Latest Movies :

ការយំមានប្រយោជន៏


មនុស្ស​ជា​ច្រើនយល់ថា ការយំគ្មាន​ផ្តល់​ផល​​ប្រយោជន៍​អ្វីក្រៅ​ពី​ធ្វើ​ឱ្យ​ភ្នែក​របស់​អ្នក​ហើម ក៏ដូច​ជាពិ​បាក​ចិត្ត​អស់​ទឹក​ភ្នែក​នោះ​ទេ ។ ប៉ុន្តែ ផ្ទុយ​ពី​ការ​យល់​ឃើញ​របស់​អ្នក ការ​យំ​អាច​ផ្តល់​នៅ​គុណ​ប្រយោជន៍​មួយ​​ចំនួន​​ចំពោះ​សុខ​ភាព​របស់​អ្នក​ផង​ ដែរ ។ តើ​អ្នក​ដឹង​ទេ​ថា តើ​ការ​យំ​ផ្តល់​ប្រ​យោជន៍​អ្វី​ខ្លះ​ដល់​រាង​កាយ​របស់​អ្នក ? ​ថ្ងៃនេះយើងខ្ញុំសូម​បង្ហាញ​ជូន​នៅ​អត្ថ​ប្រ​យោជន៍​នៃ​ការ​យំ​ចំ​ពោះ​សុខ​ ភាព ។ 
១. ជួយណ្តេញ Toxin : ការយំអាចជួយបណ្តេញនៅ Toxin ដែលមាននៅក្នុងរាងកាយរបស់អ្នក ។ Toxin ដែល​មាន​ក្នុង​រាង​កាយ​របស់អ្នក​មិន​អាច​បណ្តេញ​ចេញមកក្រៅនោះទេ ដូច្នេះ មានតែការយំប៉ុណ្ណោះដែលអាចជួយជម្រះនៅ Toxin ដែលមានក្នុងរាងកាយរបស់អ្នក ។
២. ធ្វើឱ្យអ្នកមាំមួន : ការយំក៏ដូចជាលំហាត់ប្រាណមួយជួយដល់ផ្នែកចិត្តសាស្ត្ររបស់អ្នក ។ វាអាចជួយបញ្ចេញចោលនៅបញ្ហា ក៏ដូចជា​ការ​ព្រួយ​បារម្ភ និងទុក្ខសោកដែលមាននៅក្នុងរាងកាយរបស់អ្នក ដែលអាចជួយឱ្យអ្នកមានកម្លាំងចិត្តឡើងវិញ ។
 ៣. ជួយឱ្យមានអារម្មណ៍ស្រស់ថ្លា : មនុស្សជាច្រើនសារភាពថា ក្រោយពេលយំពួកគេតែងតែមានអារម្មណ៍ស្រស់ថ្លា និងរីករាយឡើងវិញ ។ ដូច្នេះ​ហើយ បានជាមនុស្សភាគច្រើននៅពេលដែលពិបាកចិត្ត តែងតែជ្រើសរើសនៅវិធីសាស្រ្តយំដើម្បីរំសាយអារម្មណ៍របស់ខ្លួន ។
 ៤. ការពារបញ្ហាបេះដូង : ការស្រាវជ្រាវបានបង្ហាញថា ការយំក៏ជាផ្នែកមួយជួយការពារពីជម្ងឺបេះដូងរបស់អ្នកផងដែរ ។ នេះក៏ជាផ្នែកមួយ​ដែល​អាច​ជួយដល់សុខភាពរបស់អ្នកផងដែរ ។

អត្ថបទដែលយើងបានដកស្រង់​មកនេះ មិនមែនមានន័យថា ចង់ឱ្យអ្នកយំដើម្បីជួយព្យាបាលនៅបញ្ហាជម្ងឺដែលអ្នកមាននោះទេ ។ នេះគ្រាន់តែជាផ្នែកមួយជួយឱ្យអ្នកបញ្ចេញនៅបញ្ហាទុក្ខសោករបស់អ្នក ជាជាងការលាក់ទុកនៅចិត្ត ដែលបណ្តាលឱ្យអ្នកកាន់តែគ្រាំចិត្ត ។
ប្រភព៖Healthcry

សញ្ញាដែលសំគាល់ថាកុមារខ្វះវីតាមីន

ជាតិ​វីតាមីន គឺ​មាន​សារៈសំខាន់​ជាង គ្រាប់​ថ្នាំ​ដែល​អ្នក​ត្រូវ​លេប​ទៅទៀត ពួក​វា​គឺជា​ផ្នែក​មួយ​នៃ​ការស្ថាបនា និង ប្រព័ន្ធ​ការពារ នៃ​ខ្លួនប្រាណ​របស់​យើង​។ គ្រាប់​ថ្នាំ​ដែល​មាន​រាង​មូល និង របប​អាហារ​ដែល​ប្រកប​ដោយ​សុខ ភាព គឺ​អាច​ផ្តល់អោយ​អ្នក​នូវ​អ្វី ដែល​ខ្លួនប្រាណ​ដែល​កំពុង​លូតលាស់​របស់​អ្នក ត្រូវការ ប៉ុន្តែ​ភាពជាក់ស្តែង​នោះ​គឺ ថា ទំលាប់​រស់នៅ​ប្រចាំថ្ងៃ​ដ៏​រវល់​របស់​យើង​រាល់គ្នា និង ពេលខ្លះ ការ​ទទួលទាន​អាហារ​មិន​បាន​ត្រឹមត្រូវ គឺអាច បណ្តាល​អោយ​អ្នក មាន​កង្វះ​សារជាតិ​វីតាមីន​។ ការដឹង​នូវ​សញ្ញា ដែល​អ្នក​គួរ​តាមដាន​គឺជា​ផ្នែក​មួយ ដែល​អ្នក​អាច ធ្វើ​ការប្រយុទ្ធប្រឆាំង​នឹង​វា​បាន​។ សញ្ញា​ទាំងអស់ នៃ​កង្វះ​វីតាមីន ចំពោះ​កុមារ ដូចដែល​មាន​ខាងក្រោម​នេះ   គឺ​ពិត ជា​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ប៉ុន្តែ​វា​អាច​ជួយ​ផ្តល់​អោយ​អ្នក នូវ​ចំណុច​គួរ​ពិចារណា នូវ​បញ្ហា​ដែល​អាច​កើត មានបាន​។


​សញ្ញា​ដែល​បង្ហាញ កូន​របស់​អ្នក​មាន​កង្វះ​សារជាតិ​វីតាមីន D


     កង្វះ​សារជាតិ​វីតាមីន D ចំពោះ​កុមារ​គឺជា​បញ្ហា​មួយ ដែល​តែងតែ​កើតមាន​។ ក្មេងស្រី​ម្នាក់ អាច​ត្រូវបាន​គេ ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា មាន​កង្វះ​សារជាតិ​វីតាមីន   D បន្ទាប់ពី​នាង​បានបង្ហាញ នូវ​សញ្ញា​ដ៏​គួរអោយ​សង្ស័យ​មួយ ចំនួន​។ សញ្ញា​ដែល​បង្ហាញ​ថា កូន​របស់​អ្នក​មិន​បាន​បង្កើត​ជាតិ​វីតាមីន​នេះ​បាន​គ្រប់គ្រាន់ នោះ​រួមមាន​ដូចជា​៖ ដុះ ធ្មេញ​យឺត​ជាង​អាយុកាល​, មាន​អារម្មណ៍​ឆាប់​ខឹង​, មិនសូវ​មាន​ការរីក​ធំធាត់ និង មានការ​រមួល​សាច់ដុំ​។ ការ​ប្រកាច់ និង ភាព​ពិបាក​ក្នុង​ការដកដង្ហើម ក៏​អាច​ជា​សញ្ញា​ដែល​គួរ អោយ​តាន​ដាន​ពី​កង្វះ​សារជាតិ​វីតាមីន D​នេះ​ផង​ដែរ​។​
​អ្នក​អាច​យកឈ្នះ នឹង​កង្វះ​សារជាតិ​វីតាមីន D​នេះ​ដោយ​ការ ប្រឈម​ទៅ​នឹង​ពន្លឺព្រះអាទិត្យ​, ទទួលទាន​ទឹកដោះ គោ​, យ៉ា​អួ​, ហ្វ្រូ​ម៉ាស និង ស្នូល​ក្រហម​នៃ​ស៊ុត​។​


​សញ្ញា​ដែល​បង្ហាញ​ថា កូន​របស់​អ្នក​មាន​កង្វះ​សារជាតិ​វីតាមីន A


    កង្វះ​សារជាតិ​វីតាមីន A អាច​បណ្តាល​អោយ​មាន​បញ្ហា​យ៉ាង​ធ្ងន់ធ្ងរ ចំពោះ​ការមើលឃើញ​។ ចំពោះ​កុមារ កង្វះ​សារជាតិ​វីតាមីន A អាច​ចាប់ផ្តើម​ស្តែង​ចេញ​ដោយ ការ​មាន​ភាព​អស់កំលាំង​, ជ្រុះ​សក់​, ចុះ​ទន់ខ្សោយ និង ស្រក​ទំងន់​។ រោគសញ្ញា​ផ្សេងៗ​ដទៃ​ទៀត​មាន​ដូចជា​.៖ ភ្នែក​ស្ងួត​, ស្បែក​បែក​ស្រកា និង មានការ​ចំលងរោគ​នៅ ក្នុង​ប្រព័ន្ធ​ផ្លូវដង្ហើម​។
   ធ្វើការ​ប្រឈម​នឹង​បញ្ហា​នេះ ដោយ​ការ​ប្រាកដថា កូនៗ​របស់​អ្នក បាន​ទទួលទាន​នូវ​បន្លែ​ដែល​មាន​ពណ៌ លឿង និង ទឹកក្រូច​អោយបាន​ច្រើន មានដូចជា​៖​ការ៉ុត​, ល្ពៅ​, ដំឡូងជ្វា និង រួម​ផងដែរ​នូវ ស៊ុត និង ហ្វ្រូ​ម៉ា​។​


​សញ្ញា​ដែល​បង្ហាញ​ថា កូន​របស់​អ្នក​ខ្វះ​សារជាតិ​វីតាមីន B12


     កង្វះ​សារជាតិ​វីតាមីន B12 ចំពោះ​កុមារ ត្រូវបាន​បង្ហាញ​ខ្លួន​វា ក្នុង​ផ្លូវ​ផ្សេងៗ​ជាច្រើន​។ ជាពិសេស​នោះ សារជាតិ​វីតាមីន​ប្រភេទ​នេះ មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ ប្រព័ន្ធ​ប្រសាទ និង អាច​ប៉ះពាល់​ដល់​មុខងារ​របស់ ខួរក្បាល និង​បេះដូង​។ សញ្ញា​ដែល​ប្រាប់ថា កូនៗ​របស់​អ្នក​មិន​មាន​សារជាតិ​វីតាមីន B12 ក្នុង​កម្រិត​ត្រឹមត្រូវ​នោះ​គឺ ឈឺ​ពោះ​, ហើម​, គេង​មិន​លក់ ហើយ​ពួកគេ​អាច​ចាប់ផ្តើម​បាត់បង់​សំលេង​របស់​ពួកគេ ។​


​សញ្ញា​ដែល​ប្រាប់ថា កូន​របស់​អ្នក​មាន​កង្វះ​សារជាតិ​វីតាមីន B6


    ការសំដែង​ចេញ​យ៉ាងច្បាស់ នូវ​កង្វះ​សារជាតិ​វីតាមីន B6 ចំពោះ​កុមារ​នោះ​រួមមាន​ដូចជា​៖ មាន​ជំងឺរាគ​, ស្លេក ស្លាំង​, ចុះ​ទន់ខ្សោយ​, ឆាប់​ខឹង និង​មាន​ការ​ប្រកាច់​។ ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ ក៏​បាន​ចង្អុលបង្ហាញ​ផងដែរ​ថា កង្វះ សារជាតិ​វីតាមីន​នេះ គឺជា​ទុក្ខទោស​ដែល​ស្ថិតនៅ​ពីក្រោយ ការ​មិន​យកចិត្តទុកដាក់ នូវ​ទង្វើ​មួយចំនួន​របស់​កុមារ ដូចជា​៖ ភាព​រុញ​កន្ត្រាក់​, ការធ្វើ​សកម្មភាព​តប ក្នុង​កម្រិត​ខ្ពស់​ជ្រុល​, មាន​អារម្មណ៍​ឆេវឆាវ​ខ្លាំង និង អកប្បកិរិយា មិន​សមរម្យ​មួយចំនួន ផ្សេងទៀត​។​
    អ្នក​អាច​ដោះស្រាយ​នឹង​បញ្ហា​នេះ ដោយ​ការផ្តល់​អោយ​ពួកគេ​នូវ សាច់​ជាច្រើន​ប្រភេទ​ផ្សេងៗ​គ្នា​មាន សាច់មាន់​,​សាច់​ត្រី​, សណ្តែកដី​, ស៊ុត​, ទឹកដោះគោ​, ហ្វ្រូ​ម៉ាស និង សណ្តែក​ខៀវ​។ អ្នក​ដែល​តម​សាច់ គួរ​ស្វែងរក សារធាតុ​បន្ថែម​ណាមួយ ដើម្បី​រក្សា​កម្រិត​វីតាមីន B អោយ​ស្ថិតក្នុង​បរិមាណ​សម​ស្រប​ចំពោះ​សុខភាព​។​


​សញ្ញា​ដែល​បង្ហាញ​ថា កូន​របស់​មាន​កង្វះ​សារជាតិ​វីតាមីន C


     ការ​ដែល​ពួកគេ​ងាយ​នឹង​មាន​ស្នាម​ជាំ​នៅលើ​ស្បែក គឺជា​សញ្ញា​មួយ ដែល​បង្ហាញ​ថា​កូនៗ​របស់​អ្នក គឺ​មិន​បាន ទទួលយក​សារជាតិ​វីតាមីន C នេះ​បាន​គ្រប់គ្រាន់​នោះ​ទេ​។ លើសពីនេះទៅទៀត គេ​អាច​ជួបប្រទះ​នឹង​ការឈឺ សន្លាក់​, មាន​ស្បែក​ស្ងួត និង មិនសូវ​ឃ្លានបាយ​។ ការ​ហូរ​ឈាម​ច្រមុះ​ជា​ញឹកញាប់​, មានការ​ចំលងរោគ និង ការ​មាន​ជំងឺ ក៏​អាច​ជា​សញ្ញា​ដែល​គួរ អោយ​អ្នក​តាមដាន​ដឹង​ពី កង្វះ​សារជាតិ​នេះ​ផង​ដែរ​។
     ដើម្បី​ប្រឈម​នឹង​កង្វះ​សារជាតិ​វីតាមីន C នេះ អ្នក​ត្រូវ​ផ្តល់អោយ​ពួកគេ​នូវ ឱកាស​ជាច្រើន​ក្នុងការ​ទទួលទាន យក​នូវ ប្រភេទ​ផ្សេងៗ​ជាច្រើន​នៃ​ផ្លែ​ក្រូច​, ផ្លែ​ស្ត​បឺរី​, ផ្លែ​ប៉េងប៉ោះ​, គី​វី និង បន្លែ​ពណ៌​បៃតង​មានដូចជា ផ្កា​ខាត់ណា ខៀវ​ជាដើម​។​
    ខណៈពេល​ដែល​បញ្ហា នៃ​កង្វះ​សារជាតិ​វីតាមីន គឺ​ពិតជា​គួរ​អោយ​មាន​ការព្រួយបារម្ភ វា​ពិតជា​ចាំបាច់​ណាស់ ដែល​អ្នក​ត្រូវ​កត់ចំណាំ​ទុក​នូវ បរិមាណ​នៃ​ថ្នាំ​គ្រាប់​សារជាតិ​បំប៉ន​បន្ថែម ដែល​ពួកគេ​បាន​លេប ពីព្រោះ​ថា​វា អាច​នឹង ធ្វើអោយ​រាងកាយ​អ្នកពុល​បាន​។ ប្រសិនបើ​អ្នក​មាន​ការសង្ស័យ​ពី​សញ្ញា​ទាំងនេះ​ថា ជាប់ទាក់ទង នឹង កង្វះ​សារជាតិ​វីតាមីន សូម​ធ្វើ​ការពិនិត្យ​ជាមួយនឹង​វេជ្ជបណ្ឌិត​ជាមុនសិន មុន​ពេល​អ្នក​ចាប់ផ្តើម អោយ​កូន​របស់​អ្នក លេប ថ្នាំ​គ្រាប់ វីតាមីន​បន្ថែម ដើម្បី​ជៀសវាង​ការ​ទទួលទាន​លើស​កំណត់ ៕

ហេតុអី្វបានកើតជំម្ងឺមហារីកស្បួន

 ហេតុអី្វបានកើតជំម្ងឺមហារីកស្បួន
ជំងឺមហារីក​មាត់​ស្បួ​ន​ គឺជា​ជំងឺមហារីក​ដែល​មាន​កើតជា​ញឹកញាប់​ជាងគេ​ចំពោះ​ស្ត្រីភេទ​ ។​ មូលហេតុ​ចំបង​នៃ​ជំងឺ​នេះ​គឺ​បណ្តាល​ មក​ពី​ការ​ឆ្លង​វី​រ៉ុ​ស​ human​ papillomavirus​ (HPV)​ ។​

មុន​ពេល​ជំងឺមហារីក​មាត់ស្បូន​លេច​ចេញ​ជា​រូបរាង​ឡើង​,​ កោសិកា​ស្បូន​បាន​ឆ្លងកាត់​ ដំណាក់កាល​ការ​ផ្លាស់​ប្តូរ​មុន​ពេល​ក្លាយជា​មហារីក​ (precancerous​ changes)​ ហៅ​ថា​ dysplasia,​ ដែល​កោសិកា​ចំលែក​ និង​ មិនធម្មតា​ (abnormal​ cells)​ ចាប់ផ្តើម​មាន​វត្តមាន​ នៅ​ក្នុង​ជាលិកា​ស្បូន​ ។​ នេះ​គឺជា​ការ​ផ្លាស់​ប្តូរ​មុន​ពេល​ក្លាយជា​មហារីក​។​ សំរាប់​ ស្ត្រី​ មួយ​ចំនួន​,​ ការ​ផ្លាស់​ប្តូរ​ នេះ​មិន​ចាំបាច់​មានការ​ព្យាបាល​នោះ​ទេ​ ។​ ប៉ុន្តែ​,​ ជា​រឿយៗ​ គេ​តែងតែ​ព្យាបាល​ ដើម្បី​ ការពារ​វា​មិន​អោយ​ក្លាយទៅជា​ជំងឺមហារីក​ ។​

ដោយសារ​តែ​ស្ត្រី​ជា​ច្រើន​បាន​ធ្វើ​ Pap​ tests​ ជា​រៀង​រាល់​ឆ្នាំ​ ធ្វើ​អោយ​ការ​ស្លាប់​ដោយសារ​ ជំងឺមហារីក​មាត់ស្បូន​ (cervical​ cancer)​ ត្រូវ​បាន​កាត់​បន្ថយ​គួរ​អោយ​កត់សំគាល់​ ។​ប៉ុន្តែ​ ទោះបីជា​យ៉ាងណា​ក៏​ ដោយ​ ការ​ស្លាប់​នៅ​តែ​មាន​ ។​ ឳ​កាស​ក្នុង​ការ​ព្យាបាល​អោយ​បានជា​សះស្បើយ​មាន​ច្រើន​ ជាទី​បំផុត​ ប្រសិនបើ​យើង​ដឹង​ និង​ រក​ឃើញ​ថា​នរណា​ម្នាក់​មាន​ផ្ទុក​ជំងឺ​នេះ​ឆាប់រហ័ស​ ទាន់​ពេលវេលា​ ។

បព្ហាសុខភាពស្រី្ត



បព្ហាសុខភាពស្រី្ត

សម្រាប់​ស្ត្រី​ភាគច្រើន ការ​មក​រដូវ​មិន​ទៀងទាត់​ចំនួន​ពីរដង ឬ​កើត​ជម្ងឺផ្សិត​ម្តងម្កាល​គឺ​វា​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប៉ុណ្ណោះ ​។ ​ប៉ុន្តែ​រោគសញ្ញា​ជំងឺ​រោគ​ស្ត្រី​មួយ​ចំនួន​គឺ​កំពុងតែ​ស្ថិត​ជាច​ម្ងល់​ ដូចជា ការ​ហូរ​ឈាម​តាម​ទ្វារមាស​ដែល​វា​ច្រើន​តែ​កើត​ឡើង​ក្រោយ​ពី​រួមភេទ​ហើយ ឬ​ដុំ​អ្វីមួយ​ដុះ​មិន​ធម្មតា ហើយ​ឈឺ​។

​តើ​ពេល​ណា​ដែល​អ្នក​ត្រូវ​ទៅ​អោយ​គ្រូពេទ្យ​ពិនិត្យ ?
​បើ​យោង​ទៅលើ វេជ្ជបណ្ឌិត ហូ​លី​ពូ​រីគ (Holly Puritz) ឯកទេស​ខាង​ជម្ងឺ​រោគ​ស្ត្រី​នៅ​ឯ The Group for Women ក្នុង​ទីក្រុង​ណ​រហ្វក (Norfolk), Va បានអោយដឹងថា គ្រប់​ពេល​នៃ​ការឈឺ​ក្នុង​អាង​ត្រគាក ស្នាម​អុចៗ រមាស់ និង​រោគ​ផ្សេងៗ​ទៀត​មិន​អាច​ទៅ​ជា​ភាព​ធ្ងន់ធ្ងរ​បានទេ​។ ​ទោះបីជា​ដំណើរការ​ធម្មតា​មួយ​ដូច​ជា​ការ​ផ្ទុះ​បែក​អូវុល (Ovulation) ក៏​អាច​ធ្វើអោយ​មាន​ការឈឺចាប់​បានដែរ​។ លោក ពូ​រីគ និយាយថា “​មាន​បញ្ហា​ខ្លះ​ដែល​អ្នក​អាច​កើតមាន​ក្នុងពេល​ពាក់កណ្តាល​នៃ​វដ្ត​រដូវ នោះ​គឺ Mittelschmerz​។ វា​គឺជា​ភាសា​អាឡឺម៉ង​មានន័យ​ថា​ការឈឺចាប់​ក្នុងពេល​ពាក់កណ្តាល​នៃ​វដ្ត​ រដូវ​”​។

នៅពេល​ការ​ផ្ទះ​បែក​នៃ​អូវុល​កើតមានឡើង ស្ត្រី​មួយ​ចំនួន​មាន​អារម្មណ៍​ដូចជា​ឈឺ​មុតៗ ឬ​ឈឺ​បែបរ​មួល​ទៅលើ​មួយ​ចំហៀង​នៃ​ពោះ​ផ្នែក​ខាងក្រោម ។ ការឈឺចាប់​ប្រហែលជា​មាន​ការផ្លាស់ប្តូរ​ពី​មួយ​ខែ ទៅ​មួយ​ខែ​។​អ្នកស្រី​ពូ​រីគ​និយាយថា “​ចំពោះ​ការឈឺ​ក្នុង​អាង​ត្រគៀក ប្រសិនបើ​អ្នក​អាច​ពន្យល់​អោយ​ច្បាស់លាស់​នៃ​ពេលវេលា​ក្នុង​ឈឺ​ចាប់បាន នោះ​វា​ពិតជា​អាច​ធានា​អោយ​អ្នក​បាន​ដែរ​។ ប្រសិនបើ​វា​តែងតែ​កើតមាន​ក្នុងពេល​ពាក់កណ្តាល​នៃ​វដ្ត​រដូវ យ៉ាងហោចណាស់ ២ ទៅ​៣​ថ្ងៃ ហើយ​វា​បាត់​ទៅ​វិញ ជា​ទូទៅ​វា​មិនអាច​ជា​ភាពមិនធម្មតា​បាន​នោះ​ទេ​”​។

​ដូចគ្នានេះដែរ ការហូរ​ទឹករំអិល​មិនធម្មតា​ពី​ទ្វារមាស​ប្រហែល​ជា​សញ្ញា​មួយ​នៃ​ជំងឺ​ឆ្លង​ តាម​ការ​រួមភេទ ប៉ុន្តែ​មាន​ពេលខ្លះ​ក៏​បណ្តាលមកពី​ការឆ្លង​ជំងឺ​ដែល​អាច​ងាយស្រួល​ក្នុង​ ការព្យាបាល​ដែរ ។
​ទោះបីជា​យ៉ាងណា​ក៏ដោយ រោគ​សញ្ញា​មួយ​ចំនួន​អាច​ចង្អុលបង្ហាញ​ពី​បញ្ហា​សុខភាព​ដ៏​ធ្ងន់ធ្ងរ​ដែរ ។ ចូរ​កុំ​មាន​ការភ័យខ្លាច​អោយសោះ ប៉ុន្តែ​វា​អាច​នឹង​ដឹង​បាន​យ៉ាងច្បាស់​នៅពេល​ដែល​ទទួលបាន​ជំនួយ ។

បញ្ហានៃការឈឺអាងត្រគាក
​អ្នកស្រី​ពូ​រីគ​និយាយថា ការឈឺចាប់​នៅ​ពាក់កណ្តាល​វដ្ត​រដូវ​អាច​នឹង​បាត់​ទៅ​វិញ​ក្រោយពី​មាន​ ការផ្ទុះ​បែក​នៃ​អូវុល​ហើយ ប៉ុន្តែ​បើ​ការឈឺ​អាង​ត្រគាក​របស់​អ្នក​ចេះ​តែ​វិវត្តន៍​រហូត ឬ​មិន​ធូរស្បើយ​ក្រោយពី​ព្យាបាល​នៅ​តាម​ផ្ទះ ចូរ​ទូរស័ព្ទ​ទៅ​គ្រូពេទ្យ​ភ្លាម ។​

​ករណីខ្លះ ការឈឺ​ក្នុង​អាង​ត្រគាក ឬ​ពោះ​ខ្លាំង ហើយ​កើត​យ៉ាង​លឿន​នោះ វា​គឺជា​សញ្ញា​មួយ​ដែល​ត្រូវ​ទូរស័ព្ទ​ទៅ​គ្រូពេទ្យ​ដែរ ។ ការ​ដាច់​រហែក ឬ​ហូរឈាម​ដោយសារ​គីស​ក្នុង​អូវែ (Ovarian Cyst) ក៏​អាច​ជា​បញ្ហា​ធ្វើ​អោយ​ឈឺចាប់​ប្រភេទ​នេះ​ដែរ ។

​វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី អ្នក​ស្ត្រី ជេ​ស៊ីកា ហ្សេ​ហ្វឺត (Jessica Shepherd) នៃ​សាកលវិទ្យាល័យ​ឡូ​អ៊ី​ស​វី​ល (Louisville) ដែល​ជា​នាយកដ្ឋាន​នៃ​ជម្ងឺ​រោគ​ស្ត្រី និង​សុខភាព​ស្ត្រី​និយាយថា “​ជាធម្មតា យើង​នឹង​ព្យាបាល​អ្នកជំងឺ​ទាំងនោះ​ជាមួយ​ថ្នាំ​បំបាត់​ការឈឺចាប់​មួយចំនួន ហើយ​ជា​ធម្មតា​វា​ក៏​ធូរស្រាល​ទៅវិញ​ដោយ​ឯងៗ​ដែរ​”​។ ​ប្រសិនបើ​ការឈឺ​ក្នុង​អាង​ត្រគាក​ដ៏​ខ្លាំងក្លា​មួយ​ចាប់ផ្តើម​កើតមាន​ ភ្លាមៗ អាច​បណ្តាលមកពី​ការ​រមួល​នៃ​អូ​វែ ដែល​ជាហេតុ​ធ្វើអោយ​រាំង​ស្ទះ​ដល់​ការ​ផ្គត់​ផ្គង​ឈាម​របស់​វា ។ ស្ត្រី​មួយ​ចំនួន​ក៏​មាន​អារម្មណ៍​ថា​ចង់​ចង្អោ ឬ​ក្អួត ។

​លើសពីនេះទៅទៀត ការ​ឈឺពោះ និង​ការ​ហូរឈាម​តាម​ទ្វារមាស​ប្រហែល​ជា​សញ្ញា​មួយ​នៃ​ជំងឺ​កូនក្រៅស្បូន (​ការ​កាច់​សម្បុករ​បស់​ពង​កូន​នៅ​ខាងក្រៅ​ស្បូន​) ។ ​ស្ថិតក្នុង​ស្ថានភាព​បែប​នេះ ចូរ​ស្វែងរក​សេវា​សង្គ្រោះបន្ទាន់​ភ្លាម​ប្រសិនបើ​អ្នក​មិន​អាច​ទំនាក់ទំនង​ គ្រូពេទ្យ​របស់​អ្នក​បាន ។​

​អ្នកស្រី​ពូ​រីគ​និយាយថា សំណាង​ល្អ​ដែរ ភាគច្រើន​នៃ​ការ​មិន​ស្រួល​ក្នុង​អាង​ត្រគាក​គឺ​មិន​មាន​ទាក់ទង​នឹង​ជំងឺ​ មហារីក​អូវែ​ទេ ប៉ុន្តែ​ស្ត្រី​គួរតែ​ដឹង​អំពី​ដំណើរ​ឥតឈប់ឈរ​របស់​ជំងឺ​នេះ (​រោគសញ្ញា​ជា​ចង្កោម​) ។ ប្រសិនបើ​អ្នក​ហើម​ពោះ តឹង​ក្នុង​អាង​ត្រគៀក និង​ឧស្សាហ៍​នោម​រយៈពេល​ពី​សប្តាហ៍​រាល់ថ្ងៃ នោះ​មានន័យ​ថា​វា​ជា​សញ្ញា​​ដ៏​សំខាន់​មួយ​ដែល​អ្នក​គួរតែ​ទៅពិនិត្យ​ រោគសញ្ញា​នៃ​ជំងឺមហារីក​អូវែ​”​៕

អាហារ១០យ៉ាងការពារមហារីកស្បួន


 អាហារ១០យ៉ាងការពារមហារីកស្បួន

មនុស្សគ្រប់រូបសុទ្ធតែជាអ្នក ដែលអាចកើតជម្ងឺហារីក ប៉ុន្តែនិយាយត្រលប់មកវិញ មនុស្សគ្រប់រូបសុទ្ធតែអាច កាត់ផ្តាច់ពីកត្តាគ្រោះថ្នាក់ខ្លះ ដែលធ្វើអោយមាន អត្រាកើតជម្ងឺមហារីកខ្ពស់។ ម្យ៉ាងវិញទៀត វិធីទាំងអស់នេះមិនថ្លៃ ហើយក៏ងាយស្រួលប្រតិបត្តិផងដែរ អោយតែអ្នកចង់ធ្វើ។ ខាងក្រោមនេះអ្នកជំនាញនៃ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ណែនាំជូនអ្នកទាំងអស់គ្នា អំពីរបបរស់នៅប្រចាំថ្ងៃ១០ប្រការ ក្នុងការការពារពីជម្ងឺមហារីក។

១. មើលអោយជាប់ BMI របស់អ្នក
កោសិកាខ្លាញ់អាចបង្កើត និង បញ្ចេញអរម៉ូន បង្កើនការលូតលាស់របស់កោសិកាមហារីក។ ការស្រាវជ្រាវបញ្ជាក់ថា មហារីកផ្លូវអាហារ មហារីកលំពែង មហារីកពោះវៀន មហារីកសុដន់ក្រោយពីការអស់រដូវ មហារីកតំរងនោម និង មហារីកកស្បូនសុទ្ធ តែមានទំនាក់ទំនងនឹងការលើសទំងន់។ ដូចនេះ មនុស្សក្នុងទី្វបអាស៊ីល្អបំផុត ត្រូវគ្រប់គ្រងសន្ទស្សន៍ទំងន់ សារពាង្គកាយ(Body Mass Index)នៅចន្លោះ១៨.៥ ដល់២២.៩។ វិធីគណនាBMI គឺ ទំងន់(គីឡូក្រាម) ÷កំពស់(ម៉ែត្រ) ការេ។

២. ហូរញើស៣០នាទីជារៀងរាល់ថ្ងៃ
នេះជាវិធីការពារពីមហារីក យ៉ាងសន្សំសំចៃបំផុត គ្រាន់តែហាត់ប្រាណ៣០នាទីជារៀងរាល់ថ្ងៃ មួយសបា្តហ៍៥ថ្ងៃក៏បាន ដូចជា ការដើរ រាំ ជិះកង់ ឡើងកាំជណ្តើរ កីឡាគ្រប់ប្រភេទបានទាំងអស់។ ការហាត់ប្រាណអាច សម្រួលដល់អរម៉ូនតិះតូស្តេរ៉ូ (Testosterone) និងអង់ដូគ្រីន (Estrogen) នៅក្នុងឈាម។ ស្រ្តីដែលមានលំហាត់ប្រាណទៀងទាត់ និង សមរម្យ អាចកាត់បន្ថយអត្រា កើតមហារីកកន្សោមកូន៣០%។

៣. ការពិសារតែបៃតង
តែបៃតងអាចជួយការពារ ពីមហារីកត្រូវបានគេបញ្ជាក់ តាំងពីយូរមកហើយ ពីព្រោះនៅក្នុងតែបៃតងរួមមានសារជាតិ ការពារបម្រែបម្រួលអុកស៊ីតកម្មដូចជា ៖ សារធាតុតែ និង វីតាមីន AនិងC -ល- សារធាតុការពារមហារីកទាំងនេះ នៅក្នុងតែបៃតងមានច្រើនជាងគេ បន្ទាប់មកគឺ តែអ៊ូឡុង និង តែក្រហមតិចជាងគេ។

៤. បរិភោគបន្លែផ្លែឈើស្រស់
ការស្រូបយកសារជាតិសែលុយឡូស ពីបន្លែផ្លែឈើបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ អាចកាត់បន្ថយអត្រាកើត ជម្ងឺមហារីកជាច្រើនប្រភេទដូចជា មហារីកសុដន់ , មហារីកប្រព័ន្ធរលាយអាហារ -ល-។ ក្រៅពីនេះសារជាតិសែលុយឡូស អាចកាត់បន្ថយកត្តាដែលធ្វើអោយ កើតមហារីកនៅក្នុងពោះវៀន កែប្រែស្ថានភាពលូតលាស់ របស់មេរោគក្នុងពោះវៀន ជៀសវាងមិនបង្កអោយកើតជាកោសិកាមហារីក។ តាមយោបល់ល្អគួរតែ ទទួលទានបន្លែផ្លែឈើ ស្រស់ៗ៥ទៅ៧មុខជារៀងរាល់ថ្ងៃ។ ប្រភេទបន្លែមានទំងន់ប្រហែល ១០០ក្រាម ប្រភេទផ្លែឈើប្រហែល១៥០ក្រាម។

៥. គេចអោយផុតពីការ ទាក់ទាញរបស់ជាតិខ្លាញ់
នៅក្នុងកត្តាទំនាក់ទំនងនៃ អាហារដែលធ្វើអោយកើតជម្ងឺមហារីក ខ្លាញ់និងមហារីកមាន ការទាក់ទងជិតស្និទ្ធជាងគេ ជាពិសេសគឺមហារីកសុដន់ មហារីកពោះវៀនធំ និង មហារីកក្រពេញប្រូសា្តត។ បើចង់ពិសារខ្លាញ់តិចត្រូវជ្រើសរើស ទឹកដោះគោស្រស់ដែលមានជាតិខ្លាញ់ទាប ឬ គ្មានខ្លាញ់។ ប្រើនូវប្រភេទសណ្តែក ឬ អាហារធ្វើពីសណ្តែក មកជំនួសសាច់ខ្លះៗ។ យកចោលសាច់ស្បែក សាច់ខ្លាញ់ ស្បែកស្រទាប់លើបង្អស់ ដែលជាប់មានម្សៅបំពង់កុំពិសារ។ កោសចោលប័ររបស់នុំខេក ឬ កុំបរិភោគ។ នៅពេលចំអិនអាហារគួរ ប្រើការចំអិនដោយចំហុយ ជំនួសការចៀនបំពង់-ល-។

៦. កុំសូវពិសារសាច់ក្រហម
អ្នកបរិភោគសាច់ជ្រូក សាច់គោ សាច់ពពែ-ល- ក្នុងបរិមាណច្រើនមានអត្រាគ្រោះថ្នាក់ក្នុងការកើតជម្ងឺមហារីកពោះវៀនធំច្រើនជាងគេ៣០%។ តាមយោបល់គាប់គួរបរិភោគ សាច់ក្រហមមិនលើសពី៥០០ក្រាមក្នុងមួយសប្តាហ៍ ដូចគ្នានោះត្រូវការបន្ថយការបរិភោគអាហារអាំង ផលិតផលសាច់កញ្ចប់ដូចជាពោះវៀនជ្រូក ភ្លៅមាន់ សាច់ជ្រូកបីជាន់-ល-។

៧. ផ្តាច់បារី តមស្រា
ការជក់បារីជាកត្តាគ្រោះថ្នាក់ បំផុតក្នុងការកើតជម្ងឺមហារីកសួត ហើយក៏មានទំនាក់ទំនងជិតស្និទ្ធ ជាមួយមហារីកប្រព័ន្ធរំលាយអាហារ មហារីកក្រពះ មហារីកបំពង់ក មហារីកក្រពេញប្រូស្តាត មហារីកថ្លើម មហារីកកស្បូន មហារីកសុដន់។ អ្នកជក់បារីសូមផ្តាច់បារីពីពេលនេះទៅ អ្នកមិនជក់បារី ជៀសវាងការស្រូបផ្សែងបារី។
ការផឹកស្រាច្រើនហួសបង្កើន ការកើតជម្ងឺមហារីកមាត់ មហារីកថ្លើម មហារីកបំពង់ក និង មហារីកប្រព័ន្ធរំលាយអាហារ។ តាមយោបល់ល្អ បុរសគប្បីផឹកមួយថ្ងៃ២កែវ នារីមួយថ្ងៃមួយកែវគ្រប់គ្រាន់ហើយ (មួយកែវចំពោះស្រាបៀរមានបរិមាណ២៥០㏄ឬស្រាទំពាំងបាយជូមានបរិមាណ១០០㏄ ស្រាខ្លាំងគឺ២៥㏄)។

៨. កុំទទួលទានប្រៃ កុំផឹកភេសជ្ជៈមានជាតិផ្អែម
ការស្រូបយកជាតិប្រៃក្នុងមួយថ្ងៃមិនលើសពី៦ក្រាម កុំសូវពិសារភេសជ្ជៈមានជាតិផ្អែម បើពិសារទឹកសដំាពុះល្អបំផុត បើពិសារទឹកផ្លែឈើធម្មជាតិមិនលើសពី១៥០㏄ ហើយមិនត្រូវបរិភោគប្រភេទគ្រាប់ធុញ្ញជាតិ និងប្រភេទសណ្តែកដែលដុះផ្សិតឡើយ។

៩. ការចិញ្ចឹមដោយទឹកដោះម្តាយ
ការស្រាវជ្រាវបង្ហាញថា ទារកដែលបៅទឹកដោះម្តាយ នឹងមានអត្រាគ្រោះថ្នាក់តិច ក្នុងការកើតជម្ងឺមហារីក ឯម្តាយអាចមានអត្ថប្រយោជន៍ ក្នុងការកាត់បន្ថយអត្រា កើតជម្ងឺមហារីកសុដន់។ តាមយោបល់ល្អគាប់គួរព្យាយាម បំបៅទារកដោយទឹកដោះម្តាយអោយដល់ទារក៦ខែ។

១០. ការកាត់បន្ថយសំពាធ
ការស្រាវជ្រាវក្នុងវិស័យវិជ្ជសាស្រ្តឃើញថា សំពាធលើសតិអារម្មណ៍ធ្វើអោយ មុខងារប្រព័ន្ធការពារសារពាង្គកាយធ្លាក់ចុះ។ ជម្ងឺតប់ប្រមល់ធ្វើអោយ មុខងារប៉ះពាល់ DNA ធ្លាក់ចុះ។ បង្កើនអត្រាកើតជម្ងឺមហារីកយ៉ាងជាក់ស្តែង។ តាមយោបល់ល្អគួររក្សាអារម្មណ៍ធូរស្រាល កាត់បន្ថយសំពាធ។
អ្នកឯកទេសនៃមន្ទីរពេទ្យក្វាងចូវទំនើប ផ្នែកមហារីកបានក្រើនរំលឹកថា ៖ ប្រសិនបើជួបប្រទះថា ខ្លួនឯងកើតមានជម្ងឺមហារីក គួរតែប្រញាប់ប្រញាល់ទៅ មន្ទីរពេទ្យស្តង់ដាដើម្បីធ្វើការពិនិត្យ និងព្យាបាលឲ្យបានត្រឹមត្រូវ៕

ការគេងពាក់អាវទ្រនាប់ពេលយប់មានបព្ហា

 ការគេងពាក់អាវទ្រនាប់ពេលយប់មានបព្ហា
ពេល​គេង​យប់ គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​មួយ សម្រាប់​អោយ​ស្ត្រី​ធ្វើការ​សម្រាក​ផ្នែក​ដើមទ្រូង​បាន ដោយ​មិន​ចាំបាច់​ត្រូវ​ការពាក់​អាវទ្រនាប់​។ ដូច្នេះ តើ​វា​នឹង​កើត​មាន​បញ្ហា​អ្វីខ្លះ​កើតឡើង ប្រសិនបើ​អ្នក​ចូល​គេង​រាល់​យប់ ជាមួយនឹង​អាវទ្រនាប់​ជាប់​នឹង ដើមទ្រូង​របស់​អ្នក​រហូត​នោះ ?
​ពេលវេលា​នៃ​ការ​គេង មិន​ត្រឹមតែ​អាចអោយ សាច់ដុំ​របស់​អ្នកធ្វើការ​សម្រាក​នោះទេ វា​ថែមទាំង​អាច ផ្តល់​ពេលវេលា​អោយ​រាងកាយ​អ្នក ធ្វើការ​បញ្ចេញ​ជាតិពុល និង ជួសជុល​នូវ​កោសិកា មួយចំនួន​ដែល​ត្រូវបាន​បំផ្លាញ​ឡើងវិញ​។ រយៈពេល​នៃ​ការ​គេង​នេះ ក៏​នឹង​ផ្តល់​ឱកាស​ដល់​ប្រព័ន្ធ​ភាព​សាំ​អ្នក អោយ​ធ្វើការ ផលិត​នូវ​អរ​ម៉ូ​ន​របស់​ប្រព័ន្ធ​ភាព​សាំ​បន្ថែមទៀត ។​
​ដូច្នេះ​ជា​ការល្អ អ្នក​គួរតែ​ប្រើ​សំលៀកបំពាក់​ដែល​រលុងៗ ឬ ដោះ​វា​ចេញ​នៅ​ក្នុង​ពេល​យប់ ប្រសិនបើ​អាច​ធ្វើបាន​។ ការ​ធ្វើ​ដូចនេះ គឺ​អាច​ជម្រុញ​អោយ​ស​សៃឈា​មរត់ និង មុខងារ​របស់​រាងកាយ​អ្នក ស្ថិតនៅក្នុង ដំណាក់កាល​ជួសជុល​បាន​យ៉ាង​ល្អ ។ ចំពោះ​ស្ត្រី វា​ជា​ការល្អ​បំផុត ដែល​ពួកគេ​គួរ​ដោះ​អាវទ្រនាប់​ចេញ នា​ពេល​គេង​យប់ ។​
​ខាងក្រោម​នេះ គឺជា​បញ្ហា​ដែល​ស្ត្រី​អាច​នឹង​ប្រឈម​នៅពេលដែល ពួកគេ​ពាក់​អាវទ្រនាប់​នា​ពេល​គេង​យប់ ៖
១. បែក​ញើស​
​វា​មាន​នូវ​ប្រភេទ​នៃ​អាវទ្រនាប់​ជាពិសេស ដែល​គេ​បាន​ធ្វើឡើង​សម្រាប់​ពាក់​នា​ពេលយប់ ហើយ​ជា​ធម្មតា​វា​ត្រូវ​បាន​គេ​ធ្វើឡើង​ពី ប្រភេទ​សាច់​ក្រណាត់​នីឡុង ឬ កម្បាស ដែល​អាច​ធ្វើអោយ​ស្បែក​របស់​អ្នក ដកដង្ហើម​បាន​។ ប៉ុន្តែ​ប្រសិនបើ​អ្នក ពាក់​នូវ​ប្រភេទ​អាវទ្រនាប់​ធម្មតា ដូច​នៅ​ក្នុង​ពេល​ថ្ងៃ នោះ​បញ្ហា​នៃ​ការ​បែក​ញើស និង ជាតិ​សំណើម នឹង​ដ​ក់ជាប់​នៅក្នុង​នោះ​។ បញ្ហា​នេះ​នឹង​បង្ក​អោយមាន​ជា​បាក់តេរី ដែល​នឹង​ធ្វើអោយ​ស្បែក​អ្នក​រមាស់ និង បង្ក​ជា​របួស​ដាច់​រលាត់ស្បែក​បាន​។​
២. គេង​មិនបាន​ស្កប់ស្កល់​
​ប្រភេទ​អាវទ្រនាប់ ដែល​ត្រូវបាន​ប្រើ​សម្រាប់​ពេល​ថ្ងៃ គឺ​ត្រូវបាន​ធ្វើឡើង​ជា​ពិសេស ដើម្បី​ជួយ​ទ្រ​ទម្ងន់​នៃ​សុដន់​ទាំងសងខាង និង ផ្តល់​នូវ​សោភ័ណភាព និង ភាព​ទាក់ទាញ​សម្រាប់​ស្ត្រី​រាល់​រូប​។ ប៉ុន្តែ​ជាធម្មតា ប្រភេទ​នៃ​អាវទ្រនាប់​ទាំងនេះ គឺ​មាន​សភាព​តឹង​ណែន និង មិន​ផ្តល់​ផាសុក​នោះទេ នៅពេល​ដែល​អ្នក ពាក់​វា​ក្នុងពេល​សម្រាក​នា​ពេលយប់​។​
៣. ធ្វើអោយ​អ្នក​គេង​មិន​លក់​
​ក្នុង​ករណី​ភាគច្រើន ការពាក់​អាវទ្រនាប់​គេង​យប់ ក៏​អាច​ជា​កត្តា​មួយ ដែល​ធ្វើអោយ​អ្នក​គេង​មិន​លក់​បាន​ផង​ដែរ នេះ​ក៏​ដោយសារ​តែ រាងកាយ​របស់​អ្នក គឺ​មិន​មាន​សេរីភាព​គ្រប់គ្រាន់ ក្នុង​ការដកដង្ហើម​អោយ​បាន​ស្រួល ។​
៤. អាច​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​
​ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​ធ្វើ​ការសិក្សា​ទៅលើ ទំនាក់ទំនង​នៃ​ការពាក់​អាវទ្រនាប់ ទៅ​នឹង​ជំងឺ​មហារីក​សុដន់ ។ ក្នុង​នោះ​ពួកគេ បានបង្ហាញ​ថា ដើម្បី​បង្ការ​នូវ​ជំងឺ​នេះ​ស្ត្រី​គួរ​ធ្វើការ​ពាក់​អាវទ្រនាប់ ក្នុង​រយៈពេល​ខ្លី​បំផុត តាម​ដែល​អាច​ធ្វើបាន ឬ ជា​ការល្អ អោយ​បាន​តិច​ជាង​រយៈពេល ១២​ម៉ោង ក្នុង​មួយ​ថ្ងៃ​។ ហើយ​ពេល​វេលា​ដ៏​សាក​សម ក្នុង​ការផ្តល់​ឱកាស​អោយ​ដើមទ្រូង​របស់​អ្នក បាន​សម្រាក​នោះ គឺ​នៅក្នុង​ពេល​យប់​។​
​ដោយយោង​តាម​ការសិក្សា​នេះ បាន​បញ្ជាក់​ទៀត​ផងដែរ​ថា ការប្រើ​អាវទ្រនាប់​ក្នុង រយៈពេល​យូរ​ពេក អាច​នឹង​បង្កើន​នូវ​សីតុណ្ហភាព នៃ​ជាលិកា​របស់​សុដន់ ហើយ​ចំពោះ​ស្ត្រី​ដែល ពាក់​អាវទ្រនាប់​ច្រើន នឹង​មាន​កម្រិត​នៃ​អរ​ម៉ូត​ប្រូឡាក់ទី​ន (​ជា​អរ​ម៉ូ​ន​ដែល​មាន​មុខងារ​ជម្រុញ​អោយ​មាន​ការផលិត​ទឹក​ដោះ ) កើនឡើង​ខ្ពស់​។ កត្តា​ទាំង​ពីរ​នេះ គឺ​អាច​ជម្រុញ​អោយ មាន​ការកើតមាន​នូវ​ជំងឺមហារីក​សុដន់​បាន​។

លើសពីនេះទៅទៀត ការពាក់​អាវទ្រនាប់​ដែល​មាន​សភាព​តឹង​ណែន ច្រើនពេក គឺ​អាច​នឹង​ផ្តល់​គ្រោះ​ថា្នក់​ដល់​សុខភាព​បាន​ផង​ដែរ នេះ​ដោយសារ​តែ វា​អាច​នឹង​ទប់ស្កាត់​នូវ ចរន្ត​នៃ​ទឹករងៃ​នៅក្នុង​សុដន់ អោយ​ន​មាន​ដំណើរការ​បាន​ល្អ ។​ជាធម្មតា​ពពួក​ទឹករងៃ​ទាំងនេះ មាន​មុខងារ ក្នុង​ការលាង​សម្អាត​កាក​សំណល់ និង កំចាត់​ចោល​នូវ​ជាតិពុល ចេញពី​ក្នុង​ដើមទ្រូង​របស់​អ្នក ៕

សញ្ញាដែលប្រាប់ថាអ្នកមានកូនដំបូង

 សញ្ញាដែលប្រាប់ថាអ្នកមានកូនដំបូង
នក​អាច​នឹង​រីករាយ​ហើយ​ បើសិនជា​អ្នកមាន​ កូន​ដូច​បំណង​នោះ​។​ដូច្នេះ​អ្នក​ក៏​ចង់​ដឹង​ថា​
តើ​ធ្វើ​ដូច​ម្តេចទៅ​ទើប​ដឹង​ថា​អ្នក​មានកូន​ក្នុង​ផ្ទៃ​នោះ​។​ចូរ​ក្រឡេក​មើល​សញ្ញា​ដូច​ខាង
ក្រោម​នេះ​ដែល​អាច​ចង្អុលបង្ហាញ​ថា​អ្នក​អាច​នឹង​មានកូន​។​ពេល​មាន​សញ្ញា​ទាំងនេះ
ហើយ​ អ្នក​អាច​ធ្វើតេស្ត​បន្ថែម​ទៀត​ដើម្បី​បញ្ជាក់​ការ​ពិត​គួរ​ជាទី​រីករាយ​នេះ​៖




-ការ​បាត់​រដូវ
ប្រសិនបើ​រដូវ​របស់​អ្នក​មិន​មក​តាម​ធម្មតា​នោះ​ទេ​(amenorrhoea),​ អ្នក​ប្រហែលជា​អាច​
មាន​ផ្ទៃពោះ​។​ មាន​ហេតុផល​មួយ​ចំនួន​ដែរ​ដែល​អាច​បណ្តាល​អោយ​អ្នក​មានការ​ខកខាន
​ក្នុង​ការ​មក​រដូវ​ដូច​ជា​ ការ​មាន​ជំងឺ​,​ ស្ត្រេ​ស​,​ ស្ហុ​ក​ ឬ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំង​ពេក​។​ប៉ុន្តែ​
អ្វី​ដែល​ជា​ហេតុផល​ញឹកញាប់​ជាងគេ​គឺ​ការ​មាន​ផ្ទៃពោះ​ប្រសិនបើ​អ្នក​មានការ​រួម​ភេទ​។​
ស្ត្រី​មួយ​ចំនួន​អាច​មាន​ផ្ទៃពោះ​ ហើយ​នៅ​តែ​មានការ​ហូរ​ឈាម​តិចតួច​ស្រប​ពេល​ជាមួយ
​ការ​មក​រដូវ​របស់​ពួក​គេ​គឺជា​ធម្មតា​អាច​កើត​មាន​ឡើង​ក្នុង​ខែ​ដំបូងៗ​នៃ​ការ​មាន​ផ្ទៃពោះ​
របស់​ពួក​គេ​។​

-ការ​ប្រែប្រួល​សុដន់​អាច​ជា​ការ​ចង្អុលបង្ហាញ​ថា​មាន​ផ្ទៃពោះ
ភ្លាមៗ​បន្ទាប់​អ្នកមាន​ផ្ទៃពោះ​,​ អ្នក​អាច​ចាប់ផ្តើម​ឃើញ​ និង​មាន​អារម្មណ៍​ទៅ​នឹង​ការ​ប្រែ
ប្រួល​មួយ​ចំនួន​នៅ​នឹង​សុដន់​ និង​ក្បាល​សុដន់​របស់​អ្នកៈ​

-​សុដន់​របស់​អ្នក​អាច​ឈឺ​ និង​ទន់​នៅ​ពេល​ដែល​ប៉ះ​
-​សុដន់​របស់​អ្នក​នឹង​ចាប់ផ្តើម​រីក​ធំ​
-​ក្បាល​សុដន់​របស់​អ្នក​អាច​ក្លាយជា​ពណ៌​ខ្មៅ​
-​សរសៃឈាម​វ៉ែន​នៅ​ក្នុង​សុដន់​របស់​អ្នក​ចាប់ផ្តើម​ឃើញច្បាស់​
មិនមែន​គ្រប់​ស្ត្រី​ទាំងអស់​នឹង​ធ្លាប់​មាន​ ឬ​កំនត់​សម្គាល់ការ​ប្រែប្រួល​ទាំងអស់​នេះនោះ​ទេ​។​

-អារម្មណ៍​ក្អួតចង្អោរ
ការ​ចង់​ក្អួតចង្អោរ​នា​ពេល​ព្រឹក​ គឺជា​រោគ​សញ្ញា​ដំបូង​មួយ​នៃ​ការ​មាន​ផ្ទៃពោះ​។​ ការ​ចាញ់
កូន​នេះ​អាច​កើតឡើង​នៅ​គ្រប់ពេល​ទាំងអស់​មិន​ថា​ថ្ងៃ​ ឬ​ល្ងាច​ និង​ពេល​ខ្លះ​អាច​ឈឺ​
ពេញ​មួយ​ថ្ងៃ​ក៏​មាន​។​

-អ្នក​អាច​ចាញ់​ក្លិន​មួយ​ចំនួន
អ័រម៉ូន​នៅ​ក្នុង​គ្រា​ដំបូង​នៃ​ការ​មានគភ៌​អាច​នឹង​ធ្វើ​អោយ​អ្នក​បាត់បង់​ក្លិន​។​អ្នក​អាច​លែង
​ចង់​ផឹក​កាហ្វេ​ឬ​ក៏​ភេ​ស​ជ្ជះ​ផ្សេង​ទៀត​ដែល​មាន​ក្លិន​ខ្លាំង​។​ដោយហេតុ​ថា​អាហារ​មាន​ក្លិន​
ខុស​គ្នា​ អ្នក​អាច​នឹង​មាន​អារម្មណ៍​មិន​ស្រួលខ្លួន​ពេល​ឃើញ​គេ​ធ្វើ​ម្ហូប​។​ចំណែក​ស្ត្រី​ខ្លះ​
ទៀត​អាច​នឹង​ចង់​បរិភោគ​របស់​ចម្លែកៗ​ដូច​ជា​ដីស​ឬ​ក៏​ដីឥដ្ឋ​ជាដើម​។​បើ​អ្នកមាន​សញ្ញា​
នេះ​ អ្នក​គួរតែ​ឆាប់​ទាក់ទង​គ្រូពេទ្យ​។​

-មាន​អារម្មណ៍​អស់កំលាំង
អំឡុង​ពេល​មាន​ផ្ទៃពោះ​,​ ខ្លួន​របស់​អ្នក​ត្រូវការ​ធ្វើការ​ខ្លាំង​ជាង​មុន​។​ ការ​ដកដង្ហើម​របស់​
អ្នក​អាច​ញាប់​ ហើយ​ចង្វាក់បេះដូង​នឹង​កើនឡើង​។​ ការ​ធ្វើការ​បន្ថែម​នៃ​ខ្លួន​របស់​អ្នក​អាច​
ធ្វើ​អ្នកមាន​អារម្មណ៍​ថា​អស់កំលាំង​ខ្លាំង​។​ ស្ត្រី​ជា​ច្រើន​បាន​និយាយ​ថា​ ការ​មាន​អារម្មណ៍
​ថា​អស់កំលាំង​ខ្លាំង​នេះ​នៅ​ក្នុង​ការ​ពពោះ​ដំបូង​នេះ​គឺជា​រឿង​មួយ​ដែល​ពួក​គេ​មិន​ដែល
​ភ្លេច​។​សូម​សំរាក​នៅ​ពេល​ណា​ដែល​អ្នក​អាច​ និង​គេង​បន្ថែម​។​ ការ​ធ្វើ​លំ​ហាត់ប្រាណ​
ទៀងទាត់​ដូច​ជា​ការ​ដើរ​,​ ហែល​ទឹក​អាច​ជួយ​អ្នក​ពី​ការ​អស់កំលាំង​បន្តិច​ដែរ​។​

-ការ​ប្រែប្រួល​ប្លោក​នោម
រោគ​សញ្ញា​ភ្លាមៗ​មួយ​ផ្សេង​ទៀត​នៃ​ការ​មាន​ផ្ទៃពោះ​នោះ​គឺ​ ត្រូវការ​ទៅ​នោម​ញឹកញាប់​
ជាង​ធម្មតា​។​ ការ​មាន​ផ្ទៃពោះ​ អរ​ម៉ូ​ន​បណ្តាល​អោយ​មាន​វា​នេះ​។​ អ្នក​អាច​រក​ឃើញ​ថា
​អ្នក​ត្រូវការ​ក្រោក​អំឡុង​ពេល​យប់​ដើម្បី​ទៅ​នោម​។​ នេះ​ជា​ធម្មតា​អាច​មាន​ត្រឹមតែ​2​ឬ​3​ខែ
​ដំបូង​ និង​វា​អាច​មាន​មក​វិញ​ផង​ដែរ​នៅ​ចុងបញ្ចប់​នៃ​ការ​មាន​ផ្ទៃពោះ​នៅ​ពេល​ដែល​
ទារក​ក្នុង​ពោះ​របស់​អ្នក​រីក​ធំធាត់​ទៅ​ និង​ទៅ​សង្កត់​លើ​ប្លោក​នោម​របស់​អ្នក​។​

-មូលហេតុ​នៃ​ការ​មាន​រោគ​សញ្ញា​ដំបូង
ការ​ប្រែប្រួល​ទាំងអស់​ដែល​យើង​បាន​រៀបរាប់​ខាងលើ​នេះ​ហើយ​គឺ​ដោយសារ​តែ​ការ​ប្រែ
ប្រួល​អរ​ម៉ូ​ន​អំឡុង​ពេល​មាន​ផ្ទៃពោះ​។​ ប្រហែលជា​៧​ថ្ងៃ​បន្ទាប់​ពី​អំប្រ៊ីយ៉ុង​បាន​កាច់​សំបុក
​នៅ​ក្នុង​ស្បូន​របស់​អ្នក​,​ បរិមាណ​នៃ​អរ​ម៉ូ​ន​ប្រូ​សេ​ស្តេ​រ៉ូ​ន​ និង​អរ​ម៉ូ​ន​ human​ chorionic​
gonadotrophin​ (HCG)​ បាន​កើនឡើង​នៅ​ក្នុង​ខ្លួន​របស់​អ្នក​។​ កំរិត​ខ្ពស់​នេះ​ហើយ​គឺជា​
ហេតុផល​មួយ​ដែល​ហេតុ​ធ្វើ​អោយ​ស្ត្រី​មួយ​ចំនួន​និយាយ​ថា​ពួក​គេ​គ្រាន់តែ​ដឹង​ថា​ ពួក​គេ​
មាន​ផ្ទៃពោះ​,​ សូ​ម្បី​តែ​មុន​ពួក​គេ​មិន​មក​រដូវ​។​

-ការ​បង្កើត​នៃ​ការ​ចង​ចាំ
ប្រសិនបើ​អ្នក​មានការ​សំអាង​ពី​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​ហើយ​,​ តើ​អ្នក​គយរ​ធ្វើ​អ្វី​ទ​ទៀត​?​
អ្នក​អាច​សរសេរ​វា​ទុក​ទៅ​ក្នុង​សៀវភៅ​រាល់​សញ្ញា​ទាំងអស់​ដែល​អ្នក​មាននៅ​ក្នុង​ពេល​
មាន​ផ្តៃ​ពោះ​។​ មាន​ប្រភេទ​ជា​ច្រើន​នៃ​ការ​ចង​ចាំ​នេះ​ដែល​ធ្វើ​អោយ​អ្នក​ភ្លេច​លឿន​នៅ
​ពេល​ដែល​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​លូតលាស់​បន្តិច​ម្តងៗ​ និង​នៅ​ពេល​ដែល​កូន​របស់
​អ្នក​ត្រូវ​បាន​សំរាល​។​ វា​អាច​ជា​រឿង​មួយ​ដែល​គួរ​អោយ​អស់សំណើច​នៅ​ពេល​ណា​មួ​យ
​ដែល​អ្នក​អាន​ឡើង​វិញ​សៀវភៅ​ដែល​បាន​កត់ត្រា​រាល់​អ្វី​ដែល​កើត​មាន​ចំពោះ​អ្នក​ចាប់
​តាំង​បី​ពេល​ដំបូង​ដែល​អ្នកមាន​ផ្ទៃពោះ​នោះ​៕
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. កូនខ្មែរសំរាប់អ្នក - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger