Adchoices កូនខ្មែរសំរាប់អ្នក: ប្រាសាទ​ទំ​ព្រ​ង​នៅ​ខេត្តកំពង់ចាម
Latest Movies :
Home » » ប្រាសាទ​ទំ​ព្រ​ង​នៅ​ខេត្តកំពង់ចាម

ប្រាសាទ​ទំ​ព្រ​ង​នៅ​ខេត្តកំពង់ចាម

http://cambodiafamaily.blogspot.com/2013/08/blog-post_5726.html    ស្ថិតលើផ្លូវក្រឡែងកែងរវាងភូមិថ្មី ភូមិត្រប់ និងភូមិទំព្រង ក្នុង ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានចម្ងាយប្រមាណជា ៨០ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ប្រាសាទ ទំព្រងត្រូវបានកសាងឡើងក្នុងឆ្នាំ រវាងគ្រិស្តសករាជ ឆ្នាំ ៩២០ ,៩២៦ និង ឆ្នាំ៩៤៣ ក្នុងរាជ្យរបស់ ព្រះបាទរាជាន្ទ្រវរ្ម័ន ទី២ ។
    ពេលមកដល់ផ្សារផ្អាវ គេត្រូវបត់ឆ្វេង ហើយបន្តដំណើរក្នុងចម្ថាយផ្លូវ ១០ គីឡូម៉ែត្រ ទើបមកដល់ប្រាសាទនេះ ដែលស្ថិតមិនឆ្ងាយប៉ុន្មានពីវត្តប្រើសមាស ។

ព្រះវិស្ណុអមដោយ រាជាយាទាំងពីរ ដែលឆ្លាក់លើជញ្ជាំងផ្នែកខាងក្នុងប្រាសាទ និង ផ្តែរនៃប្រាសាទទំព្រង

    ប្រាសាទទំព្រងគឺជាក្រុមប្រាសាទដែលមានតួប៉មបី ធ្វើអំពីឥដ្ឋតម្រៀបគ្នាជាជួរនៅលើខឿនថ្មបាយក្រៀមមួយដ៏រឹងមាំ ។ រីឯផ្តែរ សសរពេជ្រ ប្រអប់ឬ ស៊ុមទ្វារ នៃតួប៉មទាំងនោះលំអដោយក្បាច់ក្បូរគួរឲ្យគយគន់ ។ ខ្យល់អាកាសដ៏ល្អបរិសុទ្ធ គួបផ្សំនឹងសោភ័ណភាពនៃធម្មជាតិដែលមាន ភ្នំទាំង ៧ ហ៊ុំព័ន្ធជុំវិញរមណីយដ្ឋាននេះ បានធ្វើឲ្យភ្ញៀវទេសចរណ៍រំភើបចិត្តក្រៃលែង ។
    តួប៉មកណ្តាលមានប្រវែង ៤ ម៉ែត្រ ចំណែកពីទៀតខ្លីជាង មានប្រវែងត្រឹមតែ ២,៨ ម៉ែត្រប៉ុណ្ណោះ ។ នៅខាងក្នុងនៃតួប៉មមានចម្លាក់ អាទិទេពបែបព្រហ្មញសាសនា ។ រីឯនៅមុខព្រះវិហារនៃប្រាសាទទំព្រង គេឃើញមានខ្ទមអ្នកតាចាស់ស្រុកមួយ ។
ចម្លាក់ព្រះវិស្ណុ ដៃទាំងប្រាំបី អមដោយព្រះជាយាទាំងពីរ

    សូមជម្រាបថា នៅលើជញ្ជាំង ឥដ្ឋនៃតួប៉មកណ្តាលនៃប្រាសាទទំព្រង  គេឃើញមានរូបចម្លាក់ ក្រឡោតខ្ពស់ ដូចនៅប្រាសាទក្រវ៉ាន់ខេត្តសៀមរាប តែបែមុខទៅរកទ្វារចូល ។ នៅជាប់នឹងជញ្ជាំងនៃតួប៉មខាងជើង គេឃើញរូបព្រះវិស្ណុ មានដៃ៤ ស្ថិតនៅចន្លោះទេពី ទាំងពីរ ។
    តាមពិតទៅ ជុំវិញតួប៉មប្រាសាទដែលនៅសេសសល់មានតួប៉មច្រើនតែឥឡូវនេះនៅសល់តែ ពីរប៉ុណ្ណោះ ។ តែមានរបស់រណ្តៅមានរាង ៤ ជ្រុងស្មើ មួយក្បែរព្រះវិហារថ្មី បញ្ជាក់ថាមានការលួចជីករកវត្ថុបុរាណដើម្បីជួញដូរ៕
    ស្ថិតលើផ្លូវក្រឡែងកែងរវាងភូមិថ្មី ភូមិត្រប់ និងភូមិទំព្រង ក្នុង ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានចម្ងាយប្រមាណជា ៨០ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ប្រាសាទ ទំព្រងត្រូវបានកសាងឡើងក្នុងឆ្នាំ រវាងគ្រិស្តសករាជ ឆ្នាំ ៩២០ ,៩២៦ និង ឆ្នាំ៩៤៣ ក្នុងរាជ្យរបស់ ព្រះបាទរាជាន្ទ្រវរ្ម័ន ទី២ ។
    ពេលមកដល់ផ្សារផ្អាវ គេត្រូវបត់ឆ្វេង ហើយបន្តដំណើរក្នុងចម្ថាយផ្លូវ ១០ គីឡូម៉ែត្រ ទើបមកដល់ប្រាសាទនេះ ដែលស្ថិតមិនឆ្ងាយប៉ុន្មានពីវត្តប្រើសមាស ។

ព្រះវិស្ណុអមដោយ រាជាយាទាំងពីរ ដែលឆ្លាក់លើជញ្ជាំងផ្នែកខាងក្នុងប្រាសាទ និង ផ្តែរនៃប្រាសាទទំព្រង

    ប្រាសាទទំព្រងគឺជាក្រុមប្រាសាទដែលមានតួប៉មបី ធ្វើអំពីឥដ្ឋតម្រៀបគ្នាជាជួរនៅលើខឿនថ្មបាយក្រៀមមួយដ៏រឹងមាំ ។ រីឯផ្តែរ សសរពេជ្រ ប្រអប់ឬ ស៊ុមទ្វារ នៃតួប៉មទាំងនោះលំអដោយក្បាច់ក្បូរគួរឲ្យគយគន់ ។ ខ្យល់អាកាសដ៏ល្អបរិសុទ្ធ គួបផ្សំនឹងសោភ័ណភាពនៃធម្មជាតិដែលមាន ភ្នំទាំង ៧ ហ៊ុំព័ន្ធជុំវិញរមណីយដ្ឋាននេះ បានធ្វើឲ្យភ្ញៀវទេសចរណ៍រំភើបចិត្តក្រៃលែង ។
    តួប៉មកណ្តាលមានប្រវែង ៤ ម៉ែត្រ ចំណែកពីទៀតខ្លីជាង មានប្រវែងត្រឹមតែ ២,៨ ម៉ែត្រប៉ុណ្ណោះ ។ នៅខាងក្នុងនៃតួប៉មមានចម្លាក់ អាទិទេពបែបព្រហ្មញសាសនា ។ រីឯនៅមុខព្រះវិហារនៃប្រាសាទទំព្រង គេឃើញមានខ្ទមអ្នកតាចាស់ស្រុកមួយ ។
ចម្លាក់ព្រះវិស្ណុ ដៃទាំងប្រាំបី អមដោយព្រះជាយាទាំងពីរ

    សូមជម្រាបថា នៅលើជញ្ជាំង ឥដ្ឋនៃតួប៉មកណ្តាលនៃប្រាសាទទំព្រង  គេឃើញមានរូបចម្លាក់ ក្រឡោតខ្ពស់ ដូចនៅប្រាសាទក្រវ៉ាន់ខេត្តសៀមរាប តែបែមុខទៅរកទ្វារចូល ។ នៅជាប់នឹងជញ្ជាំងនៃតួប៉មខាងជើង គេឃើញរូបព្រះវិស្ណុ មានដៃ៤ ស្ថិតនៅចន្លោះទេពី ទាំងពីរ ។
    តាមពិតទៅ ជុំវិញតួប៉មប្រាសាទដែលនៅសេសសល់មានតួប៉មច្រើនតែឥឡូវនេះនៅសល់តែ ពីរប៉ុណ្ណោះ ។ តែមានរបស់រណ្តៅមានរាង ៤ ជ្រុងស្មើ មួយក្បែរព្រះវិហារថ្មី បញ្ជាក់ថាមានការលួចជីករកវត្ថុបុរាណដើម្បីជួញដូរ៕
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. កូនខ្មែរសំរាប់អ្នក - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger