Latest Movies :

មាន់ដុតចំបើង

មាន់ដុតចំបើង

គ្រឿងផ្សំ

មាន់ ជីវ៉ាន់ស៊ុយ អំបិល គល់ស្លឹកគ្រៃ ខ្ទឹមស ទឹកត្រី ម្រេច

វិធីធ្វើ

១- មាន់ស្រែទម្ងន់ប្រហែល ១គ.ក្រ ១ក្បាល,មើមខ្ទឹម ៥កំពិស និងឬសជីរវ៉ាន់ស៊ុយ ៥ដើម , គល់ស្លឹកគ្រៃដំបំបែក ៣-៤គល់ និងម្រេចគ្រាប់ ១០គ្រាប់, អំបិលម៉ដ្ឋ ១ស្លាបព្រាកាហ្វ និងទឹកត្រី ២ស្លាបព្រាបាយ
២- បុកមើមខ្ទឹម ឬសជីវ៉ាន់ស៊ុយ អំបិល និងម្រេចចូលគ្នាអោយល្អិត
៣- លាងមាន់ យកគ្រឿងក្នុងចេញអោយស្អាត
៤- យកមាន់មកប្រឡាក់គ្រឿងដែល បុកហើយលាយជាមួយទឹកត្រីអោយសព្វទាំងក្នុងទាំងក្រៅ រួចយកគល់ស្លឹកគ្រៃ មកឆ្មួលញ៉ុកចូលក្នុងខ្លួនមាន់ ហើយដេរភ្ផិតអោយស្អាត ។
៥- វិធីដុតយកឈើមកដោតមាន់ ដោយបន្សល់ចុងម្ខាងសំរាប់ដោតទៅនឹងដី ហើយយកសំបកប៉ោតមកគ្របពីលើ ទើបយកចំបើងមកគរលើសំបកប៉ោតអោយលិចទៀត ហើយសឹមដុតចំបើង អោយឆេះទ្រលោមឡើងលិចប៉ោតនោះ ប្រហែលជា១៥ទៅ ២០នាទីចាំលើកសំបកប៉ោតចេញ
៦- ពេលនោះមាន់ឆ្អិនល្អ ហើយដាក់ចាន ទទួលទានជាការស្រេច

នាំពេទ្យ​ អាច​អោយ​មនុស្ស​ស្លាប់​បាន

នាំពេទ្យ​ អាច​អោយ​មនុស្ស​ស្លាប់​បាន

ក្រុម​អ្នកជំនាញ​ផ្នែក​សុខភាព​ និង​ឱសថ​ នៃ​មន្ទីរពេទ្យ​ (Greifwalk)​ របស់​អា​ល្លឺ​ម៉​ង់​ លោកស្រី​ឱសថការី​ ធេ​ត្រា​ ធើ​រ​ម៉ា​ន​ន៍​ អោយ​ដឹង​ថា​ ៥%​ នៃ​អ្នកជំងឺ​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​ ។​ចំណែក​ស្ថាប័ន​ឱសថ​ និង​ផ​លលិត​ផល​ថ្នាំពេទ្យ​ របស់​ប្រទេស​អា​ល្លឺ​ម៉​ង់​ បាន​អះអាង​ដូច​គ្នា​នេះ​ដែរ​ ហើយ​ថា​ មាន​អ្នកជំងឺ​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​ ។​ ចំណែក​ស្ថាប័ន​ឩ​ស​ថ​ និង​ផលិតផល​ថ្នាំពេទ្យ​ របស់​ប្រទេស​អា​ល្លឺ​ម៉​ង់​ ក៏​បាន​អះអាង​ដូច​គ្នា​នេះ​ដែរ​ ហើយ​ថា​មាន​អ្ន​ជំងឺ​បណ្តាល​មក​ពី​ការ​ប្រើ​ ប្រាស់​ថ្នាំ​ក្នុង​១​ឆ្នាំងៗ​ប្រហែល​ ៣០០.០០០​នាក់​ ។​
​លោក​វេ​ជ្ផៈ​បណ្ឌិត​ ហ្គ្រេ​ដ​ ហ្គេ​ស​ហ្គើ​រ​ អ្នក​ពិសោធន៍​ផ្នែក​សុខភាព​ នៅ​ក្រុង​ ប្រ៊ី​មែន​បានអោយ​ដឹង​ថា​ ក្នុង​១​ឆ្នាំ​ មាន​អ្នក​បាត់បង់​ជីវិត​ ដោយសារ​ផល​ប៉ះពាល់​ពី​ថ្នាំពេទ្យ​ ប្រហែល​ ១៦000​ -២៥000​នាក់​។​ ថ្នាំពេទ្យ​គ្រប់​ប្រភេទ​ ដែល​មនុស្ស​យើង​ លេប​ចូល​ទៅ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​បាន​ គឺ​មាន​២​នាក់​ ក្នុង​ចំណោម​៣​នាក់​ នៃ​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​ មាន​ចេញ​ឈាម​ក្នុង​ក្រពះ​ និង​ធ្វើ​អោយរ​លាក​ក្រពះ​ បណ្តាល​មក​ពី​ថ្នាំ​ព្យាបាល​ អាការ​ឈឺ​ចុកចាប់​ ឬ​ការ​បន្ថយ​ជាតិ​ស្ករ​ ដោយ​លេបថ្នាំ​ព្យាបាល​ អាការ​ឈឺ​ចុកចាប់​ ឬ​ការ​បន្ថយ​ជាតិ​ស្ករ​ ដោយ​លេបថ្នាំ​សម្រាប់​ អ្នកជំងឺ​ទឹកនោមផ្អែម​ ឬ​ជំងឺ​សរសៃឈាម​ និង​បេះដូង​ រួម​ទាំង​ការ​ ប្រើ​ថ្នាំ​ នៃ​មនុស្ស​ចាស់ជរា​ ដែល​មាន​ជំងឺលើសឈាម​ កម្រិត​កូ​លេ​ស្តេ​រ៉ូ​ល​ខ្ពស់​ និង​ជំងឺ​វង្វេងវង្វាន់​ផង​ដែរ​ ។​

យោបល់ចំពោះអត្ថបទនេះ

ការ​ទទួលទាន​អាហារ​

វា​ជា​ការធម្មតា​នោះទេ ដែល​អ្នក​រាល់គ្នា​តែង​ចង់ អោយ​សាច់ដុំ​របស់​ពួកគេ​មាន​ភាពរឹងមាំ​បាន​យ៉ាង​លឿន ប៉ុន្តែ​វា​ក៏​មាន​សារសំខាន់​ផងដែរ ក្នុងការ​ដឹងថា តើ​អាហារ​ប្រភេទ​ណា ដែល​អ្នក​គួរ​ទទួល​ទាន ដើម្បី​អោយ​ពួកវា មាន​ភាពរឹងមាំ​បាន​។ ការ​ទទួលទាន​អាហារ​បាន​ត្រឹមត្រូវ និង ល្អឥតខ្ចោះ គឺ​ក៏មាន​អត្ថប្រយោជន៍​សំខាន់ ដូច​ជា​ការ ហាត់ប្រាណ​បាន​ត្រឹមត្រូវ​ផងដែរ​។ ដូច្នេះ វិធីសាស្ត្រ​ដ៏​សាមញ្ញ​ខាងក្រោម​នេះ គឺ​នឹង​អាច​ជួយ​អ្នក​អោយ​យល់​បាន​ពី ប្រភេទ​អាហា​រណា ដែល​អាច​ជួយ​អោយ​សាច់ដុំ​អ្នក រឹងមាំ​បាន​។​



១. បរិភោគ អាហារ​ដែល​មាន​បរិមាណ​កាឡូរី​ដ៏​ល្អ​
ប្រសិនបើ​អ្នក​ចង់​សាងសង់ សាច់ដុំ​របស់​អ្នក​អោយបាន​ល្អ ក្នុង​រយៈពេល​ដ៏​ខ្លី នោះ​វា​ជា​ការចាំបាច់​ដែល​អ្នក ត្រូវ​តែ​ប្រើប្រាស់​នូវ​ជាតិ​កាឡូរី អោយបាន​គ្រប់គ្រាន់​។ នៅពេលណា​ដែល​អ្នក​បាន ធ្វើ​ការងារ ឬ លំ​ហាត់ប្រាណ ក្នុង​កម្រិត​សកម្មភាព​ខ្លាំងក្លា​ណាមួយ នោះ​អ្នក​នឹង​ត្រូវការ​ថាមពល​បន្ថែម ដើម្បី​ជួសជុល​ដល់ ជាលិកា តាម​ដែល​វា ត្រូវបាន​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងពេល​នៃ​ការធ្វើ​លំ​ហាត់ប្រាណ​នេះ​។  វា​គ្មាន​ជម្រើស​អ្វី​ផ្សេង​សម្រាប់​អ្នក ក្រៅ ពី ត្រូវ​ធ្វើការ​ទទួលទាន​ជាតិ​កាឡូរី​អោយបាន​គ្រប់គ្រាន់ ដើម្បី​ពង្រឹង​សាច់ដុំ​អ្នកនេះ​ទេ​។​
វា​ក៏​មាន​សារៈសំខាន់​ផងដែរ ក្នុងការ​ដឹងថា ការទទួល​អោយបាន​ច្រើន​តាម​ដែល​អ្នក​អាចធ្វើ​បាន​នោះ គឺ​មិន បាន​ផ្តល់​ផល​ល្អ ដល់​ការសាងសង់​សាច់ដុំ​របស់​អ្នក​នោះ​ទេ​។ ពីព្រោះ​អាហារ​នី​មួយៗ គឺ​នឹង​ផ្តល់​អោយ​អ្នក នូវ បរិមាណ​កាឡូរី​ផ្សេងៗ​គ្នា​។
ឧទាហរណ៍ ប្រសិនបើ​អ្នក​ចង់​បាន​កម្រិត​កា​ឡូរី ១៨០០ ក្នុង​មួយ​ថ្ងៃ ដើម្បី​ធ្វើ​ការពង្រឹង​សាច់ដុំ​អ្នក ហើយ​អ្នក បាន​ញុំ​ា នំ​ដំឡូងបារាំង អស់​៥​កញ្ចប់​ជា​រៀងរាល់ថ្ងៃ នោះ​តើ​អ្នក​នឹង​បាន​ទទួល​លទ្ធផល​បែបណា​? តើ​វា​អាចទៅរួច ទេ ដែល​អ្នក​អាច​នឹង​កើន​ទំងន់​? ចំលើយ​នោះ​គឺ​ថា​ទេ អ្នក​នឹង​មិន​អាច​ឡើង​ទំងន់​បាន ដោយសារ​ការ​ទទួលទាន បែបនេះ​ទេ​។ មូលហេតុ​ដ៏​សាមញ្ញ​នោះ​គឺ ដំឡូងបារាំង​គឺជា​អាហារ សម្រន់​ដែល​មិន​មាន​សារជាតិ​បំប៉ន​កាឡូរី​នោះ ទេ​។ ដូច្នេះ អ្នក​ត្រូវ​ទទួល​ទាន​អាហារ ដែល​អាច​ពង្រឹង​សាច់ដុំ​អ្នក​បាន  និង ផ្តល់​អោយ​អ្នក​ទាំង​កា​ឡូរី និង សារជាតិ​បំប៉ន ។​
២. បរិភោគ​អាហារ ដែល​មាន​ជាតិ​ប្រូតេអ៊ីន​អោយបាន​គ្រប់គ្រាន់​
ដើម្បី​ពង្រឹង​សាច់ដុំ​ថ្មី របស់​អ្នក​បាន ខ្លួនប្រាណ​របស់​អ្នកត្រូវការ បរិមាណ​ប្រូតេអ៊ីន ក្នុង​កម្រិត​ដ៏​ប្រសើរ​មួយ​។ ជាតិ​ប្រូតេអ៊ីន គឺ​មាន​សម្ថ​ភាព​ក្នុង​ការផ្តល់​អោយ​អ្នក​នូវ សារជាតិ​អាមីណូអាស៊ីត សម្រាប់​ការសាងសង់ និង ជួសជុល​សាច់ដុំ​បាន​ឆាប់​ហ័ស​ឡើងវិញ​។ អ្នក​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ ច​ណុ​ច​កណ្តាល​នៃ​អាហារ​របស់​អ្នក ដែល​នឹង​មាន​គុណភាព​ប្រូតេអ៊ីន​ខ្ពស់​។  ការសិក្សា​ផ្សេងៗ​គ្នា​ជា​ច្រើន បានបង្ហាញ​ថា នៅពេល​ដែល​អ្នក​បាន​ធ្វើ លំ​ហាត់ប្រាណ ក្នុង​កម្រិត​សកម្មភាព​ខ្លាំងក្លា នោះ​រាងកាយ​របស់​អ្នក នឹង​ត្រូវការ​សារជាតិ​អាមីណូអាស៊ីត​។ សារជាតិ​នេះ អាច​ផ្តល់អោយ​អ្នក នូវ​ការគាំទ្រ​ចំពោះ​ការជួសជុល និង ការរីកលូតលាស់​របស់​សាច់ដុំ​។ វា​ជា​ការពិត​ដែលថា ការ​រួមផ្សំ​គ្នា​រវាង របប​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់ និង ការហ្វឹកហាត់​ដ៏​ខ្លាំងក្លា អាច ធ្វើអោយ​អ្នក​មាន​សាច់ដុំ​រឹងមាំ​។ ជាតិ​ប្រូតេអ៊ីន គឺជា​អាហារ​ដ៏​ប្រសើរ​បំផុត ក្នុង​ការពង្រឹង​សាច់ដុំ​អ្នក បាន ក្នុង រយៈ ពេល ដ៏​ខ្លី​។​

៣. បរិភោគ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​
ការពង្រឹង​សារជាតិ​អរ​ម៉ូ​ន គឺ​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ចំពោះ ការរីកលូតលាស់ និង ផ្តល់​ថាមពល​ដល់​សាច់ ដុំ​។ អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ គឺ​មាន​នាទី​ដ៏​ចំបង​ក្នុង ដំណើរការ​ផលិតផល​របស់​អរ​ម៉ូ​ន​។ មាន​ការយល់ច្រលំ​ថា ការ​ទទួលទាន​ខ្លាញ់​ច្រើន គឺ​ធ្វើអោយ​អ្នក​ធាត់​។ តែ​អ្នក​ត្រូវ​ធ្វើ​តាម​នូវ​ការណែនាំ​របស់ អ្នកជំនាញ​ផ្នែក​អាហារ ដែល​បាន​និយាយថា អ្នក​ត្រូវ​ទទួល​ទាន​អាហារ ដែល​មាន​ជាតិ​ខ្លាញ់​អោយបាន​ច្រើន​។ របប​អាហារ​ទាំងនោះ​មាន ដូចជា​៖ បឺរ និង ក្រែម​។ អត្ថប្រយោជន៍​ជា​ចំបង នៃ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​នោះ​គឺថា ពួកវា​អាច​បង្កើន​បរិមាណ នៃ​កម្រិត អរ​ម៉ូ​ន​តេស្តូ​ស្តេ​រ៉ូន​។ ដូច្នេះ​អាហារ​ប្រភេទ​នេះ បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការ ពង្រឹង​ថាមពល​សាច់ដុំ ហើយ​វា​ជា​ប្រភេទ​អាហារ​មួយ​ដ៏​សំខាន់ ក្នុង​ការសាងសង់​សាច់​ដុំ​បាន​ផង​ដែរ​។​
វា​ជា​ការ​ប្រសើរ​សម្រាប់​អ្នក ក្នុងការ​ទទួលទាន​នូវ ផ្លែ​ចេក​, ទឹក​យ៉ា​អួ​,​ត្រី , ស៊ុត​, ហ្វ្រូ​ម៉ាស​,​សណ្តែកដី ដែលមាន បឺរ នៅពេល​ដែល​អ្នកធ្វើការ​ហ្វឹកហាត់​លើក​ដុំ​ទំងន់​ធ្ងន់ៗ តាម​ដែល​អាហារ​ប្រភេទ​នេះ អាច​ធ្វើអោយ​សាច់ដុំ​អ្នក មាន​ភាពរឹងមាំ​បាន​ឆាប់រហ័ស ហើយ​វា​ក៏​មាន​ផ្ទុក​ធាតុ​ផ្សំ​សំខាន់​ផ្សេងៗ​ទៀត ក្នុង​ការសាងសង់​សាច់​ដុំ​អ្នក​បាន​ផង ដែរ​

ជំងឺមហារីក​មាត់​ស្បួ​ន

ជំងឺមហារីក​មាត់​ស្បួ​ន​ គឺជា​ជំងឺមហារីក​ដែល​មាន​កើតជា​ញឹកញាប់​ជាងគេ​ចំពោះ​ស្ត្រីភេទ​ ។​ មូលហេតុ​ចំបង​នៃ​ជំងឺ​នេះ​គឺ​បណ្តាល​ មក​ពី​ការ​ឆ្លង​វី​រ៉ុ​ស​ human​ papillomavirus​ (HPV)​ ។​

មុន​ពេល​ជំងឺមហារីក​មាត់ស្បូន​លេច​ចេញ​ជា​រូបរាង​ឡើង​,​ កោសិកា​ស្បូន​បាន​ឆ្លងកាត់​ ដំណាក់កាល​ការ​ផ្លាស់​ប្តូរ​មុន​ពេល​ក្លាយជា​មហារីក​ (precancerous​ changes)​ ហៅ​ថា​ dysplasia,​ ដែល​កោសិកា​ចំលែក​ និង​ មិនធម្មតា​ (abnormal​ cells)​ ចាប់ផ្តើម​មាន​វត្តមាន​ នៅ​ក្នុង​ជាលិកា​ស្បូន​ ។​ នេះ​គឺជា​ការ​ផ្លាស់​ប្តូរ​មុន​ពេល​ក្លាយជា​មហារីក​។​ សំរាប់​ ស្ត្រី​ មួយ​ចំនួន​,​ ការ​ផ្លាស់​ប្តូរ​ នេះ​មិន​ចាំបាច់​មានការ​ព្យាបាល​នោះ​ទេ​ ។​ ប៉ុន្តែ​,​ ជា​រឿយៗ​ គេ​តែងតែ​ព្យាបាល​ ដើម្បី​ ការពារ​វា​មិន​អោយ​ក្លាយទៅជា​ជំងឺមហារីក​ ។​

ដោយសារ​តែ​ស្ត្រី​ជា​ច្រើន​បាន​ធ្វើ​ Pap​ tests​ ជា​រៀង​រាល់​ឆ្នាំ​ ធ្វើ​អោយ​ការ​ស្លាប់​ដោយសារ​ ជំងឺមហារីក​មាត់ស្បូន​ (cervical​ cancer)​ ត្រូវ​បាន​កាត់​បន្ថយ​គួរ​អោយ​កត់សំគាល់​ ។​ប៉ុន្តែ​ ទោះបីជា​យ៉ាងណា​ក៏​ ដោយ​ ការ​ស្លាប់​នៅ​តែ​មាន​ ។​ ឳ​កាស​ក្នុង​ការ​ព្យាបាល​អោយ​បានជា​សះស្បើយ​មាន​ច្រើន​ ជាទី​បំផុត​ ប្រសិនបើ​យើង​ដឹង​ និង​ រក​ឃើញ​ថា​នរណា​ម្នាក់​មាន​ផ្ទុក​ជំងឺ​នេះ​ឆាប់រហ័ស​ ទាន់​ពេលវេលា​ ។

ចំណេះដឹងទូទៅ, ជម្ងឺទូទៅ, រោគស្ត្រីទូទៅ

 , ,  
ជា​ទូទៅ ស្ត្រី​តែង​តែ​ទៅ​ពិនិត្យ​មហារីក​មាត់ស្បូន អំឡុង​អាយុ​៣០ ឆ្នាំ​ឡើង​ទៅ ប៉ុន្តែ ក្នុង​ព្រឹត្តិ​បត្រ Family Planning and Reproductive Health Care បាន​ដាស់​តឿន​ថា ការ​ពិនិត្យ​ក្នុង​អំឡុង​ពេល​នោះ អាចយឺតពេល​បន្តិច ព្រោះ​ការ​ស្រាវ​ជ្រាវ​ដែល​ធ្វើ​ដោយ​ក្រុម​អ្នក​ជំនាញ មក​ពីមជ្ឈមណ្ឌលGuy's and St. Thomas NHS Trust ក្នុង​ទីក្រុង​ឡុងដ៍ នា​ឆ្នាំ​២០០៤ រក​ឃើញ​​ថា
ស្ត្រីវ័យ​២០-២៤ឆ្នាំ កើតមហារីក ដំណាក់កាល CIN 3 ដែលជារយៈពេលប្រឈមខ្លាំងបំផុត ដល់ទៅ១៩,៣% ដែល​តួលេខនេះ ច្រើន​ជាង ស្ថិតិក្នុងឆ្នាំ​១៩៩៩ ដែលមានតែ ១៥,៨% ថែម​ទាំងកើនឡើង​ជា​បន្ត​បន្ទាប់ រាល់​ឆ្នាំ​ទៀត​ផង។
រីឯអ្នកជំនាញផ្នែកជំងឺមហារីកមាត់ស្បូន បានឱ្យដឹងថា ស្ត្រីដែល មានជំងឺមហារីកមាត់ស្បូន ១០% មានអាយុប្រមាណ៣០ឆ្នាំ ឬក្រោម នោះផងដែរ។ លទ្ធផលការសិក្សានេះ ចង់ប្រាប់​ឱ្យស្ត្រីទាំងឡាយ គួរទៅពិនិត្យ មហារីកមាត់ស្បូន យ៉ាងតិច ១ឆ្នាំម្តង ហើយកុំគិតថា ចាំ​រៀប​ការ ឬមាន កូនរួច ចាំទៅពិនិត្យ ព្រោះវាអាចយឺតពេលបាន៕

ហេតុអី្វស្រី្តខ្លះមានកូនក្រៅស្បូន?





នៅ​ពេល​មាន​ផ្ទៃ​ពោះ​ធម្មតា អូវែ​របស់​អ្នក​បញ្ចេញ​មេ​ជីវិត​ញី​ទៅ​ក្នុង​ដៃ​ស្បូន​របស់​អ្នក​។ ប្រសិន​បើ​មេ​ជីវិត​ញី​ជួប​ជាមួយ​មេ​ជីវិត​ឈ្មោល នោះ​មេ​ជីវិត​ញី​ដែល​បង្ក​កំណើត​ធ្វើ​ដំណើរ​ទៅ​ក្នុង​ស្បូន​របស់​អ្នក ដើម្បី​ភ្ជាប់​ខ្លួន​នឹង​ស្រទាប់​ខាង​ក្នុង​របស់​ស្បូន​ហើយ​បន្ត​រីក​លូត​ លាស់​រហូត​ដល់​រយៈ​ពេល​៩ ខែ។



ប៉ុន្តែ​១​ក្នុង​ចំណោម​ករណី មាន​ផ្ទៃ​ពោះ​៥០ មេ​ជីវិត​ញី​ដែល​បាន​បង្ក​កំណើត​មិន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្បូន​វិញ​ទេ​។ ករណី​នេះ ហៅ​ថា កូន​ក្រៅ​ស្បូន ឬ​កូន​នៅ​ដៃ​ស្បូន​។ ក្នុង​ករណី​កម្រ មេ​ជីវិត​ញី​ដែល​បង្ក​កំណើត​ស្ថិត​នៅ​ក្នុង​អូវែរ ឬ​សរីរាង្គ​ផ្សេង​ទៀត​ក្នុង​ពោះ​របស់​អ្នក។ ក្នុង​ករណី​ទាំង​ពីរ​នេះ​អ្នក​សុទ្ធ​តែ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់។ នៅ​ពេល​មាន​ករណី​កូន​ក្រៅ​ស្បូន អ្នក​ត្រូវ​ស្វែង​រក​ការ​ព្យាបាល​ជា​បន្ទាន់។
ជា​ញឹក​ញាប់ កូន​ក្រៅ​ស្បូន​កើត​ឡើង​ក្នុង​រយៈ​ពេល​ពីរ​ឬ​បី​សប្តាហ៍​ដំបូង​នៃ​ការ​មាន​ ផ្ទៃ​ពោះ។ អ្នក​អាច​នឹង​មិន​ដឹង​ខ្លួន​ថា​មាន​ផ្ទៃ​ពោះ​នៅ​ឡើយ​ទេ។
កូន​ក្រៅ​ស្បូន​អាច​ជា​រឿង​គួរ​ឱ្យ​ភ័យ​ ខ្លាច​ណាស់។ ទារក​នឹង​ស្លាប់ ដែល​ជា​ការ​បាត់​បង់​មួយ ដែល​ត្រូវ​ការ​ពេល​វេលា​ដើម្បី​បំបាត់​ទុក្ខ​នេះ​បាន។ ប៉ុន្តែ​អ្នក​អាច​មាន​អារម្មណ៍​ធូរ​ស្បើយ​នៅ​ពេល​ដែល​អ្នក​ដឹង​ថា បើ​ទោះ​ជា​អ្នក​មាន​កូន​ក្រៅ​ស្បូន​ក៏​ដោយ​ក៏​អ្នក​នឹង​អាច​មាន​ផ្ទៃ​ពោះ​ ប្រកប​ដោយ​សុខភាព​ល្អ​នៅ​ពេល​អនាគត។
សំណួរ​ទី១៖ តើ​អ្វី​ជា​សញ្ញា និង​រោគ​សញ្ញា​នៃ​កូន​ក្រៅ​ស្បូន?
រោគ​សញ្ញា​នៃ​កូន​ក្រៅ​ស្បូន​គឺ ហូរ​ឈាម​តាម​ទ្វារ​មាស​តិច​តួច ក្អួត ចង្អោរ ឈឺ​ចុក​ចាប់​ត្រង់​ពោះ​ផ្នែក​ខាង​ក្រោម ឈឺ​រមួល​ក្នុង​ពោះ​ខ្លាំង ឈឺ​មួយ​ចំហៀង​ខ្លួន វិល​មុខ ឬ​អស់​កម្លាំង​ឈឺ​ស្មា ក ឬ​ចុង​ពោះវៀន​ធំ ប្រសិន​បើ​ដៃ​ស្បូន​រហែក វា​អាច​ធ្វើ​ឱ្យ​ឈឺ​ចុក​ចាប់ និង​ហូរ​ឈាម​ដែល​អាច​បណ្តាល​ឱ្យ​សន្លប់​។
ប្រសិន​បើ​អ្នក​ជួប​ប្រទះ​នឹង​អាការ​រោគ​ ដូច ខាង​លើ ចូរ​ទាក់​ទង​ទៅ​អ្នក​ផ្តល់​សេវា​ថែ​ទាំ​សុខភាព​របស់​អ្នក​ជា​បន្ទាន់ ហើយ​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់។ ការ​ទៅ​មន្ទីរពេទ្យ​បាន​ឆាប់​រហ័ស​គឺជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​កាត់​ បន្ថយ​ការ​ប្រឈម​នឹង​ការ​ហូរ​ឈាម​ធ្ងន់​ធ្ងរ និង​ដើម្បី​រក្សា​លទ្ធភាព​មាន​កូន​របស់​អ្នក​។
សំណួរ​ទី២៖ តើ​អ្វី​ជា​មូលហេតុ​បណ្តាល​ឱ្យ​មាន​បញ្ហា​កូន​ក្រៅ​ស្បូន?
បញ្ហា​មួយ​ដែល​បណ្តាល​ឱ្យ​មាន​បញ្ហា​កូន​ ក្រៅ​ស្បូន គឺ​ដៃ​ស្បូន​រង​ការ​បំផ្លាញ ដែល​មិន​អាច​ឱ្យ​មេ​ជីវិត​ញី​បង្ក​កំណើត​ចូល​ទៅ​ក្នុង​ស្បូន ដូច្នេះ​វា​ក៏​ធ្វើ​ការ​លូត​លាស់​ក្នុង​ដៃ​ស្បូន ឬ​កន្លែង​ផ្សេង​ទៀត។
អ្នក​ប្រហែល​ជា​មិន​ធ្លាប់​ដឹង​ទេ​ថា​តើ​ អ្វី​ដែល​បណ្តាល​ឱ្យ​មាន​កូន​ ក្រៅ​ស្បូន។ ប៉ុន្តែ​អ្នក​អាច​មាន​បញ្ហា​ប្រឈម​ខ្ពស់​ប្រសិន​បើ​អ្នក​ដាក់​កង​ក្នុង​ ស្បូន (IUD) នៅ​ពេល​ដែល​អ្នក​មិន​ដឹង​ថា​ខ្លួន​មាន​ផ្ទៃ​ពោះ ធ្លាប់​មាន​ជំងឺ​រលាក​អាង​ត្រគាក (PID) មាន​ជំងឺ​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ (Chlamydia and Gonorrhea) មាន​ដៃ​ស្បូន​មិន​ប្រក្រតី​តាំង​ពី​កំណើត ធ្លាប់​វះកាត់​នៅ​អាង​ត្រគាក (ពីព្រោះ​ស្នាម​វះ​អាច​រារាំង​មេ​ជីវិត​ញី​ដែល​បង្ក​កំណើត​មិន​ឱ្យ​ធ្វើ​ ដំណើរ​ទៅ​ក្នុង​ស្បូន) ធ្លាប់​មាន​កូន​ក្រៅ​ស្បូន ចង​ដៃ​ស្បូន (ការ​វះ​កាត់​មិន​ឱ្យ​មាន​កូន​) ឬ​ស្រាយ​ដៃ​ស្បូន​មិន​បាន​សម្រេច។
សំណួរ​ទី៣៖ តើ​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​កូន​ក្រៅ​ស្បូន​យ៉ាង​ដូចម្តេច?
នៅ​ពេល​អ្នក​ទៅ​មន្ទីរពេទ្យ​គ្រូ​ពេទ្យ​ អាច​ធ្វើ​តេស្ត​ពិនិត្យ​ផ្ទៃ​ពោះ ពិនិត្យ​អាង​ត្រគាក និង​តេស្ត អេកូសាស្ត្រ​ដើម្បី​មើល​ស្ថានភាព​ស្បូន និង​ដៃ​ស្បូន។
ប្រសិន​បើ​ពិនិត្យ​ឃើញ​ថា​មាន​កូន​ក្រៅ​ ស្បូន អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​នឹង​សម្រេច​ថា​នឹង​ត្រូវ​ព្យាបាល​បែប​ណា​ទើប​ ល្អ ដោយ​យោង​ទៅ​លើ​ស្ថានភាព​វេជ្ជសាស្ត្រ​របស់​អ្នក និង​គម្រោង​មាន​ផ្ទៃ​ពោះ​របស់​អ្នក​នា​ពេល​អនាគត។
សំណួរ​ទី៤៖ តើ​គេ​ព្យាបាល​កូន​ក្រៅ​ស្បូន​ដោយ​របៀប​ណា​?
ទារក​មិន​អាច​សង្គ្រោះ​បាន​ទេ​នៅ​ពេល​មាន​ កូន​ក្រៅ​ស្បូន​។ ប្រសិន​បើ​បញ្ហា​កូន​ក្រៅ​ស្បូន​ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​មុន​ពេល​ ដៃ​ស្បូន​របស់​អ្នក​រហែក​អ្នក​អាច​មាន​ជម្រើស​ក្នុង​ការ​ព្យាបាល​ដូច​ជា៖ ក- ការ​ពិនិត្យ​តាម​ដាន​យ៉ាង​ដិត​ដល់ ខ- ការ​ប្រើ​ថ្នាំ​និង គ- ការ​វះកាត់។ វេជ្ជបណ្ឌិត​ជំនាញ ឬ វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ដ្រី​អាច​ផ្ដល់​ដំបូន្មាន​ដល់​អ្នក​អំពី​សារ​ ប្រយោជន៍​និង​គ្រោះ​ថ្នាក់​នៃ​ជម្រើស​នីមួយៗ​។
ក- ការ​ពិនិត្យ​តាម​ដាន​យ៉ាង​ដិត​ដល់
ប្រសិន​បើ​អ្នក​មាន​រោគ​សញ្ញា​តិច​តួច​នោះ ​ការ​មាន​ផ្ទៃ​ពោះ​នឹង​អាច​ ដោះស្រាយ​ដោយ​ខ្លួន​ឯង​។ មេ​ជីវិត​ញី​ដែល​បង្ក​កំណើត​នឹង​ងាប់​ហើយ​ត្រូវ​បាន​ស្រូប​ចូល​ទៅ​ក្នុង​ ជាលិកា​ជិតៗ​នោះ​ដោយ​មិន​បាច់​ព្យាបាល​។ ការ​ព្យាបាល​ទំនង​ជា​មិន​ចាំ​បាច់​ទេ ប្រសិន​បើ​ការ​ធ្វើ​តេស្ត​ឈាម​រក​ឃើញ​ថា​កម្រិត​អ័រម៉ូន hCG ទាប​។
ខ- ថ្នាំ Methotrexate
ប្រសិន​បើ​បញ្ហា​កូន​ក្រៅ​ស្បូន​កំពុង​តែ​ វិវឌ្ឍ ប៉ុន្តែ​បញ្ហា​នេះ​ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​រក​ឃើញ​ទាន់​ពេល​វេលា​គ្រូ ​ពេទ្យ​អាច​ព្យាបាល​បញ្ហា​នេះ​ដោយ​ប្រើ​ប្រាស់​ថ្នាំ Methotrexate ។
គ-ការ​វះកាត់
ការ​វះ​កាត់​យក​កូន​ក្រៅ​ស្បូន​ចេញ​ជា​ការ ​ព្យាបាល​ដែល​ធ្វើ​ឡើង​ញឹក​ ញាប់​ជាង​គេ​សម្រាប់​បញ្ហា​មាន​កូន​ក្រៅ​ស្បូន​។ ជា​ធម្មតា​គេ​ប្រើ​ប្រាស់​ការ​វះកាត់​បែប​ឡាប៉ារ៉ូស្កូពី​(Laparoscopy)។ ក្នុង​ការ​វះកាត់​បែប​នេះ​គេ​ស៊ក​កាមេរ៉ា​តូច​មួយ​និង​ឧបករណ៍​វះកាត់​ចូល​ ដោយ​ចោះ​រន្ធ​តូច​នៅ​ក្នុង​ពោះ​របស់​អ្នក​។ ប្រសិន​បើ​ដៃ​ស្បូន​ខូច​ខាត​គ្រូ​ពេទ្យ​អាច​នឹង​កាត់​ដៃ​ស្បូន​នេះ​ចោល​ដែរ​ ។

ភ្លេច​លេប​ថ្នាំ​​កាល​ពី​យប់​ម៉ិញ​មែន​ទេ?



​ភ្លេច​លេប​ថ្នាំ​​កាល​ពី​យប់​ម៉ិញ​មែន​ទេ? កុំព្រួយ​អី!
អាន​ចំនុច​​ខាង​ក្រោម​ដើម្បី​ដឹង​ពី​ដំណោះ​ស្រាយបន្ទាប់​ពី​អ្នក​ភ្លេច​លេប​ថ្នាំគ្រាប់​ពន្យារកំណើត។
ញ៉ាំ​ថ្នាំ​ដែល​ភ្លេច​នោះ​ភ្លាម និង​បន្ត​ញ៉ាំ​ថ្នាំ​សំរាប់​ថ្ងៃនេះ​តាម​ម៉ោង​ដែល​ធ្លាប់​ញ៉ាំ។
ប្រសិន​បើ​អ្នក​បាន​រួម​ភេទ​ក្នុងកំឡុង​ពេល​៥​ថ្ងៃ​មុន​ថ្ងៃ​ដែលអ្នកភ្លេច​ លេប​ថ្នាំ​ឬប្រសិន​បើអ្នក​ភ្លេច​លេប​ថ្នាំ​យ៉ាង​ហោច​ណាស់​២​គ្រាប់​ អ្នក​ត្រូវ​ប្រញាប់​លេប​ថ្នាំ​ការពារ​កំណើត​បន្ទាន់ម្យ៉ាង (នៅ​បារាំង​គេ​ហៅ​ Pilule de Lendemain នៅ​អាមេរិចគេ​ហៅ Ben Drew ឬ Plan B)​​ ​ជា​ថ្នាំ​ការពារ​មេ​ជី​វិត​ញី​មិន​អោយ​មេ​ជី​វិត​ឈ្មោល​មក​បង្ក​កំណើត​បាន ។​
អ្នក​ត្រូវ​ប្រើ​ស្រោម​អនាម័យ​ជំនួសវិញ​ក្នុង​កំឡុង​ពេល​៧​ថ្ងៃ​បន្ទាប់ (គិត​ពី​ថ្ងៃ​ភ្លេច​)​ ប្រសិន​បើអ្នក​ប្រើ​ថ្នាំ​ពន្យារកំណើត​ប្រភេទ ​œstro-progestative ឬ Cerazette® និង​១៥​ថ្ងៃ​បន្ទាប់ប្រសិន​បើអ្នក​ប្រើ​ថ្នាំ​ប្រភេទ micro-progestative។
ប្រសិន​បើ​ថ្នាំ​ដែល​អ្នក​ប្រើ​មាន​២១ឬ​២៨​​គ្រាប់​ក្នុង​១​បន្ទះ​ ហើយអ្នក​ភ្លេច​លេប​នៅ​សប្តាហ៍​ចុង​ក្រោយ​ អ្នក​ត្រូវ​បោះ​ចោល​ថ្នាំ​ដែល​នៅ​សល់​ ហើយ​ចាប់​ផ្តើម​បន្ទះ​ថ្មី។
ប្រសិន​បើអ្នកនៅ​តែ​មិន​អស់ចិត្ត​ អ្នក​អាច​ពិនិត្យ​ទឹកនោមថា​អ្នក​មាន​ផ្ទៃ​ពោះ​ឬ​អត់​នៅ​៣​សប្តាហ៍​បន្ទាប់ពី​ថ្ងៃ​ភ្លេច៕
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. កូនខ្មែរសំរាប់អ្នក - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger