Latest Movies :

សុខភាពបន្តពូជ

 
ជា​ទូទៅពន្យារកំណើតជា​ភារៈរបស់​នារី ទោះ​បី​ជា​មាន​ស្ត្រីមួយ​ភាគ​មិន​បាន​ខ្វាយ​ខ្វល់​ពី​បញ្ហានេះ​ក៏​ដោយ។ គឺពួក​គេ​ជា​អ្នក​ដែល​ត្រូវ​តែ​ចងចាំ​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​ការ​លេប​ ថ្នាំនេះ រឺ​រំលឹក​បុរស​របស់​គេ​អោយ​ប្រើ​ស្រោម​ការពារកំណើត ព្រោះ​ថា​ពួក​បុរសភាគ​ច្រើន​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​បញ្ហា​នេះ​ទេ ​ព្រោះ​ពួក​គេ​មិន​មែន​ជា​អ្នក​ពរពោះ និង​សម្រាលកូន​ឡើយ។​
ដើម្បីអោយ​មាន​សមភាព​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ ទើប​អ្នក​វិទ្យាសាស្ត្រ​​ស្រាវ​​ជ្រាវ​​បង្កើត​​ថ្នាំ​គ្រាប់​​ពន្យារ​កំណើត ​សំរាប់​​បុរស។ ​ គេ​បាន​ធ្វើ​ការ​ពិសោធ​ទៅ​លើ​កណ្តុរជា​ច្រើន​ក្បាក​នៅ​អ៊ីស្ត្រាអែល ដោយ​អោយ​វា​ស៊ី​ថ្នាំ​នេះ។ ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​ទប់​ស្កាត់​ស្ពែមមិនអោយ​ចូល​ទៅ​ក្នុង​ស្បូន​ដែល​ បង្កជា​កំណើត ហើយ​ដែល​សំខាន់​គឺ​ថ្នាំ​នេះ​មិនបាន​ធ្វើអោយ​មាន​ការ​ថមថយ​​អារម្មណ៍​ផ្លូវ​ ភេទ​ រឺ​បង្អាក់​សមត្ថភាព​​​ផ្លូវ​ភេទឡើយ។ លើសពី​នេះ​ទៅ​ទៀត​គេ​អាចប្រើថ្នាំ​នេះក្នុង​១ខែ​ម្តង រឺ​៣​ខែ​ម្តង​ទៅ​តាម​ជំរើស​របស់​ពួកគេ។ ប៉ុន្តែ​ថ្នាំ​ពន្យា​កំណើត​​សំរាប់​​បុរស​​នេះ​​ ទាល់​តែ៣​​ឆ្នាំ​ទៀត​ទើបមានលក់​នៅ​តាម​ឱសថស្ថាន​ គឺ​ត្រូវ​ការការសាកល្បង​ជា​ច្រើន​លើក​ទៀត​ជាមុន​សិន​៕

ស្រី្តគូរមានកូនអាយុប៉ុន្មានល្អ

ទាំង​ឧត្តមភាព និង​ភាពមិន​អំណោយផល​សុទ្ធ​តែមាន​មិន​ចំពោះ​ថា នៅ​អាយុ​ណា​ពេល​អ្នកសម្រេចចិត្ត​ឲ្យ​មាន​ផ្ទៃពោះ ។ ហើយ​ការសម្រេចចិត្ត​គឺ​ស្ថិតនៅលើ​អ្នក ។​


១-​អាយុ​២០​ដល់​២៤​ឆ្នាំ​
​ -សរីរាង្គ​របស់​អ្នក : អាយុ​មានលទ្ធភាព​មានគភ៌​ខ្ពស់បំផុត ។ ប៉ុន្តែ​អ្នក​នៅមាន​ការ​ប្រឈម​បន្តិច​អំពី​ជំងឺលើសឈាម ពាក់កណ្តាល​គ្រោះថ្នាក់​កើត​ជំងឺ​ទឹកនោមផ្អែម​ក្នុងអំឡុងពេល​មានគភ៌​ប្រៀប​ នឹង​ស្ត្រី​អាយុ​៤០​ឆ្នាំ ។​

-​ហានិភ័យ​សម្រាប់​ទារក : អត្រា​រលូត​គឺ​៩,៥% ។ នេះ​ជា​តួលេខ​ទាប​បង្គួរ ។ គ្រោះថ្នាក់​ទារក​កើត​ជំងឺ​ពិការភាព​ពី​កំណើត​ក៏​តិចជាង (​ប្រមាណ​១/១.៦៦៧​ករណី​កើត​ជំងឺ Down, 1/526​ករណី​ខុស​ប្រក្រតី​ក្រូម៉ូសូម​) ។
២-២៥​ដល់​២៩​ឆ្នាំ​
​-សរីរាង្គ​របស់​អ្នក : សម្រាលកូន​នៅ​អាយុ​នេះ អ្នក​អាច​បន្ថយ​គ្រោះថ្នាក់​មហារីក​ដោះ និង​មហារីក​អូវែ ។​
- ​ហានិភ័យ​សម្រាប់​ទារក : ប្រៀប​នឹង​ស្ត្រី​អាយុ​តិចជាង​៥​ឆ្នាំ អត្រា​រលូត​កូន​របស់​អ្នក​កើនឡើង​ទៅជា​១០% ។ អត្រា​ទារក​កើត​ជំងឺ Down គឺ​១/១.២៥០ អត្រា​ខុស​ប្រក្រតី​ក្រូម៉ូសូម​គឺ​១/៤៧៦ ។​

៣-៣០​ដល់​៣៤​ឆ្នាំ​
- ​សរីរាង្គ​របស់​អ្នក : សមត្ថភាព​បង្កើតកូន​ចាប់ផ្តើម​ថយចុះ​ពី​អាយុ​៣០​ឆ្នាំ ។ ប្រសិន​ត្រូវ​ព្យាបាល​ជំងឺ​គ្មាន​កូន ឱកាស​ជោគជ័យ​នឹង​ខ្ពស់ ។ ចំពោះ​ស្ត្រី​អាយុ​ក្រោម​៣៥​ឆ្នាំ អត្រា​ជោគជ័យ​របស់​ការបង្ក​កំណើត​ក្រៅ​ស្បូន គឺ​២៥-២៨% ។ ក្រៅពីនេះ​អត្រា​វះកាត់​សម្រាលកូន​កើន​ទ្វេដង​ប្រៀប​នឹង​ស្ត្រី​អាយុ​ក្រោម​ ៣០​ឆ្នាំ ។​
-​ហានិភ័យ​សម្រាប់​ទារក : អត្រា​រលូត​គឺ​ជិត​១២% គ្រោះថ្នាក់​កើត​ជំងឺ Down គឺ​១/៩២៥ ខុស​ប្រក្រតី​ក្រូម៉ូសូម​គឺ ១/៣៨៥ ។​

៤-​អាយុ​៣៥​ដល់​៣៩​ឆ្នាំ​
- ​សរីរាង្គ​អ្នក : លទ្ធភាព​បង្កើតកូន​បន្ត​ថមថយ​ក្រោយ​អាយុ​៣៥​ឆ្នាំ និង​ថយចុះ​ខ្លាំង​ពី​អាយុ​៣៨​ឆ្នាំ ។ សំខាន់​គឺ​ដោយសារ​ពង​កំពុង "​ចាស់​" ទៅនឹង​លំបាក​ក្នុង​ការបង្ក​កំណើត ។ ពេល​អាយុ​តិចជាង​៣៥​ឆ្នាំ ប្រសិន​ក្នុង​១​ឆ្នាំ "​រួមភេទ​" ដោយ​មិន​ប្រើ​វិធានការ​ព្យា​រ​កំណើត​ណា​តែ​នៅតែ​គ្មាន​កូន នោះ​ត្រូវ​ទៅពិនិត្យ​ដើម្បី​អនុវត្ត​វិធី​ជំនួយ​ឲ្យ​មានកូន ។ ប៉ុន្តែ ពេល​អាយុ​លើស​៣៥​ឆ្នាំ នោះ​ពេលវេលា "​រង់ចាំ​" និង​ថយចុះ​នៅ​៦​ខែ ។ ក្នុងអំឡុងពេល​មានគភ៌ គ្រោះថ្នាក់​ត្រូវ​លើសឈាម កើន​ប្រមាណ​១០-២០% ទឹកនោមផ្អែម​កើន​២-៣​ដង​ប្រៀប​នឹង​ស្ត្រី​ក្មេង ។ លទ្ធភាព​ត្រូវ​សម្រាល​ដោយ​ការវះកាត់​ខ្ពស់​ប្រហាក់ប្រហែល​អាយុ​៣០-៣៤​ឆ្នាំ ។​
-​ហានិភ័យ​សម្រាប់​ទារក : អត្រា​រលូត​កើន​ឡើងដល់​១៨% ។ អត្រា​ទារក​ស្លាប់​ក្នុង​ផ្ទៃ​ស្មើ​២​ដង​ប្រៀប​នឹង​ស្ត្រី​មានគភ៌​ក្រោម​ អាយុ​៣០ ។​

៥-៤០​ដល់​៤៤​ឆ្នាំ​
​-សរីរាង្គ​អ្នក : ឱកាស​មានគភ៌​ថយចុះ​នៅសល់តែ​៥% ក្រោយ​អាយុ​៤០​ឆ្នាំ ។ ពេលនេះ​ស្ត្រី​អាច​ងាយ​កើត​ឫសដូងបាត កើន​សម្ពាធ​លើ​ប្លោកនោម ។ អាច​បន្ថយ​អប្ប​បរមា​ឥទ្ធិពល​ទាំងនេះ​ដោយ​វិធី​មិន​ឲ្យ​ឡើង​ទម្ងន់​ច្រើនពេក ​ក្នុងពេល​មានគភ៌ និង​ហ្វឹកហាត់​លំហ​ក់ Kegel ដើម្បី​រក្សា​សាច់ដុំ​ទ្វារមាស​មាន​លក្ខណៈ​យឺត​យារ​ល្អ ។​
​-ហានិភ័យ​ សម្រាប់​ទារក : ប្រមាណ​១/៣ នៃ​ស្ត្រី​មានគភ៌​អាយុ​ពី ៤០-៤៤​ឆ្នាំ ត្រូវ​រលូត​កូន ។ ទារក​កើតមក​ក៏​មិន​គ្រប់​ទម្ងន់ ។ ពិការភាព​ពី​កំណើត​ក៏​កើន​ក្នុង​១​ឆ្នាំៗ​ចាប់តាំងពី​អាយុ​៤០​ឆ្នាំ ។ អត្រា​ទារក​កើត​ជំងឺ Down គឺ​ឆ​/១០៦ និង​១/៦៦ ខុស​ប្រក្រតី​ក្រូម៉ូសូម ។ ដល់​អាយុ​៤៤​ឆ្នាំ ហានិភ័យ​នេះ​កើនឡើង​បន្តបន្ទាប់​គឺ​១/៣ និង​១/២៦ ។​

៦-​ពី​អាយុ​៤៥-៤៩​ឆ្នាំ​
- ​សរីរាង្គ​អ្នក​: អត្រា​ស្ត្រី​មានកូន​ក្នុង​វ័យ​នេះ​គឺ ០,០៣% ហើយ​ឱកាស​ព្យាបាល​ជំងឺ​គ្មាន​កូន​ជោគជ័យ​គឺ​ស្តួចស្តើង​បំផុត ។ ពេល​មានគភ៌​ជំងឺ​ត្រូវ​ឆ្លងកាត់​ការវិភាគ​តឹងរ៉ឹង​ជាច្រើន ដើម្បី​ត្រួតពិនិត្យ​សុខភាព​ទាំង​ម្តាយ​ទាំង​កូន ។​
​-ហានិភ័យ​សម្រាប់​ ទារក : ជាង​៥០% នៃ​ស្ត្រី​មានគភ៌​អាយុ​លើស​៤៥​ឆ្នាំ មុនពេល​គភ៌​អាយុ​បាន​២០​សប្តាហ៍ ។ គ្រោះថ្នាក់​ទារក​ស្លាប់​ក្នុង​ផ្ទៃ​កើន​ទ្វេដង​ប្រៀប​នឹង​ស្ត្រី​អាយុ​៤០​ ឆ្នាំ គ្រោះថ្នាក់​ក្រូម៉ូសូម​ខុស​ប្រក្រតី​កើន​ខ្លាំង ។ នៅ​អាយុ​៤៥​ឆ្នាំ ១/៣០ តែ​ទារ​កកើត​ជំងឺ Down និង​១/២១ ខុស​ប្រក្រតី​ក្រូម៉ូសូម ។ ដល់​អាយុ​៤៩​ឆ្នាំ អត្រា​នេះ​គឺ​១/១១ និង​១/៨ ៕

សង្គ្រោះបឋម

   
ដើម្បី​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ប្រឈម​នឹង ពស់​ចឹក នោះ​អ្នក​ត្រូវ​ជៀសវាង​នូវ​ការប៉ះពាល់ រាល់​ប្រភេទ ពស់​ទាំងអស់​។ ប្រសិនបើ​អ្នក​បាន​ជួប​វា នៅ​កន្លែង​ណាមួយ នោះ​អ្នក​ត្រូវ​ព្យាយាម ដើរ​ថយ​ក្រោយ​វិញ យឺតៗ ។ ប្រសិនបើ​អាច​ទៅរួច សត្វ​ពស់​ភាគច្រើន តែង​ជៀស​ចេញ​ពី​មនុស្ស ហើយ​វា​នឹង​ចឹក​យើង តែ នៅពេលណា ដែល​ពួក​វា​ត្រូវ​បាន​រង​ការគំរាមកំហែង ឬ ភ័យខ្លាច​ប៉ុណ្ណោះ ។​

​ប្រសិនបើ​ពស់​បាន​ចឹក​អ្នក នោះ​អ្នក​ត្រូវ​៖

·         រក្សា​ភាពស្ងប់ស្ងាត់​។​

·         ដាក់​ដៃ ឬ ជើង ដែល​ត្រូវ​បាន​ពស់​ចឹក​អោយមាន​លំនឹង ដោយ​ជៀសវាង​នូវ​ការធ្វើ​ចលនា ដើម្បី ទប់ស្កាត់​ជាតិពុល ឬ ពិស កុំ​អោយ​រាលដាល​ទៅកាន់​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​។​

·         ធ្វើការ​ដោះ​ចេញ​នូវ គ្រឿងអលង្ការ​ដែល​អ្នក​កំពុង​ពាក់ មុនពេល​ដែល​អ​វយ​វះ​អ្នក​ចាប់ ផ្តើម​ហើម ប៉ោង ។​

·         ប្រសិនបើ​អាច​ទៅរួច ដាក់​ស្ថានភាព​ខ្លួន​អ្នក ដោយ​ត្រូវ​ដាក់​តំបន់​ដែល​រងគ្រោះ​នេះ អោយបាន ត្រឹម ឬ ទាប​ជាង​កម្រិត​បេះដូង​របស់​អ្នក​។​

·         ធ្វើ​ការសម្អាត​មុខរបួស ប៉ុន្តែ​អ្នក​មិន​ត្រូវ​ជះ​ទឹក​ទៅ​លើ​វា​នោះ​ទេ ហើយ​ត្រូវ​ធ្វើការ​គ្របដណ្តប់​មុខ របួស​ជាមួយនឹង ក្រណាត់​ស្ងួត​ស្អាត​។​

·         ដាក់​ប្រដាប់​អម​នៅ​មុខរបួស ដើម្បី​ជៀសវាង​នូវ ការ​ធ្វើ​ចលនា ប៉ុន្តែ​ត្រូវ​រក្សា​វា​អោយ​រាងរ​លុង​បន្តិច ដោយ​មិន​ត្រូវអោយ​គាបសង្កត់​ចរន្តឈាម​រត់​នោះទេ​។​

·         អ្នក​មិន​ត្រូវ​ប្រើ​ប្រដាប់​កៀប​ស​សៃឈាម ឬ ដាក់​ទឹកកក ស្អំ​នៅលើ​មុខរបួស​នោះទេ​។​

·         អ្នក​មិន​ត្រូវ​ធ្វើការ កាត់​មុខរបួស ឬ ព្យាយាម​យក​ពិស​ចេញពី មុខរបួស​ទេ​។​

·         អ្នក​មិន​ត្រូវ ធ្វើការ​ផឹក​ភេ​ស​ជ្ជះ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន ឬ សុរា​ទេ​។​

·         អ្នក​មិន​ត្រូវ ព្យាយាម​ចាប់​ពស់​យក​មក​ជាមួយ​ទេ ប៉ុន្តែ​អ្នក​ត្រូវ​ព្យាយាម ចងចាំ​នូវ ពណ៌ និង រូបរាង របស់​ពស់ ដើម្បី​អាច​ធ្វើការ​ពិពណ៌នា​ពី​វា​បាន តាម​ដែល​វា​អាច​ជួយ​ក្នុង​ការព្យាបាល បន្សាប​ជាតិ ពិ​សបាន ។​



​ធ្វើការ​ស្វែងរក​ជំនួយ​សង្គ្រោះ​ អោយបាន​ជា​បន្ទាន់ ជា​ពិសេស​ប្រសិនបើ​តំបន់ ដែល​ត្រូវ​បាន​ពស់ ចឹក​នោះ បាន​ផ្លាស់ប្តូរ​ពណ៌ ចាប់ផ្តើម​ហើមប៉ោង ឬ មាន​សភាព​ឈឺចាប់​ខ្លាំង ៕

ចំណេះដឹងទូទៅ,

  ,  
  កម្រិត​គ្រោះថ្នាក់ ដែល​កើតមាន​ដោយសារ​ការ​ឆក់​ចរន្តអគ្គិសនី គឺ​វា​អាស្រ័យទៅលើ ប្រភេទ​នៃ​ចរន្ត​, តើ​កំលាំង​ជា​វ៉ុល​របស់​វា មាន​កម្រិត​ខ្ពស់​ប៉ុនណា និង ថា​តើ​ចរន្ត​ទាំងនោះ​ត្រូវ​បាន​ឆ្លងកាត់​ចូលទៅក្នុង ខ្លួន​ជនរងគ្រោះ ដោយ​របៀប​ណា​, សុខភាព​ជា​ទូទៅ​របស់​ជនរងគ្រោះ និង ថា​តើ​ជនរងគ្រោះ ឆាប់​បាន ទទួល​ការសង្គ្រោះ និង ព្យាបាល​បាន​លឿន​កម្រិតណា ។​


      ធ្វើការ​ទាក់ទង​ទៅ​កាន់​ភ្នាក់ងារ​សង្គ្រោះបន្ទាន់ អោយ​បាន​ភ្លាមៗ ប្រសិនបើ​មាន​សញ្ញាណ ឬ រោគសញ្ញា​ណាមួយ ទាំង​នេះ​កើតឡើង ៖
•​    ​គាំងបេះដូង​។​
•​    ​មាន​បញ្ហា​ជាមួយនឹង ចង្វាក់​បេះដូង​។​
•​    ​មានការ​ថមថយ នូវ​ការដកដង្ហើម​។​
•​    ​សាច់ដុំ​មាន​ការឈឺចាប់​និង មានការ​កន្ត្រាក់​។​
•​    ​មានការ​រលាក​នៅលើ​ស្បែក ។​
•​    ​មានការ​ប្រកាច់​។​
•​    ​មាន​ភាពស្ពឹក ឬ ឈឺ​ចាក់​ឆៀបៗ ។​
•​    ​បាត់បង់​ស្មារតី ។​


​អនុវត្ត​នូវ​ចំណុច​ខាង​ក្រោម​នេះ ខណៈពេល​ដែល​អ្នក កំពុង​រង់ចាំ​ជំនួយ​សង្គ្រោះ​ផ្នែក​វេជ្ជសាស្ត្រ ៖
• ​    ​អ្នក​ត្រូវ​មើល​ជនរងគ្រោះ​ជា​មុន​សិន ដោយ​មិន​ត្រូវ​ប៉ះ​គេ​ភ្លាមៗ​នោះទេ​។ ជនរងគ្រោះ អាច​នឹង​នៅ មាន ផ្ទុក​នូវ​ចរន្តអគ្គិសនី​ក្នុង​ខ្លួន​របស់​ពួក​គេ​នៅឡើយ​។ ការ​ប៉ះ​ជនរងគ្រោះ អាចធ្វើអោយ ចរន្ត​ភ្លើង​ឆ្លង មក កាន់​អ្នក​។​
•​    ​ធ្វើការ​កាត់ផា្តច់​ប្រភព​នៃ​ចរន្តអគ្គិសនី ប្រសិនបើ​អាច​ធ្វើបាន​។ តែ​ប្រសិនបើ​មិនអាច ធ្វើ​ការយក នូវ​ប្រភព​នោះ​ចេញ អោយ​ឆ្ងាយ​ពី​អ្នក និង ជនរងគ្រោះ ដោយ​ប្រើ វត្ថុ​ស្ងួត និង មិន​ចម្លង​ចរន្ត ភ្លើង មកកាន់​អ្នក ដូចជា​ដំបង​ឈើ​ជា​ដើម​។​
•​    ​ពិនិត្យ​រក​សញ្ញា នៃ​ការធ្វើ​ចលនា​របស់​ជនរងគ្រោះ ( ដូចជា ការដកដង្ហើម​, ការ​ក្អក ឬ ការ​បំលាស់​ទី​) ។ ប្រសិនបើ​មិន​មាន​នូវ​សញ្ញា​ទាំងនេះ​ទេ នោះ​អ្នក​ត្រូវ ធ្វើការ​សង្គ្រោះ​ចលនា បេះដូង​អោយ​បាន​ជា​បន្ទាន់ ។​
•​    ​ការពារ​សភាព​ស្ហុក​។ ប្រសិនបើ​អាច ដាក់​ជនរងគ្រោះ​អោយ​ដេក ដោយ​ដាក់​ស្ថានភាព អោយ ក្បាល​ជនរងគ្រោះ​អោយទាប​ជាង ខ្លួន​គេ​បន្តិច និង ដាក់​កល់​ជើង​អោយ​ខ្ពស់​។​
      បន្ទាប់​ពី​មាន​ការប៉ះពាល់​ជាមួយនឹង​ចរន្តអគ្គិសនី នោះ​ជនរងគ្រោះ​គប្បី ទៅ​អោយ​គ្រូពេទ្យ​ធ្វើការ ពិនិត្យ រក​មើល​ពី​ការរង​របួស​ផ្នែក​ខាងក្នុង បើ​ទោះបីជា​ពួកគេ មិន​មាន​សញ្ញាណ ឬ រោគសញ្ញា​អ្វី​ស្តែង ចេញ​មក​ក៏​ដោយ ។​


​ការប្រុងប្រយ័ត្ន​
•​    ​អ្នក​មិន​ត្រូវ​ប៉ះ​ជនរងគ្រោះ ដោយ​ដៃទទេ​នោះទេ ប្រសិន​បើ​ពួកគេ​នៅមាន ផ្ទុក​ចរន្តអគ្គិសនី នៅក្នុង​ខ្លួន​នៅឡើយ​។​
• ​    ​មិន​ត្រូវ​នៅ​ជិត ខ្សែភ្លើង​ដែល​មាន​កម្រិត​វ៉ុល​ខ្ពស់ រហូត​ដល់​ថាមពល​ចរន្ត​ត្រូវបាន​កាត់ផ្តាច់​។ ស្ថិត នៅ​យ៉ាងហោចណាស់ អោយបាន ២០​ហ្វីត អោយ​ឆ្ងាយ​ពី​ខ្សែភ្លើង ប្រសិនបើ​វា​នៅ​លោត និង បញ្ចេញ​ផ្កាភ្លើង​។​
•​    ​មិន​ត្រូវ​ធ្វើ​ការផ្លាស់ប្តូ​រ​ទីតាំង​របស់​ជនរងគ្រោះ ដោយសារ​ការ​ឆក់​ចរន្តអគ្គិសនី​ទេ លុះត្រាតែ ពួកគេ ស្ថិតនៅក្នុង​សភាព​គ្រោះថ្នាក់​ភ្លាមៗ ។​

ក្រុមហ៊ុនយូនីសិតធីចែកចាយផលិតផល

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. កូនខ្មែរសំរាប់អ្នក - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger