពុកធ្មេញ ៖
• ខ្ពុលមាត់បន្ទាប់ពីញុំាអាហារ : វាជាវិធីដ៏សាមញ្ញមួយក្នុងការការពារធ្មេញពុក ។ បន្ទាប់ពីអ្នក​ញុំាអា​ហាររួចរាល់ហើយ អ្នកគួរតែខ្ពុល​មាត់ដើម្បី​លាងសម្អាត​កំទេចកម្ទី​ចំណីអាហារ​ដែលមាន​នៅក្នុង​ មាត់ ។  
• ដុសធ្មេញជារៀងរាល់ថ្ងៃឱ្យបានយ៉ាងហោចណាស់មួយថ្ងៃ ២ដង ដើម្បីសម្អាត​កម្ទេចកម្ទីដែល​មាន​នៅ​ក្នុង​ធ្មេញ ។ មុនពេលដុសសម្អាតធ្មេញ អ្នកគួរតែយកអំបោះមកឆ្កឹះនៅចន្លោះធ្មេញសិន ដើម្បី​ជួយ​​ដល់​ពេលសម្អាតឱ្យបានស្អាត ។
• ប្រសិនបើអ្នកមិនចង់ឱ្យធ្មេញរបស់អ្នកពុក អ្នកគួរតែជ្រើសរើសនូវ​ប្រភេទអាហារដែល​សម្បូរ​ដោយ​​ជាតិ​កាល់ស្យូមយកមកញុំា ។ ប្រសិនបើអាចនោះ អ្នកគួរ​តែបរិ​ភោគ​ទឹកដោះ​គោឱ្យ​បាន​មួយ​ថ្ងៃមួយកែវជារៀងរាល់ថ្ងៃ ។
• អ្នកអាចទៅពេទ្យធ្មេញដើម្បីពិនិត្យមើលធ្មេញរបស់អ្នក ។ ការទៅពិនិត្យ​មើលធ្មេញឱ្យ​បានទៀង​ទាត់ អាចជួយឱ្យអ្នកបានដឹងពីសភាពធ្មេញរបស់អ្នកតើមានបញ្ហា ឬអត់

សុខាភាព

ក្នុង​1g ជាតិ​ខ្លាញ់​ផ្គត់ផ្គង់​៩Kcal ប្រៀប​នឹង​ជាតិ​ម្សៅ ស្ករ ប្រូតេអ៊ីន​មានតែ​៤ kcal ក្នុង​១​ក្រាម ។ ក្រៅពី​តួនាទី​បង្កើតជា​ថាមពល​ជាតិ​ខ្លាញ់​នៅមាន​ប្រសិទ្ធភាព​យ៉ាងច្រើន​ ចំពោះ​សុខភាព ។​
​ជាតិ​ខ្លាញ់​ក្នុង​សរីរាង្គ​ផ្តើមចេញពី​២ ​ប្រភព : បង្កើត​ដោយ​សរីរាង្គ​ខ្លួនឯង និង​ពី​អាហារ​ទទួលទាន ។ អំពី​សមាសធាតុ ៨៥% បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​កើតចេញ​ដោ​យខ​លួ​ន​ឯង​ក្នុង​ដំណើរការ​បំប្លែង នេះ​ជា​ប្រភេទ​ជាតិ​ខ្លាញ់​ងាយ​បង្ក​គ្រោះថ្នាក់​ឲ្យ​សុខភាព ពិសេស​គឺ​មនុស្ស​ចាស់ ១៥% ជា​ក្រុម​អាស៊ីត​ខ្លាញ់​មិន​ឆ្អែត​ដូចជា Omega3 , 6, 9... ត្រូវបាន​ស្រូបយក​ពី​ប្រភព​អាហារ​ទទួលទាន​រាល់ថ្ងៃ ។​
-"​សម្បូរ​"​ប្រសិទ្ធភាព​
Omega-3 និង​ពពួក​អាស៊ីត​ខ្លាញ់​មិន​ឆ្អែត​ផ្សេងៗ​មាន​ច្រើ​នៅក្នុង​ពពួក​ត្រី និង​ប្រេង​រុក្ខជាតិ ។ ដូច្នេះ អាហារ​មាន​ត្រី​ជាប្រចាំ ប្រើ​ប្រេង​រុក្ខជាតិ​ជំនួស​ខ្លាញ់​សត្វ និង​ផ្គត់ផ្គង់​បាន​ប្រភព​ជាតិ​ខ្លាញ់​នេះ​ឲ្យ​សរីរាង្គ ។ ក្រៅពីនេះ អ្នក​ក៏​អាច​យកជាតិ​ខ្លាញ់​មិន​ឆ្អែត​នេះ​ពី​ថ្នាំ​បាញ់​ត្រី ។ វា​មាន​ប្រសិទ្ធ​ភាពល្អៗ​ជាច្រើន ៖
-​អំពី​ប្រព័ន្ធ​សរសៃ​ប្រាសាទ​បេះដូង
​ប្រេង​ត្រី​ជា​ឱសថ​មួយ​ក្នុងចំណោម​ឱសថ​ដ៏ ​មាន​ប្រសិទ្ធភាព​ជួយ​បញ្ចុះ triglyceride ប្រភេទ​ខ្លាញ់​អាក្រក់​ក្នុង​ឈាម បង្កើន​កម្រិត​ខ្លាញ់​ល្អ (HDL កូ​ឡេ​ស្តេ​រ៉ូ​ល​) ជួយ​ទប់ស្កាត់​ការវិវត្តន៍​ប្រែប្រួល​របស់​សរសៃឈាម​បេះដូង​ដូចជា​គាំងបេះដូង ស្ត្រូ​ក និង​ស្លាប់​ប្រថុចញ៉ុច ។​
​ប្រេង​ត្រី​នៅមាន​ប្រសិទ្ធភាព​លើ​ អ្នកជំងឺ​លើសឈាម ពិសេស​គឺ​សម្ពាធ​ឈាម​ខាងក្រោម ។ ការស្រាវជ្រាវ​បង្ហាញថា របប​ទទួលទាន​ត្រី​ជាប្រចាំ និង​បំពេញ​គ្រប់គ្រាន់ DHA អាច​បន្ថយ​បា​៣-៥ mmhg ។​
​ប្រេង​ត្រី​នៅ​ជួយ​ធ្វើ​ឲ្យ​រលាយ​ដុំ​កំណក​ឈាម និង​ទប់ស្កាត់​ដំណើរការ​កកើត​ដុំ​ឈាម​សរសៃ​អា​ទែ​រ ជួយ​បញ្ចៀស​ការស្ទះ​សរសៃឈាម ។​
-​អំពី​ប្រព័ន្ធ​សរសៃប្រសាទ : បង្កើន ​ការចងចាំ បន្ថយ​គ្រោះថ្នាក់​ថមថយ​សតិបញ្ញា​នៅ​មនុស្ស​ចាស់ ។ ក្រោ​ពីនេះ ការស្រាវជ្រាវ​មួយចំនួន​ក៏​បញ្ជាក់បាន​ថា Omega-3 មាន​ប្រសិទ្ធភាព​ក្នុងការ​គួបផ្សំ​ព្យាបាល​ជំងឺផ្លូវចិត្ត ។​
-​អំពី​ជំងឺមហារីក : ពី​ឆ្នាំ​២០០៦​មកទល់​សព្វថ្ងៃ​បាន​មាន​ភស្តុ​តាំង​មួយចំនួន​បង្ហាញ​ពី​ ផលប្រយោជន៍​របស់​ប្រេង​ត្រី​ចំពោះ​ការទប់ស្កាត់​ការរីកចម្រើន​របស់​កោសិកា​ មហារីក ។ ពិសេស​គឺ​មហារីក​ដោះ មហារីក​ពោះ​វៀត​ធំ និង​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ជា​ប្រភេទ​មហារីក​ច្រើន​ជួបប្រទះ​នៅ​មនុស្ស​មជ្ឈិមវ័យ និង​មនុស្ស​ចាស់ ។​
-​ប្រឆាំង​រលាក​ឆ្លង​មេរោគ : អាស្រ័យ​ដោយ​ប្រសិទ្ធភាព​នេះ បច្ចុប្បន្ន​ប្រេង​ត្រី​ក៏ត្រូវ​បាន​ប្រើប្រាស់​គួបផ្សំ​ក្នុងការ​ព្យាបាល​ ជំងឺ​សន្លាក់ រលាក​សន្លាក់​សណ្ឋាន​ទាប​...
​ក្រៅពីនេះ​ប្រេង​ត្រី​នៅមាន​សារៈប្រយោជន៍​លើ​ស្បែក និង​ភ្នែក ។​
-​មិន​ប្រើ​ច្រើន​ហួស​
​ប្រើប្រាស់​ប្រេង​ត្រី​មិន​ត្រឹមត្រូវ​ក៏​នាំមក​នូវ​ឥទ្ធិពល​បន្ទាប់បន្សំ​មួយចំនួន ។​
​ប្រេង​ត្រី​ប្រជុំ​ទៅដោយ​ពពួក​វីតាមីន​ រលាយ​ក្នុង​ប្រេង​ដូចជា A , D, E , K ។ ដូច្នេះ​ត្រូវ​ប្រើប្រាស់​ទៅតាម​ការណែនាំ​របស់​វេជ្ជបណ្ឌិត ។ បរិមាណ​ធម្មតា​ពី​១​ក្រាម ដល់​មិន​លើស​៣​ក្រាម ក្នុង​មួយថ្ងៃ ។ មុខសញ្ញា​មួយចំនួន​គួរ​យកចិត្តទុកដាក់​មិន​ប្រើប្រាស់​ដោយ​ខ្លួនឯង​គឺ :
-​អ្នក​កំពុងមាន​ជំងឺ​អំពី​ឈាម ព្រោះ​ប្រេង​ត្រី​ធ្វើ​ឲ្យ​កើន​គ្រោះថ្នាក់​ហូរឈាម ។​
-​អ្នក​កើន​កូ​ឡេ​ស្តេ​រ៉ូ​ល​ឈាម អាចធ្វើ​ឲ្យ​កើន​ស្រាល​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ពេល​ប្រើប្រាស់​ប្រេង​ត្រី ។​
​ក្រៅពីនេះ ប្រេង​ត្រី​មួយចំនួន​ក៏​អាច​បង្ក​ជា​ភាពច្របូកច្របល់​រំលាយ​អាហារ​ដូចជា​ចង់ ​ក្អួត រាករូស​ស្រាល ។ ដូច្នេះ ដើម្បី​សុវត្ថិភាព​ជាក់ស្តែង និង​ពេញលេញ ៕​

កូនខ្មែរសំរាប់អ្នក

មនុស្ស​ម្នាក់ ៗ សុទ្ធ​តែ​ត្រូវ​ការ​ដេក ប៉ុន្តែ​រយៈ​ពេល​ដែល​ត្រូវ​ដេក​មិន​ដូច​គ្នា​ទេ ។
មនុស្ស​ធម្មតា ត្រូវ​ការ​ដេក ៨​ ម៉ោង​ក្នុង​មួយ​ថ្ងៃ កូន​ក្មេង​ត្រូវ​ដេក​ពី ១០ ទៅ ១២ ​ម៉ោង ចំណែក​មនុស្ស​ចាស់ ត្រូវ​ការ​ដេក ពី ៥ ទៅ ៦ ម៉ោង​ក្នុង​មួយ​ថ្ងៃ គឺ​គ្រប់​គ្រាន់​ហើយ ។
ចូរ​ពិនិត្យ​មើល​ទារក ដែល​ទើប​នឹង​កើត​មក​ថ្មី ៗ វា​ដេក​ទាំង​យប់​ទាំង​ថ្ងៃ លើក​លែង​តែ​រយះ​ពេល​មួយ​ភ្លេត ដែល​វា​ត្រូវ​ស្រែក​យំ​ឃ្លាន​ប៉ុណ្ណោះ ក្រៅ​ពី​នោះ សុទ្ធ​តែ​ជា​រយះ​ពេល​ដេក​យ៉ាង​ស្កប់ស្កល់ ។ តាម​ការ​ពិនិត្យ ឃើញ​ថា​ ទារក​ម្នាក់​ ៗ ត្រូវ​ដេក ២០ ម៉ោង​យ៉ាង​តិច ក្នុង​រយះ ពេល​ ១ ថ្ងៃ ១ យប់ ។
បញ្ហា​ដេក​នេះ មាន​សារៈ​សំខាន់​នាស់ ចំពោះ​មនុស្ស​ពិសេស ចំពោះ​ទារក និង កូន​ក្មេង​ដែល​កំពុង​រីក​ចំរើន ។ បើ​ក្មេង​ម្នាក់ ៗ អាច​ដេក​ឲ្យ​បាន​ស្កប់ស្កល់ និង ឲ្យ​បាន​ច្រើន​ពេល​វេលា ​នោះ​សុខភាព​របស់​វា នឹង បាន​បរិបូណ៌​មិន​ខាន ។
ចំពោះ​យុវជន​វិញ បញ្ហា​ដេក​ក៏​មាន​សារៈ​សំខាន់​ដែរ ព្រោះ​កាល់​បើ​ដេក​ស្កប់ស្កល់​ពេញ​មួយ​យប់​ហើយ សភាព​ហត់​នឿយ​ទាំង​ឡាយ ដែល​បណ្ដាល​មក​ពី​ការ​សិក្សា និង ការងារ​ផ្សេង ៗ ត្រូវ​បាន​កំចាត់​កំចាយ​អស់ ខួរ​ក្បាល​ក៏​ត្រូវ​ស្ថិត​ក្នុង​សភាព​ស្ពឹក​ដោយ​បាន​សម្រាក ។ ដូច្នេះ ព្រឹក​ថ្ងៃ​បន្ទាប់ គេ​នឹង​មាន​កម្លាំង​កំហែង ថ្លា​ខួរ​ក្បាល អាច​ប្រកប​ការងារ​ត​ទៅ​ទៀត បាន​យ៉ាង​ធូរ​ស្រួល ។
បើ​យ៉ាង​ដូច្នេះ ហេតុ​ម្ដេច​បាន​ជា​ក្មេង ដេក​ច្រើន​ជាង​យុវជន ហើយ​យុវជន​ដេក​ច្រើន​ជាង​មនុស្ស​ចាស់ ?
តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា សម្ព័ន្ធ​នៃ​សរសៃ​វិញ្ញាណ របស់​កូន​ក្មេង មាន​ភាព​មិន​នឹង​នរ គឺ​វា​ងាយ​នឹង​រំជួយ ងាយ​នឹង​ស្ពឹក កូន​ក្មេង​ឆាប់​អស់​កម្លាំង ហត់​នឿយ ហើយ​ក៏​ឆាប់​រំភើប ដូច​នេះ កូន​ក្មេង​ត្រូវ​ការ​ដេក​ច្រើន​ណាស់ ។
ចំណែក​យុវជន​ ធម្មតា​ដេក​តែ ៨ ម៉ោងក៏​ឃើញ​ថា​គ្រប់​គ្រាន់​ហើយ ។ ព្រោះ​ការ​ប្រើ​កម្លាំង​កាយ និង កម្លាំង​ប្រាជ្ញា​ដ៏​ច្រើន​មហិមា បាន​ធ្វើ​ឲ្យ​យុវជន​ហត់​នឿយ អស់​កម្លាំង តែ​ការ​សម្រាក​ ៨ ម៉ោង​នេះ​ ក៏​ល្មម​នឹង​ធ្វើ​ឲ្យ​យុវជន កំចាត់​ការ​ហត់​នឿយ​បាន ព្រម​ទាំ​ងអាច​ការពារ គោលិកា​វិញ្ញាណ​ក្នុង​ស្រទាប់​ខួរ​ក្បាល មិន​ឲ្យ​ខូចខាត​ផង ។
តែ​ចំពោះ​មនុស្ស​ចាស់​វិញ ដោយ​សារ​ពលកម្ម​មិន​សូវ​មាន​ច្រើន ហើយ​គោលិកា​វិញ្ញាណ​ទាំង​ឡាយ ក៏​មិន​សូវ​រំជើប​រំជួល​ខ្លាំង ដូច​យុវជន អាស្រ័យ​ហេតុ​នេះ បាន​ជា​មនុស្ស​ចាស់ មិន​សូវ​ត្រូវ​ការ​ដេក​សម្រាក​ច្រើន​ម៉ោង​ពេក ។

ខ្មែរ


 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. កូនខ្មែរសំរាប់អ្នក - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger