Adchoices កូនខ្មែរសំរាប់អ្នក: ប្រាសាទព្រៃប្រាសាទ សម័យ​ចេនឡា​ខេត្តសៀមរាប​
Latest Movies :
Home » » ប្រាសាទព្រៃប្រាសាទ សម័យ​ចេនឡា​ខេត្តសៀមរាប​

ប្រាសាទព្រៃប្រាសាទ សម័យ​ចេនឡា​ខេត្តសៀមរាប​

http://cambodiafamaily.blogspot.com/2013/08/blog-post_9942.html ជាច្រើនឆ្នាំបានកន្លងមកហើយ ពោលគឺឆ្នាំ១៩៦៤ ជាមួយលោក អួង វន អតីតប្រធានអភិរក្សអង្គរ យើងបានទៅទស្សនាប្រាសាទ ព្រៃប្រាសាទ ដែលស្ថិតមិនឆ្ងាយប៉ុន្មានពីប្រាសាទបាគង ក្នុងខេត្តសៀមរាប ។ ដោយហេតុថា យើងចង់ស្រាវជ្រាវអំពីវិស័យសិល្បៈស្ថាបត្យកម្ម សម័យបរេអង្គរ នៅក្នុងខេត្តសៀមរាបបច្ចុប្បន្ន ។ បន្ថែមពីនោះវត្ថុបំណងរបស់យើងគឺ ការសង្គ្រោះសំណង់ស្ថាបត្យកម្មឥដ្ឋនេះដែរ ដេលនៅសល់តែខឿន គួឲ្យអណោចអាធមណាស់ ។ តែរហូតដល់សព្វថ្ងៃ ក្រោយពីលោកប្រធានអភិរក្សអង្គរ បានទទួលមរណភាពទៅ ប្រាសាទនេះក៏នៅតែពុំទាន់ទទួលបាននូវការអភិរក្សនៅឡើយ ។
    ជាការពិតប្រាសាទបុរេអង្គរនេះ ត្រូវបាក់បែក ខ្ទេចខ្ទាំ ដោយប្រការជាអវិជ្ជមានមួយចំនួនក្តី កាលបើយើងប្រៀបធៀបទៅនឹង សំណង់ស្ថាបត្យកម្មនាសម័យអង្គរ ។ ក៏ប៉ុន្តែ បើនិយាយខាងប្រវត្តិសាស្ត្រនៃប្រជាជនខ្មែរ និងប្រវត្តិវប្បធម៌របស់ខ្លួនក្នុងខេត្តនេះ គឺវាមានសារសំខាន់ណាស់ ។ ដោយហេតុថា ផ្ទាំងសិលាចារឹកនិងក្បាច់ផ្តែរ នារចនាបថកំពង់ព្រះ (ចុងស.តទី៧ ដើមស.តទី៨) នៃប្រាសាទឥដ្ឋនេះ ជាកត្តាចម្បងមួយកំណត់នូវឫសកែវ នៃសម័យអង្គរ ដែលត្រូវបានផ្តើមឡើងនៅក្នុងទីរួមខេត្តសៀមរាប ចាប់ពីដើម ស.តទី៩ ដោយការសាងសង់នៅទីក្រុងអង្គរទី១ ឬយសោធរបុរៈ ។
ផ្តែរប្រាសាទ, ចរនាបទកំពុងព្រះ និងសិលាចារឹកនៅក្បែរប្រាសាទ (ថត១៩៩៤)

    ម្យ៉ាងទៀត គួររំលឹកថា ប្រាសាទនេះក៏ពុំទាន់ទទួលការសិក្សាស្រាវជ្រាវ យ៉ាងលំអិតណាមួយផងដែរ ដើម្បីទាញយកនូវទិន្នន័យប្រវត្តិសាស្ត្រ សម្រាប់ធ្វើការផ្សព្វផ្សាយព័ត៌មាន ដែលទាក់ទងនៃប្រវត្តិនៃខេត្តសៀមរាប ។ បន្ថែមពីនោះផងដែរ យើងមានអារម្មណ៍ថា កាលបើគេសិក្សាខ្លឹមសារ នៃចារឹកឲ្យបានហ្មត់សត់ ដែលសព្វថ្ងៃកប់ពាក់កណ្តាលក្នុងដី គេពិតជាអាចមានការយល់ដឹងថ្មីមួយចំនួនទៀត ដែលជាគន្លឹះនៃប្រវត្តិសាស្ត្រក្នុងតំបន់ ។
    ដោយមើលឃើញនូវសារសំខាន់នៃប្រាសាទនេះ គប្បីអាជ្ញាធរពាក់ព័ន្ធ មេត្តាសង្គ្រោះប្រាសាទដ៏ចាស់ជរានេះផង ដែលចង់ឬមិនចង់ ត្រូវផ្សាភ្ជាប់ទៅនឹងកំណើតនៃទីក្រុងអង្គរ ជាពិសេសក្រុមប្រាសាទរលួស ដែលរួមានប្រាសាទលលៃ , ព្រះគោ និងបាគង ដែលត្រូវបានស្ថាបនាឡើយ នៅចុងស.តទី៩ នៃគ.ស ។ ក្នុងទិសដៅអភិរក្សខឿន និងសមាសធាតុ ស្ថាបត្យកម្មផ្សេងៗនៃប្រាសាទនេះ ឲ្យបានគង់វង្ស គប្បីមានការហ៊ុមព័ទ្ធបរិវេណ នៃប្រាសាទនេះ ដោយរបងលួស ព្រមទាំងប្រមូលបំណែកចម្លាក់ ជាពិសេសផ្ទាំងសិលាចារឹកដែលមានតំលៃកាត់ថ្លៃពុំបាន ដើម្បីយកទៅថែរក្សានៅអភិរក្ស ដ្ឋានសៀមរាប ៕
ជាច្រើនឆ្នាំបានកន្លងមកហើយ ពោលគឺឆ្នាំ១៩៦៤ ជាមួយលោក អួង វន អតីតប្រធានអភិរក្សអង្គរ យើងបានទៅទស្សនាប្រាសាទ ព្រៃប្រាសាទ ដែលស្ថិតមិនឆ្ងាយប៉ុន្មានពីប្រាសាទបាគង ក្នុងខេត្តសៀមរាប ។ ដោយហេតុថា យើងចង់ស្រាវជ្រាវអំពីវិស័យសិល្បៈស្ថាបត្យកម្ម សម័យបរេអង្គរ នៅក្នុងខេត្តសៀមរាបបច្ចុប្បន្ន ។ បន្ថែមពីនោះវត្ថុបំណងរបស់យើងគឺ ការសង្គ្រោះសំណង់ស្ថាបត្យកម្មឥដ្ឋនេះដែរ ដេលនៅសល់តែខឿន គួឲ្យអណោចអាធមណាស់ ។ តែរហូតដល់សព្វថ្ងៃ ក្រោយពីលោកប្រធានអភិរក្សអង្គរ បានទទួលមរណភាពទៅ ប្រាសាទនេះក៏នៅតែពុំទាន់ទទួលបាននូវការអភិរក្សនៅឡើយ ។
    ជាការពិតប្រាសាទបុរេអង្គរនេះ ត្រូវបាក់បែក ខ្ទេចខ្ទាំ ដោយប្រការជាអវិជ្ជមានមួយចំនួនក្តី កាលបើយើងប្រៀបធៀបទៅនឹង សំណង់ស្ថាបត្យកម្មនាសម័យអង្គរ ។ ក៏ប៉ុន្តែ បើនិយាយខាងប្រវត្តិសាស្ត្រនៃប្រជាជនខ្មែរ និងប្រវត្តិវប្បធម៌របស់ខ្លួនក្នុងខេត្តនេះ គឺវាមានសារសំខាន់ណាស់ ។ ដោយហេតុថា ផ្ទាំងសិលាចារឹកនិងក្បាច់ផ្តែរ នារចនាបថកំពង់ព្រះ (ចុងស.តទី៧ ដើមស.តទី៨) នៃប្រាសាទឥដ្ឋនេះ ជាកត្តាចម្បងមួយកំណត់នូវឫសកែវ នៃសម័យអង្គរ ដែលត្រូវបានផ្តើមឡើងនៅក្នុងទីរួមខេត្តសៀមរាប ចាប់ពីដើម ស.តទី៩ ដោយការសាងសង់នៅទីក្រុងអង្គរទី១ ឬយសោធរបុរៈ ។
ផ្តែរប្រាសាទ, ចរនាបទកំពុងព្រះ និងសិលាចារឹកនៅក្បែរប្រាសាទ (ថត១៩៩៤)

    ម្យ៉ាងទៀត គួររំលឹកថា ប្រាសាទនេះក៏ពុំទាន់ទទួលការសិក្សាស្រាវជ្រាវ យ៉ាងលំអិតណាមួយផងដែរ ដើម្បីទាញយកនូវទិន្នន័យប្រវត្តិសាស្ត្រ សម្រាប់ធ្វើការផ្សព្វផ្សាយព័ត៌មាន ដែលទាក់ទងនៃប្រវត្តិនៃខេត្តសៀមរាប ។ បន្ថែមពីនោះផងដែរ យើងមានអារម្មណ៍ថា កាលបើគេសិក្សាខ្លឹមសារ នៃចារឹកឲ្យបានហ្មត់សត់ ដែលសព្វថ្ងៃកប់ពាក់កណ្តាលក្នុងដី គេពិតជាអាចមានការយល់ដឹងថ្មីមួយចំនួនទៀត ដែលជាគន្លឹះនៃប្រវត្តិសាស្ត្រក្នុងតំបន់ ។
    ដោយមើលឃើញនូវសារសំខាន់នៃប្រាសាទនេះ គប្បីអាជ្ញាធរពាក់ព័ន្ធ មេត្តាសង្គ្រោះប្រាសាទដ៏ចាស់ជរានេះផង ដែលចង់ឬមិនចង់ ត្រូវផ្សាភ្ជាប់ទៅនឹងកំណើតនៃទីក្រុងអង្គរ ជាពិសេសក្រុមប្រាសាទរលួស ដែលរួមានប្រាសាទលលៃ , ព្រះគោ និងបាគង ដែលត្រូវបានស្ថាបនាឡើយ នៅចុងស.តទី៩ នៃគ.ស ។ ក្នុងទិសដៅអភិរក្សខឿន និងសមាសធាតុ ស្ថាបត្យកម្មផ្សេងៗនៃប្រាសាទនេះ ឲ្យបានគង់វង្ស គប្បីមានការហ៊ុមព័ទ្ធបរិវេណ នៃប្រាសាទនេះ ដោយរបងលួស ព្រមទាំងប្រមូលបំណែកចម្លាក់ ជាពិសេសផ្ទាំងសិលាចារឹកដែលមានតំលៃកាត់ថ្លៃពុំបាន ដើម្បីយកទៅថែរក្សានៅអភិរក្ស ដ្ឋានសៀមរាប ៕
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. កូនខ្មែរសំរាប់អ្នក - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger